ព័ត៌មានអន្តរជាតិ
ប្រទេសអាស៊ីរកស៊ីជាមួយចិន ខាតច្រើនជាងចំណេញ ប៉ុន្តែនៅតែមិនអាចចោលចិនបាន!
នៅក្នុងរបត់ថ្មីនៃបរិបទសេដ្ឋកិច្ចសកល ដែលត្រូវបានអ្នកជំនាញសង្កេតឃើញតាំងពីខែធ្នូឆ្នាំ ២០២៣ មកម្ល៉េះ នោះគឺសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ក្លាយជាគោលដៅនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង និងតៃវ៉ាន់។ ការមានប្រៀបជាថ្មីនេះ កំពុងមាននិន្នាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មរបស់អាស៊ី និងបង្ហាញថាសេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់អាស៊ី កំពុងមានការនាំចេញតិចជាងមុនទៅកាន់ប្រទេសចិន ដែលភាគរយនៃការនាំចេញសរុបរបស់ពួកគេ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះដល់ ១៧,៩% នៅក្នុងខែកុម្ភៈ ២០២៤ ពីកម្រិតខ្ពស់បំផុតគឺ ២២% ក្នុងខែមេសា ឆ្នាំ ២០២១ ដែលតំណាងឱ្យការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ និងអាចរាប់ថាជាតួលេខធំបំផុតមិនធ្លាប់មានក្នុងរវាងពេលជាង ២ ទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមប្រភពពី Asia.nikkei.com ចុះផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤។ ការថយចុះនៃការនាំចេញពីបណ្តាប្រទេសតំបន់អាស៊ីទៅកាន់ប្រទេសចិន ត្រូវបានសន្មតថា មានកត្តាចម្បងធំៗពីរ៖ (១) ការធ្វើពិពិធកម្មនៃខ្សែច្រវាក់ផ្គត់ផ្គង់នៅឆ្ងាយពីប្រទេសចិន ដែលជំរុញដោយការបន្តដាក់សម្ពាធរបស់សហរដ្ឋអាមេរិកឱ្យមានការកាត់ផ្តាច់ និង (២) ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកនៅក្នុងប្រទេសចិន ជាពិសេសពីវិស័យអចលនទ្រព្យរបស់ចិន ចំពេលស្ថានភាពទីផ្សារកំពុងជួបវិបត្តិរកផ្លូវងើបមិនរួចអស់រយៈកាលដ៏យូរ។ ទោះបីជាមាននិន្នាការផ្លាស់ប្តូរចរន្តនៃការនាំចេញសឹងតែទូទាំងទ្វីបអាស៊ីយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែប្លែកអីតែប្រទេសវៀតណាម និងឥណ្ឌូនេស៊ីបានលេចចេញជាករណីលើកលែងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការនាំចេញផលិតផលកែច្នៃរបស់វៀតណាមទៅកាន់ប្រទេសចិន បែរជាមានការកើនឡើងគួរកត់សម្គាល់ ហើយបើងាកទៅមើលប្រទេសឥណ្ឌូណេស៊ី ក៏កំពុងបង្កើនការនាំចេញផលិតផលនីកែល ដែក និងដែកថែបទៅកាន់ប្រទេសចិនដែរ។ ប៉ុន្តែកំណើននៃការនាំចេញទៅចិននេះ អាចថាមានការជំរុញដោយសារមានការវិនិយោគរបស់ចិនយ៉ាងច្រើននៅក្នុងយុទ្ធសាស្រ្តពិពិធកម្មពាណិជ្ជកម្មរបស់ទីក្រុងហ្សាកាតា ដើម្បីងាកចេញពីការពឹងផ្អែកតែលើការនាំចេញរ៉ែឆៅតែមួយមុខប៉ុណ្ណោះ។ […]
អានបន្ថែមរដ្ឋាភិបាលថៃដំឡើងកម្រិតតម្លៃជាប់ពន្ធអប្បបរមា ដើម្បជំរុញទីផ្សារអចលនទ្រព្យរបស់ខ្លួនរស់ឡើងវិញ
រដ្ឋាភិបាលប្រទេសថៃបានបង្ហាញវិធានការថ្មីមួយចំនួន រួមមានការកាត់បន្ថយសេវាចុះបញ្ជីអចលនទ្រព្យ និងពន្ធលើប្រតិបត្តិការផ្ទេរប្រាក់ទិញលក់ ដើម្បីធ្វើឲ្យទីផ្សារអចលនទ្រព្យលំនៅឋានរបស់ប្រទេសខ្លួនរស់ឡើងវិញឱ្យបានឆាប់រហ័ស។ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសំណើដើម្បីបង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់ផ្ទះ និងខុនដូ រហូតដល់តម្លៃ ៧លានបាត ឬប្រហែល $១៩ម៉ឺនដុល្លារ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃទី០៩ មេសាកន្លងទៅ និងធ្វើបច្ចុប្បន្នភាពដោយ Businesstimes កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។ គួរបញ្ជាក់មុននឹងចេញវិធានការថ្មីនេះ កាលពីមុន មានតែអចលនទ្រព្យលំនៅឋានដែលមានតម្លៃចាប់ពី ៣លានបាត ឬ ៨ម៉ឺនដុល្លារ ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធលើថ្លៃចុះបញ្ជី ពី ២% មកត្រឹម ០,០១% ដែលវិធានការចាស់នេះ ត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០២២។ ប៉ុន្តែតាមរយៈវិធានការថ្មីនេះ រដ្ឋាភិបាលនឹងបន្តកាត់បន្ថយថ្លៃសេវាចុះបញ្ជីអចលនទ្រព្យ និងពន្ធលើប្រតិបត្តិការផ្ទេរប្រាក់ទិញលក់អចលនទ្រព្យ ចំពោះតែអចលនទ្រព្យណាដែលមានតម្លៃចាប់ពី ៧លានបាត ឬ ១៩ម៉ឺនដុល្លារ ឡើងទៅតែប៉ុណ្ណោះ។ ជាមួយគ្នានោះ គណៈរដ្ឋមន្ត្រីថៃ ក៏បានអនុម័តការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលដែលសាងសង់ផ្ទះផ្ទាល់ខ្លួន និង បង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់អចលនទ្រព្យ សម្រាប់ក្រុមហ៊ុន ដែលមានសិទ្ធិទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររបស់ក្រុមប្រឹក្សាវិនិយោគពី ១លានបាត (២៧.៤៩១ដុល្លារ) ដល់ ១,៥ លានបាត (៤១.២៣៦ដុល្លារ) […]
អានបន្ថែមវៀតណាមចេញច្បាប់ថ្មី ដើម្បីពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យដល់ជនជាតិវៀតណាមនៅបរទេស
ច្បាប់ភូមិបាលថ្មីរបស់វៀតណាម ដែលទើបនឹងបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ បានពង្រីកសិទ្ធិកាន់កាប់ដីធ្លីដល់ជនជាតិវៀតណាមសញ្ជាតិបរទេសនិងពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងជួយផ្តល់កម្លាំងរុញច្រានយ៉ាងសំខាន់ដល់វិស័យអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាម Vietnamplus កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។ លោកស្រី Lieu Nguyen ឯកអគ្គរដ្ឋទូតនៃសមាគមអ្នកអចលនវត្ថុជាតិសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី បានសម្តែងសុទិដ្ឋិនិយមចំពោះកំណែទម្រង់ច្បាប់ថ្មីនេះ ដោយបញ្ជាក់ថា ច្បាប់នេះនឹងបង្កើនទំនុកចិត្តដល់ជនជាតិវៀតណាមសញ្ជាតិបរទេស និងអ្នកវិនិយោគបរទេសដែលទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅក្នុងទឹកដីវៀតណាម។ តាមការបញ្ជាក់របស់លោកស្រី Lieu ជនជាតិវៀតណាមវ័យចំណាស់ជាច្រើនដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រាថ្នាចង់ចូលនិវត្តន៍នៅស្រុកកំណើតរបស់ពួកគេ និងចង់វិនិយោគលើអចលនទ្រព្យនៅទីនោះ។ លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់វៀតណាមក្នុងការណែនាំគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋាន ដែលតម្រូវតាមទីផ្សារមិនត្រឹមតែសម្រាប់ ជនជាតិវៀតណាមសញ្ជាតិបរទេស ប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុគ្គលដែលចូលនិវត្តន៍ពីសហរដ្ឋអាមេរិក និងជប៉ុនដែលកំពុងស្វែងរកលំនៅឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោកស្រី Lieu បានបន្ថែមថា “គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋានបែបនេះ គួរតែមានរួមបញ្ចូលនូវសេវាបរិក្ខារដ៏ទូលំទូលាយ រួមទាំងសេវាវេជ្ជសាស្រ្ត និងសេវាផ្គត់ផ្គង់តម្រូវការរបស់មនុស្សចាស់ផងដែរ។” ចុងក្រោយលោកស្រី Lieu ក៏បានគូសបញ្ជាក់អំពីឥតទ្ធិពលដ៏ធំធេងនៃកំណែទម្រង់ច្បាប់ថ្មីនេះក្នុងចរន្តសេដ្ឋកិច្ច ដោយអះអាងថា វានឹងជួយជំរុញទីផ្សារអចលនទ្រព្យរបស់វៀតណាម ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។ ច្បាប់ភូមិបាលថ្មីវៀតណាមដែលបានកែប្រែ មាន ១៦ ជំពូក និង ២៦០ មាត្រា ត្រូវបានអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៥ នៃរដ្ឋសភា […]
អានបន្ថែមអារ៉ាប់គ្រោងដាក់ដំណើរការសេវាតាក់ស៊ីហោះ (ឡានហោះ) នៅដើមឆ្នាំ២០២៥
ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម (UAE) ជាប់កេរ្តិ៍ឈ្មោះជា “ទីក្រុងនៃអនាគត” ក្នុងន័យថាជាទីក្រុងឈានមុខគេលើវិស័យច្នៃប្រតិដ្ឋនិងប្រណីតភាពបច្ចេកវិទ្យា។ ឥឡូវនេះ ទីក្រុងនៃអនាគតដ៏រុងរឿងនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ឱ្យដំណើរការថយន្តហោះ (តាក់ស៊ីហោះ) ដំបូងបង្អស់របស់ពិភពលោក នេះបើយោងតាម startupdxb ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Joby Aviation ដែលជាក្រុមហ៊ុនតាក់ស៊ីហោះលើអាកាស ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសភាពជាដៃគូជាមួយរដ្ឋាភិបាលទីក្រុងឌូបៃដើម្បីបើកដំណើរការសេវាកម្មតាក់ស៊ីតាមផ្លូវអាកាស នៅក្នុងទីក្រុងនេះ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅឆ្នាំ ២០២៦ ជាមួយនឹងលទ្ធភាពនៃប្រតិបត្តិការដំបូងចាប់ផ្តើមនៅដើមឆ្នាំក្រោយ(២០២៥)។ យានយន្តប្រភេទអាចហោះហើរបានទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកបើកតាក់ស៊ីហហោះ និងអ្នកដំណើររហូតដល់ ៤នាក់ ដែលមានល្បឿនរហូតដល់ ២០០ម៉ាយ (ប្រហែល ៣២១គម) ក្នុងមួយម៉ោង។ នេះមានន័យថា អ្នកដំណើរអាចធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិឌូបៃទៅកាន់តំបន់ Palm Jumeirah ក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ដែលផ្ទុយស្រឡះពីការធ្វើដំណើរតាមរថយន្តរយៈពេល ៤៥នាទីនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Joby បានកំណត់ទីតាំងជាច្រើនសម្រាប់ដំឡើងស្ថានីយហោះហើរ និងចុះចត រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB), Palm Jumeirah, Dubai Marina និងទីក្រុងឌូបៃ។ […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន ប្រឈមនឹងការកំណត់ឱ្យទូទាត់ កម្ចីជាង $២០០លាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនឈ្មោះ Shimao Group បានឱ្យដឹងថា ធនាគារ China Construction Bank (Asia) បានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនទូទាត់ការបង់កាតព្វកិច្ចហិរញ្ញវត្ថុចំនួន ១,៦ ពាន់លានដុល្លារហុងកុង ឬប្រហែល ២០០លានដុល្លារអាមេរិក នេះបើយោងតាម businesstimes ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤។ ក្នុងពាក្យបណ្តឹងជំទាស់ដាក់ជូនស្ថាប័នមូលបត្រហុងកុង លោក Shimao ប្រធានក្រុមហ៊ុន បាននិយាយថា លោកនឹង “ជំទាស់” យ៉ាងម៉ឺងម៉ាត់ជាមួយនឹងពាក្យពណ្តឹងនេះ ហើយលោកនឹងនៅតែបន្តផែនការដែលបានស្នើឡើងកន្លងមកក្នុងការរៀបចំទម្រង់ហិរញ្ញវត្ថុឡើងវិញសម្រាប់បំណុលនៅក្រៅប្រទេសទាំងអស់ដែលមានតម្លៃប្រហែល ១១,៧ ពាន់លានដុល្លារ ដោយមានគោលបំណងកាត់បន្ថយទំហំបំណុលក្រៅប្រទេសនេះឱ្យបានចំនួន ៦០ភាគរយ។ “ក្រុមហ៊ុនយើងមានទស្សនៈថា បណ្តឹងឱ្យទូទាត់សំណង (ដោយធនាគារ China Construction Bank) នេះ មិនតំណាងឱ្យផលប្រយោជន៍រួមរបស់ម្ចាស់បំណុលនៅក្រៅប្រទេសរបស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ” លោក Shimao បញ្ជាក់ ។ ទាក់ទងនឹងបញ្ហាខាងលើនេះ ធនាគារ China Construction Bank មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះឡើយ។ បណ្តឹងទូទាត់កាតព្វកិច្ចហិរញ្ញវត្ថុនេះ ត្រូវបានកើតឡើងបន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះ ដែលម្ចាស់បំណុលបានប្តឹងចំពោះក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស២ផ្សេងទៀតគឺ […]
អានបន្ថែមមេរៀនសម្រាប់ប្រទេសនៅអាស៊ីពីការវិវត្តថ្មីនៃទីផ្សារអចលនទ្រព្យចិន
វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយផ្លាស់ប្តូរពីគំរូគ្រប់គ្រងដោយរដ្ឋទៅជាគំរូគ្រប់គ្រងតាមទិសដៅទីផ្សារវិញ។ បំផ្លាស់ប្តូរបរិបទទីផ្សារស្រុកចិននេះ ក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងទីផ្សារនៃប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ បទវិភាគលម្អិតអំពីបម្រែបម្រួលបរិបទទីផ្សារអចលនទ្រព្យដែលមានឥទ្ធិពលលើទីផ្សារអាស៊ី ដោយ Kaize Zhu អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ NUS របស់សិង្ហបុរី និងចុះផ្សាយដោយ eastasiaforum កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ មានខ្លឹមសារដូចខាងក្រោម៖ ផ្នែកធំមួយនៃដង្ហើមរស់របស់រដ្ឋាភិបាលមូលដ្ឋានរបស់ចិន បានពឹងផ្អែកយ៉ាងខ្លាំងលើប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចពីការលក់ដី ជាលទ្ធផល បានជួបបញ្ហាជាច្រើនដូចជា បញ្ហាខ្វះលទ្ធភាពទិញលំនៅឋាន ការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ និងការបង្កើនបន្ទុកបំណុល។ បទពិសោធន៍នេះ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចអាស៊ីផ្សេងទៀត ដែលកំពុងអនុវត្តនិងចង់ដាក់ចេញគោលនយោបាយថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ចំពេលកំពុងមាននិន្នានាការនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការចាំបាច់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន រួមទាំងវិធានការសំខាន់ៗដូចជា “សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សារដ្ឋស្តីពីកំណែទម្រង់ប្រព័ន្ធលំនៅឋានទីក្រុង ឆ្នាំ ១៩៩៨” និងគោលនយោបាយ “បន្ទាត់ក្រហមបី’ នាពេលថ្មីៗនេះ បានផ្តល់គន្លងថ្មីនៃការអភិវឌ្ឍន៍ទីក្រុង។ ត្បិតតែគោលនយោបាយទាំងនេះ ត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសហេតុពេកនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក៏ដោយ ក៏ជាលទ្ធផល គោលនយោបាយចុងក្រោយនេះ បានធ្វើឱ្យមានភាពចលាចលផ្នែកហិរញ្ញវត្ថុដោយអចេតនាក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ ដោយសារឥទ្ធិពលរបស់វាបានកម្រិតសមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការទទួលបានមូលនិធិសម្រាប់ធានាគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ ជាឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យ ប្រឈមមុខនឹងការរឹតបន្តឹងលើការខ្ចីប្រាក់ ពួកគេបានជួបការលំបាកក្នុងការទទួលបានការផ្តល់ហិរញ្ញប្បទានពីធនាគារដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលនាំឱ្យមានបញ្ហាលំហូរសាច់ប្រាក់ ការពន្យារពេលគម្រោង និងក្នុងករណីខ្លះ ការខកខានក្នុងការផ្តល់ប្រាក់កម្ចី។ […]
អានបន្ថែមសិង្ហបុរីចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI
ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI, ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]
អានបន្ថែមរយៈពេលពីរខែដំបូង ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅចិនធ្លាក់ចុះ ៩%
នៅឆ្នាំ ២០២៤ នេះ ទីផ្សារលំនៅឋានដ៏ផុយស្រួយរបស់ប្រទេសចិន បានចាប់ផ្តើមដំណើរការជាមួយនឹងអត្រាវិនិយោគ និងការលក់អចលនទ្រព្យធ្លាក់ចុះ តែមានលក្ខណៈយឺតជាងមុនឆ្នាំមុន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះមានស្ថិរភាពក៏ដោយ អ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នក្នុងកាសន្និដ្ឋានពីពេលវេលាពិតប្រាកដដែលនិន្នាការធ្លាក់ចុះនេះនឹងឈានដល់ទីបញ្ចប់ហើយឬនៅ! នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ Finance.yahoo កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៩% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ធៀបនឹងការធ្លាក់ចុះ ២៤% នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ យោងតាមប្រភពទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)។ អត្រាលក់អចលនទ្រព្យប្រភេទអគារ បានធ្លាក់ចុះ ២០,៥% ក្នុងខែមករាដល់ខែកុម្ភៈ ធៀបនឹងការធ្លាក់ចុះ ២៣% ក្នុងខែធ្នូ ឆ្នាំមុន។ តួលេខអចលនទ្រព្យផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញពីស្ថានភាពដែលវិស័យអចលនទ្រព្យកំពុងតស៊ូរើឡើងវិញក្នុងស្ថិរភាពជាមួយនឹងតម្លៃផ្ទះធ្លាក់ចុះ បន្តគ្នាក្នុងកម្រិត ០,៣% ក្នុងខែកុម្ភៈ និងខែមករា។ លោក Nie Wen សេដ្ឋវិទូនៃក្រុមហ៊ុន Hwabao Trust បាននិយាយថា វិស័យអចលនទ្រព្យនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយថាការធ្លាក់ចុះនៃការវិនិយោគ នឹងទំនងជាមិនមានផ្លាស់ប្តូរនោះទេ ដោយអ្នកអភិវឌ្ឍន៍នៅតែជួបការលំបាកក្នុងការធានាលំហូរសាច់ប្រាក់របស់ខ្លួន។ លោក Nie បាននិយាយថា “ប៉ុន្តែដំណាក់កាលដែលវិស័យអចលនទ្រព្យមានផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតលើសេដ្ឋកិច្ច […]
អានបន្ថែមរដ្ឋចិនប្រកាសប្រាប់ក្រុមហ៊ុនអភិវឌ្ឍដែលរងសម្ពាធខ្លាំងឱ្យក្ស័យធនទៅបើទប់មិនរួច
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាត្រាំត្រែងដែលកំពុងបន្តអូសបន្លាយនៅក្នុងវិស័យអចលនទ្រព្យ ប្រទេសចិនបានប្រកាន់ជំហរច្បាស់លាស់ ដោយបានច្រានចោលការសង្គ្រោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យណាដែលពុំមានលទ្ធភាពដោះបំណុលបាន នេះបើយោងតាម NBC New York ចុះផ្សាយកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ ឧស្សាហកម្មអចលនទ្រព្យរបស់ចិន ដែលធ្លាប់ជាមហាអំណាចដែលរួមចំណែកដល់ប្រមាណមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ តួលេខថ្មីៗបង្ហាញពីការធ្លាក់ចុះដល់ប្រហែល ២២% នៃសេដ្ឋកិច្ច ស្របពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការកាត់បន្ថយអាទិភាពលើវិស័យអចលនទ្រព្យ។ “សម្រាប់ក្រុមហ៊ុនអចលនទ្រព្យណាដែលជួបបញ្ហាក្ស័យធនយ៉ាងធ្ងន់ធ្ងរ និងបាត់បង់សមត្ថភាពក្នុងការដំណើរការ ហើយបើត្រូវក្ស័យធន ក៏គួរតែក្ស័យធនចុះ ឬត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្របតាមច្បាប់ និងគោលការណ៍ទីផ្សារ។” នេះជាប្រសាសន៍របស់លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទរបស់ចិន ដែលបានផ្តល់បទសម្ភាសន៍ជូន NBC New York កាលពីថ្ងៃទី ០៩ ខែមីនា ដែលគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការអនុវត្តទីផ្សារអចលនទ្រព្យដែលដំណើរការមិនប្រក្រតី និងសង្កត់ធ្ងន់លើការទទួលខុសត្រូវសម្រាប់អ្នកអភិវឌ្ឍន៍ដែលគាំទ្រវិបត្តិលំនៅឋាន។ “ជនណាប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ផលប្រយោជន៍មហាជន នឹងត្រូវស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់និងផ្តន្ទាទោសតាមច្បាប់” លោករដ្ឋមន្ត្រីបន្ត។ ការលើកឡើងរបស់លោក Hong ធ្វើឡើងបន្ទាប់ពីមានការចាត់វិធានការដ៏តឹងរ៉ឹងដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២០ លើការពង្រីកបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលពឹងផ្អែកលើបំណុលដើម្បីរកចំណូល គឺមានភាពជ្រាលជ្រៅ ដែលនាំទៅដល់ការរំលាយក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន Evergrande និង Country Garden ជាដើម។ […]
អានបន្ថែមខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ
អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។ ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខាន់ៗនៃគម្រោងអគារនេះមានទទឹងមិនគ្រប់គ្រាន់ ដែលជាការមិនអនុលោមតាមច្បាប់គ្រប់គ្រងអគារថៃ។ សេចក្តីសម្រេចនេះ បានបណ្តាលឱ្យគម្រោងខុនដូដែលទើបនឹងបានសាងសង់រួចរាល់បញ្ចប់ទាំងស្រុងទៅហើយ ប្រែជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ថែមទាំងអាចនឹងត្រូវបានរុះរើចេញ ប្រសិនបើរកមិនឃើញដំណោះស្រាយផ្លូវច្បាប់ក្នុងរយៈពេលបីខែខាងមុខ នេះបើតាមសេចក្តីថ្លែងការណ៍ដោយមន្ត្រីតុលាការ។ ចំណុចសំខាន់នៃវិវាទលើសំណង់អគារនេះ គឺស្ថិតនៅច្រកចូលសំខាន់របស់ខុនដូ ត្រង់ចំណុចឆ្ពោះទៅផ្លូវអសោក (Asoke) ដែលទន្ទ្រានកាន់កាប់ដីរបស់អាជ្ញាធរដឹកជញ្ជូនរហ័ស (MRTA) ដែលជាដីបម្រុងទុកសម្រាប់ធ្វើច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី។ កត្តានេះហើយដែលធ្វើឱ្យលិខិតអនុញ្ញាតសាងសង់អគារនេះ ត្រូវបានគេចាត់ទុកថាចេញដោយខុសច្បាប់។ លោក Prawit Boonthiem អ្នកទទួលខុសត្រូវផ្នែកការខូចខាតនិងបំណុលនៃតុលាការរដ្ឋបាលកំពូល បានផ្តល់ឱសានវាទដល់រដ្ឋបាលក្រុងបាងកក (BMA) ស្ថាប័ន Ananda MF Asia Asoke Co និងអាជ្ញាធរ MRTA រយៈពេលបីខែ ដើម្បីកែតម្រូវស្ថានការណ៍ឱ្យស្របតាមច្បាប់គ្រប់គ្រងអគារ។ […]
អានបន្ថែម