PropertyGuru ដើរឆ្ពោះទៅរកការទទួលបានប្រាក់ចំណេញ

គេហទំព័រ​អចលនទ្រព្យ​នាំមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ PropertyGuru រំពឹងថា​នឹង​ឈានទៅរក​ការទទួលបាន​ប្រាក់ចំណេញ​នៅ​ឆ្នាំ ២០១៧ ដោយសារតែ​មាន​កំណើន​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​អាស៊ាន ជាពិសេស​នៅ​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​។​

អាន​បន្ថែម

ពានរង្វាន់អចលនទ្រព្យថៃបានចាប់ផ្តើម

ពានរង្វាន់​អចលនទ្រព្យ​ថៃ PropertyGuru ប្រចាំ​ឆ្នាំ​ដែល​ផ្តល់​រង្វាន់​ជូន​ដល់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត អចលនទ្រព្យ​ប្រកប​ដោយ​លក្ខណៈសម្បត្តិ​ល្អ​នៅ​ទូទាំង​ប្រទេស​ថៃ នឹង​វិលត្រឡប់​មក​វិញ​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​លើក​ទី​១២ របស់​ខ្លួន​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ​។

អាន​បន្ថែម

ការដួលរលំអគារនៅចិនបានសម្លាប់មនុស្ស ៧នាក់

ការដួលរលំព្រមៗគ្នានៃអគារលំនៅដ្ឋានចំនួន ៤ នៅភាគខាងកើតប្រទេសចិន បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ នៅខែកុម្ភៈនេះ។ តាមរយៈភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា អគារ ៥ជាន់ បានដួលរលំទាំងព្រឹកព្រលឹម កាលពីថ្ងៃទី ០២ កុម្ភៈ នៅភូមិ Dahui, Baizhangjitownshi, Wenzhou ដែលជាទីក្រុង ឧស្សាហកម្មមួយក្នុងខេត្ត Zhejiang នៃប្រទេសចិនភាគខាងកើត។ ការដួលរលំនេះបានសម្លាប់មនុស្ស ៧នាក់ និងបានបាត់មនុស្សចំនួន ៩នាក់ទៀតនៅក្រោមអគារនោះ។ ការស៊ើបអង្កេតអំពីមូលហេតុនៃការដួលរលំកំពុងតែត្រូវបានស្រាវជ្រាវនៅឡើយ។ បញ្ហាសុវត្ថិភាពជុំវិញសំណង់អគារ គឺជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនៅប្រទេសចិន ដែលនគរូបនីយកម្មបានវិវត្តយ៉ាងលឿននៅក្នុងទសវត្សចុងក្រោយនេះ។ គ្រោះមហន្តរាយថ្មីនេះ បានកើតឡើងបន្ទាប់ពីការដួលរលំលំនៅដ្ឋាននៅតំបន់ដូចគ្នានេះដែរ កាលពីខែតុលា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស ២២នាក់៕

អាន​បន្ថែម

កិច្ចសន្យាកុងត្រាសាងសង់ផ្លូវរថភ្លើងរវាងប្រទេសម៉ាទ្បេស៊ី និងសិង្ហបុរីត្រូវបានប�

ប្រទេសម៉ាទ្បេស៊ី និងសិង្ហបុរី បានប្រកាសឲ្យដឹងពីអ្នកដែលទទួលបាន ជោគជ័យក្នុងកិច្ចសន្យាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរវាង ទីក្រុងកូទ្បាទ្បាំពួរ និង ទីក្រុងសិង្ហបុរី។ ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់សហរដ្ឋអាមេរិចគឺ ក្រុមហ៊ុន Aecom នឹងផ្តល់សេវា ការប្រឹក្សាផ្នែកវិស្វកម្ម ការសិក្សាវិស្វកម្មនៃគម្រោងយ៉ាងទំនើប ការរចនា ការសាងសង់ ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសេវាកម្មផ្នែកមេកានិច ផ្នែកអេទ្បិចត្រូនិចដល់ប្រទេសសិង្ហបុរី ដែលស្ថិតនៅខាងចុងខ្សែរថភ្លើង ឧទាហរណ៍ដូចជាការសាងសង់ស្ថានីយ Jurong East។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនសម្ព័ន្ធ WSP Parsons Brinckerhoff របស់ប្រទេសកាណាដា ក្រុមហ៊ុន Mott MacDonald របស់ប្រទេសអង់គ្លេស និងក្រុមហ៊ុន Ernst and Young បានទទួលជោគជ័យក្នុងកុងត្រាជាដៃគូអភិវឌ្ឍគម្រោងរួម។ ក្រុមហ៊ុនរថភ្លើងជាច្រើននៅលើពិភពលោក បានអន្ទះសារចង់ចូលរួមក្នុងគម្រោងនេះ ដែលរថភ្លើងអាចរត់បានក្នុងល្បឿន ៣០០គម/ម៉ោងជាង ហើយនឹងកាត់បន្ថយ រយៈពេលធ្វើដំណើរមកត្រឹមតែ ៩០នាទីប៉ុណ្ណោះ នៅពេលដែលគម្រោងនេះបានបញ្ចប់នៅក្នុងឆ្នាំ ២០២៦ខាងមុខ៕

អាន​បន្ថែម

ក្រុមហ៊ុនសាងសង់របស់ប្រទេសម៉ាទ្បេស៊ីបានធ្វើការតវ៉ានឹងច្បាប់ថ្មីស្តីពីកម្មករបរទ

កិច្ចចាប់ផ្តើមថ្មីមួយរបស់រដ្ឋាភិបាលម៉ាទ្បេស៊ីក្នុងការបង្កើនពន្ធលើកម្មករបរទេសសម្រាប់ក្រុមហ៊ុនសាងសង់ ធ្វើឲ្យមានការតវ៉ាពីឧស្សាហកម្មមួយនេះ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនសំណង់បានតម្រូវឲ្យបង់ប្រាក់ចំនួន ៤១៣ដុល្លារ សម្រាប់កម្មករម្នាក់ គឺកើនទ្បើងពី ២១៣ដុល្លារ។ និយោជកទាំងអស់ដែលមានកម្មករបរទេសចំនួនប្រហែល ៩សែននាក់ បានជឿថាការរតម្លើងថ្លៃនេះ នឹងទាញយកនូវការចំណាយបន្ថែមចំនួន ៤៤៧លានដុល្លារ ពីឧស្សាហកម្មនេះ ហើយធ្វើឲ្យការប្រកួតប្រជែងក្នុងឧស្សាហកម្មនេះបានថយចុះ។ នៅឯសន្និសិទ្ធ ថ្ងៃទី៩ ខែមករា នេះ លោក Foo Chek Lee, ប្រធានសមាគមសាងសង់របស់ប្រទេសម៉ាទ្បេស៊ីបាននិយាយថា ប្រាក់ទាំងនោះគួរតែយក ទៅប្រើប្រាស់ “ក្នុងការធ្វើទំនើបកម្មតិចណូទ្បូជីថ្មីៗ និងផ្នែកមេកានិច ដើម្បីអភិវឌ្ឍ និង បង្កើនផលិតភាពការងារ ហើយវានឹងជួយកាត់បន្ថយការពឹងផ្អែកលើពលករបរទេស ក្នុងពេលអនាគតខាងមុខដ៏វែង” នេះបើយោងតាមសារព័ត៌មាន Malay Mail Online៕

អាន​បន្ថែម

ក្រុមហ៊ុន Vinci វិនិយោគលើកីឡាម៉ូតូនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន Vinci Construction សាងសង់ទីលានប្រណាំងម៉ូតូដែលមានទំហំ ១២០ហិកតា និងបណ្តុំកន្លែងទេសចរណ៍នៅលើកោះ Lombok ប្រទេសឥណ្ឌូនេស៊ី ។ ក្រុមហ៊ុនបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៥០០លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋ Indonesia Tourism Development Corporation (ITDC) របស់ប្រទេសឥណ្ឌូនេស៊ី ដោយមានវត្តមានរបស់លោកប្រធានាធិបតីបារាំង Francois Hollande និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ លោក Abdulbar Mansoer ប្រធានក្រុមហ៊ុន ITDC បានឲ្យដឹងថា ក្នុងគម្រោងនេះ Vinci នឹងសាងសង់សណ្ឋាគារចំនួនប្រាំពីរ និងទីលាន Moto GP ព្រមទាំងសាលសន្និបាត។ គម្រោងនេះមានទីតាំងស្ថិតនៅជាប់នឹង Nusa Dua ដែលជាតំបន់រមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីល្បាញលើពិភពលោកនៅកោះបាលី ហើយគេរំពឹងថាគម្រោងនេះនឹងជំរុញវិស័យទេសចរណ៍។ គេរំពឹងថានឹងត្រូវចំណាយពេលពីរឆ្នាំសម្រាប់ការសាងសង់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩។ ក្រុមហ៊ុន Vinci ក៏ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការសាងសង់ និងប្រតិបត្ដិការព្រលានយន្តហោះនៅប្រទេសកម្ពុជាផងដែរ។

អាន​បន្ថែម

ម៉ាឡេស៊ីបង្ហាញនូវផ្លូវដែករបស់ខ្លួន

គម្រោងផ្លូវដែកប្រវែង ៦០០គីឡូម៉ែត្រ East Coast Rail Link (ECRL) ត្រូវបានដាក់បង្ហាញដោយរដ្ឋាភិបាលម៉ាឡេស៊ីដើម្បីទទួលយកមតិពីប្រជាជនក្នុងរយៈពេលបីខែ។ គម្រោងដែលទទួលហិរញ្ញប្បទានពីចិនក្នុងទឹកប្រាក់ ១៣ប៊ីលានដុល្លារនេះ គ្រោងនឹងចាប់ផ្ដើមនៅភាគខាងលិចជិតរដ្ឋធានីគូឡាឡាំពួរ ឆ្លងកាត់ទូទាំងឧបទ្វីបម៉ាឡេ និងបញ្ចប់នៅក្បែរព្រំដែនថៃ ដោយមានស្ថានីយចំនួន ២៣នៅតាមបណ្តោយផ្លូវដែកនេះ។ តាមការបញ្ជាក់ចុងក្រោយពីផ្លូវនេះ ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ហើយផ្លូវនេះនឹងកាត់បន្ថយការធ្វើដំណើររយៈពេល ១២ម៉ោងតាមផ្លូវថ្នល់ មកការធ្វើដំណើររយៈពេល ៤ម៉ោងតាមរថភ្លើង។ ការសាងសង់នឹងត្រូវអនុវត្តដោយក្រុមហ៊ុនរដ្ឋរបស់ចិនឈ្មោះថា China Construction Communication Company ។

អាន​បន្ថែម

ការបង្កកមូលធនរបស់ប្រទេសចិនប៉ះពាល់ដល់គម្រោងនៅម៉ាឡេស៊ី

វិធានការលុបបំបាត់ការហូរមូលធនចេញក្រៅរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងចាប់ផ្តើមមានផលប៉ះពាល់លើវិស័យសំណង់ និងអចលនទ្រព្យប្រណីតនៅអាស៊ាន ដែលក្នុងនោះគម្រោងធំមួយនៅម៉ាឡេស៊ីទទួលរងផលប៉ះពាល់មុនគេ។ ក្រុមហ៊ុន Country Garden ដែលមានមូលដ្ឋាននៅ Guangdong គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង Forest City ដែលត្រូវបានផ្សព្វផ្សាយថាជា “smart eco-city” សម្រាប់មនុស្ស ៧០០ពាន់នាក់ នៅលើផ្ទៃដីទំហំ ១៤គីឡូម៉ែត្រការ៉េ ហើយដែលស្ថិតនៅលើកោះសិប្បនិម្មិតចំនួនបួននៅច្រកសមុទ្រ Johor ដែលបែងចែកឧបទ្វីបម៉ាឡេស៊ីពីប្រទេសសិង្ហបុរី។ បន្ទាប់ពីកំណើន វាបានបង្ហាញឲ្យឃើញរហូតដល់ ១០០ប៊ីលានដុល្លារអាមេរិក និងការលក់ជិត ១៧.០០០យូនីត សម្រាប់តម្លៃជិត ៣ប៊ីលានដុល្លារអាមេរិក ក្រុមហ៊ុនអភិវឌ្ឍន៍បានសន្យាប្រគល់ប្រាក់វិញនៅពេលការបង្កកមូលធនបានជះឥទ្ធិពល។ ទោះជាយ៉ាងណា របាយការណ៍ថ្មីៗបង្ហាញថាក្រុមហ៊ុននៅតែបន្តដាក់សម្ពាធដល់វិនិយោគិនឲ្យធ្វើការបង់ថ្លៃពេញ ហើយការខកខានចាត់ទុកថាជាការបំពានកិច្ចសន្យា ដោយមានការភ័យខ្លាចនិងការយល់ច្រឡំលើបទប្បញ្ញត្តិថ្មីក្នុងស្រុក។

អាន​បន្ថែម

ប្រទេសចិនវិនិយោគ ១០ ប៊ីលានដុល្លារអាមេរិកនៅប្រទេសហ្វីលីពីន

ក្រុមប្រឹក្សាវិនិយោគហ្វីលីពីនបានប្រកាសថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនប្រាំបានដាក់ពាក្យស្នើសុំបង្កើតក្រុមហ៊ុនក្នុងស្រុក និងវិនិយោគ ១០ប៊ីលានដុល្លារអាមេរិក ព្រមទាំងមានគោលបំណងបង្កើតការងារចំនួន ១៥.៥០០កន្លែង។ ក្រុមហ៊ុន Huili Investment Fund Management Co., Ltd. ចង់សាងសង់ទីតាំងកិនដែកថែបដែលដៃគូចិនរបស់ខ្លួនអាចសាងសង់រោងចក្រក្នុងស្រុកបាន។ ក្រុមហ៊ុន YDT International សង្ឃឹមថានឹងសាងសង់ទីតាំងសង់នាវា និងជួសជុលនាវាដែលមានទឹកប្រាក់ ១.៥ ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុន Liaoning Bora Enterprise Group Co Ltd មានគោលបំណងសាងសង់គម្រោងប្រេងរួមទាំងស្ថានីយផ្ទុកប្រេង។ ក្រុមហ៊ុន Dalian Wanyang កំពុងធ្វើផែនការគម្រោងថាមពលមួយនៅទីក្រុងម៉ានីលដើម្បីផលិតថាមពល ៣១២មេហ្គាវ៉ាត់ដោយកែច្នៃកាកសំណល់រឹងនៅតាមលំនៅឋាននិងអាជីវកម្មពី ៤.០០០ ទៅ៥.០០០តោន។ ជាចុងក្រោយ ក្រុមហ៊ុន Aviation Industry Corp (AVIC) របស់ចិន សង្ឃឹមថានឹងចូលទៅក្នុងវិស័យផលិតកម្មផ្នែកនៃយានអវកាស និងការថែទាំ។

អាន​បន្ថែម

សារព័ត៌មានឡាវបង្ហាញពីដំណើរការទៅមុខនៃទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ

រដ្ឋាភិបាលឡាវបានប្រកាសថាខ្លួននឹងចាប់ផ្តើមការសាងសង់គម្រោងវារីអគ្គិសនីដ៏ចម្រូងចម្រាសតម្លៃ ២,៣លានដុល្លារអាមេរិក នៅឆ្នាំ ២០១៧។ បើយោងតាមរដ្ឋមន្រ្តីថាមពលឡាវលោក Viraphonh Viravong ប្រទេសឡាវមានបំណងក្លាយជា “វារីអគ្គីសនីគុយវ៉ែតក្នុងតំបន់អាស៊ីអាគ្នេយ៍”។ គម្រោង ៩១២ម៉េហ្គាវ៉ាត់ គឺជាគម្រោងទីបីនៃគម្រោងទំនប់វារីអគ្គិសនីចំនួន១១ ដែលរដ្ឋាភិបាលឡាវកំពុងពិចារណាសម្រាប់ទន្លេមេគង្គ ហើយរំពឹងថានឹងផលិតថាមពលបាននៅឆ្នាំ ២០២៤។ ក្រុមហ៊ុនចិន Datang Oversea Investment បានទទួលកិច្ចសន្យាសាងសង់នៅឆ្នាំ ២០០៧ ហើយការងារហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមនៅឆ្នាំ ២០១៥។ ផែនការនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីប្រទេសកម្ពុជា និងវៀតណាម ដោយបារម្ភពីផលប៉ះពាល់នៃគម្រោងលើធនធានទឹក និងនេសាទរបស់ពួកគេ។ អង្គការ International Rivers បានប៉ាន់ប្រមាណថាគម្រោងនេះនឹងតម្រូវឲ្យមានការតាំងទីលំនៅឡើងវិញរបស់ប្រជាពលរដ្ឋ ៦.៧០០នាក់។

អាន​បន្ថែម