ព័ត៌មានអន្តរជាតិ
Solar Home កំណត់យកប្រទេសមីយ៉ាន់ម៉ាជាគោលដៅរបស់ខ្លួន
ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសឹង្ហបុរីដែលផ្តល់ជូននូវដំណោះស្រាយថាមពលព្រះអាទិត្យសម្រាប់គ្រួសារនៅជនបទដែលមិនបានតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនី កំពុងសម្លឹងមើលប្រទេសមីយ៉ាន់ម៉ាជាគោលដៅទីផ្សារបន្ទាប់របស់ខ្លួន។
អានបន្ថែមទីផ្សារប្រណីតីិនៅទីក្រុងហូជីមិញកំពុងតែរីកចម្រើនខ្លាំង
ទីផ្សារខុនដូប្រណីិតកំពុងតែរីកចម្រើនខ្លាំងនៅក្នុងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសវៀតណាម ហើយកំពុងតែបន្តនាំមុខជាចលករនៃវិស័យអចលនទ្រព្យនៅអាស៊ាន។
អានបន្ថែមអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ាកំពុងមានស្ថិរភាព
វិស័យអចលនទ្រព្យរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងតែមានស្ថិរភាព បន្ទាប់ពីកំណើនខ្លាំង ហើយអ្នកជំនាញខាងឧស្សាហកម្មនេះជឿថា ទីផ្សារនេះនឹងកាន់តែរឹងមាំឡើងនាពេលនេះ។
អានបន្ថែមសឹង្ហបុរីគ្រោងការគិតគូរធំអំពីការបង្កើតស្រុកថ្មី
ការរៀបចំផែនការសម្រាប់ស្រុកផ្តាច់មុខថ្មីមួយនៅប្រទេសសឹង្ហបុរី កំពុងត្រូវបានដឹកនាំដោយក្រុមហ៊ុនហូឡង់មួយឈ្មោះថា KCAP Architect & Planners នេះបើតាមអាជ្ញាធរអភិវឌ្ឍន៍ឡើងវិញទីប្រជុំជនសឹង្ហបុរី (URA)។
អានបន្ថែមCapitaLand ក្លាយជា Grade A នៅប្រទេសវៀតណាម
CapitaLand ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេរបស់ប្រទេសសិង្ហបុរី បានទិញទីតាំងដើម្បីសាងសង់អគារការិយាល័យលំដាប់ថ្នាក់ Grade A ទីមួយរបស់ខ្លួននៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។
អានបន្ថែមពានរង្វាន់អចលនទ្រព្យម៉ាឡេស៊ីកំពុងបន្តទៅមុខ
ការតែងតាំងបេក្ខភាពសម្រាប់ពានរង្វាន់អចលនទ្រព្យអាស៊ីប្រចាំឆ្នាំលើកទីបួន (ម៉ាឡេស៊ី) បានបើកទទួលអ្នកចូលរួម ដោយអ្នករៀបចំកម្មវិធីរំពឹងថានឹងទទួលបានជោគជ័យ យ៉ាងអស្ចារ្យលើសកម្មវិធីឆ្នាំមុន។
អានបន្ថែមBechtel បង្ហាញការចាប់អារម្មណ៍លើអាកាសយានដ្ឋាន ឡុង ថាញ់
បន្ទាប់ពីការអនុម័តដោយរដ្ឋសភាជាតិវៀតណាមសម្រាប់ការសាងសង់អាកាសយានដ្ឋានថ្មីដ៏ធំមួយដែលមានតម្លៃ ១៦ ប៊ីលានដុល្លារអាមេរិច នៅឡុងថាញ់ ក្រៅទីក្រុង ហូជីមិញ នៅឆ្នាំ ២០១៥ រួចមក ក្រុមហ៊ុនវិស្វកម្មអាមេរិច Bechtel បានធ្វើការទស្សនកិច្ចនៅវៀតណាមក្នុងខែធ្នូ ដើម្បីទទួលយកព័ត៌មានបន្ថែមអំពីគម្រោងនេះ។ ដំណើរទស្សនកិច្ចនេះធ្វើឲ្យមានការរំពឹងទុកថា Bechtel កំពុងពិចារណាដាក់ភាគហ៊ុនស្មើគ្នានៅក្នុងគម្រោងនេះ ព្រមទាំងដើរតួជាអ្នកគ្រប់គ្រងគម្រោងនេះដោយផ្ទាល់ទៀតផង។ ការងារនៅលើព្រលានទំហំ ៥ គីឡូម៉ែត្រការ៉េ នឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ខាងមុខនេះ ជាមួយដំណាក់កាលទី ១ ដោយបញ្ចប់ផ្លូវរត់តែមួយ អាចទទួលអ្នកដំណើរបាន ២៥លាននាក់ នៅឆ្នាំ ២០២៥។ ដំណាក់កាលទី ២ នឹងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរទ្វេដងដល់ទៅ ៥០លាននាក់ ហើយដំណាក់កាលទី ៣ នឹងបង្កើនទ្វេដងទៀត ដល់ ១០០លាននាក់ នៅឆ្នាំ២០៥០៕
អានបន្ថែមការលក់អចលនទ្រព្យនៅហុងកុងមានការធ្លាក់ចុះ
របាយការណ៍ទីផ្សារអចលនទ្រព្យរបស់ហុងកុងមួយបានបង្ហាញថា ការលក់ផ្ទះនៅក្នុងតំបន់សេដ្ឋកិច្ច រោងចក្រអគ្គិសនី បានធ្លាក់ចុះ ៣៩ ភាគរយរហូតដល់កម្រិតទាបបំផុតក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦។ សន្ទស្សន៍អចលនទ្រព្យហុងកុងរបស់ JLL ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦ បានបង្ហាញថា ការលក់បានធ្លាក់ចុះជាងពេលណាទាំងអស់រហូតដល់កម្រិតទាបគឺត្រឹមតែ ៦២២១ យូនីតប៉ុណ្ណោះ។ លោក Joseph Tsang នាយកគ្រប់គ្រង និងជាប្រធានទីផ្សារមូលធននៅ JLL ក្នុងទីក្រុងហុងកុង បានប្រាប់ទៅកាន់ទស្សនាវដ្តីអចលនទ្រព្យពិភពលោកថា ទីផ្សារលំនៅដ្ឋានមានភាពទន់ខ្សោយ ហើយតម្លៃឥឡូវនេះគឺស្ថិតនៅក្រោមសម្ពាធនៃការធ្លាក់ចុះ។ រដ្ឋាភិបាលគួរតែរៀបចំធ្វើការកែប្រែ និងពិនិត្យឡើងវិញនូវវិធានការត្រជាក់ក្នុងទីផ្សារអចលនទ្រព្យ។ ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្លៃអចលនទ្រព្យ នឹងបង្កជាវិបត្តិយ៉ាងធំចំពោះសេដ្ឋកិច្ចរបស់ហុងកុងដែលមានលក្ខណៈផុយស្រួយស្រាប់ទៅហើយ។
អានបន្ថែមរដ្ឋាភិបាលជួយឲ្យមានកំណើនប្រាក់ចំណូលក្នុងប្រទេសថៃ ២២%
ដោយសារវិធានការរបស់រដ្ឋាភិបាលដើម្បីជំរុញទីផ្សារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលឈានមុខគេរបស់ថៃ បានស្គាល់នូវកំណើនប្រាក់ចំណូលរបស់ខ្លួនជិត ២២ភាគរយក្នុងត្រីមាសទី៤ នៃឆ្នាំ ២០១៥។ ការលើកទឹកចិត្តរបស់រដ្ឋាភិបាលបានធ្វើការកាត់បន្ថយថ្លៃផ្ទេរ និងការប្រាក់កម្ចីដោយមានរបស់ធានា ព្រមទាំងបានផ្តល់នូវអត្រាការប្រាក់ពិសេសសម្រាប់កម្ចីទិញផ្ទះពីធនាគារផ្ទះរដ្ឋាភិបាលផងដែរ។ បើយោងតាមរបាយការណ៍អចលនទ្រព្យ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលរបស់ប្រទេសចំនួន ១០បានកើនឡើង ៧,២៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបានធ្វើឲ្យប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នាទាំងអស់មានចំនួន ១,០៨ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០១៥។ បើយោងតាមការប៉ាន់ប្រមាណដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង ១០ នោះ តំណាងឲ្យ ៧២ភាគរយនៃទីផ្សារលំនៅដ្ឋាននៅប្រទេសថៃកាលពីឆ្នាំមុន។
អានបន្ថែមការវិនិយោគក្រៅស្រុករបស់អាស៊ីបានបំបែកកំណត់ត្រាថ្មី
តាមរបាយការណ៍ CBRE ថ្មីមួយបានបង្ហាញថា ការវិនិយោគក្រៅស្រុករបស់អាស៊ីនៅក្នុងវិស័យទ្រព្យសម្បត្តិអចលនទ្រព្យពិភពលោក ធ្វើបាននូវកំណត់ត្រាថ្មីនៅក្នុងឆ្នាំ ២០១៥។ ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសរបស់អាស៊ីក្នុងឆ្នាំ ២០១៥ បានឈរនៅក្នុងកំណត់ត្រាដែលមានទឹកប្រាក់ចំនួន ៦២,៤ ពាន់លានដុល្លារ កើនឡើង ៣៧ ភាគរយនៅក្នុងឆ្នាំ។ ទីផ្សារដែលមានផលតបស្នងវិញខ្ពស់ នឹងបន្តទាក់ទាញវិនិយោគិនអាស៊ី។ លោក Ada Choi នាយកជាន់ខ្ពស់នៃ CBRE Research Asia បានថ្លែងថា: “ខណៈពេលដែលយើងមើលឃើញពីឥទ្ធិពលនៃប្រភពមូលធនធំចំនួនបួនគឺ ប្រទេសសិង្ហបុរី ចិន ហុងកុង និងប្រទេសកូរ៉េខាងត្បូង យើងក៏ឃើញមានសកម្មភាពជាច្រើនទៀតមកពីផ្នែកផ្សេងទៀតនៃតំបន់អាស៊ីដូចជា តៃវ៉ាន់ និង ថៃ ជាដើម។” ខណៈពេលដែលទីក្រុងឡុងដ៍នៅតែជាគោលដៅវិនិយោគដ៏សំខាន់នោះ អាមេរិកនាពេលឥឡូវនេះក៏បានទាក់ទាញចំណែកនៃការវិនិយោគច្រើនខ្លាំងដែរ ដោយបានឈានដល់ ២២,៤ ពាន់លានដុល្លារ មានការការកើនឡើង ១០៩%។
អានបន្ថែម