ព័ត៌មានក្នុងស្រុក Archives - Construction & Property News The media that links your business to success Fri, 25 Apr 2025 04:05:38 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png ព័ត៌មានក្នុងស្រុក Archives - Construction & Property News 32 32 ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ https://construction-property.com/km/india-reaffirms-commitment-to-support-cambodias-rural-development/?utm_source=rss&utm_medium=rss&utm_campaign=india-reaffirms-commitment-to-support-cambodias-rural-development https://construction-property.com/km/india-reaffirms-commitment-to-support-cambodias-rural-development/#respond Fri, 25 Apr 2025 06:35:44 +0000 https://construction-property.com/?p=55337 ឥណ្ឌា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។

The post ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ appeared first on Construction & Property News.

]]>

ឥណ្ឌា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។

ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។

កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។

The post ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ appeared first on Construction & Property News.

]]>
https://construction-property.com/km/india-reaffirms-commitment-to-support-cambodias-rural-development/feed/ 0
កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) https://construction-property.com/km/cambodia-and-thailand-forge-stronger-ties-with-joint-agreement-on-friendship-bridge/?utm_source=rss&utm_medium=rss&utm_campaign=cambodia-and-thailand-forge-stronger-ties-with-joint-agreement-on-friendship-bridge https://construction-property.com/km/cambodia-and-thailand-forge-stronger-ties-with-joint-agreement-on-friendship-bridge/#respond Thu, 24 Apr 2025 08:33:05 +0000 https://construction-property.com/?p=55331 រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។ ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ២) […]

The post កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) appeared first on Construction & Property News.

]]>

រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។

ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖

១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ

២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ

៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន

៤) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។

កិច្ចព្រមព្រៀងទាំងនេះឆ្លុះបញ្ចាំងពីជំហានរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេចំពោះការរីកចម្រើនទៅវិញទៅមក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅពេលដែលប្រទេសទាំងពីរសម្លឹងឆ្ពោះទៅអនាគត កិច្ចសហប្រតិបត្តិការទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរៀងៗខ្លួន និងជំរុញភាពរីកចម្រើនក្នុងតំបន់។

The post កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) appeared first on Construction & Property News.

]]>
https://construction-property.com/km/cambodia-and-thailand-forge-stronger-ties-with-joint-agreement-on-friendship-bridge/feed/ 0
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ https://construction-property.com/km/kampong-thom-provinces-kampong-kor-dam-project-reaches-70-completion/?utm_source=rss&utm_medium=rss&utm_campaign=kampong-thom-provinces-kampong-kor-dam-project-reaches-70-completion https://construction-property.com/km/kampong-thom-provinces-kampong-kor-dam-project-reaches-70-completion/#respond Tue, 22 Apr 2025 08:35:45 +0000 https://construction-property.com/?p=55288   គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០​%​ ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៥។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ មានភាពចាំបាច់មិនអាចខ្វះបាន ស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា សំណង់អាងទឹកកំពង់គោ អាចធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម) នៅពេលដែលគម្រោងបញ្ចប់ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធមានសុទិដ្ឋិនិយមថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះនឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់ការគ្រប់គ្រងប្រភពទឹក និងជួយជំរុញផលិតភាពកសិកម្ម និងនិរន្តរភាពនៅក្នុងតំបន់។

The post គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ appeared first on Construction & Property News.

]]>

 

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០​%​ ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៥។

ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ មានភាពចាំបាច់មិនអាចខ្វះបាន ស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា សំណង់អាងទឹកកំពង់គោ អាចធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម)

នៅពេលដែលគម្រោងបញ្ចប់ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធមានសុទិដ្ឋិនិយមថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះនឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់ការគ្រប់គ្រងប្រភពទឹក និងជួយជំរុញផលិតភាពកសិកម្ម និងនិរន្តរភាពនៅក្នុងតំបន់។

The post គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ appeared first on Construction & Property News.

]]>
https://construction-property.com/km/kampong-thom-provinces-kampong-kor-dam-project-reaches-70-completion/feed/ 0
កម្ពុជានឹងមានមន្ទីរពេទ្យទំនើបធំមួយតម្លៃជាង ៣០០លានដុល្លារ ឆាប់ៗនេះ https://construction-property.com/km/cambodia-set-to-welcome-new-state-of-the-art-hospital-worth-over-usd-300-million/?utm_source=rss&utm_medium=rss&utm_campaign=cambodia-set-to-welcome-new-state-of-the-art-hospital-worth-over-usd-300-million https://construction-property.com/km/cambodia-set-to-welcome-new-state-of-the-art-hospital-worth-over-usd-300-million/#respond Tue, 22 Apr 2025 07:32:03 +0000 https://construction-property.com/?p=55275   មន្ទីរពេទ្យទំនើបដ៏ធំមួយ  ដែលគ្រោងចំណាយទុនវិនិយោគដោយឧកញ៉ាល្បីៗជាច្រើនរូប ប្រមាណជាង ៣០០លានដុល្លារ នឹងលេចរូបរាងនៅកម្ពុជាឆាប់ៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ស្តីពីការចុះអនុស្សារណៈយោគយល់គ្នា បង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។ គោលបំណងសាងសង់មន្ទីពេទ្យនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។ មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។ ការសាងសង់ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦  ហើយមន្ទីរពេទ្យដ៏ទំនើបថ្មីនេះដែរ គ្រោងនឹងសម្ពោធដាក់ប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។ គួរបញ្ជាក់ថា ឧកញ៉ាធំៗជាច្រើនរូបបានរួមគ្នាសាងសង់មន្ទីពេទ្យនេះ ដោយមានភាគហ៊ុនដូចខាងក្រោម៖ អ្នកឧកញ៉ា គិត ម៉េង (២៣%), លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង (២៣%), អ្នកឧកញ៉ា ថៃ​ ជាហួត(២៣%), អ្នកឧកញ៉ា សៀ ឬទ្ធី(១០%) និងឧកញ៉ាធំៗជាច្រើនរូបទៀត (២១%)។ នៅពេលដែលប្រទេសកម្ពុជារៀបចំសម្រាប់ការកែប្រែបន្ថែមលើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន […]

The post កម្ពុជានឹងមានមន្ទីរពេទ្យទំនើបធំមួយតម្លៃជាង ៣០០លានដុល្លារ ឆាប់ៗនេះ appeared first on Construction & Property News.

]]>

 

មន្ទីរពេទ្យទំនើបដ៏ធំមួយ  ដែលគ្រោងចំណាយទុនវិនិយោគដោយឧកញ៉ាល្បីៗជាច្រើនរូប ប្រមាណជាង ៣០០លានដុល្លារ នឹងលេចរូបរាងនៅកម្ពុជាឆាប់ៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ស្តីពីការចុះអនុស្សារណៈយោគយល់គ្នា បង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

គោលបំណងសាងសង់មន្ទីពេទ្យនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។

មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។

ការសាងសង់ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦  ហើយមន្ទីរពេទ្យដ៏ទំនើបថ្មីនេះដែរ គ្រោងនឹងសម្ពោធដាក់ប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។

គួរបញ្ជាក់ថា ឧកញ៉ាធំៗជាច្រើនរូបបានរួមគ្នាសាងសង់មន្ទីពេទ្យនេះ ដោយមានភាគហ៊ុនដូចខាងក្រោម៖

អ្នកឧកញ៉ា គិត ម៉េង (២៣%), លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង (២៣%), អ្នកឧកញ៉ា ថៃ​ ជាហួត(២៣%), អ្នកឧកញ៉ា សៀ ឬទ្ធី(១០%) និងឧកញ៉ាធំៗជាច្រើនរូបទៀត (២១%)។

នៅពេលដែលប្រទេសកម្ពុជារៀបចំសម្រាប់ការកែប្រែបន្ថែមលើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន មន្ទីរពេទ្យថ្មីនេះនឹងឈរជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ប្រទេសជាតិក្នុងការធានានូវការថែទាំវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ និងអាចប្រើប្រាស់បានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

The post កម្ពុជានឹងមានមន្ទីរពេទ្យទំនើបធំមួយតម្លៃជាង ៣០០លានដុល្លារ ឆាប់ៗនេះ appeared first on Construction & Property News.

]]>
https://construction-property.com/km/cambodia-set-to-welcome-new-state-of-the-art-hospital-worth-over-usd-300-million/feed/ 0
រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ https://construction-property.com/km/us-car-assembly-plant-inaugurated-in-pursat-province/?utm_source=rss&utm_medium=rss&utm_campaign=us-car-assembly-plant-inaugurated-in-pursat-province https://construction-property.com/km/us-car-assembly-plant-inaugurated-in-pursat-province/#respond Tue, 22 Apr 2025 06:32:46 +0000 https://construction-property.com/?p=55281   ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD របស់ក្រុមហ៊ុនអាមរិក (RMA CAMBODIA) ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ក្រុមហ៊ុន RMA CAMBODIA បានពង្រីកការវិនិយោគរបស់ខ្លួនពី ២១លានដុល្លារ ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។ បន្ថែមពីនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មក កម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី​​វៈ ក្នុងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excellence) ក្នុងប្រទេសកម្ពុជា […]

The post រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ appeared first on Construction & Property News.

]]>

 

ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD របស់ក្រុមហ៊ុនអាមរិក (RMA CAMBODIA) ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ក្រុមហ៊ុន RMA CAMBODIA បានពង្រីកការវិនិយោគរបស់ខ្លួនពី ២១លានដុល្លារ ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។

បន្ថែមពីនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មក កម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី​​វៈ ក្នុងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excellence) ក្នុងប្រទេសកម្ពុជា តាមរ​​​​​​យៈ​​កិច្ចសហប្រតិបត្តិការជាមួយសាលា Bendigo Kangan Institute Group (BKI) របស់ប្រទេសអូស្ត្រាលីផងដែរ​។

គួរបញ្ជាក់ថា ​ក្រុមហ៊ុន RMA CAMBODIA បានចាប់ផ្តើមបើករោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងទុនវិនិយោគជាង ២១លានដុល្លារ។ ការពង្រីកចុងក្រោយបង្អស់នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មរថយន្តក្នុងស្រុក និងគូសបញ្ជាក់អំពីតួនាទីដែលកំពុងរីកចម្រើនរបស់កម្ពុជានៅក្នុងការផលិតជាសកល។ (អានបន្ថែម)

 

The post រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ appeared first on Construction & Property News.

]]>
https://construction-property.com/km/us-car-assembly-plant-inaugurated-in-pursat-province/feed/ 0
កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ https://construction-property.com/km/kampot-welcomes-new-international-tourist-port-with-grand-opening-ceremony/?utm_source=rss&utm_medium=rss&utm_campaign=kampot-welcomes-new-international-tourist-port-with-grand-opening-ceremony https://construction-property.com/km/kampot-welcomes-new-international-tourist-port-with-grand-opening-ceremony/#respond Mon, 21 Apr 2025 07:32:35 +0000 https://construction-property.com/?p=55205 កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយនោះ ​បាន​បើក​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ​ក្រោម​អធិបតីភាព​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះមានតម្លៃប្រមាណជា ១០លានដុល្លារ ដែលនឹងជួយជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរណ៍ពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កំពង់ផែនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ក្នុងភូមិជុំគ្រៀង ឃុំជុំគ្រី ស្រុកទឹកឈូ កំពង់ផែនេះមានជម្រៅ ៣ម៉ែត្រពីចំណុចបត់ទៅផ្ទៃសមុទ្រ រួមជាមួយនឹងប្លង់ប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹង ៦២ម៉ែត្រ បែងចែកជាពីរគន្លង។ លក្ខខណ្ឌអំណោយផលទាំងនេះអាចឱ្យនាវាដែលផ្ទុកអ្នកដំណើរប្រមាណ ៣០០នាក់អាចចេញ-ចូលចតបានយ៉ាងរលូន។ ការសាងសង់កំពង់ផែនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៅក្នុងមហាអនុតំបន់មេគង្គ ដែលជាកិច្ចខិតខំប្រឹងប្រែងដែលមានការសហការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះ ត្រូវបានក្រុមហ៊ុន S.B.P.H. ក្រុមហ៊ុន Unjinairing & Construction Co., Ltd បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងពិធីសម្ពោធនេះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដោយបានលើកឡើងពីតួនាទីរបស់កំពង់ផែនេះដែលជាកាតាលីករជំរុញចរាចរណ៍ទេសចរណ៍ទៅកាន់តំបន់ឆ្នេរ និងបណ្ដាកោះនានា។ ជាមួយនឹងកិច្ចសហការជាយុទ្ធសាស្ត្រ កំពង់ផែនេះ បាននិងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ របស់ឧកញ៉ា សួស វីរ៉ាក់ […]

The post កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ appeared first on Construction & Property News.

]]>

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយនោះ ​បាន​បើក​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ​ក្រោម​អធិបតីភាព​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះមានតម្លៃប្រមាណជា ១០លានដុល្លារ ដែលនឹងជួយជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរណ៍ពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។

កំពង់ផែនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ក្នុងភូមិជុំគ្រៀង ឃុំជុំគ្រី ស្រុកទឹកឈូ កំពង់ផែនេះមានជម្រៅ ៣ម៉ែត្រពីចំណុចបត់ទៅផ្ទៃសមុទ្រ រួមជាមួយនឹងប្លង់ប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹង ៦២ម៉ែត្រ បែងចែកជាពីរគន្លង។ លក្ខខណ្ឌអំណោយផលទាំងនេះអាចឱ្យនាវាដែលផ្ទុកអ្នកដំណើរប្រមាណ ៣០០នាក់អាចចេញ-ចូលចតបានយ៉ាងរលូន។

ការសាងសង់កំពង់ផែនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៅក្នុងមហាអនុតំបន់មេគង្គ ដែលជាកិច្ចខិតខំប្រឹងប្រែងដែលមានការសហការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះ ត្រូវបានក្រុមហ៊ុន S.B.P.H. ក្រុមហ៊ុន Unjinairing & Construction Co., Ltd បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងពិធីសម្ពោធនេះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដោយបានលើកឡើងពីតួនាទីរបស់កំពង់ផែនេះដែលជាកាតាលីករជំរុញចរាចរណ៍ទេសចរណ៍ទៅកាន់តំបន់ឆ្នេរ និងបណ្ដាកោះនានា។ ជាមួយនឹងកិច្ចសហការជាយុទ្ធសាស្ត្រ កំពង់ផែនេះ បាននិងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ របស់ឧកញ៉ា សួស វីរ៉ាក់ ដើម្បីបង្កើតសេវាកម្មទូកល្បឿនលឿនទៅកាន់ប្រទេសជិតខាងផងដែរ។

សម្លឹងឆ្ពោះទៅមុខ ក្រុមហ៊ុនទាំងពីរមានគោលបំណងទាក់ទាញភ្ញៀវទេសចរឱ្យបាន ៥០ម៉ឺននាក់ ទាំងក្នុងស្រុក និងអន្តរជាតិក្នុងឆ្នាំ ២០២៥នេះ ជាមួយនឹងគោលដៅឈានដល់ ១លាននាក់ នៅឆ្នាំ២០២៦។ ផែនការដ៏មានមហិច្ឆិតានេះ កំពុងបញ្ជាក់ពីសក្តានុពលរបស់កំពង់ផែដែលជាមជ្ឈមណ្ឌលដ៏សំខាន់នៅក្នុងទេសភាពទេសចរណ៍របស់កម្ពុជា បង្កើនការទាក់ទាញរបស់ប្រទេសទៅកាន់អ្នកធ្វើដំណើរមកពីជុំវិញពិភពលោក។(អានបន្ថែម)

កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍របស់ខេត្ត ដែលត្រៀមឆ្ពោះទៅរកយុគសម័យថ្មីនៃវិបុលភាពទេសចរណ៍ ដែលផ្តល់ផលប្រយោជន៍មិនត្រឹមតែសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងតំបន់ទូលំទូលាយទៀតផង។

The post កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ appeared first on Construction & Property News.

]]>
https://construction-property.com/km/kampot-welcomes-new-international-tourist-port-with-grand-opening-ceremony/feed/ 0
គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/?utm_source=rss&utm_medium=rss&utm_campaign=bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/#respond Mon, 21 Apr 2025 03:44:48 +0000 https://construction-property.com/?p=55201 គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]

The post គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា appeared first on Construction & Property News.

]]>

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។

កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។

ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ សម្រាប់ឆ្នាំ ២០២៤ កន្លងទៅនេះ គម្រោងដំណើរការដូចជា រីសត Summer Bay Beach Club & Cabins Sihanoukville by Preference, ទីលានប្រណាំង Nitro Kart, និង Sihanoukville Adventure Club  បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបប្រមាណ ១៥ម៉ឺននាក់ ដែលបានជួយបង្កើនចំណូលទេសចរណ៍ និងជំរុញសកម្មភាពអាជីវកម្មក្នុងតំបន់ និងខេត្តព្រះសីហនុ។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច គម្រោងនេះបានបង្កើតឱកាសការងារជាច្រើនរាប់រយកន្លែង ឱ្យប្រជាជនក្នុងតំបន់ រាប់ចាប់តាំងពីវិស័យស្ថាបត្យកម្មនិងសំណង់ រហូតដល់ទៅវិស័យបដិសណ្ឋារកិច្ច។ លើសពីនេះ គម្រោង បេ អហ្វ ឡៃថ៍ បានចូលរួមយ៉ាងសកម្មក្នុងការកិច្ចការទំនួលខុសត្រូវផ្នែកសង្គម ដោយបានចូលរួមធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល(NGOs) និងកាកបាទក្រហមកម្ពុជា ដើម្បីគាំពារសហគមន៍ដែលងាយរងគ្រោះ តាមរយៈការផ្តល់នូវជំនួយគ្រោះមហន្តរាយ ការលើកកម្ពស់នូវអនាម័យនៅតាមសាលារៀន និងការបរិច្ចាគកញ្ចប់ថែទាំចាំបាច់ជាដើម។

កន្លងទៅថ្មីៗនេះ គម្រោង បេ អហ្វ ឡៃថ៍ បានឈ្នះពានរង្វាន់ International Property Awards 2025 សម្រាប់ប្លង់ផែនការមេអភិវឌ្ឍល្អបំផុតនៅប្រទេសកម្ពុជា (Asia Pacific Region) ។ ជាមួយទីតាំងដែលនៅជិតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ គម្រោង បេ អហ្វ ឡៃថ៍ មានទីតាំងដែលល្អបំផុត ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស។

The post គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា appeared first on Construction & Property News.

]]>
https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/feed/ 0
កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ $១,១៥៦ពាន់លាន https://construction-property.com/km/cambodia-and-china-sign-major-agreements-for-the-funan-techo-canal-project/?utm_source=rss&utm_medium=rss&utm_campaign=cambodia-and-china-sign-major-agreements-for-the-funan-techo-canal-project https://construction-property.com/km/cambodia-and-china-sign-major-agreements-for-the-funan-techo-canal-project/#respond Sat, 19 Apr 2025 06:35:31 +0000 https://construction-property.com/?p=55094 កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ ១,១៥៦ពាន់លានដុល្លារ អមជាមួយនិងកិច្ចសន្យា ចំនួន ៥ច្បាប់ទៀត ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ជាផ្លូវការហើយ។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)​ ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់គម្រោងដ៏មានមហិច្ឆតា។ កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ នេះ​ រួមមាន៖ (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន […]

The post កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ $១,១៥៦ពាន់លាន appeared first on Construction & Property News.

]]>

កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ ១,១៥៦ពាន់លានដុល្លារ អមជាមួយនិងកិច្ចសន្យា ចំនួន ៥ច្បាប់ទៀត ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ជាផ្លូវការហើយ។

កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)​ ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់គម្រោងដ៏មានមហិច្ឆតា។

កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ នេះ​ រួមមាន៖ (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

គួរបញ្ជាក់ថា ព្រែកជីហ្វូណនតេជោ មានប្រវែងសរុប១៨០ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ (អានបន្ថែម)

ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣០០០ DWT។

ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។

គំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតានេះ មានគោលបំណងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងធនធានទឹកក្នុងតំបន់ ជំរុញកំណើនសេដ្ឋកិច្ច និងការកែលម្អការតភ្ជាប់ទូទាំងខេត្តដែលពាក់ព័ន្ធ។ ជាមួយនឹងមូលដ្ឋានគ្រឹះដែលបានដាក់តាមរយៈកិច្ចព្រមព្រៀងទាំងនេះ ភាគីពាក់ព័ន្ធមានសុទិដ្ឋិនិយមចំពោះអនាគតនៃគម្រោងព្រែកជីកហ្វូណនតេជោ និងផលប្រយោជន៍របស់វាទៅលើទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

The post កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងព្រែកជីកហ្វូណនតេជោក្នុងទំហំទឹកប្រាក់ $១,១៥៦ពាន់លាន appeared first on Construction & Property News.

]]>
https://construction-property.com/km/cambodia-and-china-sign-major-agreements-for-the-funan-techo-canal-project/feed/ 0
ក្នុងរយៈពេល ៣៥ឆ្នាំនេះ ទុនវិនិយោគរបស់ចិននៅកម្ពុជាមានរហូតដល់ ៣៦ពាន់លានដុល្លារ https://construction-property.com/km/chinese-investment-in-cambodia-reaches-usd-36-billion-over-35-years/?utm_source=rss&utm_medium=rss&utm_campaign=chinese-investment-in-cambodia-reaches-usd-36-billion-over-35-years https://construction-property.com/km/chinese-investment-in-cambodia-reaches-usd-36-billion-over-35-years/#respond Fri, 18 Apr 2025 06:33:53 +0000 https://construction-property.com/?p=55080 ក្នុងរយៈពេល ៣៥ឆ្នាំចុងក្រោយនេះ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៦ពាន់លានដុល្លារ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងវេទិកាពិសេសមួយក្រោមចំណងជើងថា “មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម” បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិទាំងពីរ។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ដើមឆ្នាំ២០២៥ ប្រទេសចិនបានក្លាយជាប្រភពនៃការវិនិយោគចម្បងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដែលចិនបានជាប់ចំណាត់ថ្នាក់ជាអ្នករួមចំណែកធំជាងគេ ឬធំទីពីរ ក្នុងការវិនិយោគឯកជន។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគរបស់ចិនបានកើនឡើងដល់ប្រមាណ ៣.៤២ពាន់លានដុល្លារ ដែលស្មើនឹងជិត ៥០% នៃទុនវិនិយោគសរុបរបស់កម្ពុជាសម្រាប់ឆ្នាំនេះ។ អគ្គលេខាធិការរងរូបនេះបានចាត់ទុកថា កំណើននេះដោយសារតែភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងទ្វេភាគី ដែលបានសម្របសម្រួលការវិនិយោគ និងជំនួយអភិវឌ្ឍន៍តាមរយៈវិស័យឯកជនជាច្រើន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ប្រទេសចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជិត ៦ពាន់លានដុល្លារដល់កម្ពុជា ដែលចំនួននេះបានគូសបញ្ជាក់ពីភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជាតិទាំងពីរ។ គួរបញ្ជាក់ថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៧២គម្រោង មានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារ។ ក្នុងនោះដែរ ការវិនិយោគមកពីប្រទេសចិនមានចំនួន ៥៦,២៣% នៃការវិនិយោគសរុបនៅកម្ពុជា។ (អានបន្ថែម) យ៉ាងណាក៏ដោយ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ការ​ជំរុញយ៉ាង​ខ្លាំង​ផង​ដែរ​ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) […]

The post ក្នុងរយៈពេល ៣៥ឆ្នាំនេះ ទុនវិនិយោគរបស់ចិននៅកម្ពុជាមានរហូតដល់ ៣៦ពាន់លានដុល្លារ appeared first on Construction & Property News.

]]>

ក្នុងរយៈពេល ៣៥ឆ្នាំចុងក្រោយនេះ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៦ពាន់លានដុល្លារ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងវេទិកាពិសេសមួយក្រោមចំណងជើងថា “មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម” បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិទាំងពីរ។

ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ដើមឆ្នាំ២០២៥ ប្រទេសចិនបានក្លាយជាប្រភពនៃការវិនិយោគចម្បងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដែលចិនបានជាប់ចំណាត់ថ្នាក់ជាអ្នករួមចំណែកធំជាងគេ ឬធំទីពីរ ក្នុងការវិនិយោគឯកជន។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគរបស់ចិនបានកើនឡើងដល់ប្រមាណ ៣.៤២ពាន់លានដុល្លារ ដែលស្មើនឹងជិត ៥០% នៃទុនវិនិយោគសរុបរបស់កម្ពុជាសម្រាប់ឆ្នាំនេះ។

អគ្គលេខាធិការរងរូបនេះបានចាត់ទុកថា កំណើននេះដោយសារតែភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងទ្វេភាគី ដែលបានសម្របសម្រួលការវិនិយោគ និងជំនួយអភិវឌ្ឍន៍តាមរយៈវិស័យឯកជនជាច្រើន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ប្រទេសចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជិត ៦ពាន់លានដុល្លារដល់កម្ពុជា ដែលចំនួននេះបានគូសបញ្ជាក់ពីភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជាតិទាំងពីរ។

គួរបញ្ជាក់ថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៧២គម្រោង មានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារ។ ក្នុងនោះដែរ ការវិនិយោគមកពីប្រទេសចិនមានចំនួន ៥៦,២៣% នៃការវិនិយោគសរុបនៅកម្ពុជា។ (អានបន្ថែម)

យ៉ាងណាក៏ដោយ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ការ​ជំរុញយ៉ាង​ខ្លាំង​ផង​ដែរ​ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលបានបង្ហាញថា បរិមាណទំនិញសរុបដែលជួញដូររវាងកម្ពុជា និងចិន បានឈានដល់ ៤.០៧ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើន២៦,៧% ធៀបនឹងឆ្នាំមុន។ ទំហំពាណិជ្ជកម្មនេះមានចំនួនជិត ៣០% នៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដែលមានតម្លៃសរុប ១៤.៤៥ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នានេះ។

បើក្រឡេកមើលការនាំចេញពីកម្ពុជាទៅប្រទេសចិនវិញ មានការធ្លាក់ចុះតិចតួច ៤,៩% គិតជាទឹកប្រាក់មានចំនួន ៣៤៨,១៩លានដុល្លារ ខណៈការនាំចូលពីប្រទេសចិនមានការកើនឡើង ៣០,៨% ស្មើនឹង ៣.៧២ពាន់លានដុល្លារ។

នៅពេលដែលកម្ពុជាបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន តួលេខទាំងនេះឆ្លុះបញ្ចាំងពីឥទ្ធិពលនៃការវិនិយោគ និងពាណិជ្ជកម្មរបស់ចិនដែលកំពុងកើនឡើងលើគន្លងនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

The post ក្នុងរយៈពេល ៣៥ឆ្នាំនេះ ទុនវិនិយោគរបស់ចិននៅកម្ពុជាមានរហូតដល់ ៣៦ពាន់លានដុល្លារ appeared first on Construction & Property News.

]]>
https://construction-property.com/km/chinese-investment-in-cambodia-reaches-usd-36-billion-over-35-years/feed/ 0
សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ https://construction-property.com/km/intercontinental-hotels-resorts-to-open-usd-300-million-landmark-in-sihanoukville-marking-grand-return-to-cambodia/?utm_source=rss&utm_medium=rss&utm_campaign=intercontinental-hotels-resorts-to-open-usd-300-million-landmark-in-sihanoukville-marking-grand-return-to-cambodia https://construction-property.com/km/intercontinental-hotels-resorts-to-open-usd-300-million-landmark-in-sihanoukville-marking-grand-return-to-cambodia/#respond Thu, 17 Apr 2025 06:32:50 +0000 https://construction-property.com/?p=55070 សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]

The post សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ appeared first on Construction & Property News.

]]>

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។

ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។

បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ ហើយនឹងរួមបញ្ចូល មជ្ឈមណ្ឌលផ្សារទំនើប កន្លែងកម្សាន្ត និងធាតុផ្សំនៃស្ថាបត្យកម្មដែលបំផុសគំនិតដោយគំនូរប្រពៃណីខ្មែរ ជាពិសេសនិមិត្តសញ្ញានាគតំណាងឱ្យភាពរឹងមាំ និងភាពរុងរឿង។ ទីតាំងយុទ្ធសាស្ត្ររបស់អចលនទ្រព្យថ្មីនេះ គឺស្ថិតនៅត្រឹមតែ ៣០ នាទីពីអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុ ផ្តល់ភាពងាយស្រួលចូលដោយផ្ទាល់ទៅកាន់តំបន់ទេសចរណ៍ឆ្នេរសំខាន់ៗ រួមមានឆ្នេរអូរត្រេះ ឧទ្យានជាតិរាម និងវត្តលើ។

លោក Bryan Chan អនុប្រធានផ្នែកអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ និងកូរ៉េរបស់ក្រុមហ៊ុន IHG មានប្រសាសន៍ ថា “យើងមានមោទនភាព ដែលយើងបានប្រគល់ម៉ាកយីហោប្រណីតភាពដំបូង និងធំជាងគេបំផុតរបស់ ពិភពលោកគឺ InterContinental Hotels & Resorts ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ… ហើយ ការវិលត្រឡប់មកវិញនេះ នឹងក្លាយជាការត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនយីហោល្បីៗលំដាប់ អន្តរជាតិផ្សេងទៀត ឲ្យចូលមកកាន់ទីផ្សារកម្ពុជាផងដែរ។”

នៅពេលសាងសង់រួចគម្រោង InterContinental Sihanoukville នេះ  នឹងចូលរួមជាមួយគម្រោងសណ្ឋាគារប្រណីតធំៗមួយចំនួនទៀត ដែលកំពុងកែប្រែមុខមាត់វិស័យបដិសណ្ឋារកិច្ច នៅកម្ពុជា រួមមានគម្រោង Six Senses Krabey Island និង Vignette Collection Phnom Penh Odom ដែលរំពឹងថានឹងបើកដំណើរនៅឆ្នាំ ២០២៧ ជាដើម។ ជាមួយនឹងអចលនទ្រព្យរបស់ខ្លួន ដែលមានចំនួនជាង ២២០ នៅទូទាំងពិភពលោក និងច្រើនជាង ២៦ សណ្ឋាគារនៅទូទាំងតំបន់ ឥណ្ឌូចិន វត្តមានជាថ្មីរបស់ក្រុមហ៊ុន IHG កំពុងតែត្រៀមខ្លួនជាស្រេចក្នុងការបង្កើនការទាក់ទាញទេសចរ និងសេវាស្នាក់នៅ ឲ្យក្លាយជាគោលដៅលេចធ្លោមួយនៅអាស៊ីអាគ្នេយ៍៕

The post សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ appeared first on Construction & Property News.

]]>
https://construction-property.com/km/intercontinental-hotels-resorts-to-open-usd-300-million-landmark-in-sihanoukville-marking-grand-return-to-cambodia/feed/ 0