ព័ត៌មានអន្តរជាតិ Archives - Construction & Property News The media that links your business to success Fri, 25 Apr 2025 05:32:32 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png ព័ត៌មានអន្តរជាតិ Archives - Construction & Property News 32 32 រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… https://construction-property.com/km/us-tariffs-impact-on-data-centre-construction/?utm_source=rss&utm_medium=rss&utm_campaign=us-tariffs-impact-on-data-centre-construction https://construction-property.com/km/us-tariffs-impact-on-data-centre-construction/#respond Fri, 25 Apr 2025 08:45:50 +0000 https://construction-property.com/?p=55346 រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]

The post រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… appeared first on Construction & Property News.

]]>

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។

ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។

គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ ៤៦% សម្រាប់វៀតណាម ដែលជាកន្លែងផលិតគ្រឿងបន្លាស់អេឡិចត្រូនិចច្រើនបំផុត។ ថ្ងៃផុតកំណត់នេះ នឹងជាដង្កៀបមួយបន្ថែមទៀតសម្រាប់ប្រភពនាំចូលពីតំបន់ទាំងនោះ។

លោក Beatriz Valle អ្នកវិភាគជាន់ខ្ពស់នៅ GlobalData បានកត់សម្គាល់ថា ការខ្នះខ្នែងក្នុងការអនុវត្តពន្ធគយរបស់សហរដ្ឋអាមេរិកហាក់ដូចជាផ្ទុយគ្នានឹងគោលនយោបាយ ព្រោះវានឹងធ្វើឱ្យខូចដល់ផែនការរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តទីផ្សារ AI៖ “ពន្ធគយនឹងមានផលវិបាកដោយអចេតនានៃការធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់ការប្រកួតប្រជែងសកលសម្រាប់ភាពជាអ្នកដឹកនាំ AI។ ពន្ធគយវានឹងជះឥទ្ធិពលផ្ទុយ ហើយពិតណាស់ វានឹងបែរជាជួយពង្រឹងទីផ្សារ semiconductor របស់ចិនទៅវិញ”។

“ផលវិបាកដែលមិនចង់បានមួយផ្សេងទៀតនឹងមានការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យនៅទីផ្សារក្នុងស្រុកតាមប្រទេសនីមួយៗ ដើម្បីជៀសវាងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលកើតចេញពីរនាំងពន្ធគយអាមេរិក។ វានឹងជំរុញឱ្យមានសក្ដានុពលថ្មីក្នុងចំណោមក្រុមហ៊ុនកុំព្យូទ័រ cloud នៅអឺរ៉ុប ដោយសារតែអាជីវកម្មត្រូវស្វែងរកជម្រើសជំនួសសម្រាប់ hyperscalers ដែលជាអ្នកផ្គត់ផ្គង់សេវាកម្ម cloud ដល់ក្រុមហ៊ុនធំៗ ដែលជាធម្មតា ក្រុមហ៊ុនទាំងនេះសុទ្ធតែមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អធិបតេយ្យភាព និងអនុលោមភាពទៅលើតម្លៃ ជាមួយភាពយឺតយ៉ាវ និងបញ្ហាសុវត្ថិភាពនឹងនាំទៅរកការពិចារណាមូលដ្ឋានកុំព្យូទ័រ cloud តូចៗដែលមានមូលដ្ឋាននៅអឺរ៉ុប។”

ក្រឡេកមើលទិដ្ឋភាពទូទៅជាសកល វានឹងមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារធាតុផ្សំជាច្រើនដែលប្រើក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវនាំចូលពីប្រភពអន្តរជាតិ។ ក្រុមហ៊ុនអាមេរិកប្រហែលជាត្រូវពិចារណាឡើងវិញនូវផែនការពង្រីករបស់ពួកគេ នៅពេលដែលតម្រូវការផ្សេងៗ ដូចជាម៉ាស៊ីនភ្លើង កុងតាក់ និងម៉ាស៊ីនបំលែងថាមពលមានតម្លៃកើនឡើង។ ធាតុផ្សំដែលប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានទទួលស្គាល់ពីតម្រូវការខ្ពស់រួចទៅហើយ សូម្បីតែមុនពេលដាក់ចេញវិធានការពន្ធគយចុងក្រោយបង្អស់ក៏ដោយ។ Hardware សំខាន់ៗរួមទាំងខ្សែបណ្តាញ និងឧបករណ៍ម៉ាស៊ីនមេធំៗនឹងមានតម្លៃកាន់តែថ្លៃ។ សំណើសាងសង់ថ្មីនេះ នឹងរងផលប៉ះពាល់ ដោយសារភាពខ្វះខាតគ្រឿងបន្លាស់ថាមពល ឬ ប្រព័ន្ធម៉ាស៊ីនត្រជាក់ជាពិសេសសម្រាប់ Hardware នឹងកាន់តែកកស្ទះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ សរុបមក រនាំងពន្ធគយអាមេរិកមានន័យថា អ្នកផ្គត់ផ្គង់សេវាកម្មមជ្ឈមណ្ឌលទិន្នន័យនឹងឡើងថ្លៃ ជាឧទាហរណ៍ អ្នកផ្គត់ផ្គង់កន្លែងជួលនៅក្នុងមជ្ឈមណ្ឌលទិន្នន័យនឹងដំឡើងថ្លៃដល់អតិថិជនរបស់ខ្លួនបន្តគ្នា។ ទាំងអស់នេះក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារពិភពលោកផងដែរ។

The post រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… appeared first on Construction & Property News.

]]>
https://construction-property.com/km/us-tariffs-impact-on-data-centre-construction/feed/ 0
វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/?utm_source=rss&utm_medium=rss&utm_campaign=vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/#respond Thu, 24 Apr 2025 06:32:49 +0000 https://construction-property.com/?p=55320   ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]

The post វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស appeared first on Construction & Property News.

]]>

 

ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។

គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។

បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។

តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន និងជានាយកប្រតិបត្តិនៃ Vingroup បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍ទីក្រុងនៅទីក្រុង Can Gio វាជារឿងចាំបាច់ត្រូវមានវិធីសាស្រ្តថ្មីទាំងស្រុង តុល្យភាពនៃការអភិវឌ្ឍន៍ និងការអភិរក្ស។ យើងមានបំណងចង់កសាង Vinhomes Green Paradise នេះ ទៅជាតំបន់ទីក្រុង ESG ឈានមុខគេលើពិភពលោក ដោយបង្ហាញពីចំណាត់ថ្នាក់ ESG របស់វៀតណាមនៅលើផែនទីពិភពលោកផងដែរ។

បន្ថែមពីលើការត្រួសត្រាយផ្លូវនៃការបង្កើតតំបន់ទីក្រុង ESG ឈានមុខគេលើពិភពលោកនៅក្នុងប្រទេសវៀតណាម ដោយឈរលើសសរស្តម្ភចំនួនបី “បៃតង – ឆ្លាតវៃ – អេកូឡូស៊ី” Vingroup មានគោលបំណងអភិវឌ្ឍ Vinhomes Green Paradise ទៅជា “និមិត្តសញ្ញាថ្មីនៃភាពរុងរឿងជាមួយនឹងសម្ភារៈទំនើបៗជាច្រើនដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវៀតណាម”។

ក្នុងគម្រោងអភិវឌ្ឍន៍ Vinhomes Green Paradise នេះ មានអនុគម្រោងទំហំ ៧ហិកតាទៀត ដែលរួមមាន៖ រោងមហោស្រពធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានរោងកុនចំនួន២ ដែលមានកៅអីចំនួន ៣.៥០០ និងកន្លែងអង្គុយចំនួន ១.៥០០ ។ តំបន់សន្និសីទ ៤០បន្ទប់; មជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍ដែលមានសាលជប់លៀងធំៗចំនួន៨; មជ្ឈមណ្ឌលតាំងពិពណ៌ ៤៥.០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ៥០.០០០នាក់; ភោជនីយដ្ឋានចម្រុះ និងតំបន់សេវាកម្មធ្វើម្ហូបផងដែរ។

លើសពីនេះ ក៏មានគ្រឿងបរិក្ខារផ្សេងទៀតរួមមាន បឹងសិប្បនិម្មិតដ៏ធំបំផុតរបស់ពិភពលោក Paradise Lagoon (ទំហំ ៤៤៣ហិកតា); កំពង់ផែអន្តរជាតិលំដាប់ផ្កាយប្រាំ Landmark Harbor ដែលមានសមត្ថភាពទទួលបាននាវាទំនើបប្រណីត; ខ្សែសង្វាក់សណ្ឋាគារលំដាប់ខ្ពស់; និងទីលានវាយកូនហ្គោលចំនួន២ ដែលនីមួយៗមានរន្ធចំនួន ១៨ ដែលរចនាដោយរឿងព្រេងនិទាន Tiger Woods (West-Sunset course) និង Robert Trent Jones II (East-Sunrise course)។

រិតតែពិសេសទៀតនោះគឺ រមណីយដ្ឋានទេសចរណ៍-កម្សាន្តមានទំហំរហូតដល់ ១២២ ហិកតា រួមទាំង Safari ផងដែរ។ សួនកម្សាន្តតាម Disneyland, ម៉ូដែល Universal; និងកន្លែងលេងទឹកកក Winter Wonderland ទំហំ ៣០០០០ម៉ែត្រការ៉េ ជាប់លំដាប់លេខ៥លើពិភពលោក ដែលមានកន្លែងជិះស្គី និង zipline ទាំងអស់នេះនឹងនាំមកនូវ “បទពិសោធន៍រដូវរងា” ដែលមិនធ្លាប់មានពីមុនមកនៅតំបន់ភាគខាងត្បូងដែលជាតំបន់ក្តៅ។

ជាមួយនឹង “ទីក្រុងអច្ឆរិយៈ”នេះ នឹងមានរៀបចំជាព្រឹត្តិការណ៍ដែលនឹងបង្កើតជាបទពិសោធន៍ និងភ្ជាប់សហគមន៍តាមរយៈការប្រារព្ធពិធីជាបន្តបន្ទាប់ពេញមួយឆ្នាំ ដូចជាពិធីបុណ្យវប្បធម៌-សិល្បៈ-ទេសចរណ៍ទ្រង់ទ្រាយធំ។ ក្នុងនោះរួមមាន ការប្រកួតវាយកូនហ្គោល; ការប្រណាំងទូក; កីឡាអន្តរជាតិ; ការសម្ដែងពីសិល្បករល្បីៗ; និងសកម្មភាពលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការរស់នៅបៃតងប្រកបដោយនិរន្តរភាពដែល “នឹងធានាថា Vinhomes Green Paradise តែងតែផ្តល់នូវបរិយាកាសរីករាយ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ”។

Vinhomes Green Paradise ក៏ត្រូវបានតម្រង់ទិសដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ខណៈក្នុងគម្រោងមួយនេះ ក៏នឹងមានអគារការិយាល័យ ពាណិជ្ជកម្ម និងសណ្ឋាគារជាង ២លានម៉ែត្រការ៉េ រួមជាមួយនឹងគ្រឿងបរិក្ខារប្រណិតៗជាច្រើនរួមទាំងអគារ ១០៨ជាន់ ដែលនឹងក្លាយជាអគារដែលខ្ពស់បំផុតទាំង 10 នៅលើពិភពលោក, វីឡាប្រណីតៗ, អគារផ្ទះល្វែងលំដាប់អភិជន, មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងភោជនីយដ្ឋាន Michelin ដ៏ល្បីល្បាញ។

ចំពោះវិស័យសុខាភិបាលវិញ គ្លីនិកដ៏ល្បី Cleveland ដែលជាប្រព័ន្ធសិក្សាសុខភាពមិនរកប្រាក់ចំណេញដ៏ធំបំផុតមួយរបស់ពិភពលោកនឹងមានវត្តមាននៅ Vinmec Can Gio ។ Cleveland Clinic នឹងផ្តល់ប្រឹក្សា គាំទ្រការជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាលបុគ្គលិក ដើម្បីជួយធ្វើឱ្យ Can Gio មានភាពទាក់ទាញរិតតែខ្លាំងសម្រាប់សេវាកម្មថែទាំសុខភាពទេសចរណ៍។

គម្រោងនេះក៏នឹងបញ្ជូលនូវប្រព័ន្ធអប់រំ Vinschool ដែលមានគុណភាពខ្ពស់ និងផ្តោតលើការអប់រំក្នុងស្រុក និងអន្តរជាតិដ៏មានកិត្យានុភាពផងដែរ។

ក្រោមផែនការរបស់រដ្ឋបាលក្រុងហូជីមិញ សម្រាប់រយៈពេល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យរហូតដល់ឆ្នាំ២០៥០ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី Pham Minh Chinh សម្រាប់ស្រុក Can Gio ដែលជាស្រុកឆ្នេរសមុទ្រតែមួយគត់របស់ក្រុងហូជីមិញ នឹងក្លាយជាតំបន់ទីក្រុងអេកូឡូស៊ី ជាមួយនឹងការបម្រុងទុកជីវមណ្ឌល។

វានឹងផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ជាមួយនឹងកំពង់ផែដឹកជញ្ជូន តំបន់ពាណិជ្ជកម្មសេរី ភស្តុភារ ទេសចរណ៍ តំបន់ទីក្រុងអេកូឡូស៊ីសមុទ្រ និងថាមពលកកើតឡើងវិញ។

ដើម្បីសម្រេចបាននូវគោលដៅនេះ បន្ថែមពីលើគម្រោងតំបន់ទេសចរណ៍-ទីក្រុងសមុទ្រ របស់រដ្ឋបាលក្រុងហូជីមិញ ក៏នឹងមានគម្រោងកំពង់ផែឆ្លងកាត់អន្តរជាតិ Can Gio ដែលមានទុនវិនិយោគសរុបប្រមាណ ៦ ពាន់លានដុល្លារ។

The post វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស appeared first on Construction & Property News.

]]>
https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/feed/ 0
ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/?utm_source=rss&utm_medium=rss&utm_campaign=aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/#respond Wed, 23 Apr 2025 06:32:26 +0000 https://construction-property.com/?p=55301   នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]

The post ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម appeared first on Construction & Property News.

]]>

 

នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។

ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង ដែលបង្កើនភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ។

បើតាមលោក Tezuka Daisuke ប្រធានធុរកិច្ចវៀតណាមនៃក្រុមហ៊ុន Aeon Japan និងជាអគ្គនាយក Aeon Vietnam បានមានប្រសាសន៍ថា “Aeon Hai Duong នឹងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ពីខេត្ត Hai Duong និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់មួយនេះ”។

ជាមួយគ្នានេះដែរ លោក Naoki Ito ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមបានលើកឡើងថា៖ “ខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់ដែលដំណើរការអភិវឌ្ឍន៍ទីក្រុងនៅក្នុងតំបន់ជាច្រើននៃប្រទេសវៀតណាមតែងតែមានវត្តមានរបស់ផ្សារទំនើប AEON ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅទីនោះ”។

មជ្ឈមណ្ឌលផ្សារទំនើប Aeon Hai Duong នេះ ស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រនៃចំកណ្តាលទីក្រុង Hai Duong ដែលមានការតភ្ជាប់ទៅនឹងទីតាំងសំខាន់ៗជាច្រើនទៀតដូចជា៖ ផ្លូវក្រវាត់ក្រុងទី១ និងផ្លូវ Vo Nguyen Giap Avenue ដែលមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្លូវហាយវេហាណូយ – ហាយហ្វុង។

ប្រភពដដែលបានបញ្ជាក់ថា ប្រទេសវៀតណាមត្រូវបានគេទទួលស្គាល់ថា ជាទីផ្សារសំខាន់ទីពីររបស់ក្រុមហ៊ុន AEON បន្ទាប់ពីប្រទេសជប៉ុន ជាមួយនឹងបេសកកម្ម ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន និងបំពេញតម្រូវការដែលបានកើនឡើងតាមរយៈប្រព័ន្ធអេកូឡូស៊ីលក់រាយដ៏ទំនើបនេះ។

មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Aeon កំពុងដំណើរការ​ផ្សារ​ទំនើបរបស់ខ្លួន​ចំនួន ៨​ នៅ​ទូទាំង​ប្រទេសវៀតណាម ​ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៤៦២.០០០ម៉ែត្រការ៉េ ក្រោមទុន​វិនិយោគសរុប​ជាង ១,៥ពាន់​លាន​ដុល្លារ។

គួរបញ្ជាក់ថា Aeonបានរាយការណ៍ទៀតថាសកម្មភាពទិញទំនិញនៅក្នុងប្រទេសវៀតណាមនៅតែមានស្ថិរភាពកាលពីឆ្នាំមុន បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងការធ្លាក់ចុះនៃចំនួនអតិថិជននៅក្នុងតំបន់ភាគខាងត្បូង ការបិទជាបណ្តោះអាសន្ននូវផ្សារទំនើបមួយចំនួនដោយសារព្យុះទីហ្វុង Yagi នៅក្នុងខែកញ្ញា និងតម្រូវការធ្លាក់ចុះនៅក្នុងខែកក្កដាក៏ដោយ។

default

The post ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម appeared first on Construction & Property News.

]]>
https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/feed/ 0
ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់ https://construction-property.com/km/protecting-the-big-easy-this-years-mardi-gras-showed-again-how-infrastructure-and-digital-twins-can-help-keep-new-orleans-safe-and-dry/?utm_source=rss&utm_medium=rss&utm_campaign=protecting-the-big-easy-this-years-mardi-gras-showed-again-how-infrastructure-and-digital-twins-can-help-keep-new-orleans-safe-and-dry https://construction-property.com/km/protecting-the-big-easy-this-years-mardi-gras-showed-again-how-infrastructure-and-digital-twins-can-help-keep-new-orleans-safe-and-dry/#respond Mon, 21 Apr 2025 08:23:34 +0000 https://construction-property.com/?p=55110 ដោយ Tomas Kellner ទីក្រុង New Orleans គឺជាភូមិកំណើតនៃដូរតន្ត្រី អាហារ និងកម្មវិធីជប់លៀងរាំរែកតាមដងផ្លូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ ភូមិនេះក៏មានសំណង់ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលគ្នាមួយដែរ ដែល​គេប្រសិទ្ធិនាមថា “the Big Easy dry” វាជា​កន្លែង​ផ្តល់​នូវ​បរិយាកាសល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ។ ជាភស្តុតាងជាក់ស្តែងគឺនៅដើមខែមីនា នៅពេលដែលទីក្រុង New Orleans ចូលទៅដល់រដូវកាល “Deep Gras” វាបង្ហាញប្រៀបដូចជាសម្រែកចុងក្រោយនៃបទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែល​ត្រូវបញ្ចប់នៅថ្ងៃ Fat Tuesday ដែលជាថ្ងៃសម្បូរទៅដោយអាហារប្រពៃណីនៃចុងបញ្ចប់រដូវកាល Mardi Gras។ ដោយ​អង្គុយ​នៅលើ​ដីនៅជិត និងក្រោមនីវ៉ូទឹកសមុទ្រ ដែលហ៊ុំព័ទ្ធដោយទឹក កម្មវិធី​ជប់លៀង​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​សារ​ក្រវ៉ាត់ ទ្វារទឹក ស្ថានីយបូមទឹក ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត។  សំណង់ជាច្រើនទាំងនេះត្រូវបានសាងសង់ និងពង្រឹងឡើងវិញ បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា Katrina ក្នុងឆ្នាំ 2005 រួមទាំង “ប្រព័ន្ធកាត់បន្ថយហានិភ័យនៃព្យុះសង្ឃរា និងព្យុះ Hurricane” ដែល​សាងសង់​ថ្មី​សម្រាប់​ទីក្រុង វាជាជញ្ជាំងការពារ​ទឹក​ជំនន់​ប្រវែង 130ម៉ាយ ដែលបានបញ្ចប់ក្នុងឆ្នាំ 2022។ វាត្រូវបានគេដាក់ឈ្មោះថា […]

The post ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់ appeared first on Construction & Property News.

]]>

ដោយ Tomas Kellner

ទីក្រុង New Orleans គឺជាភូមិកំណើតនៃដូរតន្ត្រី អាហារ និងកម្មវិធីជប់លៀងរាំរែកតាមដងផ្លូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ ភូមិនេះក៏មានសំណង់ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលគ្នាមួយដែរ ដែល​គេប្រសិទ្ធិនាមថា “the Big Easy dry” វាជា​កន្លែង​ផ្តល់​នូវ​បរិយាកាសល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ។ ជាភស្តុតាងជាក់ស្តែងគឺនៅដើមខែមីនា នៅពេលដែលទីក្រុង New Orleans ចូលទៅដល់រដូវកាល “Deep Gras” វាបង្ហាញប្រៀបដូចជាសម្រែកចុងក្រោយនៃបទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែល​ត្រូវបញ្ចប់នៅថ្ងៃ Fat Tuesday ដែលជាថ្ងៃសម្បូរទៅដោយអាហារប្រពៃណីនៃចុងបញ្ចប់រដូវកាល Mardi Gras។ ដោយ​អង្គុយ​នៅលើ​ដីនៅជិត និងក្រោមនីវ៉ូទឹកសមុទ្រ ដែលហ៊ុំព័ទ្ធដោយទឹក កម្មវិធី​ជប់លៀង​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​សារ​ក្រវ៉ាត់ ទ្វារទឹក ស្ថានីយបូមទឹក ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត។

សំណង់ជាច្រើនទាំងនេះត្រូវបានសាងសង់ និងពង្រឹងឡើងវិញ បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា Katrina ក្នុងឆ្នាំ 2005 រួមទាំង “ប្រព័ន្ធកាត់បន្ថយហានិភ័យនៃព្យុះសង្ឃរា និងព្យុះ Hurricane” ដែល​សាងសង់​ថ្មី​សម្រាប់​ទីក្រុង វាជាជញ្ជាំងការពារ​ទឹក​ជំនន់​ប្រវែង 130ម៉ាយ ដែលបានបញ្ចប់ក្នុងឆ្នាំ 2022។ វាត្រូវបានគេដាក់ឈ្មោះថា “great wall of New Orleans“។ លោក Joey Cocco ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនវិស្វកម្ម Louisiana Forte & Tablada មានពណ៌នាថា “យើងមានហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ និងស្មុគស្មាញបំផុតនៅទីនេះ ជាពិសេសនៅជុំវិញទីក្រុង New Orleans” នៃរដ្ឋ Louisiana។ “ទីក្រុងបានកកើតឡើងដំបូងនៅលើចំណុចខ្ពស់បំផុតនៅទីនេះ ជាសង្កាត់របស់បារាំង ហើយ​វា​បាន​រីក​ដុះដាល​ចេញ​ពី​ទី​នេះ។ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានបង្កើតឡើងជាប្រព័ន្ធដែលអាចការពារទ្រព្យសម្បត្តិ និងមនុស្សប្រមាណ 635,000នាក់ និងឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមទាំងវិស័យទេសចរណ៍ផងដែរ នៅក្នុងទីក្រុងនេះ។”

លោក Tomas Kellner នាយកនិពន្ធប្រវត្តិរឿងរបស់ Bentley (ឆ្វេង) និងលោក Joey Coco នាយកប្រតិបត្តិនៃក្រុមហ៊ុនវិស្វកម្ម Forte & Tablada និងជាស្ថាបនិកក្រុមហ៊ុន Digital-Twin កំពុងដើរតាមផ្លូវទឹកហូរឆ្ពោះទៅកាន់ទីក្រុង Baton Rouge

 លោក Coco ដែលចាប់ផ្តើមក្រុមហ៊ុនប្រឹក្សាយោបល់ និងបណ្តុះបណ្តាល Digi-Twin Global មានរាយរាប់ថា យន្តការ​ការពារ​ដ៏​ទំនើប​នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ គាត់ជឿជាក់ថា ទីក្រុង New Orleans និងទីក្រុងផ្សេងទៀតត្រូវតែប្រមូលទិន្នន័យ ដែលបានរៀនពីវា និងកសាងឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីបន្តឆ្ពោះទៅមុខក្នុងការទប់ទល់​នឹង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ ដែលជាតម្រូវការរបស់អ្នកភូមិ និងសេដ្ឋកិច្ចរបស់ពួកគេ។ លោក Coco បានបន្ថែមថា “បញ្ហាខ្វះចន្លោះ​មួយ​ក្នុង​ចំណោម​បញ្ហា​ ព្យុះសង្ឃរា Katrina ដែលបានកើតឡើង គឺការខ្វះការយល់ដឹងអំពីរបៀបដោះស្រាយបញ្ហាចាក់ស្រែះដែលកើតមានមកជាមួយគ្នា” ។ “យើងមានទិន្នន័យ ប៉ុន្តែ​យើងមិន​មាន​សមត្ថភាព​ក្នុង​ការ​យល់​ដឹងបន្ថែមអំពី​ប្រព័ន្ធ​ទាំងមូល ប្រៀបដូចបញ្ហាជីវិតកំពុងរស់រាន តែមិនបានយល់ពីការដកដង្ហើមចេញចូល”។

លោក Coco បានពិពណ៌នា​ថា ​ហេដ្ឋារចនាសម្ព័ន្ធ​​ឌីជីថលភ្លោះ​នឹង​បញ្ចូល​បច្ចេកវិទ្យា​សិប្បនិម្មិត (AI) ផ្លាស់ប្តូររបៀបដែល​យើង​បាន​រចនាប្លង់ សាងសង់ និងប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធនោះ ព្រមទាំងផ្លាស់ប្តូរវិស័យទាំងមូលរបស់យើង។ គាត់និយាយថា “អនាគតនៃឌីជីថលភ្លោះនឹងក្លាយទៅជាអ្វីដែលអ្នកអាចធ្វើបានជាមួយនឹងទិន្នន័យ” ។ “ពីការប្រើម៉ាស៊ីនសិក្សា ទៅកាន់ AI នោះសក្តានុពលទាំងអស់នឹងចេញមកឱ្យយើងអាចមើលឃើញ។ នៅពេលដែលអ្នកមានទិន្នន័យទាំងអស់ និងបានចងក្រងទៅក្នុងលំហតែមួយ វានឹងក្លាយទៅជារឿងមិនគួរឱ្យជឿ។ វានឹងធ្វើឱ្យការចម្លងព័ត៌មានភ្លោះ និងភាពឆ្លាតវៃ ក្នុងការដោះស្រាយបញ្ហាទៅថ្ងៃមុខ”។

វិទ្យាសាស្ត្ររ៉ុក្កែត

ជាក់ស្តែង New Orleans មិនមែនគ្រាន់តែជាទីក្រុងសម្រាប់ពិធីជប់លៀងសម្រាកកម្សាន្តប៉ុណ្ណោះទេ អង្គការមួយក្នុងចំណោមអង្គការដែលត្រូវបានការពារដោយ “មហាកំផែង” គឺអង្គការណាសា ដែលមានបរិវេណនៅក្នុងសង្កាត់ Michoud នៃជាយក្រុង New Orleans បានផលិតគ្រឿងបន្លាស់នៃគ្រាប់រ៉ុក្កែត Saturn V សម្រាប់បង្ហោះទៅគន្លងព្រះចន្ទ និងធាតុផ្សំនៃយានអវកាស ហើយឥឡូវនេះកំពុងសាងសង់នាវាអាវកាស Artemis ដែលជាយាន្តអាវកាសរចនាឡើងដើម្បីនាំមនុស្សទៅកាន់ភពព្រះអង្គារ។ ជាចៃដន្យ វិស្វកររបស់ NASA ដែលធ្វើការនៅសង្កាត់ Michoud មានឈ្មោះថា John Vickers រួមជាមួយនឹងវិស្វករ Michael Grieves បានបង្កើតនូវពាក្យដ៏ពេញនិយមមួយ គឺ “digital twin” ដែលជាគំរូនិម្មិតនៃវត្ថុពិត សូម្បីតែប្រព័ន្ធដែលមានទំហំធំដូចទីក្រុងក៏ដោយក៏អាចចម្លងជាឌីជីថលភ្លោះបានដែរ។ លោក Vickers បាននិយាយថា “គំនិតរបស់យើងសម្រាប់ឌីជីថលភ្លោះគឺគ្រាន់តែដើម្បីដោះស្រាយបញ្ហាដែលយើងជួបនៅក្នុងការផលិត និងអភិវឌ្ឍន៍វដ្តជីវិតប៉ុណ្ណោះ”។ “ប៉ុន្តែ​ឥឡូវនេះវា​មានអត្ថន័យធំធេង និង​រីក​ចម្រើន​តាំង​ពី​ពេល​នោះ​មក”។ គាត់ជឿថា ឌីជីថលភ្លោះអាចជួយយើងបញ្ចូលគ្នានូវនិន្នាការដ៏មានអានុភាព រួមទាំងទិន្នន័យចម្រុះដ៏ធំ រួមជាមួយ AI និងសុវត្ថិភាពតាមអ៊ីនធឺណិត ដើម្បីបង្កើតការពិតនិម្មិត។ លោក Vickers បានបន្ថែមថា “ត្រូវតែមានវិធីសាស្រ្តបញ្ចូលព័ត៌មានទាំងអស់ទៅក្នុងទិន្នន័យស្របគ្នាមួយចំនួនដែលយើងអាចឆ្លងកាត់បាន ហើយវាជាឌីជីថលភ្លោះ”។

បូមចូល – និងចេញ

លោក Coco មិនយល់​ស្រប​​ទេដែលមតិមួយចំនួនថា ឌីជីថលភ្លោះមិនអាចជួយអ្វីបាន។ ជាក់ស្តែង ក្រុមហ៊ុនរបស់គាត់បានជួយអាជ្ញាធរការពារទឹកជំនន់នៃរដ្ឋ Louisiana និងបង្កើត​ប្រព័ន្ធឌីជីថលភ្លោះនៃស្ថានីយបូមទឹកប្រឡាយទី17 ដែលជាជញ្ជាំងមេការពារទឹកជំនន់។ វាជាស្ថានីយបូមទឹកដែលធំជាងគេមួយក្នុងពិភពលោក បូមទឹកចេញពីប្រឡាយដ៏សំខាន់ដែលបង្ហូរកាត់ New Orleans និងផ្នែកខ្លះនៃ Jefferson Parish ហើយចាក់ចូលទៅក្នុងបឹង Pontchartrain។ ម៉ាស៊ីនបូមរបស់ស្ថានីយនេះមានថាមពលខ្លាំងដែលវាអាចបូមបំពេញអាងហែលទឹកទំហំអូឡាំពិកត្រឹមតែពីរបីវិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុនបានប្រមូលព័ត៌មានវិស្វកម្មលម្អិតដោយប្រើកាំរស្មី Array ពីឧបករណ៍ប្រមូលទិន្នន័យកម្រិតខ្ពស់ LiDAR រួមជាមួយនឹងរូបភាពដែលប្រមូលចេញពីដ្រូន ថែមទាំងបញ្ជាវាទៅខាងក្នុងបន្ទប់ក្រោមដីងងឹតរបស់ស្ថានីយបូមទឹកទៀតផង។ ក្រុមរបស់លោក Coco បានបញ្ចូលទិន្នន័យទៅក្នុងសំណុំនៃកម្មវិធីដែលបង្កើតឡើងដោយ Bentley Systems ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងជាអ្នកឈានមុខផ្នែកបច្ចេកវិទ្យាឌីជីថលភ្លោះ។ ដោយប្រើវេទិកា Bentley iTwin សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ និងកម្មវិធីដូចជា Context Capture និង Open Cities Planner វិស្វកររបស់លោក Coco បានបង្កើតការចម្លងនិម្មិតនៃគម្រោងដ៏ធំមួយនេះបានជាមួយភាពអស្ចារ្យ។

លោក Coco បាននិយាយថា “នេះគឺជាព្រំដែនថ្មីនៃបច្ចេកវិទ្យា” ។ “ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះគឺជាទម្រង់ analog ហើយដែលយើងអាចបំប្លែងវាទៅជាឌីជីថល គឺជារឿងមិនគួរឱ្យជឿ។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យវាកើតឡើងពិតប្រាកដ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញឧស្សាហកម្មឆ្ពោះទៅមុខ”។ លោក Coco បានបន្ថែមថា ការផ្លាស់ប្តូរទៅរកឌីជីថល ត្រូវតែកើតឡើងពិតប្រាកដ។ គាត់និយាយថា “វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ដោយការមានព័ត៌មានទាំងអស់នេះចងក្រងក្នុងចន្លោះមួយដែលគ្រប់ភាគីពាក់ព័ន្ធមានលទ្ធភាពធ្វើអន្តរកម្មជាមួយឌីជីថលភ្លោះ” ។

យើងទាំងអស់គ្នាអាចជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីនេះ ដែលត្រូវបង្កើតចលនានៃវដ្តជីវិត “Ecosystem”។ លោក Coco បានសង្កត់ធ្ងន់ថា “វិស្វករ នាយក​ប្រតិបត្តិ​អាជីវកម្ម មន្ត្រី​កាន់ការក្នុងជួររដ្ឋាភិបាល និង​សូម្បីតែ​សាធារណជន​ម្នាក់ៗ ត្រូវតែ​ទទួលបាន​តម្លៃ​ពិសេស​ពី​គំរូ​នេះ​”។ “ម្ចាស់សំណង់អាចទទួលបានព័ត៌មានកម្រិតវិស្វកម្ម ហើយប្រើវាដើម្បីធ្វើការសម្រេចចិត្ត និងប្រតិបត្តិការប្រើប្រាស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ វិស្វករអាចឈានទៅរកការរចនាដោយផ្ទាល់ នាយកប្រតិបត្តិអាចមើលទិន្នន័យជាក់លាក់ចំពោះករណីផលលាភអាជីវកម្ម ហើយសាធារណជនអាចយល់កាន់តែច្បាស់អំពីបញ្ហាដែលមាននៅក្នុងគម្រោង និងផលប៉ះពាល់នៃដំណោះស្រាយដែលបានស្នើឡើង។”

អាយុកាលសំណង់មិនមែនជាចំណោទទេ

ស្ថានីយបូមទឹកប្រឡាយផ្លូវលេខ 17 គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធគ្រប់គ្រងទឹកជំនន់របស់ទីក្រុង New Orleans ដែលជួយការពារទឹកជំនន់ក្នុងពេលមានព្យុះ។

លោក Coco បានកត់សម្គាល់ថា ស្ថានីយបូមទឹកប្រឡាយផ្លូវលេខ 17 គឺគ្រាន់តែជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរបស់ទន្លេ ដែលយើងត្រូវចម្លងជាឌីជីថលនាពេលអនាគតប៉ុណ្ណោះ។ ឈានដល់ថ្ងៃចុងក្រោយនៃសប្តាហ៍ “Deep Gras” គាត់បាននាំអ្នកទស្សនាធ្វើដំណើរកម្សាន្តនៅតាមទំនប់ការពារទឹកជំនន់ ស្ពាន និងផ្លូវទឹកហូរនៃទន្លេ Mississippi ដែលជាគោលដៅសក្តានុពលសម្រាប់ឌីជីថលភ្លោះ។ គាត់បានឈប់នៅចំណតមួយដើម្បីបង្ហាញផ្លូវបង្ហូរទឹកឈ្មោះ Bonnet Carre ដែលវាត្រូវបានសាងសង់ឡើងបន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញនៅឆ្នាំ 1927។ ផ្លូវទឹកហូរដើរតួជាសន្ទះសុវត្ថិភាពប្រវែង 1.3 ម៉ាយ ដែលអាចបង្វែរទឹកពីទន្លេ Mississippi នៅពេលជន់លេចខ្លាំងទៅកាន់បឹង Pontchartrain ដែលមានចម្ងាយប្រហែល 30 ម៉ាយពីទន្លេ កាត់ទីក្រុង New Orleans។ វាបើកសន្ទះទ្វារទឹកនៅពេលដែលកម្រិតទឹកទន្លេ Mississippi ឡើងដល់ 17 ហ្វីត ដែលមានកម្រិតទឹកជិតពាក់កណ្តាលនៃទ្វីបអាមេរិក បាននាំយកមកជាមួយនូវភក់ចំនួន 1.2 លានហ្វីតគូបក្នុងមួយវិនាទីឆ្ពោះទៅកាន់តំបន់ The Big Easy ។ ផ្លូវទឹកហូរ ដែលគ្រប់គ្នាស្គាល់ថាជាវិស្វកម្មសំណង់ស៊ីវិលរបស់ប្រវត្តិសាស្ត្រអាមេរិក បានកាត់បន្ថយសម្ពាធផ្លូវទឹកហូរជន់លេចទៅខាងក្រោម និងបានការពារទីក្រុងពីទឹកជំនន់។ ការបង្កើតឌីជីថលភ្លោះនៃហេដ្ឋារចនាសម្ព័ន្ធដែលមានអាយុកាលជាងមួយសតវត្សដ៏សំខាន់មួយនេះ អាចជួយកងវិស្វកម្មកងទ័ពអាមេរិករក្សាវា ដំណើរការវា និងធ្វើការសម្រេចចិត្តបានលឿនជាងមុន នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ។

លោក Dustin Parkman អនុប្រធានក្រុមហ៊ុន Bentley នៃកម្មវិធី Industry Solutions Group បានផ្តល់ជាអនុសាសន៍ថា “Digital Twins រួមបញ្ចូលគ្នាជាមួយទិន្នន័យដែលបានវាស់វែង ព័ត៌មានភូមិសាស្ត្រ ឬសូម្បីតែផ្ទៃក្រឡា 3D និង AI ដែលប្រមូលបាននៅលើក្រដាស់ ឬផ្ទាំងសំពត់ស នឹងជួយអ្នកអាចចម្លងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ជាលក្ខណៈឌីជីថល។ មិនថាវាមានអាយុកាល 90 ឆ្នាំ ឬ 150 ឆ្នាំក៏ដោយ វាមិនមានបញ្ហាអ្វីនោះទេ”។ ឌីជីថលភ្លោះអនុញ្ញាតឱ្យវិស្វករទាញយកព័ត៌មានយ៉ាងឆាប់រហ័ស ដែលជាទិន្នន័យពិបាកស្វែងរក។ លោក Parkman បានបន្ថែម​ថា​៖ “​ប្រសិនបើ​ខ្ញុំ​ចង់​ស្វែងរក​ព័ត៌មាន​លម្អិត​អំពី​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ទាំងនោះ​នៅពេលដែល​អ្នកចង់​បើក​វា​ដើម្បី​បញ្ចេញ​ទឹក ខ្ញុំ​គ្រាន់តែ​ជ្រើសរើស​វា​រួច​ ហើយស្វែងរក​ព័ត៌មាន​លម្អិត ពេលនោះគឺយើងអាចសម្រេចចិត្តបានយ៉ាងឆាប់រហ័សពីផលប៉ះពាល់”។

ការចម្លងឌីជីថលភ្លោះតាមដងទន្លេមីស៊ីស៊ីពី

លោក Parkman និងលោក Coco បានឈប់តាមបណ្តោយផ្លូវទឹកឆ្ពោះទៅក្រុង Baton Rouge ដែលជាកន្លែងរបស់ក្រុមហ៊ុនផ្សេងឈ្មោះ Digi-Twin Global របស់លោក Coco ទទួលខុសត្រូវជាប្រឹក្សាគម្រោងឌីជីថលភ្លោះ ដែលបាននឹងកំពុងរៀបចំសន្និសីទឌីជីថលភ្លោះរយៈពេលពីរថ្ងៃនៅសាកលវិទ្យាល័យ Louisiana State (LSU)។ នៅ LSU អាចនិយាយបានថា ជាសាកលវិទ្យាល័យដំបូងគេរបស់សហរដ្ឋអាមេរិកដែលផ្តល់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រឌីជីថលភ្លោះ ហើយសាលានេះមានចំណាប់អារម្មណ៍លើការធានាថាសិស្សរបស់ខ្លួនបានបញ្ចប់ការសិក្សាជាមួយនឹងជំនាញនៃបច្ចេកវិទ្យាចុងក្រោយបំផុត។ លោក Vickers ដែលជាវិស្វកររបស់អង្គការ NASA គឺជាវាគ្មិនម្នាក់នៅក្នុងសន្និសីទនេះ ដូចទៅនឹងលោក Malay Ghose Hajra ប្រធានវិស្វករនៅ South Louisiana Flood Protection Authority ដែរ។ លោក Parkman បានថ្លែងខ្លឹមសារយ៉ាងខ្លីថា “ក្មេងៗ ដែលអនាគតពួកគេគឺសម្រាប់កិច្ចការទាំងនេះមែនទេ?” ក្នុងនាមគាត់ជាម្ចាស់ក្រុមហ៊ុនដែល​បាន​ឧបត្ថម្ភ​សិក្ខាសាលានេះ ក្រោមប្រធានបទ “ពួកគេគឺជាអ្នកដែលនឹងក្លាយជាអ្នកដឹកនាំបន្ទាប់នៃឧស្សាហកម្មរបស់យើង” ។

លោក Dustin Parkman និងលោក Kellner ពិភាក្សាគ្នាអំពីភាពធន់នៃការទប់ទល់នឹងគ្រោះទឹកជំនន់

ឧបករណ៍ពិសោធន៍របស់សាកលវិទ្យាល័យ LSU ជាគំរូតែមួយគត់នៃទន្លេ Mississippi ខាងក្រោមប្រវែង 178 ម៉ាយចុងក្រោយ។ មានទីតាំងនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាតាមដងទន្លេ មន្ទីរសម្រាប់ឧបករណ៍ពិសោធន៍នេះគឺជាគំរូដែលមានទំហំប៉ុនទីលានបាល់បោះពីរដង ហើយវាមានភាពច្បាស់លាស់ ដែលប្រធានក្រុមទាហានជើងទឹកនៃទន្លេ Mississippi តែងតែមកទីនេះដើម្បីសិក្សាពីស្ថានភាពទឹកជំនន់។ សម្រាប់ក្រុមនិស្សិតតែងតែប្រើវាដើម្បីធ្វើគំរូលំហូរទឹកនៅក្នុងទន្លេ និងក្លែងធ្វើស្ថានភាពទឹកជំនន់។ ពួកគេប្រមូលទិន្នន័យ ហើយបញ្ចូលវាទៅក្នុងគំរូកុំព្យូទ័រ ដើម្បីប្រមូលព័ត៌មានសម្រាប់សិក្សាស្វែងយល់។ ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ សិស្សានុសិស្សបានបញ្ជូនទឹកតាមរយៈគំរូឌីជីថលរបស់ពួកគេតាមច្រកផ្លូវទឹក Bonnet Carre។

លោក Hayden Franklin ជានិស្សិតកំពុងសិក្សាផ្នែកវិស្វកម្មជំនាញច្រាំងសមុទ្រ បានបញ្ចេញការយល់ដឹងរបស់ខ្លួនថា គាត់បានរីកធំធាត់ “នៅលើទន្លេ” ហើយតែងតែចាប់អារម្មណ៍នឹងវា។ ឥឡូវនេះគាត់ទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សារបស់គាត់ហើយ ហើយកំពុងធ្វើការលើគម្រោងសិក្សាស្រាវជ្រាវមួយដែលកំពុងជួយកងវិស្វកម្មកងទ័ពអាមេរិកឱ្យកាន់តែឆ្លាតវៃអំពីការងារបូមខ្សាច់។ ជាពិសេស គាត់ និងមិត្តរួមថ្នាក់របស់គាត់កំពុងសិក្សាពីផលប៉ះពាល់លើលំហូរនៃដីល្បាប់ដែលហូរចេញពី Mid Barataria Sediment Diversion នៅតំបន់ដីសណ្តនៃទន្លេ Mississippi ដែលជាគម្រោងឆ្នេរដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិក។ ពួកគេបានប្រមូលទិន្នន័យពីគំរូឌីជីថល ហើយប្រៀបធៀបវាជាមួយនឹងព័ត៌មានដែលបានមកពីទន្លេ “ពិត”។ លោក Franklin បានបន្ថែមថា “ខ្ញុំគិតថាយើងជាផ្នែកមួយនៅក្នុងល្បែងផ្គុំរូបដ៏ធំ” “មានកត្តាផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែខ្ញុំគិតថាការងារដែលយើងធ្វើនៅទីនេះអាចជួយរួមចំណែកដល់គម្រោងដ៏ធំនៃរឿងទាំងមូលបាន”។

លោក Coco បានសន្និដ្ឋានថា ម៉ូដែលបែបនេះ រួមជាមួយនឹងទិន្នន័យដែលប្រមូលបានដោយកូនសិស្ស Franklin និងសិស្សដទៃទៀត ក៏អាចត្រូវបានប្រើដើម្បីបង្កើតឌីជីថលភ្លោះបានផងដែរ។លោក Coco បានបន្ថែមថា “នេះគឺជាគំរូ analog ដែលមានឌីជីថលជាច្រើនសម្រាប់វា” ។ “គោលដៅគឺដើម្បីព្យាយាមទទួលបានព័ត៌មានទាំងអស់នេះ ហើយភ្ជាប់វាជាមួយទន្លេពិតប្រាកដ ដើម្បីបង្កើតប្រព័ន្ធឌីជីថលភ្លោះនៃប្រព័ន្ធទន្លេ Mississippi ទាំងមូល វិភាគវា និងយល់ពីធម្មជាតិរបស់ពីវា”។

The post ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់ appeared first on Construction & Property News.

]]>
https://construction-property.com/km/protecting-the-big-easy-this-years-mardi-gras-showed-again-how-infrastructure-and-digital-twins-can-help-keep-new-orleans-safe-and-dry/feed/ 0
Bentley បានទទួលស្គាល់ជាកម្មវិធីសូហ្វវែរសម្រាប់រដ្ឋាភិបាលអាមេរិក និងចុះបញ្ជី FedRAMP Marketplace https://construction-property.com/km/bentley-for-government-software-now-listed-on-fedramp-marketplace/?utm_source=rss&utm_medium=rss&utm_campaign=bentley-for-government-software-now-listed-on-fedramp-marketplace https://construction-property.com/km/bentley-for-government-software-now-listed-on-fedramp-marketplace/#respond Fri, 18 Apr 2025 07:45:29 +0000 https://construction-property.com/?p=55062 កម្មវិធី OpenGround កំពុងសម្រេចបានដំណើរការចុះបញ្ជីក្នុង FedRAMP marketplace ដោយឡែក ProjectWise កំពុងបន្តស្នើសុំការទទួលស្គាល់ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ បានប្រកាសនៅកាលពីថ្ងៃទី 14 ខែមេសា ឆ្នាំ 2025 ចេញពីការិយាល័យកណ្តាលរបស់ខ្លួននៅ EXTON, Pa  ថា OpenGround ដែលជាកម្មវិធីគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ និងជាសូហ្វវែរសម្រាប់ធ្វើកត់ត្រាទិន្នន័យ បានទទួលស្គាល់ដោយកម្មវិធីហានិភ័យរដ្ឋសហព័ន្ធ និងអាជ្ញាធរគ្រប់គ្រងកម្មវិធី ហៅកាត់ថា(FedRAMP®) ដែលកំពុងដំណើរការចុះបញ្ជី ហើយឥឡូវនេះបានចុះបញ្ជីនៅលើទីផ្សារជួញដូរ FedRAMP Marketplace ក្រោមសំណើគម្រោង Bentley កម្មវិធីសម្រាប់រដ្ឋាភិបាល។ អាជ្ញាធរ FedRAMP បានជំរុញ និងគាំទ្រដល់ការអនុម័តលើការប្រើប្រាស់សេវាកម្មដែលមានមូលដ្ឋាននៅលើ cloud ប្រកបដោយសុវត្ថិភាព ដែលត្រូវអនុញ្ញាតដោយរដ្ឋបាលសហព័ន្ធ។ តាមរយៈស្តង់ដារដ៏តឹងរ៉ឹង និងការធ្វើតេស្តត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព គឺក្នុងគោលបំណងធានាឱ្យបានចំពោះដំណោះស្រាយតាមរយៈសេវាកម្ម cloud របស់ Bentley គឺមានសុវត្ថិភាព ដែលអាចទប់ទល់បាននឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងមានប្រសិទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះតាមអ៊ីនធឺណិត។ តាមរយៈកម្មវិធី OpenGround […]

The post Bentley បានទទួលស្គាល់ជាកម្មវិធីសូហ្វវែរសម្រាប់រដ្ឋាភិបាលអាមេរិក និងចុះបញ្ជី FedRAMP Marketplace appeared first on Construction & Property News.

]]>

កម្មវិធី OpenGround កំពុងសម្រេចបានដំណើរការចុះបញ្ជីក្នុង FedRAMP marketplace ដោយឡែក ProjectWise កំពុងបន្តស្នើសុំការទទួលស្គាល់

ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ បានប្រកាសនៅកាលពីថ្ងៃទី 14 ខែមេសា ឆ្នាំ 2025 ចេញពីការិយាល័យកណ្តាលរបស់ខ្លួននៅ EXTON, Pa  ថា OpenGround ដែលជាកម្មវិធីគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ និងជាសូហ្វវែរសម្រាប់ធ្វើកត់ត្រាទិន្នន័យ បានទទួលស្គាល់ដោយកម្មវិធីហានិភ័យរដ្ឋសហព័ន្ធ និងអាជ្ញាធរគ្រប់គ្រងកម្មវិធី ហៅកាត់ថា(FedRAMP®) ដែលកំពុងដំណើរការចុះបញ្ជី ហើយឥឡូវនេះបានចុះបញ្ជីនៅលើទីផ្សារជួញដូរ FedRAMP Marketplace ក្រោមសំណើគម្រោង Bentley កម្មវិធីសម្រាប់រដ្ឋាភិបាល។

អាជ្ញាធរ FedRAMP បានជំរុញ និងគាំទ្រដល់ការអនុម័តលើការប្រើប្រាស់សេវាកម្មដែលមានមូលដ្ឋាននៅលើ cloud ប្រកបដោយសុវត្ថិភាព ដែលត្រូវអនុញ្ញាតដោយរដ្ឋបាលសហព័ន្ធ។ តាមរយៈស្តង់ដារដ៏តឹងរ៉ឹង និងការធ្វើតេស្តត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព គឺក្នុងគោលបំណងធានាឱ្យបានចំពោះដំណោះស្រាយតាមរយៈសេវាកម្ម cloud របស់ Bentley គឺមានសុវត្ថិភាព ដែលអាចទប់ទល់បាននឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងមានប្រសិទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះតាមអ៊ីនធឺណិត។

តាមរយៈកម្មវិធី OpenGround គឺជាផលិតផលដំបូងរបស់ Bentley ដែលឆ្លងកាត់ដំណើរការត្រួតពិនិត្យ និងចុះបញ្ជីក្រោម FedRAMP។ ProjectWise ជាផ្នែកមួយនៃ  Bentley Infrastructure Cloud ដែលផ្តោតលើការជំនួយការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក៏កំពុងបន្តស្នើសុំចុះបញ្ជីក្រោម FedRAMP ដូចគ្នាដែរ។ គម្រោងរបស់ Bentley បង្កើតកម្មវិធីសម្រាប់រដ្ឋាភិបាលនេះ ត្រូវបានដាក់ចំណាត់ថ្នាកក្នុងកម្រិតផលប៉ះពាល់មធ្យមដោយ FedRAMP សម្រាប់ការត្រួតពិនិត្យ និងមិនចាត់ថ្នាក់ ព័ត៌មានវិទ្យា និងទិន្នន័យក្នុងគោលបំណងរក្សាសុវត្ថិភាពអត្តសញ្ញាណអ្នកប្រើប្រាស់។ អង្គភាព U.S. Army Corps of Engineers (USACE) ដែលជាអ្នកប្រើប្រាស់សំខាន់នៃកម្មវិធី OpenGround និងជាកម្មវិធីប្រើប្រាស់របស់រដ្ឋសហព័ន្ធធំជាងគេក្នុង ProjectWise គឺកំពុងបម្រើការជាអ្នកឧបត្ថម្ភដល់រដ្ឋសហព័ន្ធក្នុងនាមក្រុមហ៊ុន Bentley។

លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យារបស់ Bentley Systems បាននិយាយថា “Bentley ប្តេជ្ញាធានាដល់វិស្វករហេដ្ឋារចនាសម្ព័ន្ធដែលបម្រើការងារឱ្យទីភ្នាក់ងាររដ្ឋសហព័ន្ធ និងអ្នកម៉ៅការក្នុងសហរដ្ឋអាមេរិកទាំងអស់មានលទ្ធភាពទទួលបានដំណោះស្រាយដោយសុវត្ថិភាព និងភ្ជាប់ជាមួយ cloud ដោយបំពេញតាមស្តង់ដារសហព័ន្ធក្នុងគោលបំណងរក្សាការសម្ងាត់ សុចរិតភាព និងលទ្ធភាពស្វែងរកបាន” ។ “ការសម្រេចបាននូវលក្ខខណ្ឌ FedRAMP ដែលកំពុងដាក់ដំណើរការរបស់ OpenGround និងបន្តដោយកម្មវិធី ProjectWise ក្នុងការស្នើសុំចុះបញ្ជី គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកការអនុញ្ញាតពេញលេញពី FedRAMP ដោយផ្តល់ឱ្យអ្នកប្រើប្រាស់ក្នុងរដ្ឋបាលសហព័ន្ធនូវឧបករណ៍ចែកចាយឌីជីថលដែលមានសុវត្ថិភាព ដែលជំរុញការរចនាប្លង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កិច្ចសហការល្អ និងនិរន្តរភាព។”

បន្ថែមពីលើ FedRAMP ក្រុមហ៊ុន Bentley ក៏កំពុងស្វែងរកការអនុញ្ញាតសម្រាប់ស្តង់ដារសុវត្ថិភាពពីទីភ្នាក់ងារព័ត៌មានការពារជាតិ (DISA) របស់សហរដ្ឋអាមេរិក សម្រាប់ OpenGround និង ProjectWise ផងដែរ ដែលវានឹងផ្តល់ឱ្យវិស្វករ និងអ្នកម៉ៅការរបស់នាយកដ្ឋានការពារជាតិ (DoD) នូវដំណើរការកាន់តែរលូន ជាមួយនឹងពេលវេលា និងការកាត់បន្ថយចំណាយ ដើម្បីទទួលបាន និងអនុវត្តដំណោះស្រាយតាមរយៈ cloud របស់ Bentley ។

ដើម្បីស្វែងយល់បន្ថែមអំពី Bentley for Government, OpenGround, Bentley Infrastructure Cloud, និង ProjectWise សូមចូលទៅកាន់៖ www.bentley.com

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2025 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, OpenGround, and ProjectWise are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

The post Bentley បានទទួលស្គាល់ជាកម្មវិធីសូហ្វវែរសម្រាប់រដ្ឋាភិបាលអាមេរិក និងចុះបញ្ជី FedRAMP Marketplace appeared first on Construction & Property News.

]]>
https://construction-property.com/km/bentley-for-government-software-now-listed-on-fedramp-marketplace/feed/ 0
Bentley Systems ចាប់ដៃគូជាមួយ Google តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធតាមរយៈកម្មវិធីវិភាគទ្រព្យសកម្ម https://construction-property.com/km/bentley-systems-partners-with-google-to-improve-infrastructure-through-asset-analytics/?utm_source=rss&utm_medium=rss&utm_campaign=bentley-systems-partners-with-google-to-improve-infrastructure-through-asset-analytics https://construction-property.com/km/bentley-systems-partners-with-google-to-improve-infrastructure-through-asset-analytics/#respond Thu, 17 Apr 2025 07:45:34 +0000 https://construction-property.com/?p=55051 Bentley នឹងប្រើប្រាស់កម្រិតរូបភាពគុណភាពខ្ពស់របស់ Google បញ្ចូលជាមួយ AI ដើម្បីបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការវាយតម្លៃការខូចខាត  ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី Bentley Systems របស់អាមេរិកបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google កាលពីថ្ងៃទី 9 មេសា 2025 នៅ Las Vegas ក្នុងការប្រើប្រាស់រូបភាពដែលមានការយល់ដឹង ឬរូបភាពដែលមានព័ត៌មានពេញលេញចេញពីកម្មវិធី Google Maps Platform ដើម្បីស្វែងរក និងវិភាគស្ថានភាពបណ្តាញផ្លូវថ្នល់បានយ៉ាងឆាប់រហ័ស។ ការចាប់ដៃគូនេះ បានប្រកាសក្នុងព្រឹត្តិការណ៍ Google Cloud Next 2025 អំពីសមត្ថភាពថ្មីរបស់ Bentley លើកម្មវិធី Blyncsy ដែលប្រើប្រាស់ AI ដើម្បីវិភាគរូបភាពចេញពីប្រភពដ៏សម្បូរបែបសម្រាប់គោលដៅជាក់លាក់ក្នុងការវិភាគ និងត្រួតពិនិត្យបណ្តាញផ្លូវថ្នល់សាធារណៈជាស្វ័យប្រវត្តិ និងជួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងការកែលម្អថែទាំផ្លូវ និងជួយដល់វិធានសុវត្ថិភាព ឬតម្រូវការពេលជួបគ្រោះមហន្តរាយធម្មជាតិ។ ក្រុមហ៊ុន Bentley និង Google បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែតុលា ឆ្នាំ 2024 ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រជាមួយគុណភាពរូបភាពកម្រិតខ្ពស់របស់ Google ទៅក្នុងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ដើម្បីកែលម្អអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា […]

The post Bentley Systems ចាប់ដៃគូជាមួយ Google តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធតាមរយៈកម្មវិធីវិភាគទ្រព្យសកម្ម appeared first on Construction & Property News.

]]>

Bentley នឹងប្រើប្រាស់កម្រិតរូបភាពគុណភាពខ្ពស់របស់ Google បញ្ចូលជាមួយ AI ដើម្បីបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការវាយតម្លៃការខូចខាត

 ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី Bentley Systems របស់អាមេរិកបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google កាលពីថ្ងៃទី 9 មេសា 2025 នៅ Las Vegas ក្នុងការប្រើប្រាស់រូបភាពដែលមានការយល់ដឹង ឬរូបភាពដែលមានព័ត៌មានពេញលេញចេញពីកម្មវិធី Google Maps Platform ដើម្បីស្វែងរក និងវិភាគស្ថានភាពបណ្តាញផ្លូវថ្នល់បានយ៉ាងឆាប់រហ័ស។ ការចាប់ដៃគូនេះ បានប្រកាសក្នុងព្រឹត្តិការណ៍ Google Cloud Next 2025 អំពីសមត្ថភាពថ្មីរបស់ Bentley លើកម្មវិធី Blyncsy ដែលប្រើប្រាស់ AI ដើម្បីវិភាគរូបភាពចេញពីប្រភពដ៏សម្បូរបែបសម្រាប់គោលដៅជាក់លាក់ក្នុងការវិភាគ និងត្រួតពិនិត្យបណ្តាញផ្លូវថ្នល់សាធារណៈជាស្វ័យប្រវត្តិ និងជួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងការកែលម្អថែទាំផ្លូវ និងជួយដល់វិធានសុវត្ថិភាព ឬតម្រូវការពេលជួបគ្រោះមហន្តរាយធម្មជាតិ។

ក្រុមហ៊ុន Bentley និង Google បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែតុលា ឆ្នាំ 2024 ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រជាមួយគុណភាពរូបភាពកម្រិតខ្ពស់របស់ Google ទៅក្នុងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ដើម្បីកែលម្អអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ។ ការរួមបញ្ចូលគ្នានូវរូបភាពបង្កប់ជាព័ត៌មានពេញលេញតែមួយគត់ក្នុង Google Street View, Vertex AI និង Blyncsy ដែលវានឹងពង្រឹងសមត្ថភាពនៃនាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនទីប្រឹក្សាគម្រោងប្លង់ អាចកំណត់តំបន់ដែលមានការសង្ស័យ និងវិភាគការប្រែប្រួលអំពីស្ថានភាពផ្លូវថ្នល់ទៅតាមពេលវេលាជាក់ស្តែងដែលគេត្រូវការ។

ការបន្ថែមរូបភាពបែប Panoramic ជាសកលរបស់ Google Street View អនុញ្ញាតឱ្យ Bentley អាចវិភាគលម្អិតនូវទ្រព្យសកម្មជាមួយនឹងប្រភពឯកសារយោងដែលអាចមើលឃើញ ខណៈដែល Vertex AI របស់ Google បន្ថែមសមត្ថភាពក្នុងការបង្កើត និងថែទាំគំរូដើម្បីជូនដំណឹងដល់ភ្នាក់ងារសេវាដឹកជញ្ជូនអំពីស្ថានភាពប្រែប្រួលទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាមុន មុនពេលវាអាចក្លាយជាគ្រោះថ្នាក់ដល់សុវត្ថិភាពធ្វើដំណើរ។ បន្ថែមពីលើការគាំទ្រដល់សកម្មភាពថែទាំផ្លូវ សមត្ថភាពទាំងនេះក៏អាចជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិកើតឡើង ដោយផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់ធ្វើការវាយតម្លៃការខូចខាតយ៉ាងឆាប់រហ័ស ដែលអាចជួយសហគមន៍រងគ្រោះកសាងឡើងវិញបានលឿនជាងមុន។

លោក Mark Pittman នាយកផ្នែកដឹកជញ្ជូននៃកម្មវិធី AI នៅក្រុមហ៊ុន Bentley បានពិពណ៌នាថា “យើងមានប្រវត្តិជាអ្នកឈានមុខក្នុងការអនុវត្តរូបភាពដែលបានរៀបចំឡើងវិញសម្រាប់ការថែទាំផ្លូវថ្នល់ ហើយការបន្ថែមរូបភាព 360 ដឺក្រេ និង AI របស់ Google នឹងពង្រឹងសមត្ថភាពបន្ថែមទៀតនៃតម្លៃដែល Bentley ផ្តល់ជូនដល់នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនវិស្វកម្មនៅទូទាំងពិភពលោក។ ការពង្រីកទំនាក់ទំនងរបស់យើងជាមួយ Google នឹងអនុញ្ញាតឱ្យយើងអភិវឌ្ឍបន្ថែមទៀតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលកំពុងរីកចម្រើនខ្លាំងរបស់យើង”។

លោក Yael Maguire អនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅរបស់ Google ទទួលបន្ទុកក្នុងកម្មវិធី Google Maps Platform & Google Earth បាននិយាយបន្ថែមថា “ការគ្រប់គ្រងអាជីវកម្ម និងទីក្រុងបានពឹងផ្អែកជាយូរមកហើយលើព័ត៌មានថ្មីៗ និងទូលំទូលាយពីផែនទីរបស់យើងដើម្បីទទួលបានការយល់ដឹងអំពីពិភពលោក។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់យើង Bentley បានរួមបញ្ចូលនូវដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធឈានមុខគេក្នុងឧស្សាហកម្មជាមួយនឹងបច្ចេកវិទ្យា AI របស់ Google ដូចជា Vertexanas, Street View និងបច្ចេកវិទ្យាដ៏មានឥទ្ធិពលផ្សេងៗទៀត ដោយនាំយកការវិភាគដ៏អស្ចារ្យដល់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ និងឯកជន ដែលត្រូវការការយល់ដឹងបន្ថែមអំពីចល័តភាពសម្រាប់ធ្វើការសម្រេចចិត្តជាមួយព័ត៌មានពេញលេញ។

ក្រុមហ៊ុន Blyncsy គឺជាផ្នែកមួយនៃ Bentley Asset Analytics ជាកម្មវិធីដែលបង្កើតការយល់ដឹង សិក្សាវិភាគអំពីស្ថានភាពនៃទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់។ អ្វីដែលថ្មី និងចុងក្រោយ គឺការបន្ថែមការយល់ដឹងអំពីរូបភាពរបស់ Google នឹងមានជាទូទៅនៅក្នុង Blyncsy ចាប់ឆ្នាំ 2025 តទៅ។

រូបថត Bentley Systems៖ បង្ហាញពីបច្ចេកវិទ្យា Blyncsy AI របស់ Bentley រកឃើញផ្លាកសញ្ញាតាមបណ្តោយផ្លូវហាយវេដែលរងការខូចខាត បន្ទាប់ពីព្យុះហឺរីខិន ហេឡេន ក្នុងរដ្ឋផ្លរីដា
រូបថត Bentley Systems៖ បង្ហាញភ្លើងសញ្ញាចរាចរតាមផ្លូវដែលមិនដំណើរការរកឃើញដោយបច្ចេកវិទ្យា Blyncsy របស់ Bentley នៅក្នុងកាមេរ៉ាឡានដែលមានប្រភពពីអ្នកប្រើប្រាស់ជាច្រើននៅក្នុងតំបន់ Los Angeles បន្ទាប់ពីភ្លើងឆេះព្រៃបានបង្កការខូចខាតដ៏ធំធេងចំពោះសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ
រូបថត៖ Bentley Systems៖ បង្ហាញឧទាហរណ៍នៃរបៀបដែលបច្ចេកវិទ្យា Blyncsy របស់ Bentley អាចត្រូវបានប្រើជាមួយរូបភាព Google Street View ដើម្បីរកមើលបញ្ហាតាមផ្លូវ ចាប់ពីគម្របលូថ្នាំពណ៌ផ្លូវឆ្លងកាត់ រហូតដល់ផ្លាកសញ្ញាតាមដងផ្លូវ និងភ្លើងសញ្ញាចរាចរណ៍

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly-owned subsidiaries. All other brands and product names are trademarks of their respective owners.

The post Bentley Systems ចាប់ដៃគូជាមួយ Google តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធតាមរយៈកម្មវិធីវិភាគទ្រព្យសកម្ម appeared first on Construction & Property News.

]]>
https://construction-property.com/km/bentley-systems-partners-with-google-to-improve-infrastructure-through-asset-analytics/feed/ 0
ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក https://construction-property.com/km/malaysia-bets-on-usd-250-million-arms-deal-to-train-10k-semiconductor-specialists-to-spark-homegrown-chip-design-revolution/?utm_source=rss&utm_medium=rss&utm_campaign=malaysia-bets-on-usd-250-million-arms-deal-to-train-10k-semiconductor-specialists-to-spark-homegrown-chip-design-revolution https://construction-property.com/km/malaysia-bets-on-usd-250-million-arms-deal-to-train-10k-semiconductor-specialists-to-spark-homegrown-chip-design-revolution/#respond Wed, 16 Apr 2025 07:23:11 +0000 https://construction-property.com/?p=55059 ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើភាពជាដៃគូដែលមានតម្លៃ ២៥០លានដុល្លារ ជាមួយ ក្រុមហ៊ុន Arm Holdings ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀង ផ្តល់ឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់របស់ក្រុមហ៊ុនអាម (Arm ដែលក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកស៊ីមីកុងដាក់ទ័រ) ជាមួយនឹងគោលបំណងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើ ការផលិតផល ទៅជាមជ្ឈមណ្ឌលរចនា និងការបង្កើតថ្មីដែលមានតម្លៃខ្ពស់នៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ទីផ្សារបន្ទះឈីបសកលលោក នេះបើយោងតាមសេចក្តីរាយការណ៍ដោយ TechHQ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas។ ការបោះជំហានថ្មីលើវិស័យបន្ទះឈីបនេះ  គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងមហិច្ឆតា របស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ លើវិស័យរចនាបន្ទះឈីប AI ដែលមានប្រសិទ្ធភាពខ្ពស់។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍នេះ ប្រទេសម៉ាឡេស៊ី នឹងផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធរងកុំព្យូទ័រ (CSS) ចំនួនប្រាំពីរពីក្រុមហ៊ុន Arm […]

The post ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក appeared first on Construction & Property News.

]]>

ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើភាពជាដៃគូដែលមានតម្លៃ ២៥០លានដុល្លារ ជាមួយ ក្រុមហ៊ុន Arm Holdings ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀង ផ្តល់ឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់របស់ក្រុមហ៊ុនអាម (Arm ដែលក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកស៊ីមីកុងដាក់ទ័រ) ជាមួយនឹងគោលបំណងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើ ការផលិតផល ទៅជាមជ្ឈមណ្ឌលរចនា និងការបង្កើតថ្មីដែលមានតម្លៃខ្ពស់នៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ទីផ្សារបន្ទះឈីបសកលលោក នេះបើយោងតាមសេចក្តីរាយការណ៍ដោយ TechHQ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas។

ការបោះជំហានថ្មីលើវិស័យបន្ទះឈីបនេះ  គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងមហិច្ឆតា របស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ លើវិស័យរចនាបន្ទះឈីប AI ដែលមានប្រសិទ្ធភាពខ្ពស់។

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍នេះ ប្រទេសម៉ាឡេស៊ី នឹងផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធរងកុំព្យូទ័រ (CSS) ចំនួនប្រាំពីរពីក្រុមហ៊ុន Arm ដែលជាប្លង់ស្ថាបត្យកម្មដ៏សំខាន់ សម្រាប់បង្កើត ជាមូលដ្ឋានគ្រឹះនៃការរចនា semiconductor ទំនើប។ អាជ្ញាប័ណ្ណ CSS នីមួយៗមានលំហូរប្រាក់ចំណូល ដ៏មានសក្តានុពលរហូតដល់ ៣០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រសិនបើក្រុមហ៊ុនម៉ាឡេស៊ី អាចធ្វើពាណិជ្ជកម្មដោយជោគជ័យបាន។
ការផ្លាស់ប្តូរនេះ ធ្វើឱ្យម៉ាឡេស៊ីមិនត្រឹមតែកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើបច្ចេកវិទ្យា បរទេសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីលើកកម្ពស់ជំហររបស់ខ្លួននៅក្នុងវិស័យបច្ចេកថ្មី ដែលគេរំពឹងថា នឹងមានតម្លៃឈានដល់ ១ ពាន់ពាន់លានដុល្លារនៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០។

ការិយាល័យប្រចាំតំបន់អាស៊ានដំបូងរបស់ក្រុមហ៊ុន Arm ដែលបើកនៅទីក្រុងគូឡាឡាំពួ នឹងមានមុខងារត្រួតពិនិត្យប្រតិបត្តិការនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ ដោយគូសបញ្ជាក់អំពីជម្រៅនិងចក្ខុវិស័យវែងឆ្ងាយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន។

ចំណុចស្នូលរបស់ម៉ាឡេស៊ីចំពោះ IP របស់ semiconductor កម្រិតខ្ពស់ បង្ហាញពីការចាកចេញពីតួនាទី ប្រពៃណីរបស់ខ្លួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដែលធ្លាប់តែធ្វើជាអ្នកដំឡើងបន្ទះឈីប ការធ្វើតេស្ត និងការវេចខ្ចប់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជាក្រុមហ៊ុន Intel និង HP ។

យោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Rafizi Ramli ការរចនានិងកម្មសិទ្ធិបញ្ញាមានច្រើនជាង ៦០% នៃតម្លៃនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ semiconductor ។ លោក Ramli បាន​ប្រកាស​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ​ថា​៖ «យើង​មិន​ចង់​បាន​រោងចក្រ​ទៀត​ទេ យើង​ចង់​បាន IPs [កម្មសិទ្ធិ​បញ្ញា]ផ្ទាល់តែម្តង»

យុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលរួមមានការផ្តល់អាទិភាពដល់ក្រុមហ៊ុនក្នុងស្រុក ទាមទារការផ្ទេរបច្ចេកវិទ្យា និងការធ្វើមូលដ្ឋានីយកម្ម ដើម្បីធានាថាកិច្ចព្រមព្រៀងផ្តល់អត្ថប្រយោជន៍ដល់ សេដ្ឋកិច្ចម៉ាឡេស៊ី បានកាន់តែទូលំទូលាយ។

នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានពណ៌នាអំពីភាពជាដៃគូថាជាការចាប់ផ្តើមនៃ “រលក semiconductor ទីពីរ” និង “ផែនការបច្ចេកវិទ្យាដែលមានមហិច្ឆតាបំផុតមួយដែលម៉ាឡេស៊ី មិនធ្លាប់បានឃើញ” ។

លោកនាយករដ្ឋមន្ត្រី Anwar បានអំពាវនាវឱ្យសាកលវិទ្យាល័យ និងស្ថាប័នសិក្សារបស់ម៉ាឡេស៊ី ដាក់របាយការណ៍វឌ្ឍនភាពប្រចាំខែក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Arm និងវិស័យបច្ចេកវិទ្យាក្នុងស្រុក ដោយពង្រឹងការអប់រំជាសសរស្តម្ភដ៏សំខាន់សម្រាប់ភាពជោគជ័យនៃផែនការនេះ។ គោលដៅនៃផែនការនេះ គឺ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញផ្នែក semiconductor ឱ្យបាន ១0,000 នាក់ ដើម្បីផ្តល់ថាមពលដល់អនាគតនៃការរចនាបន្ទះឈីបរបស់ប្រទេស៕

The post ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក appeared first on Construction & Property News.

]]>
https://construction-property.com/km/malaysia-bets-on-usd-250-million-arms-deal-to-train-10k-semiconductor-specialists-to-spark-homegrown-chip-design-revolution/feed/ 0
សុវត្ថិភាពទំនប់ទប់ទល់និងរញ្ជួយដី https://construction-property.com/km/dam-safety-in-an-earthquake/?utm_source=rss&utm_medium=rss&utm_campaign=dam-safety-in-an-earthquake https://construction-property.com/km/dam-safety-in-an-earthquake/#respond Tue, 15 Apr 2025 06:23:35 +0000 https://construction-property.com/?p=54919 ដោយអ្នកជំនាញ Bentley ការរញ្ជួយដីអាចបណ្តាលឱ្យទំនប់ធំៗប្រេះ ឬខូចខាត ឬក៏ធ្វើឱ្យផ្នែកណាមួយបំបែកចេញពីគ្នា។ ការខូចខាតទាំងនេះ​អាច​បណ្តាល​ឱ្យលេចធ្លាយ និងធ្វើឱ្យទំនប់មិនអាចគ្រប់គ្រងទឹកបាន ឬបង្កើតជាគ្រោះមហន្តរាយទឹកជំនន់។ វិធីសាស្រ្ត​​គណនា​ជា​លេខ​ដូច​ជា​ ការ​វិភាគ​សមាសធាតុ​​កំណត់ មានតួនាទីសំខាន់ក្នុងការវាយតម្លៃនៃការខូចខាតដែលអាចកើតមានចំពោះទំនប់។ ក្នុងអត្ថបទនេះ យើង​នឹង​បង្ហាញ​ពីរ​បៀប​ដែល​កម្មវិធី ADINA ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​វិស្វករ​នៅ​ប្រទេស​ស្វីស​សម្រាប់​ការវិភាគដ៏ស្មុគស្មាញមួយនេះ។ ដំបូលខ្នងទំនប់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រឿងបង្គុំដែកដែលលាតសន្ធឹងធំវែង ដូចបានបង្ហាញក្នុងរូបភាពទី1។ មាន​រាង​ជា​រង្វង់ដូចដូម ​បង្ហាញ​នៅ​ចំកណ្តាល​មាន​អង្កត់​ផ្ចិត 80 ម៉ែត្រ និងកម្ពស់ 16 ម៉ែត្រ។ គេអាចហៅថាជាដូមដែលមានរាងដូចជាធ្នូ ឬបន្ទាត់ប៉ារ៉ាបូ ត្រូវ​បាន​ពង្រឹងតាមធ្នេររបស់វាជាដែកផ្ទោង (trusses) ដែលផ្សារភ្ជាប់ទៅនឹងគ្រឿងបង្គុំជុំវិញ។ តំបន់​ដែល​មាន​រាង​ជា​រង្វង់​តូច​នៅលើគែមនៃដូម បង្ហាញពីចំណុចដែលត្រូវយកចិត្តទុកដាក់ រាល់​លទ្ធផល​តេស្ត​ត្រូវ​ធ្វើ​ឡើង​ដោយ​មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​ទទួល​ស្គាល់ សូមមើលរូបភាពទី 2 និងទី 3 ។ ទំនប់វារីអគ្គិសនីដែលបានលើកយកមកបង្ហាញនេះ គឺជាទំនប់វារីអគ្គិសនីនៅ Gigerwald នៅ Canton នៃ St. Gallen ប្រទេសស្វីស សូម​មើល​រូបភាពទី1។ វាគឺជាទំនប់ដែលមានកម្ពស់ 147 ម៉ែត្រ មានជញ្ជាំងបញ្ឈរ (monoliths) ចំនួន 24 ប្លុក […]

The post សុវត្ថិភាពទំនប់ទប់ទល់និងរញ្ជួយដី appeared first on Construction & Property News.

]]>

ដោយអ្នកជំនាញ Bentley

ការរញ្ជួយដីអាចបណ្តាលឱ្យទំនប់ធំៗប្រេះ ឬខូចខាត ឬក៏ធ្វើឱ្យផ្នែកណាមួយបំបែកចេញពីគ្នា។ ការខូចខាតទាំងនេះ​អាច​បណ្តាល​ឱ្យលេចធ្លាយ និងធ្វើឱ្យទំនប់មិនអាចគ្រប់គ្រងទឹកបាន ឬបង្កើតជាគ្រោះមហន្តរាយទឹកជំនន់។ វិធីសាស្រ្ត​​គណនា​ជា​លេខ​ដូច​ជា​ ការ​វិភាគ​សមាសធាតុ​​កំណត់ មានតួនាទីសំខាន់ក្នុងការវាយតម្លៃនៃការខូចខាតដែលអាចកើតមានចំពោះទំនប់។ ក្នុងអត្ថបទនេះ យើង​នឹង​បង្ហាញ​ពីរ​បៀប​ដែល​កម្មវិធី ADINA ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​វិស្វករ​នៅ​ប្រទេស​ស្វីស​សម្រាប់​ការវិភាគដ៏ស្មុគស្មាញមួយនេះ។

សុវត្ថិភាពទំនប់នៅពេលរញ្ជួយដី

ដំបូលខ្នងទំនប់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រឿងបង្គុំដែកដែលលាតសន្ធឹងធំវែង ដូចបានបង្ហាញក្នុងរូបភាពទី1។ មាន​រាង​ជា​រង្វង់ដូចដូម ​បង្ហាញ​នៅ​ចំកណ្តាល​មាន​អង្កត់​ផ្ចិត 80 ម៉ែត្រ និងកម្ពស់ 16 ម៉ែត្រ។ គេអាចហៅថាជាដូមដែលមានរាងដូចជាធ្នូ ឬបន្ទាត់ប៉ារ៉ាបូ ត្រូវ​បាន​ពង្រឹងតាមធ្នេររបស់វាជាដែកផ្ទោង (trusses) ដែលផ្សារភ្ជាប់ទៅនឹងគ្រឿងបង្គុំជុំវិញ។ តំបន់​ដែល​មាន​រាង​ជា​រង្វង់​តូច​នៅលើគែមនៃដូម បង្ហាញពីចំណុចដែលត្រូវយកចិត្តទុកដាក់ រាល់​លទ្ធផល​តេស្ត​ត្រូវ​ធ្វើ​ឡើង​ដោយ​មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​ទទួល​ស្គាល់ សូមមើលរូបភាពទី 2 និងទី 3 ។

ទំនប់វារីអគ្គិសនីដែលបានលើកយកមកបង្ហាញនេះ គឺជាទំនប់វារីអគ្គិសនីនៅ Gigerwald នៅ Canton នៃ St. Gallen ប្រទេសស្វីស សូម​មើល​រូបភាពទី1។ វាគឺជាទំនប់ដែលមានកម្ពស់ 147 ម៉ែត្រ មានជញ្ជាំងបញ្ឈរ (monoliths) ចំនួន 24 ប្លុក ធ្វើពីបេតុងអារម៉េ។ កំណោងទំនប់ ត្រូវបានរចនាឡើងដើម្បីទប់ទល់សម្ពាធទឹក និងទម្ងន់ខ្លួនវា ដែល​នាំ​ឱ្យ​មាន​ការគំនាប​សង្កត់​បញ្ចូលគ្នារវាង monoliths នីមួយៗផងដែរ ដែលជាហេតុវាអាចការពារពីដួលរលំ ឬញែកចេញពីគ្នាបាន។

យោងតាមបទប្បញ្ញត្តិរបស់ប្រទេសស្វីស បានកំណត់ថា ទំនប់​មិន​គួរ​អនុញ្ញាត​ឱ្យ​មាន​ការលេចធ្លា​ទឹក​ដែល​មិន​អាច​គ្រប់គ្រង​បានក្នុងកម្រិត​រញ្ជួយ​ដីត្រឹម 8.0 MSK នោះទេ ដែលកម្រិតនេះវាអាចនឹងកើតមានក្នុងរយៈពេល 10,000 ឆ្នាំម្តង។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​នេះ ក្រុមអ្នករចនាប្លង់បានប្រើប្រាស់សមត្ថភាពវិភាគលីនេអ៊ែររបស់ ADINA ដែល​មិន​មែន​ជា​សមត្ថភាព​វិភាគ​ថាមវន្ត​លីនេអ៊ែរនោះទេ។ ដោយយកគំរូតាមទំនាក់ទំនងរវាងប្លុក ដើម្បីវាយតម្លៃដំណើរការទំនប់ និង​ដង់ស៊ីតេសង្កត់បញ្ចូលគ្នា​រវាង​ប្លុក​នៅ​ពេល​ដែល​វាស្ថិត​នៅ​ក្រោម​ព្រឹត្តិការណ៍​គ្រោះធម្មជាតិរញ្ជួយដីនេះ។

រូបភាពទី 1: ទំនប់ Gigerwald

ប្រភេទទំនប់៖ Double-curvature arch dam
ចំនួនប្លុក៖ 24
កម្ពស់អតិបរមា៖ 147ម៉ែត្រ
ប្រវែងខ្នងទំនប់៖ 430ម៉ែត្រ
កម្រាស់ទំនប់៖ ខ្នង 7ម៉ែត្រ បាត 22ម៉ែត្រ

គំរូទំនប់ ADINA ត្រូវបានបង្ហាញក្នុងរូបភាពទី 2 ។ រំញ័ររញ្ជួយត្រូវបានអនុវត្តនៅក្នុងគំរូ ADINA ជាការ​បង្កើន​ល្បឿន​បន្ទុក​រហូត​ដល់​ចំណុច​ដែលមាត្រដ្ឋានកំណត់។ បន្ទុក​​រញ្ជួយ​​ត្រូវ​បាន​​អនុវត្ត​រួម​ជាមួយ​នឹង​ទម្ងន់​ខ្លួន​របស់​ទំនប់ និង​សម្ពាធ​ទឹក​អាង​នៅ​ផ្នែក​ខាង​លើ​នៃ​ទំនប់។ ឥទ្ធិពលអ៊ីដ្រូឌីណាមិកត្រូវបានរួមបញ្ចូលផងដែរនៅក្នុងការវិភាគថាមវន្តនេះ។

រូបភាពទី 2៖ គំរូកំណត់ធាតុនៃទំនប់។ (ខាងឆ្វេង) ទំនប់ និងគ្រឹះថ្ម (ស្ដាំ) លម្អិត​​ជញ្ជាំង​កណ្ដាលនៃទំនប់ ល.រ ១១។

ដំបូង វិស្វករត្រូវធ្វើការវិភាគថាមវន្តលីនេអ៊ែរ ដើម្បី​កំណត់​ថា​តើ​ប្លុក​អាច​បំបែក​ចេញ​ពី​គ្នា​ក្នុង​អំឡុង​ពេល​រញ្ជួយដី​នៃ​រ៉ិចទ័រ​ដែល​បាន​កំណត់ដែរឬទេ? នៅក្នុងការវិភាគនេះ ទំនប់ត្រូវបានកំណត់គំរូជាផ្ទាំងទោលតែមួយដែលមានរាងជា​ជញ្ជាំង​បញ្ឈរ (monoliths) ដែលត​ភ្ជាប់គ្នាបាន។ លទ្ធផលត្រូវបង្ហាញថា សម្ពាធ​សង្កត់​ជា​អតិបរមា​ពិត​ជា​អាច​លើស​ពី​ដែន​កំណត់​ដែល​នាំទៅដល់ការបំផ្លាញទំនប់ ដូច្នេះហើយបានជាជញ្ជាំងបញ្ឈរ (monoliths) នីមួយៗទំនងជានៅដាច់ដោយឡែកពីគ្នា (សូមមើលរូបភាពទី 3) ។ ដូចដែលបានឃើញ បន្ទុកធំជាងគេ (ភាគច្រើនជា tensile) គឺបន្តឆ្លងកាត់តួទំនប់ និងរវាង monoliths នីមួយៗ។

រូបភាពទី 3៖ បន្ទុកសង្កត់ជាចម្បងដែលទទួលបានពីការវិភាគថាមវន្តលីនេអ៊ែរ

ដើម្បីកំណត់ថាតើការបំបែកជញ្ជាំងទំនប់នេះអាចបង្កការគំរាមកំហែងសុវត្ថិភាពកម្រិតណា នោះយើង​ត្រូវ​អនុវត្តការ​វិភាគ​ថាមវន្ត​ដែល​មិនមែន​ជាលីនេអ៊ែរ។ សម្រាប់ការវិភាគនេះ ទំនាក់ទំនងវាត្រូវបានកំណត់រវាងផ្ទៃរងនៃជញ្ជាំងបញ្ឈរ (monoliths) ដែល​នៅ​ជាប់​គ្នា។ លទ្ធផលបានបង្ហាញថា កម្រិតនៃការរអិលឬការញែកចេញពីគ្នានឹងកើតឡើងនៅផ្នែកខ្នងនៃទំនប់ជាមុន។ ការញែកបែកគឺទៅតាមលំដាប់នៃកម្រិត ដែលមានត្រឹមប៉ុន្មានមីលីម៉ែត្រប៉ុណ្ណោះ (សូមមើលរូបភាពទី 4 និងរូបភាពទី 5) ។

រូបភាពទី 4: ប្លុកនៃការញែកបំបែកក្រោមការរញ្ជួយដី។ សម្គាល់៖ សញ្ញានៃទ្រង់ទ្រាយបាក់បែកត្រូវបានពង្រីក 1000 ដង។
រូបភាពទី 5: កម្រិតអតិបរិមារវាងការបើកមុខ និងការរំកិលខុសពីទីតាំងនៃជញ្ជាំងបញ្ឈរ (monoliths) នៅកម្រិតនៃខ្នងទំនប់។

នៅពេលដែលប្លុកជញ្ជាំងឈរដាច់ចេញពីគ្នានៅផ្នែកខ្នងទំនប់ ឥទ្ធិពលសង្កត់ខ្សែកោងទំនប់ត្រូវបានបាត់បង់ ហើយ​ជញ្ជាំង​បញ្ឈរ​មួយចំនួនអាចចាប់ផ្តើមធ្វើសកម្មភាពសង្កត់ផ្ទប់ (cantilever) កាច់​ចេញ​ពីគ្នា​លើ​ប្រវែង​បញ្ឈរ​នាំ​ផ្នែកណាមួយនៅ​ខាង​លើនៃកំពូលរបស់វា។ វា​អាច​ទៅរួច​ដែល​ថា​ផ្នែក​ខាងលើ​នៃជញ្ជាំង​បញ្ឈរ​នឹង​កាច់​បាក់​ទាំង​ស្រុង​ដោយ​សារ​តែ​ការកាច់បំបាក់​គ្រឿង​បង្គុំ​ដែល​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​ដែលមានទំហំធំលើសកម្រិតកំណត់។ វិស្វករ​បាន​វាយ​តម្លៃ​លទ្ធភាព​នេះ​ដោយ​ប្រើ​គំរូ 3D ជាមួយ​​នឹង​​ស្នាម​ប្រេះ​​ផ្តេក​ដែល​មាន​ស្រាប់​ជាច្រើន​កន្លែងដូចធ្លាប់បានជូនដំណឹងក្នងការវិភាគមុនៗ។ លទ្ធផល​បាន​បង្ហាញ​ថា​ការកើតមានស្នាមប្រេះ​ និង​ចលនា​ញែកចេញពីគ្នានៃផ្នែកណាមួយនោះ គឺស្ថិតក្នុងមេគុណសុវត្ថិភាព។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ស្នាមប្រេះ​បាន​សន្មត់​ថាមានកម្ពស់ 27 ម៉ែត្រនៅក្រោមខ្នងទំនប់ (ភាព​សង្កត់​នៃ​ដង់ស៊ីតេ​បញ្ឈរ​ខ្ពស់​បំផុត​កើតឡើងនៅចំណុចនេះ) ការបើកស្នាមប្រេះគឺក្នុងកម្រិត 6 មិល្លីម៉ែត្រ។

រូបភាពទី 6: ការខូចទ្រង់ទ្រាយនៃទំនប់ជាមួយនឹងផ្នែកខាងលើបង្ហាញពីការផ្ដាច់ចេញពី monolith ជាក់លាក់។

ចេញពីលទ្ធផលនៃការវិភាគយ៉ាងទូលំទូលាយនេះ ក្រុម​វិស្វករ​បាន​សន្និដ្ឋាន​ថា​ទំនប់​នេះ​នឹង​មាន​សុវត្ថិភាព​ក្នុង​ពេលមានគ្រោះ​រញ្ជួយដីតាម​កម្រិត​រ៉ិចទ័រដែលកំណត់ដោយអាជ្ញាធរក្នុងតំបន់។

កម្មវិធីនេះបង្ហាញពីលក្ខណៈពិសេសមួយចំនួនរបស់ ADINA ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​ឧបករណ៍​ដ៏ល្អ​សម្រាប់ការ​ដោះស្រាយ​បញ្ហា​គ្រឿងបង្គុំ។ ជាពិសេស វាត្រូវបានគេមើលឃើញថា ការវិភាគមិនមែនលីនេអ៊ែរដ៏ស្មុគស្មាញនេះ រួមទាំង​ទំនាក់​ទំនង​រវាង​ការ​​ប្រើ​កម្រិតកំណត់ដូចគ្នាក្នុងការបំបែកវត្ថុធាតនាំគ្រឿងបង្គុំ ប្រសិនបើចាំបាច់ គេអាច​អនុវត្ត​ដោយ​ផ្ទាល់​បន្ទាប់​ពីការ​វិភាគ​ជាលីនេអ៊ែរ។

ព័ត៌មានបន្ថែម សូមប្រឹក្សាជាមួយអ្នកជំនាញ

ឯកសារយោង៖ S. Malla, “Comparison between 2D and 3D analyses of seismic stability of detached blocks in an arch dam,” Proceedings of the Second European Conference on Earthquake Engineering and Seismology, Istanbul, Aug. 25-29, 2014.

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly-owned subsidiaries. All other brands and product names are trademarks of their respective owners.

The post សុវត្ថិភាពទំនប់ទប់ទល់និងរញ្ជួយដី appeared first on Construction & Property News.

]]>
https://construction-property.com/km/dam-safety-in-an-earthquake/feed/ 0
កីឡដ្ឋានក្លិប Everton ចាប់ផ្តើមយុគសម័យថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ https://construction-property.com/km/everton-kicks-off-new-era-at-high-tech-waterfront-stadium/?utm_source=rss&utm_medium=rss&utm_campaign=everton-kicks-off-new-era-at-high-tech-waterfront-stadium https://construction-property.com/km/everton-kicks-off-new-era-at-high-tech-waterfront-stadium/#respond Sun, 06 Apr 2025 06:32:44 +0000 https://construction-property.com/?p=54848 ដោយ Jay Moye Goodison Park គឺក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់ដែលចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ពិភពលោក ឥឡូវនេះកំពុងរៀបចំផ្លាស់ទៅទឹកដីថ្មីរបស់ខ្លួននៅ Bramley-Moore Dock ជាមួយសម្លេងលាត់មាត់សរសើរពីទស្សនិកជន។ ក្រុមលីជ Everton FC បានប្រកួតជាមួយក្រុម Manchester United ជាលើកចុងក្រោយនៅកីឡដ្ឋាន Goodison Park ដែលជាកីឡដ្ឋានប្រវត្តិសាស្រ្តរបស់ Liverpool ក្នុងការប្រកួត Premier League ដំបូងក្នុងឆ្នាំ 1892 ។ ឥឡូវនេះ គេបានផ្ទេរចេញទៅទីតាំងថ្មី និងបានប្រកួតសាកល្បងដំបូងក្នុងចំណោមការប្រកួត 3ដង កាលពីថ្ងៃទី 17 កុម្ភៈ ដែលរៀបចំឡើងនៅកីឡដ្ឋាន Everton FC ស្ថិតនៅលើជាប់មាត់ច្រាំងទន្លេ Mersey ដែលទើបបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។ មានអ្នកគាំទ្ររហូតដល់ទៅ 10,000 នាក់ដែលមានសំណាងទទួលបានកៅអីដំបូងសម្រាប់ការប្រកួតមិត្តភាពរបស់ Everton អាយុក្រោម 18 ឆ្នាំ អ្នកចូលរួមបានលាន់មាត់សរសើរពីទីកន្លែងដ៏ទំនើបបំផុតមិនដែលឃើញ។ នេះជាផ្នែកនៃផែនការមេដ៏ធំមួយដើម្បីធ្វើឱ្យទិដ្ឋភាពតាមមាត់ទឹកនៃទីក្រុង Liverpool មានភាពរស់រវើកឡើងវិញ។ មានអ្នកទិញសំបុត្រមួយរដូវកាលបានប្រាប់ BBC ថា […]

The post កីឡដ្ឋានក្លិប Everton ចាប់ផ្តើមយុគសម័យថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ appeared first on Construction & Property News.

]]>

ដោយ Jay Moye
កីឡដ្ឋានថ្មីរបស់ Everton FC បានក្លាយជាកាតាលីករ ក្នុងការផ្លាស់ប្តូរមុខមាត់ច្រាំងទន្លេដ៏ល្បីរបស់ចក្រភពអង់គ្លេស Bramley-Moore Dock ក្នុងទីក្រុង Liverpool ។

Goodison Park គឺក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់ដែលចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ពិភពលោក ឥឡូវនេះកំពុងរៀបចំផ្លាស់ទៅទឹកដីថ្មីរបស់ខ្លួននៅ Bramley-Moore Dock ជាមួយសម្លេងលាត់មាត់សរសើរពីទស្សនិកជន។ ក្រុមលីជ Everton FC បានប្រកួតជាមួយក្រុម Manchester United ជាលើកចុងក្រោយនៅកីឡដ្ឋាន Goodison Park ដែលជាកីឡដ្ឋានប្រវត្តិសាស្រ្តរបស់ Liverpool ក្នុងការប្រកួត Premier League ដំបូងក្នុងឆ្នាំ 1892 ។

ឥឡូវនេះ គេបានផ្ទេរចេញទៅទីតាំងថ្មី និងបានប្រកួតសាកល្បងដំបូងក្នុងចំណោមការប្រកួត 3ដង កាលពីថ្ងៃទី 17 កុម្ភៈ ដែលរៀបចំឡើងនៅកីឡដ្ឋាន Everton FC ស្ថិតនៅលើជាប់មាត់ច្រាំងទន្លេ Mersey ដែលទើបបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។ មានអ្នកគាំទ្ររហូតដល់ទៅ 10,000 នាក់ដែលមានសំណាងទទួលបានកៅអីដំបូងសម្រាប់ការប្រកួតមិត្តភាពរបស់ Everton អាយុក្រោម 18 ឆ្នាំ អ្នកចូលរួមបានលាន់មាត់សរសើរពីទីកន្លែងដ៏ទំនើបបំផុតមិនដែលឃើញ។ នេះជាផ្នែកនៃផែនការមេដ៏ធំមួយដើម្បីធ្វើឱ្យទិដ្ឋភាពតាមមាត់ទឹកនៃទីក្រុង Liverpool មានភាពរស់រវើកឡើងវិញ។ មានអ្នកទិញសំបុត្រមួយរដូវកាលបានប្រាប់ BBC ថា “វាមានពិតក្នុងពិភពលោកយើងនេះ” ។ “យើងមិនគិតថានឹងមានកីឡដ្ឋានណាដែលល្អជាងនេះទេ។ គ្រប់ៗគ្នាពិតជារំភើបចិត្ត ទាំងចាស់ទាំងក្មេង”។

ភាពអស្ចារ្យនៃស្ថាបត្យកម្មដែលអាចផ្ទុកកៅអីចំនួនរហូតដល់ទៅ 52,888នាក់ ដែលពីមុនអាចផ្ទុកត្រឹម 39,414 ប៉ុណ្ណោះ។ ទាំងនេះគឺជាជំហានដ៏សំខាន់មួយរបស់ Goodison Park ។ កន្លែងអង្គុយសម្រាប់ទស្សនិកជន បានរចនាប្រក់ទៅដោយគ្រឿងបង្គុំដែក ចែកចេញជាបួនតំបន់ព័ទ្ធជុំវិញទីលានប្រកួត ដោយផ្គុំឡើងដោយផ្ទោងដែកផ្សារភ្ជាប់គ្នាជាមួយបេតុង precast។ ជាមួយគ្នានេះ ខ្សាច់ជិតកន្លះលានម៉ែត្រគូបត្រូវបានបូមចេញពីសមុទ្រនៅអៀរឡង់សម្រាប់ការចាក់បំពេញជាគ្រឹះរបស់កីឡដ្ឋាន។

សមាសធាតុគ្រឿងបង្គុំជាង 6,000 បំណែក រួមទាំងផ្ទាំងលម្អ façade ដែលជាគ្រឿងបង្គុំចាក់ស្រេចបានរចនាជាមួយពាសឥដ្ឋពណ៌ក្រហម បានសាងសង់ឡើងក្នុងគោលបំណងរំលឹកដល់ការអ្នកគាំទ្រស្នាដៃស្ថាបត្យកម្មរបស់លោក Archibald Leitch ដែលជាស្ថាបត្យករដ៏ល្បីល្បាយជាប្រវត្តិសាស្ត្រនៅ Goodison Park ។ កីឡដ្ឋានបាល់ទាត់នេះ គឺជាកីឡដ្ឋានដ៏ធំបំផុតមួយនៅអង់គ្លេសនៅពេលដែលវាត្រូវបានសាងសង់ ហើយបានទទួលការប្រកួតបាល់ទាត់ច្រើនជាងគេបង្អស់ គឺច្រើនជាងកន្លែងផ្សេងទៀត។

រូបភាព Laing O’Rourke ៖ បង្ហាញពីក្រុមហ៊ុន Laing O’Rourke បានប្រើប្រាស់ SYNCHRO 4D របស់ Bentley ដើម្បីបង្កើតរូបភាពនិម្មិតដើម្បីមើលឃើញពីលំដាប់ការងារអនាគត់សម្រាប់ការសាងសង់កីឡដ្ឋាន Everton Football Club ថ្មីនេះ។

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសកល និងឈានមុខផ្នែកឌីជីថលភ្លោះ បានដើរតួនាទីនៅក្នុងគម្រោងយ៉ាងសំខាន់។ ក្រុមហ៊ុន Laing O’Rourke ដែលជាអ្នកម៉ៅការដ៏ធំមួយ បានទទួលគម្រោងសម្រាប់រយៈពេលសាងសង់ 4 ឆ្នាំដើម្បីបញ្ចប់ ដោយក្រុមហ៊ុនបានប្រើប្រាស់កម្មវិធី SYNCHRO 4D របស់ Bentley Systems ដើម្បីបង្កើតចលនានិម្មិត និងមើលឃើញដំណើរការសាងសង់ជាដំណាក់កាល ដែលអាចកាត់បន្ថយហានិភ័យការងារ និងការរំខានដល់ជីវសាស្រ្តសត្វសមុទ្រនៅទីតាំងមាត់ច្រាំងដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ។ ក្រុមហ៊ុនវិស្វកម្ម និងសំណង់ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានប្រើប្រាស់ដ្រូនដើម្បីតាមដានវឌ្ឍនភាពការងារជាមួយនឹងរូបភាពគំរូ 4D។ វាបានជួយដល់ភាគីពាក់ព័ន្ធជាមួយនឹងការគោរពរបៀបឬវិធីសាស្រ្តការងារ និងទិន្នន័យនៃពេលវេលាជាក់ស្តែងសម្រាប់ការធ្វើផែនការ និងការសម្រេចចិត្តប្រចាំថ្ងៃ។ ដោយធ្វើការនៅក្នុងបរិយាកាសឌីជីថល 4D ដែលសហការគ្នាបានរលូន បានធ្វើឱ្យក្រុមការងារអាចបញ្ចប់គម្រោងមុនកាលវិភាគ និងក្នុងថវិកាកំណត់។ (សូមអានករណីសិក្សាទាំងមូល-ភាសាអង់គ្លេស!)

ទីលានទទួលអ្នកទស្សនាទាំងបួននៃពហុកីឡដ្ឋាននឹងបើកសម្រាប់ការប្រកួតសាកល្បងចំនួនពីរដងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីទទួលបានការទទួលស្គាល់សុវត្ថិភាពតាមស្តង់ដារកំណត់ ដោយមានការចូលរួមបន្តិចម្តងៗរហូតដល់សមត្ថភាពពេញលេញ។ ក្លឹប Everton FC នឹងចាប់ផ្តើមរដូវកាល 2025/26 នៅក្នុងកីឡដ្ឋានថ្មី ដែលនឹងរៀបចំការប្រកួតជ្រើសរើសស្ត្រី និងធ្វើជាកន្លែងទទួលភ្ញៀវ UEFA EURO 2028 ខាងមុខនេះ។

 

The post កីឡដ្ឋានក្លិប Everton ចាប់ផ្តើមយុគសម័យថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ appeared first on Construction & Property News.

]]>
https://construction-property.com/km/everton-kicks-off-new-era-at-high-tech-waterfront-stadium/feed/ 0
ITER វិស្វកម្មស្មុគ្រស្មាញបំផុតលើលោក៖ រ៉េអាក់ទ័រ Fusion ប្រែក្លាយការគ្រប់គ្រងតាមរយៈ 4D https://construction-property.com/km/star-engineers-the-worlds-most-complex-machine-iters-fusion-reactor-is-pushing-4d-visualization-to-the-next-level/?utm_source=rss&utm_medium=rss&utm_campaign=star-engineers-the-worlds-most-complex-machine-iters-fusion-reactor-is-pushing-4d-visualization-to-the-next-level https://construction-property.com/km/star-engineers-the-worlds-most-complex-machine-iters-fusion-reactor-is-pushing-4d-visualization-to-the-next-level/#respond Sat, 29 Mar 2025 06:32:12 +0000 https://construction-property.com/?p=54715 ដោយ Sean O’Neill ភាពច្បាស់លាស់ គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់គម្រោងដ៏ស្មុគ្រស្មាញបំផុតដូចជាគម្រោងពិសោធន៍ចម្រុះជាតិសាសន៍ Fusion ដែលជាគម្រោង International Thermonuclear Experimental Reactor (ITER)។ បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ក្នុងប្រទេសបារាំង និងជាកិច្ចសហការផ្នែកវិទ្យាសាស្ត្រដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភព —ប្រៀបដូចក្រុមមួយក្នុងស្ថានីយអវកាសអន្តរជាតិ។ “Reverse Tower of Babel” ជាប្រសិទ្ធនាមក្រុមការងារក្នុងគម្រោង វាប្រមូលផ្តុំប្រទេសចំនួន 35 ដើម្បីបញ្ជាក់ថាថាមពល Fusion ជាប្រតិបត្តិការពិតប្រាកដ និងជាថាមពលគ្មានដែនកំណត់ដែលមិនបំភាយឧស្ម័នកាបូន។ បេះដូងសំខាន់ជាងគេរបស់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូស្សិន (nuclear fusion) ដែលធំជាងគេលើលោកគឺតូកាម៉ាក។ មានរាងដូចនំដូណាត់ជាគម្របបិទជិត ប្រើប្រាស់នូវមេដែកត្រជាក់ (supercooled magnets) ដើម្បីទប់កម្តៅ និងគ្រប់គ្រងប្លាស្មាដែលមានសីតុណ្ហភាពរហូតដល់ទៅ 150 លានអង្សាសេ។ នោះគឺក្តៅជាង 10 ដងនៃកម្តៅនៅក្នុងស្នូលនៃព្រះអាទិត្យ។ ដំណើរការរបស់វាមិនដូចនឹងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរធម្មតានោះទេ ការបញ្ចេញថាមពលរបស់វាគឺផ្តើមចេញពីការបំបែកអាតូមអ៊ុយរ៉ាញ៉ូម ហើយប្រតិកម្ម fusion បង្កើតជាថាមពលដោយការតភ្ជាប់ ឬការបញ្ចូលគ្នា ចេញជាស្រទាប់អ៊ីសូតូបនៃអ៊ីដ្រូសែន ដែលជាធាតុទូទៅបំផុតនៅក្នុងបរិយាកាស។ ដំណើរការរបស់វា គឺជាការចម្លងប្រតិកម្មដែលកើតឡើងនៅខាងក្នុងព្រះអាទិត្យ ដែលបញ្ចេញពន្លឺ និងកម្តៅភពផែនដីយើងសព្វថ្ងៃនេះ។ គ្រាន់តែស្តាប់ […]

The post ITER វិស្វកម្មស្មុគ្រស្មាញបំផុតលើលោក៖ រ៉េអាក់ទ័រ Fusion ប្រែក្លាយការគ្រប់គ្រងតាមរយៈ 4D appeared first on Construction & Property News.

]]>

ដោយ Sean O’Neill

ភាពច្បាស់លាស់ គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់គម្រោងដ៏ស្មុគ្រស្មាញបំផុតដូចជាគម្រោងពិសោធន៍ចម្រុះជាតិសាសន៍ Fusion ដែលជាគម្រោង International Thermonuclear Experimental Reactor (ITER)។ បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ក្នុងប្រទេសបារាំង និងជាកិច្ចសហការផ្នែកវិទ្យាសាស្ត្រដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភព —ប្រៀបដូចក្រុមមួយក្នុងស្ថានីយអវកាសអន្តរជាតិ។ “Reverse Tower of Babel” ជាប្រសិទ្ធនាមក្រុមការងារក្នុងគម្រោង វាប្រមូលផ្តុំប្រទេសចំនួន 35 ដើម្បីបញ្ជាក់ថាថាមពល Fusion ជាប្រតិបត្តិការពិតប្រាកដ និងជាថាមពលគ្មានដែនកំណត់ដែលមិនបំភាយឧស្ម័នកាបូន។

រូបភាព៖ ITER បង្ហាញពីទិដ្ឋភាពពីលើអាកាសនៃ International Thermonuclear Experimental Reactor (ITER) ក្នុងដំណាក់កាលកំពុងសាងសង់។

បេះដូងសំខាន់ជាងគេរបស់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូស្សិន (nuclear fusion) ដែលធំជាងគេលើលោកគឺតូកាម៉ាក។ មានរាងដូចនំដូណាត់ជាគម្របបិទជិត ប្រើប្រាស់នូវមេដែកត្រជាក់ (supercooled magnets) ដើម្បីទប់កម្តៅ និងគ្រប់គ្រងប្លាស្មាដែលមានសីតុណ្ហភាពរហូតដល់ទៅ 150 លានអង្សាសេ។ នោះគឺក្តៅជាង 10 ដងនៃកម្តៅនៅក្នុងស្នូលនៃព្រះអាទិត្យ។ ដំណើរការរបស់វាមិនដូចនឹងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរធម្មតានោះទេ ការបញ្ចេញថាមពលរបស់វាគឺផ្តើមចេញពីការបំបែកអាតូមអ៊ុយរ៉ាញ៉ូម ហើយប្រតិកម្ម fusion បង្កើតជាថាមពលដោយការតភ្ជាប់ ឬការបញ្ចូលគ្នា ចេញជាស្រទាប់អ៊ីសូតូបនៃអ៊ីដ្រូសែន ដែលជាធាតុទូទៅបំផុតនៅក្នុងបរិយាកាស។ ដំណើរការរបស់វា គឺជាការចម្លងប្រតិកម្មដែលកើតឡើងនៅខាងក្នុងព្រះអាទិត្យ ដែលបញ្ចេញពន្លឺ និងកម្តៅភពផែនដីយើងសព្វថ្ងៃនេះ។ គ្រាន់តែស្តាប់ យើងក៏អាចស្រមៃបានថា នេះគឺជាកិច្ចការវិស្វកម្មមួយដ៏លំបាកបំផុត។ ការដំឡើងគ្រឿងបង្គុំនីមួយៗត្រូវតែស៊ីគ្នាជាមួយនឹងភាពជាក់លាក់បំផុតនៃការបំបែក និងការផ្គុំ ឬតភ្ជាប់ ហើយគ្រប់លំដាប់នៃការកាត់ ឬបញ្ចូលគ្នាត្រូវតែរចនាយ៉ាងល្អឥតខ្ចោះ ដើម្បីជៀសវាងការពន្យារពេលដែលប៉ះពាល់ចំណាយនៃគម្រោងកាន់តែខ្ពស់។

លោក Lynton Sutton បានសម្តែងក្តីរំភើបរបស់ខ្លួនចំពោះការរចនាដ៏លំបាកមួយនេះ ជាមួយកិច្ចការដ៏គ្រោះថ្នាក់ តាមរយៈរូបភាពនិម្មិតដែលគាត់បានបង្កើតឡើង ហើយជាបច្ចេកវិទ្យាថ្មី និងមិនទាន់តេស្តសាកល្បងដើម្បីយកទៅសាងសង់នៅក្នុង ITER នៅឡើយ។ លោក Sutton មានបង្ហាញថា “បើមើលតាមតារាង Gantt និងប្លង់វិស្វកម្ម វាពិតជាពិបាកយល់ សូម្បីតែអ្នកដែលស្គាល់ប្រធានបទក៏ដោយ តែនោះជាថាមពលនៃបច្ចេកវិទ្យានេះ”។

រូបភាពពី ITER បង្ហាញប្លុក vacuum vessel ដែលវាកំពុងដំឡើងក្នុងបន្ទប់មួយដែលបម្រុងទុកសម្រាប់ម៉ូឌុលនៃប្រឡោះតូកាម៉ាក។

លោក Sutton បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីបច្ចេកវិទ្យាក្នុងរូបភាពនិម្មិតរបស់ ITER 4D ក្នុងព្រឹត្តិការណ៍ 2025 South by Southwest (SXSW) ទីក្រុង Austin រដ្ឋ Texas នៅថ្ងៃទី 10 ខែមីនា។ គាត់នឹង ចូលរួមជាមួយលោក Greg Demchak អនុប្រធានផ្នែកសមាហរណកម្មបច្ចេកវិទ្យានៅក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខផ្នែករូបភាពនិម្មិត (Visualization)។ លោក Demchak បាននិយាយថា “ឌីជីថលភ្លោះគឺធាតុសំខាន់សម្រាប់ការរស់នៅ និងជាការចម្លងគ្រប់ដង្ហើមនៃរាងកាយរបស់គម្រោងចូលទៅក្នុងរូបភាពនិម្មិត – វាបង្ហាញពីបច្ចុប្បន្នភាពក្នុងពេលវេលាជាក់ស្តែង”។ “នៅពេលដែលអ្នកបញ្ចូលកិច្ចការជាមួយនឹងការធ្វើផែនការចេញជាប្លង់ 4D – ជាមួយការបន្ថែមវិមាត្រប្លង់ចូលទៅក្នុងទម្រង់ប្រតិទិនការងារ – អ្នកមិនគ្រាន់តែមើលឃើញថាគម្រោងនេះមើលទៅដូចជាការនិម្មិតចេញនោះ តែអ្នកនឹងឃើញពីរបៀបដែលវាត្រូវសាងសង់ជាជំហានៗ ដូចនៅ ITER ដែលពេលវេលា និងភាពច្បាស់លាស់ គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់បច្ចេកវិទ្យាមួយនេះ ដែលវាមិនអាចកាត់ថ្លៃបាន។”

សម្រាប់លោក Sutton ដែលមានឯកទេសខាងការធ្វើផែនការ 4D សម្រាប់គម្រោង ITER ការបង្កើតរូបភាពដ៏ស្មុគស្មាញនេះមិនមែនគ្រាន់តែជាការសំយោគបញ្ហាប្រឈមនោះទេ វាជាការងាររបស់គាត់ ដោយប្រើឧបករណ៍ធ្វើផែនការតាមកម្មវិធីឌីជីថលភ្លោះ និង 4D របស់ Bentley ជាពិសេសកម្មវិធី SYNCHRO គឺជាកត្តាសំខាន់នៅ ITER ដែលអនុញ្ញាតឱ្យវិស្វករអាចនិម្មិតរូបគំរូ យកមកសម្រិតសម្រាំង និងប្រតិបត្តិក្នុងដំណើរការសាងសង់ប្រកបដោយភាពច្បាស់លាស់ និងការមើលឃើញជាក់លាក់នៃលទ្ធផលការងារ។ ប៉ុន្តែភាពស្មុគស្មាញរបស់ ITER បានជំរុញឱ្យ Bentley បានអភិវឌ្ឍឧបករណ៍ 4D របស់ខ្លួនលើសពីអ្វីដែលបានឃើញពីមុន ដែលនាំទៅដល់ការត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិទ្យាផលិតរូបភាពនិមិ្មត ដែលគេអាចកំណត់ឡើងវិញនូវបែបផែននៃការគ្រប់គ្រងសម្រាប់គម្រោងធំៗនៅគ្រប់ទីកន្លែងជុំវិញពិភពលោក។

Lynton Sutton៖ ការត្រួសត្រាយផ្លូវផែនការ 4D

បដិវត្តន៍ផែនការ 4D នៅ ITER គ្រាន់ជារឿងផ្ទាល់ខ្លួនរបស់លោក Sutton ប៉ុណ្ណោះ។ នៅពេលដែលគាត់បានចូលមកធ្វើការ ITER នៅឆ្នាំ 2016 គាត់ជាអ្នកគាំទ្រកម្មវិធីផ្គុំដំឡើងតូកាម៉ាក (tokamak assembly)។ នៅពេលនោះ ការធ្វើផែនការសាងសង់របស់ ITER ពឹងផ្អែកលើវិធីសាស្រ្តបែបប្រពៃណី ដែលកំពុងតស៊ូដើម្បីចាប់យករូបភាពស្មុគស្មាញនៃគម្រោង។

ការទទួលស្គាល់នេះ បានជំរុញឱ្យលោក Sutton មើលឃើញឱកាសមួយ ជាមួយនឹងតម្រូវការរបស់ ITER ដែលដាក់ចេញក្នុងឆ្នាំ 2017 ដើម្បីស្វែងយល់ថាតើការធ្វើផែនការ 4D អាចនាំមកនូវភាពច្បាស់លាស់ដល់ដំណើរការដំឡើងដែលមានភាពស្មុគស្មាញនេះបានដែរឬទេ? ពេលនោះ លោក Sutton ដែលមានប្រវត្តិក្នុងការធ្វើផែនការ និងគំរូ 3D បានដឹកនាំការទទួលខុសត្រូវនេះ។ ការបង្ហាញសាកល្បងរបស់គាត់បានចាប់យកនូវសក្តានុពលនៃភាពច្បាស់លាស់ ដោយនៅក្នុងឆ្នាំ 2018 លោក Sutton បានបង្កើត Brigantium Engineering និងបាននាំយកវាត្រលប់ទៅ ITER វិញក្នុងនាមជាអ្នកម៉ៅការដើម្បីផ្តោតទាំងស្រុងលើការធ្វើផែនការ 4D ។ គាត់និយាយថា “នៅពេលដែលទំហំ និងតម្លៃនៃការងារកាន់តែច្បាស់លាស់ តម្រូវការក៏មានការកើនឡើងសម្រាប់គម្រោងរបស់ខ្ញុំ ហើយខ្ញុំបាននាំសហការីម្នាក់បន្ថែមដើម្បីពង្រីកសមត្ថភាពការងារក្នុងក្រុម” ។

សព្វថ្ងៃនេះ អាចនិយាយបានថា ការងាររបស់គាត់គឺជាចំណុចកណ្តាលនៃកម្មវិធីដំឡើងម៉ាស៊ីនរបស់ ITER ជាពិសេស មុនការផ្គុំនៅក្នុងអគារ និង ក្នុងជង្ហុកតូកាម៉ាក “Tokamak pit” ដែលជាកន្លែងដំឡើងចុងក្រោយនៃម៉ាស៊ីនរ៉េអាក់ទ័រ និងជាចំណុចដែលមានការកក់ស្ទះខ្លាំងបំផុតប្រៀបដូចកដប។ តួនាទីរបស់ Sutton គឺទទួលបន្ទុកបញ្ចូលគ្នានូវសំណុំទិន្នន័យស្មុគស្មាញ (គំនូសតាង Gantt និងគំរូ 3D) ហើយបំប្លែងវាទៅជាអ្វីមួយដែលអាចយល់បានភ្លាមៗតាមរយៈរូបភាពនិម្មិត។

គាត់​បានគូសបញ្ជាក់​ថា​៖ “​វា​គឺ​ជា​សកម្មភាពដើម្បី​ទំនាក់​ទំនង​ទៅ​គ្រប់​ក្រុម​ទាំង​អស់​ឱ្យស្វែងយល់របៀបអនុវត្តការងារបាន​លឿន​និង​មាន​ប្រសិទ្ធ​ភាព”​។ គាត់បានបន្ថែមថា “នៅទីបំផុត យើងកំពុងធ្វើឱ្យអតិថិជនរបស់យើងមើលឃើញ និងទាញយកតម្លៃកាន់តែច្រើនពីទិន្នន័យរបស់ខ្លួន” នេះមានន័យថា ការបង្វែរកាលវិភាគទៅជាលំដាប់ចលនា មួយជំហានម្តងៗ ឬចែកចាយជាវីដេអូ ឬបទបង្ហាញបែប PowerPoint ដែលមានមុខងារដូចជាសៀវភៅបង្ហាញពីការព្យាករណ៍សំណង់ក្នុងរូបថតពេញ 24 ម៉ោង។ គាត់ពន្យល់ថា “មនុស្សអាចពិនិត្យមើលវា បញ្ចេញនូវមតិយោបល់ និងងាយស្រួលទាញចុះឡើង-ទៅមុខទៅក្រោយបានគ្រប់ពេល”។ គំនូរចលនាទាំងនេះត្រូវបានកសាងឡើងសម្រាប់ការត្រួតពិនិត្យ ឬបង្ហាញនៅក្នុងកិច្ចប្រជុំផ្ទាល់ជាមួយអ្នកគ្រប់គ្រងការងារសាងសង់ មន្ត្រីសម្របសម្រួល និងសូម្បីតែអ្នកម៉ៅការនៅនឹងកន្លែង ដោយធានាថាមនុស្សគ្រប់គ្នា – ពីវិស្វកររហូតដល់អ្នកធ្វើការសម្រេចចិត្តកម្រិតខ្ពស់ – មានការយល់ដឹងស្មើគ្នាអំពីផែនការនេះ។

លោក Sutton បាននិយាយ​ថា ទៅ​ថ្ងៃ​មុន “ឧទាហរណ៍ ប្រសិនអ្នកគ្រប់គ្រង​ជាន់​ខ្ពស់ណា​ម្នាក់​ចង់ដឹង​កាន់​តែ​ច្បាស់​អំពី​មុខតំណ​ផ្សារ​សម្រាប់បន្ទប់ vacuum vessel របស់​ម៉ាស៊ីន​រ៉េអាក់ទ័រ។ អ្នក​រៀបចំ​គម្រោង​អាច​សុំ​ឱ្យ​ខ្ញុំ​បង្ហាញ​គំរូ 4D ភ្លាមៗបាន”។ ក៏នឹងអាចយល់ពីការចំណាយលើការផ្សារមុខតំណក្នុងម៉ាស៊ីនរ៉េអាក់ទ័រ រួមទាំងគ្រឿងយន្តទំនើបៗដែលប្រើដើម្បីអនុវត្តវា ដែលអាចវាស់វែងបានពីទិន្នផលការងាររហូតដល់រាប់រយលានអឺរ៉ូ ដូច្នេះការមានតំណាងឱ្យភាពច្បាស់លាស់នៃដំណើរការ គឺមិនគ្រាន់តែសម្រាប់ប្រយោជន៍គម្រោងនោះទេ – តែជាការចាំបាច់ណាស់។

ដែនកំណត់នៃឧបករណ៍ដែលមានស្រាប់

ការបង្ហាញរូបភាព 3D សម្រាប់រៀបចំផែនការរចនា និងសាងសង់គម្រោង ITER នៅលើអេក្រង់កុំព្យូទ័រយួរដៃ។

ខណៈពេលដែល SYNCHRO 4D កំពុងតែឈានមុខគេរួចហើយ លោក Sutton ចង់ជំរុញកម្មវិធីរូបភាពនិម្មិតនេះបន្ថែមទៀត ដើម្បីការទំនាក់ទំនងកាន់តែប្រសើរក្នុងការដោះស្រាយវិស្វកម្មស្មុគស្មាញដែលផ្គុំចូលគ្នានៅក្នុង ITER ។ នោះ​ហើយ​ជា​ពេល​ដែល​គាត់​បាន​ទាក់ទង​ទៅលោក Demchak ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ដែល​កំពុង​លេច​ធ្លោ​នៅក្នុងក្រុមហ៊ុន Bentley Systems។

លោក Demchak បានមើលឃើញ​បញ្ហា​ប្រឈម​ភ្លាមៗ។ ITER មិនមែនគ្រាន់តែជាគម្រោងសាងសង់មួយ នោះទេ វាគឺជាករណីសាកល្បងដ៏ធំមួយសម្រាប់ការធ្វើផែនការ 4D និងរូបភាពនិម្មិត។ គាត់លើកឡើងថា “ប្រសិនបើអ្នកចង់បង្ហាញគំនិតថ្មីដែលជាការកំហិតដាច់ខាត មានតែការងារសម្រាប់ ITER នេះទេ ដែលល្អឥតខ្ចោះ”។ “ភាពស្មុគស្មាញនៃរូបធរណីមាត្ររបស់វា គឺមិនដូចគម្រោងស្ពាន ផ្លូវហាយវេ ឬប៉មជាបន្ទាត់ត្រង់នោះទេ។ យើងត្រូវយកបច្ចេកវិទ្យារបស់យើងឈានឡើងមួយកម្រិតថែមទៀត។ ប៉ុន្តែការធ្វើដូច្នេះ ក៏បានរកឃើញសមត្ថភាពនៃឧបករណ៍ដែលមានស្រាប់របស់យើង”។

គំរូដើមដំបូងរបស់ Bentley នៃរូបគំរូដើម្បីការសិក្សាស្វែងយល់ពេញលេញរបស់ ITER បានប្រើប្រាស់នូវទម្រង់សំណាញ់ 3D (3D messing format) ដែលមានទម្រង់ជាឯកសារ .3DFT ដែលធ្វើឲ្យ SYNCHRO 4D អាចចូលទៅក្នុងបរិយាកាសអន្តរកម្ម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលសាកល្បង បានបង្ហាញចលនាដោយរលូននៃកម្មវិធី ដែលឈានដល់ការប្រកួតប្រជែងដែលឈានមុខរបស់ Bentley។ លោក Demchak និយាយថា “ក្នុងពេលជាមួយគ្នានេះ យើងបានចាប់ផ្តើមបទពិសោធន៍ជាមួយ Cesium 3D Tiles ដែលជាគំនិតស្រដៀងគ្នាដោយផ្អែកលើទម្រង់ប្រភពបើកចំហ (open sources format)”។

លទ្ធផលជាមួយ Cesium ដែលជាក្រុមហ៊ុន 3D geospatial គ្រប់គ្រងដោយ Bentley ដែលបានបង្ហាញក្នុងព្រឹត្តការណ៍ YII2024 កាលពីឆ្នាំមុន មានភាពទាក់ទាញខ្លាំង ហើយវាបានបង្ហាញពីទម្រង់បើកចំហធំធេង ដែល Bentley មិនត្រឹមតែដាក់ទម្រង់ឯកសារ .3DFT និងរួមបញ្ចូលបច្ចេកវិទ្យារបស់ Cesium នោះទេ ដែលពេលនេះ Bentley បានទិញយក Cesium ទាំងស្រុង។

ដើមដំបូងនៃកិច្ចសហការ លោក Sutton មានការងឿងឆ្ងល់ថា “សាកស្រមៃមើលថាតើយើងអាចអនុញ្ញាតឱ្យអ្នកមើលអាចកែប្រែបទពិសោធន៍ផ្ទាល់ខ្លួនជាមួយគំរូ ITER ដែលយើងបានបង្កើតបានដែរឬទេ? ការធ្វើដូច្នេះ ពួកគេអាចរុករកបានយ៉ាងងាយស្រួលត្រង់ចំនុចដែលគេត្រូវការនៅក្នុងគម្រោងរបស់យើង?”

តែគ្មានជម្រើសនោះទេ ព្រោះពេលវេលាទៅមុខ នឹងកាន់តែពិបាក ដោយសារ ITER ត្រូវឆ្លងកាត់ដំណាក់កាលស្មុគ្រស្មាញបំផុត ព្រោះជាការដំឡើងផ្នែកខាងក្នុងរបស់រ៉េអាក់ទ័រ។ ដូចនេះ ការសហការណ៏ជាមួយ Bentley គឺជាជម្រើសដ៏ល្អបំផុតមិនអាចខ្វះបាន។

ស្ថានភាពខាងក្នុងតូកាម៉ាក

ទិដ្ឋភាពខាងក្នុងនៃសាលផ្គុំរបស់ ITER បង្ហាញពីគ្រឿងបង្គុំដ៏ស្មុគស្មាញ និងប្រព័ន្ធរន្ទាពណ៌លឿងដែលបានដំឡើងសម្រាប់ការសាងសង់នៅខាងក្នុងតូកាម៉ាក។

ភាពស្មុគស្មាញនៃការផ្គុំចូលគ្នានៃតូកាម៉ាករបស់ ITER គឺជាទំហំនៃភាពស្មុគស្មាញថ្មីមួយ នៅពេលដែលសំណង់ផ្លាស់ទីទៅខាងក្នុងបន្ទប់ប្រតិកម្មបិទជិត។ មិនដូចគម្រោងធម្មតាទេ ដែលកន្លែងធ្វើការបើកចំហរ និងអនុញ្ញាតឱ្យមានការរៀបចំផែនការដោយត្រង់ៗ តូកាម៉ាកបង្ហាញនូវបន្ទប់បិទជិតបីជ្រុងរាងកោងដែលត្បាញត្របាញ់ចូលគ្នា តាមរយៈការដំឡើងរន្ទា និងទម្របណ្ដោះអាសន្ន។ លោក Sutton បាននិយាយ​ថា​៖ «​វា​ស្មុគស្មាញ​ណាស់​ដែល​ត្រូវ​បង្ហាញ​ក្នុង​ស៊ុម​តែ​មួយ​ (single frame)។

សម្រាប់វិស្វករដែលធ្វើការនៅខាងក្នុងបន្ទប់ vacuum vessel នៃតូកាម៉ាក សូម្បីតែលំដាប់នៃការសាងសង់ដែលបានគ្រោងទុកយ៉ាងល្អឥតខ្ចោះបំផុតក៏ដោយ ក៏នៅតែជួបបញ្ហាឈឺក្បាលផ្នែកភ័ស្តុភារ ប្រសិនបើគេមិនបានស្វែងរកឱ្យបានហ្មត់ចត់ជាមុននៅក្នុងលំហនិម្មិត។ លោក Sutton បានមើលឃើញថា សមត្ថភាពក្នុងការរុករកដោយសេរីនៅក្នុងគំរូនិម្មិតរបស់ម៉ាស៊ីនរ៉េអាក់ទ័រដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺការដៅចំណុចកកស្ទះដែលអាចកើតមាន ការកែលម្អលំដាប់នៃការដំឡើង និងធានាថាសមាជិកក្នុងក្រុមទាំងអស់មានការយល់ដឹងជាមុន មុនការងារជាក់ស្តែងចាប់ផ្តើម។

នោះហើយជាអ្វីដែលឧបករណ៍ចាប់រូបភាពកម្រិតខ្ពស់របស់ Bentley អាចរកបានក្នុងពេលឆាប់ៗនេះ គឺជាការរុករកគំរូតូកាម៉ាកដោយរលូន។ អ្នក​ប្រើ​នឹង​អាច​រៀបចំ​ជាសាច់រឿងក្នុងអន្តរកម្ម​តាម​រយៈ​លំដាប់​ទិដ្ឋភាព​ដែល​បាន​រៀបចំទុក ឬ​រុករក​គំរូ​ដោយ​សេរី​ជាមួយ​នឹង​ឧបករណ៍​ដែលមានវិចារណញាណ—ទាំងអស់នេះជា​អត្ថប្រយោជន៍​ពី​ការ​អនុវត្តជាពិសេសចេញពីឧបករណ៍ចាប់រូបភាពកម្រិតខ្ពស់របស់ Bentley។

នាំវាទៅកាន់ពិភពលោក

ឧបករណ៍ដែលបានរចនាឡើងដើម្បីដោះស្រាយភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមករបស់ ITER ឥឡូវនេះត្រូវបានកំណត់ដើម្បីផ្លាស់ប្តូរផែនការសាងសង់លើមាត្រដ្ឋានសកល។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ នៅចុងឆ្នាំ វិស្វករ ឬក្រុមសាងសង់ណាមួយដែលប្រើប្រាស់ SYNCHRO នឹងអាចអនុវត្តឧបករណ៍មើលឃើញដូចគ្នាទៅនឹងគំរូ 3D និងកាលវិភាគគម្រោង 4D ផ្ទាល់របស់ពួកគេ ដែលធ្វើឲ្យការស្ថាបនាស្មុគស្មាញកាន់តែងាយស្រួលក្នុងការរៀបចំផែនការ ទំនាក់ទំនង និងប្រតិបត្តិ។

នាំទៅកាន់ពិភពលោក

ឧបករណ៍ដែលបានរចនាឡើងដើម្បីដោះស្រាយភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមករបស់ ITER ឥឡូវនេះត្រូវបានបង្កើតដើម្បីផ្លាស់ប្តូរផែនការសាងសង់លើមាត្រដ្ឋានសកលហើយ។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ នៅចុងឆ្នាំនេះ វិស្វករ ឬក្រុមការងារសាងសង់ណាមួយដែលប្រើប្រាស់ SYNCHRO នឹងអាចអនុវត្តឧបករណ៍មើលឃើញដូចគ្នាទៅនឹងគំរូ 3D និងកាលវិភាគគម្រោង 4D ដោយផ្ទាល់របស់ខ្លួន ដែលធ្វើឲ្យការសាងសង់ការងារដែលស្មុគស្មាញកាន់តែមានភាពងាយស្រួលក្នុងការរៀបចំផែនការ ទំនាក់ទំនង និងប្រតិបត្តិ។

អ្វីដែលបានចាប់ផ្តើម ជាការពិសោធន៍ចេញពីការធ្វើគំរូផែនការ 4D សម្រាប់ fusion reactor តែមួយ បាននាំយកភាពរីកចម្រើនកាន់តែធំនៃវិទ្យាសាស្រ្ត៖ នេះជាការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងរបៀបដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធមានជីវិត – មិនថានៅក្នុងស្ថានីយថាមពល រោងចក្រប្រព្រឹត្តកម្មទឹក ឬបណ្តាញផ្លូវរថភ្លើងល្បឿនលឿននោះទេ។

សម្រាប់លោក Sutton ការផ្លាស់ប្តូរនឹងមិនអាចលេចរូបរាងក្នុងពេលឆាប់ៗនេះទេ។ “តែវានឹងធ្វើឱ្យការងាររបស់ខ្ញុំកាន់តែងាយស្រួលនៅពេលមានវត្តមានវា។ តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺសក្តានុពលពេញលេញនៃគំនូររូបភាពចលនា 4D នៅ ITER។ ឥឡូវនេះ យើងគ្រាន់តែពិនិត្យមើលផ្ទៃនៃអ្វីដែលបច្ចេកវិទ្យានេះអាចធ្វើបាន។”

លោក Lynton Sutton និង Greg Demchak បានឡើងឆាកនៅ SXSW ក្នុងទីក្រុង Austin រដ្ឋ Texas នៅថ្ងៃទី10 ខែមីនា ដោយបានពិភាក្សាអំពីរបៀបដែលប្រព័ន្ធអេកូទិន្នន័យបើកចំហ និងបច្ចេកទេសមើលឃើញកម្រិតខ្ពស់រួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធដែលអាចទុកចិត្តបាន និងធន់។ សូមស្វែងរកព័ត៌មានលម្អិតអំពីបទបង្ហាញនៅទីនេះ

The post ITER វិស្វកម្មស្មុគ្រស្មាញបំផុតលើលោក៖ រ៉េអាក់ទ័រ Fusion ប្រែក្លាយការគ្រប់គ្រងតាមរយៈ 4D appeared first on Construction & Property News.

]]>
https://construction-property.com/km/star-engineers-the-worlds-most-complex-machine-iters-fusion-reactor-is-pushing-4d-visualization-to-the-next-level/feed/ 0