Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង

ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បំណងចង់​ពង្រីក​ការនាំចេញ​ផលិតផល​កម្ពុជា​ ​ពី ១០ ទៅ ១៥មុខ ក្នុង​ឆ្នាំ២០២៥ ​នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]

អាន​បន្ថែម

ត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៨.៧១៨.៧២២ដុល្លារ កើន ១៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៨១៣.៧៦៥ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បី ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម, បន្ថែម និងបន្ថែម) ដោយសារវិស័យទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។

អាន​បន្ថែម

មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ សមិទ្ធផលទំនើបកម្ម ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមនេះ ត្រូវបានសាងសង់ក្រោមជំនួយរបស់ចិន ដែលបានសាងសង់រោងជាងជួសជុលនាវា “Drydock(អ៊ូ) Slipway(វ៉ៃ) ផែ សំចត និងស្តារឃ្លង ព្រមទាំងសំណង់អគារថ្មី និងជួសជុលអគារចាស់ៗជាច្រើន។ (អានបន្ថែម) ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចធិបតី បានឱ្យដឹងថា​ សមិទ្ធផលទំនើបកម្មនេះ នឹងជួយលើកកម្ពស់សមត្ថភាពក​ង​ទ័ពកម្ពុជា ដែលកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការ​ពា​​រ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូ​លំ​​​ទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់។ សម្តេចបានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទីនេះតទៅ កម្ពុជាស្វាគមន៍ភាគីមិត្តទាំងអស់មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាមនេះ ដោយគ្មានការលាក់លៀមអ្វីទេ ហើយមិនមានគោលបំណងឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនោះទេ។ គួររម្លឹកដែរថា កន្លងទៅកម្ពុជា ធ្លាប់បញ្ជាក់ពីការអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមនេះ បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ (អានបន្ថែម) នៅពេលដែលកម្ពុជាទទួលយកនូវសមទ្ធិផលថ្មីនេះនៅក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ខ្លួន មូលដ្ឋានទ័ព និងមជ្ឈមណ្ឌលភស្តុភារ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការលើសមុទ្រខ្ពស់។ […]

អាន​បន្ថែម

ប្រព័ន្ធធារាសាស្រ្តរំចេកក្នុងខេត្តព្រៃវៃងសង់បានជិត ២០%, ខណៈសង់រួចមានសមត្ថភាពស្រោចស្រពជិត២ពាន់ ហិកតា

ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងខេត្តព្រៃវែង ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីទាំងស្រូវវស្សា និងស្រូវប្រាំង សរុបចំនួន ១៧០០ហិតា គិតមកដល់ពេលនេះសាងសង់បានជិត២០ %ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងអ្នកជំនាញបច្ចេកទេស កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក បច្ចុប្បន្នសម្រេចបានប្រមាណ ២០%។ លោកថា ការងារសាងសង់ថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១.ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២.ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣.សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។ លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។ តាមរយៈដំណើរចុះពិនិត្យនេះ លោក ក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមសហការគ្នាក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។ សូមជម្រាប់ដែរថា បើតាមក្រសួងធនធានទឹក គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ […]

អាន​បន្ថែម

ប្រទេសលុចសំបួជួយកម្ពុជា ២លានអឺរ៉ូ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតមី​ន

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសុវត្ថិភាព និងលើកកម្ពស់ជីវភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រាប់មីន ប្រទេសលុចសំបួបានផ្តល់ជំនួយចំនួន ២លានអឺរ៉ូ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីននៅកម្ពុជា។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​កម្ពុជា នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០២៥។ ការចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងផ្តល់ជំនួយនេះបានធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមដោយឥស្សរជនពិសេសរួមមាន ឯកឧត្តម Lee Thuc រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១, ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។ អាជ្ញាធរមីន បានចាត់ទុកថា ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផលនៃការបោសសម្អាតមីន ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិក្នុងការឆ្លើយតបទៅនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់។ ពាក់ព័ន្ធសកម្មភាពបោសសម្អាតមីននេះដែរ កាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ស្មើនឹងប្រមាណជិត ១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ គឺ១.គម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។និង២.សម្រាប់គាំទ្រគម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម […]

អាន​បន្ថែម

គិតត្រឹមដើមខែមេសានេះ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សង់បាន ៩៤.៣០%

គិតមកទល់ពេលនេះ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងប្រវែង ១៤៨គីឡូម៉ែត្រ ពីស្រែអំបិល ដល់ខេត្តកោះកុង កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចបាន ៩៤.៣០%ហើយ។ គម្រោងកែលម្អផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការដឹកជញ្ជូន ភស្តុភារ និងទេសចរណ៍តាមច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់នេះ ដើម្បីបង្កើនការតភ្ជាប់ឱ្យរិតតែប្រសើរឡើងនៅទូទាំងតំបន់។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង, អមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ការត្រួតពិនិត្យនេះ បានផ្តោតលើការធានាគុណភាពនៃគម្រោងដោយពិនិត្យមើលកម្រាស់ និងការបង្ហាប់នៃស្រទាប់កៅស៊ូ asphalt concrete (AC) តាមរយៈវិធីសាស្ត្រខួង និងធ្វើតេស្ត ដើម្បីធានាបាននូវគុណភាពដែលគោរពតាមស្តង់ដារបច្ចេកទេសសំណង់។ ក្រោយ​ពី​បាន​ចុះ​ត្រួតពិនិត្យ​រួច ឯកឧត្តមសូរ វ៉ិចទ័រ ​បាន​ប្រជុំ​ពិភាក្សា​ដើម្បី​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​របស់​គម្រោង និង​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់ ដោយ បានក្រើនរំលឹកពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវកន្លែងសុវត្ថិភាព និងប្រព័ន្ធលូបង្ហូរទឹក ពិសេសនៅតំបន់ងាយរងគ្រោះ។ ចុងក្រោយឯកឧត្តមក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់នូវការកំណត់ពេលវេលារបស់គម្រោង ខណៈពេលដែលរក្សាបាននូវស្តង់ដារគុណភាពខ្ពស់។ គម្រោងស្ដារផ្លូវដ៏សំខាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងកំពុងសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ […]

អាន​បន្ថែម

ជប៉ុនចង់បង្កើនការវិនិយោគនៅកម្ពុជា តាមរយៈការតភ្ជាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសទាំងពីរ

ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ជប៉ុន​គ្រោង​នឹង​បង្កើន​ការវិនិយោគ​របស់ខ្លួន​នៅ​ក្នុងប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈ​ជំរុញ​ភាពជា​ដៃគូ​រវាង​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅក្នុង​ប្រទេស​ទាំងពីរ​។ គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រវាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា។ នាឱកាសនោះ ឯកឧត្តម Takahashi បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសថ្មីៗ សម្រាប់ធ្វើការវិនិយោគនៅកម្ពុជាបន្ថែម ដោយបានស្នើឱ្យមានការបង្កើតឡើងនូវយន្តការជាក់លាក់មួយ ដើម្បីជួយសម្រួលដល់ការវិនិយោគ និងការផ្លាស់ប្តូរចំណេះដឹងរវាងសហគ្រាសធុនតូច និងមធ្យមជប៉ុន និងកម្ពុជា។ គួរបញ្ជាក់ថា បច្ចុប្បន្នវិនិយោគិនជប៉ុនមានសកម្មភាពវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជាដូចជា កសិកម្ម បច្ចេកវិទ្យា និងវារីវប្បកម្ម។ ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត បានសាទរចំពោះសំណើនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមជាមួយស្ថាប័នសំខាន់ៗ ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជារៀបចំគំនិតផ្តួចផ្តើមដែលភ្ជាប់អាជីវកម្មរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យដែលមានតម្លៃខ្ពស់ដូចជាការកែច្នៃជាដើម។ ការផ្តោតសំខាន់លើភាពជាដៃគូសហគ្រាសធុនតូច និងមធ្យមមានគោលបំណងទាក់ទាញការវិនិយោគរបស់ជប៉ុន ខណៈពេលដែលការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មកម្ពុជាតាមរយៈការពង្រឹងជំនាញ និងលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ដើម្បីជំរុញបរិយាកាសសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ដោយសារប្រទេសជប៉ុន និងកម្ពុជាពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ការផ្តោតសំខាន់លើកិច្ចសហការសហគ្រាសធុនតូច និងមធ្យមសន្យាថានឹងត្រួសត្រាយផ្លូវសម្រាប់បរិយាកាសធុរកិច្ចដ៏រស់រវើក និងនិរន្តរភាព ដោយដោះសោសក្តានុពលពេញលេញនៃសេដ្ឋកិច្ចទាំងពីរ។

អាន​បន្ថែម

ក្រុមហ៊ុនល្បីមកពីហុងកុងចំណាយជាង $៥៥លាន ទិញយកកាស៊ីណូ Star Vegas នៅប៉ោយប៉ែត  

ក្រុមហ៊ុន Donaco International ដែលជាម្ចាស់កាស៊ីណូ Star Vegas និងសណ្ឋាគារដ៏ធំនៅប៉ោយប៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលទ្ធកម្មក្នុងតម្លៃ $៥៥,៦ លានដុល្លារ ដោយក្រុមហ៊ុន On Nut Road ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Argyle Street Management ដ៏ល្បីរបស់ហុងកុង។ ក្នុងការកាន់កាប់ភាគហ៊ុនថ្មីនេះ ម្ចាស់ភាគហ៊ុននឹងទទួលបាន USD ០,០៤៥ ដុល្លារ ជាសាច់ប្រាក់សម្រាប់ ភាគហ៊ុន Donaco នីមួយៗដែលខ្លួនកាន់កាប់ សម្រាប់តម្លៃភាគហ៊ុនជាមធ្យម គឺ ០,០២៩ ដុល្លារ។។ តម្លៃនេះ គឺខ្ពស់ជាងតម្លៃជួញដូរជាមធ្យមនៃភាគហ៊ុន Donaco ៥៤,១០% ក្នុងរយៈពេល ៩០ ថ្ងៃគិតមកដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះបើយោងតាម Tradingview ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥។​ គួររំលឹកថា សណ្ឋាគារកាស៊ីណូ (The Star Vegas […]

អាន​បន្ថែម

ដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានជិត ៤០%

មកទល់ពេលនេះ វឌ្ឍនភាពនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានប្រមាណ ៣៩,៩២% នៃផែនការសរុបហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលផ្សាយចេញកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥។ ប្រភពដដែល បានឱ្យដឹងថា វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៥ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន […]

អាន​បន្ថែម

ក្រុមហ៊ុនវារីវប្បកម្មដ៏ល្បីមកពីជប៉ុន កំពុងស្វែងរកឱកាសសហការជាមួយកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់វិស័យវារីវប្បកម្ម Regional Fish Institute, Ltd. ដែលជាក្រុមហ៊ុនជប៉ុនដ៏ល្បីល្បាញសម្រាប់ជំនាញវារីវប្បកម្ម កំពុងស្វែងរកឱកាសសហការយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Shun Ishimoto នាយកប្រតិបត្តិ (ធុរកិច្ចក្រៅប្រទេស) និងជាប្រធានផ្នែកប្រតិបត្តិការ និងផ្នែកផលិតកម្ម នៃក្រុមហ៊ុន Regional Fish Institute, Ltd.។ កិច្ចប្រជុំនេះបានផ្តល់នូវវេទិកាមួយសម្រាប់ក្រុមហ៊ុនក្នុងការបង្ហាញពីបេសកកម្ម ចក្ខុវិស័យ និងប្រវត្តិប្រតិបត្តិការយ៉ាងទូលំទូលាយ ក្នុងគោលបំណងស្វែងយល់ពីភាពជាដៃគូដែលមានសក្តានុពលដែលអាចជំរុញភាពជឿនលឿនក្នុងឧស្សាហកម្មវារីវប្បកម្មនៅកម្ពុជា។ ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន Regional Fish Institute, Ltd. មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម(Aquaculture) ដោយប្រើប្រាស់បច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់ (Bio-Technology) ដើម្បីលើកកម្ពស់ផលិតភាព, ការស្រាវជ្រាវនិងច្នៃបង្កើតពូជថ្មីៗ, ព្រមទាំងការបង្កើនស្តង់ដារគុណភាពជលផលដែលផលិតបាន ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគោលដៅក្នុងការសិក្សាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការវារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ដោយផ្តោតលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងតំបន់ដើម្បីជំរុញនិរន្តរភាពលើវិស័យមួយនេះ។ ឆ្លើយតបទៅនឹងសំណើរបស់ក្រុមហ៊ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យមានគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នាមួយ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា ប្រកាសរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ខ្នងផ្សារ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ គ្រោងរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ខ្នងផ្សារឱ្យបានច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍  ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន។ ឯកឧត្តមបានលើកឡើងថា ក្រុមការងារ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ គឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំជាកញ្ចប់ទស្សនកិច្ចពិសេស សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាទីនេះឱ្យបានរិតតែច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។ នៅរមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយ និងជាឋានសួគ៌ធម្មជាតិនៅចំចំណុចប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៅភាគនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រ មានលក្ខណៈពិសេសដូចជាឋានសួគ៌ធម្មជាតិ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វមុំបី ភ្ជាប់ខេត្ត កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៅភាគនិរតីនៃប្រទេសកម្ពុជា ហើយតំបន់នេះស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្វីដែលពិសេសបំផុតនៅតំបន់នេះ គឺនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយមើលថ្ងៃអស្តង្គតនាពេលល្ងាច ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះ នឹងធ្វើឱ្យភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។ ក្រសួងទេសចរណ៍អះអាងថា សក្តានុពលទាំងនេះ គឺជាកទស្សនីយភាពដ៏សំខាន់ ដើម្បីរៀបចំឱ្យមានជាកញ្ចប់ទស្សនកិច្ចពិសេស […]

អាន​បន្ថែម

បច្ចុប្បន្ន គម្រោងសង់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញភាគខាងលិច សម្រចបាន ៨៨%

ត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងនេះ ផ្តោតសំខាន់លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង។ បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) […]

អាន​បន្ថែម