ព័ត៌មានអចលនទ្រព្យ Archives - Construction & Property News The media that links your business to success Fri, 25 Apr 2025 07:51:15 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png ព័ត៌មានអចលនទ្រព្យ Archives - Construction & Property News 32 32 រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា https://construction-property.com/km/government-and-private-sector-unite-for-affordable-housing-initiative-in-cambodia/?utm_source=rss&utm_medium=rss&utm_campaign=government-and-private-sector-unite-for-affordable-housing-initiative-in-cambodia https://construction-property.com/km/government-and-private-sector-unite-for-affordable-housing-initiative-in-cambodia/#respond Fri, 25 Apr 2025 07:31:14 +0000 https://construction-property.com/?p=55342 នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប […]

The post រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា appeared first on Construction & Property News.

]]>

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ។

ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម អាចជ្រើសរើស ក្នុងការសាងសង់លំនៅឋានស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។

ទន្ទឹមនឹងនោះ លោក ប្រាក់ អង្គារ៉ា បានកត់សម្គាល់ថា កិច្ចសហការនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានលំនៅដ្ឋានគ្រប់គ្រាន់សម្រាប់គ្រួសារដែលមានចំណូលមធ្យម និងទាប ដែលទីបំផុតបានរួមចំណែកដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការធានាថា “ប្រជាពលរដ្ឋគ្រប់រូបមានលំនៅដ្ឋានគ្រប់គ្រាន់សម្រាប់រស់នៅ”។

ភាពជាដៃគូនេះតំណាងឱ្យការផ្លាស់ប្តូរដ៏ធំធេងមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមផ្នែកលំនៅឋានក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងផ្តល់ជូនប្រជាពលរដ្ឋនូវការគាំទ្រដែលពួកគេត្រូវការ ដើម្បីធានាបានលំនៅដ្ឋានដែលឆ្លើយតបនឹងតម្រូវការ និងសេចក្តីប្រាថ្នារបស់ពួកគេ។

គួររំលឹកថា កន្លងមកក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក នេះ បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសកូរ៉េ ដើម្បីអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក និង តំបន់អភិវឌ្ឍន៍ពាក់ស្នែងឱ្យក្លាយជាទីក្រុងដែល មានរចនាបទបែបខ្មែរលាយនិងសហសម័យ។ (អានបន្ថែម)

The post រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា appeared first on Construction & Property News.

]]>
https://construction-property.com/km/government-and-private-sector-unite-for-affordable-housing-initiative-in-cambodia/feed/ 0
រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨ https://construction-property.com/km/government-extends-tax-incentives-for-stalled-projects-in-sihanoukville-until-2028/?utm_source=rss&utm_medium=rss&utm_campaign=government-extends-tax-incentives-for-stalled-projects-in-sihanoukville-until-2028 https://construction-property.com/km/government-extends-tax-incentives-for-stalled-projects-in-sihanoukville-until-2028/#respond Thu, 24 Apr 2025 07:35:02 +0000 https://construction-property.com/?p=55326 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦មក។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើក​លែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់​​គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បាន​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះក្តី។ ក្នុងនោះដែរ ការផ្តល់ជូននេះ ធ្វើឡើងចំពោះគម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។ យ៉ាងណាមិញ ការអនុគ្រោះនេះ ពុំអនុវត្តឡើងវិញចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។ វិធីសាស្រ្តសកម្មនេះមានគោលបំណងជំរុញទំនុកចិត្តវិនិយោគិន និងលើកទឹកចិត្តដល់ការបន្តសកម្មភាពសំណង់ក្នុងខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងខេត្ត។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់គម្រោងត្រូវបានលើកទឹកចិត្តឱ្យទាក់ទងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែម។

The post រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨ appeared first on Construction & Property News.

]]>

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦មក។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើក​លែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់​​គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បាន​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះក្តី។

ក្នុងនោះដែរ ការផ្តល់ជូននេះ ធ្វើឡើងចំពោះគម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។

ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។

យ៉ាងណាមិញ ការអនុគ្រោះនេះ ពុំអនុវត្តឡើងវិញចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។

វិធីសាស្រ្តសកម្មនេះមានគោលបំណងជំរុញទំនុកចិត្តវិនិយោគិន និងលើកទឹកចិត្តដល់ការបន្តសកម្មភាពសំណង់ក្នុងខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងខេត្ត។

សម្រាប់ព័ត៌មានបន្ថែម ម្ចាស់គម្រោងត្រូវបានលើកទឹកចិត្តឱ្យទាក់ទងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែម។

The post រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨ appeared first on Construction & Property News.

]]>
https://construction-property.com/km/government-extends-tax-incentives-for-stalled-projects-in-sihanoukville-until-2028/feed/ 0
ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/?utm_source=rss&utm_medium=rss&utm_campaign=thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/#respond Wed, 23 Apr 2025 08:35:21 +0000 https://construction-property.com/?p=55084 ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​ គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។ តាមរយៈការបង្កើនអត្រា […]

The post ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង appeared first on Construction & Property News.

]]>

ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​

គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។

តាមរយៈការបង្កើនអត្រា LTV ដល់ ១០០% ធនាគារកណ្តាលថៃ មានគោលបំណងជំរុញ វិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក ដែលប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ តម្រូវការទន់ខ្សោយ និងបំណុលគ្រួសារខ្ពស់។ វិធានការនេះ ត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្ត ដល់ការទិញផ្ទះ និងកាត់បន្ថយសន្និធិលំនៅដ្ឋានលើស ព្រមជាមួយគ្នានោះនឹង បង្កហានិភ័យតិចតួចដល់ស្ថិរភាពហិរញ្ញវត្ថុ។

ទោះបីជាមានសញ្ញានៃការងើបឡើងវិញនៃម៉ាក្រូសេដ្ឋកិច្ចក៏ដោយ ទីផ្សារអចលនទ្រព្យថៃ នៅតែស្ថិតក្រោមសម្ពាធ ដោយប្រាក់កម្ចីទិញផ្ទះនៅឆ្នាំ ២០២៤ បានធ្លាក់ចុះ ១៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ១៧,៤៦ ពាន់លានដុល្លារ ខណៈដែលតម្លៃផ្ទេរអចលនទ្រព្យលំនៅដ្ឋាន ទូទាំងប្រទេសបានធ្លាក់ចុះ ៦,៣% នេះបើយោងតាមធនាគារលំនៅដ្ឋានរបស់រដ្ឋាភិបាល។

វិធានការថ្មីនេះ អនុវត្តដើម្បីកាត់បន្ថយស្ថានភាពបំណុលគ្រួសារខ្ពស់ពិសេស ដែលគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ មានចំនួន ១៦,៣៤ ពាន់ពាន់លានបាត (៤៨៦ ពាន់លានដុល្លារ) ដែលតំណាងឱ្យ ៨៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដែលជាសមាមាត្រខ្ពស់បំផុតមួយនៅអាស៊ី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira បានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការស្តារវិស័យឡើងវិញ ដោយកត់សម្គាល់ថា “វិស័យនេះគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ធំរបស់ប្រទេស ហើយមិនដំណើរការ ឲ្យបានពេញលេញអស់រយៈពេលជាង ១០ ឆ្នាំមកហើយ”។

បន្ថែមពីលើការកែសម្រួលច្បាប់ LTV រដ្ឋាភិបាលថៃ ក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវ ការកាត់បន្ថយថ្លៃសេវាផ្ទេរ និងចុះបញ្ជីកម្ចីទិញផ្ទះ ដែលពីមុនបានកាត់បន្ថយមកត្រឹម ០,០១% សម្រាប់ផ្ទះដែលមានតម្លៃរហូតដល់ ២០៨.៣៩៥ដុល្លារ ដែលជាគោលការណ៍ដែលបានផុតកំណត់កាល ពីឆ្នាំមុន។

Pichai បានបង្ហាញបន្ថែមទៀតថា ក្រសួងកំពុងស្វែងរកជម្រើសក្នុងការគ្រប់គ្រងប្រាក់កម្ចី មិនដំណើរការខ្នាតតូចក្រោម ២.៩៧៧ដុល្លារ ដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធបំណុលអតិថិជន ជាមួយនឹងផលប៉ះពាល់សារពើពន្ធតិចតួចបំផុត។ ដោយទទួលស្គាល់ថា ផលប៉ះពាល់ជារួមនៃ វិធានការនេះ លើកំណើនសេដ្ឋកិច្ច ត្បិតតែអាចនៅមានកម្រិត ប៉ុន្តែធនាគារកណ្តាលនៅតែ ប្រកាន់ជំហរថា បរិយាកាសផ្តល់ប្រាក់កម្ចីដ៏តឹងតែងនាពេលបច្ចុប្បន្ន បូករួមជាមួយនឹងអាកប្បកិរិយា បែបប្រុងប្រយ័ត្នរបស់ស្ថាប័នហិរញ្ញវត្ថុ នឹងដើរតួជារបាំងការពារប្រឆាំងនឹងហានិភ័យជាប្រព័ន្ធ ដែលអាចកើតឡើង៕

The post ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង appeared first on Construction & Property News.

]]>
https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/feed/ 0
រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី https://construction-property.com/km/kampong-speu-province-completes-comprehensive-land-survey/?utm_source=rss&utm_medium=rss&utm_campaign=kampong-speu-province-completes-comprehensive-land-survey https://construction-property.com/km/kampong-speu-province-completes-comprehensive-land-survey/#respond Wed, 23 Apr 2025 07:36:43 +0000 https://construction-property.com/?p=55306   រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញា​បន​បត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ […]

The post រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី appeared first on Construction & Property News.

]]>

 

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។

ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។

លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញា​បន​បត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ ស្មើនឹង ៧ភូមិ ២ឃុំ, ស្រុកសំរោងទង ចំនួន ៤.៨៧២បណ្ណ ស្មើនឹង ៨ភូមិ ២ឃុំ, ស្រុកថ្ពង ចំនួន ១០.៣៨៣បណ្ណ ស្មើនឹង ១៩ភូមិ ៣ឃុំ, ក្រុងឧដុង្គម៉ែជ័យ ចំនួន ១១.៦២៦បណ្ណ ស្មើនឹង ១៤ភូមិ ១សង្កាត់, ស្រុកសាមគ្គីមុនីជ័យ ចំនួន ៦.៣៩៥បណ្ណ ស្មើនឹង ១២ភូមិ ២ឃុំ។

គួរបញ្ជាក់ថា បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបា​នជាង ៧.៧​លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់​ៗនេះ។ (អានបន្ថែម)

The post រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី appeared first on Construction & Property News.

]]>
https://construction-property.com/km/kampong-speu-province-completes-comprehensive-land-survey/feed/ 0
បច្ចុប្បន្ន៖ខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង https://construction-property.com/km/kampong-thom-province-enhances-cashew-production-with-new-initiatives/?utm_source=rss&utm_medium=rss&utm_campaign=kampong-thom-province-enhances-cashew-production-with-new-initiatives https://construction-property.com/km/kampong-thom-province-enhances-cashew-production-with-new-initiatives/#respond Mon, 21 Apr 2025 06:32:23 +0000 https://construction-property.com/?p=55209 គិតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ ទីតាំង ខណៈរដ្ឋបាលខេត្ត ប្តេជ្ញាពង្រឹងទីផ្សារផលិតផលស្វាយចន្ទីឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។ នេះបើយោងតាមកិច្ចប្រជុំ ស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធ។ ឯកឧត្តម ងួន រាសី បានឱ្យដឹងថា នៅក្នុងខេត្តកំពង់ធំ បច្ចុប្បន្នមាន រោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង ក្នុងនោះរោងចក្រកែឆ្នៃមាន ០៣ទីតាំង និងសិប្បកម្មមាន ០៩ទីតាំង ដែលអាចស្តុកទិន្នផលស្វាយចន្ទីបានចំនួន ១៨.១៩៥តោន ក្នុង ១ឆ្នាំ។ ឯកឧត្តម បន្តថា ដើម្បីឱ្យស្វាយចន្ទីមានទិន្នផលកាន់តែច្រើន រដ្ឋបាលខេត្ត បានដាក់ចេញវិធានការបង្កើនសមត្ថភាពជំនាញដល់កសិករអំពីបច្ចេកទេសគ្រប់គ្រងដំណាំ ជំរុញការប្រើប្រាស់ពូជមានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់។ លើសពីនេះការពង្រឹងទីផ្សារផលិតផលដោយភ្ជាប់កសិករផលិតសហគមន៍កសិកម្ម ជាអ្នកប្រមូលទិញសហគ្រាស/កសិកម្ម ក្រុមហ៊ុនកែច្នៃ និងនាំចេញ គឺជារឿងដែលល្អបំផុតផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី សម្តេចធិបតី ហ៊ុន ម៉ាណែត […]

The post បច្ចុប្បន្ន៖ខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង appeared first on Construction & Property News.

]]>

គិតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ ទីតាំង ខណៈរដ្ឋបាលខេត្ត ប្តេជ្ញាពង្រឹងទីផ្សារផលិតផលស្វាយចន្ទីឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។

នេះបើយោងតាមកិច្ចប្រជុំ ស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ងួន រាសី បានឱ្យដឹងថា នៅក្នុងខេត្តកំពង់ធំ បច្ចុប្បន្នមាន រោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង ក្នុងនោះរោងចក្រកែឆ្នៃមាន ០៣ទីតាំង និងសិប្បកម្មមាន ០៩ទីតាំង ដែលអាចស្តុកទិន្នផលស្វាយចន្ទីបានចំនួន ១៨.១៩៥តោន ក្នុង ១ឆ្នាំ។

ឯកឧត្តម បន្តថា ដើម្បីឱ្យស្វាយចន្ទីមានទិន្នផលកាន់តែច្រើន រដ្ឋបាលខេត្ត បានដាក់ចេញវិធានការបង្កើនសមត្ថភាពជំនាញដល់កសិករអំពីបច្ចេកទេសគ្រប់គ្រងដំណាំ ជំរុញការប្រើប្រាស់ពូជមានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់។ លើសពីនេះការពង្រឹងទីផ្សារផលិតផលដោយភ្ជាប់កសិករផលិតសហគមន៍កសិកម្ម ជាអ្នកប្រមូលទិញសហគ្រាស/កសិកម្ម ក្រុមហ៊ុនកែច្នៃ និងនាំចេញ គឺជារឿងដែលល្អបំផុតផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់គោលការណ៍ដល់អាជ្ញាធរខេត្តកំពង់ធំបង្កើតសួនឧស្សាហកម្មស្វាយចន្ទី។ សម្តេចអះអាងថា សួនឧស្សាហកម្មស្វាយចន្ទីនេះ មិនត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបម្រើជាតំបន់កសិ-ឧស្សាហកម្ម ដែលអាចធ្វើបដិវត្តន៍ទិដ្ឋភាពសេដ្ឋកិច្ចខេត្តកំពង់ធំផងដែរ។ (អានបន្ថែម)

សូមរម្លឹកដែរថា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ម៉ឺន ៥ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ម៉ឺន ៥ពាន់តោន។(អានបន្ថែម)

នៅពេលដែលគំនិតផ្តួចផ្តើមនៅតែបន្តកើតមាន ការរំពឹងទុកនៃឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់ខេត្តកំពង់ធំមើលទៅមានការរីកចម្រើន ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។

The post បច្ចុប្បន្ន៖ខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង appeared first on Construction & Property News.

]]>
https://construction-property.com/km/kampong-thom-province-enhances-cashew-production-with-new-initiatives/feed/ 0
រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស https://construction-property.com/km/khmer-new-year-sees-surge-in-tourist-arrivals/?utm_source=rss&utm_medium=rss&utm_campaign=khmer-new-year-sees-surge-in-tourist-arrivals https://construction-property.com/km/khmer-new-year-sees-surge-in-tourist-arrivals/#respond Sat, 19 Apr 2025 07:33:56 +0000 https://construction-property.com/?p=55089   ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥  កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់  ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ […]

The post រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស appeared first on Construction & Property News.

]]>

 

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥  កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់  ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។

ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។

បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត-ក្រុង បានទទួលភ្ញៀវពេញៗស្ទើរ ១០០%។

The post រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស appeared first on Construction & Property News.

]]>
https://construction-property.com/km/khmer-new-year-sees-surge-in-tourist-arrivals/feed/ 0
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥% https://construction-property.com/km/cambodias-steel-imports-surge-in-early-2025/?utm_source=rss&utm_medium=rss&utm_campaign=cambodias-steel-imports-surge-in-early-2025 https://construction-property.com/km/cambodias-steel-imports-surge-in-early-2025/#respond Wed, 16 Apr 2025 06:32:26 +0000 https://construction-property.com/?p=55010 ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។​ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០​ ខែមេសា បានបង្ហាញថា មុខទំ​និញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។​ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។​ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ​ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]

The post ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥% appeared first on Construction & Property News.

]]>

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។​

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០​ ខែមេសា បានបង្ហាញថា មុខទំ​និញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។​

ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។​

គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ​ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម)

កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។

ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា មានស្ទុះងើបឡើងវិញបន្តិចម្តងៗក្នុងវិស័យសាងសង់ ដែលគាំទ្រដោយសកម្មភាពឧស្សាហកម្ម និងការអភិវឌ្ឍន៍លំនៅដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយ ការស្ទុះងើបឡើងវិញនៃអចលនទ្រព្យទំនងជានឹងនៅតែយឺត ដែលដោយសារការវិនិយោគបរទេសធ្លាក់ចុះ។

នៅពេលដែលសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ការកើនឡើងនៃការនាំចូលដែកថែបបានគូសបញ្ជាក់ពីសកម្មភាពដែលកំពុងកើនឡើងនៅក្នុងឧស្សាហកម្មសំណង់ ដែលបង្ហាញពីទស្សនវិស័យវិជ្ជមានសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតរបស់ប្រទេស។

The post ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥% appeared first on Construction & Property News.

]]>
https://construction-property.com/km/cambodias-steel-imports-surge-in-early-2025/feed/ 0
នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម https://construction-property.com/km/prime-minister-unveils-ambitious-plan-to-transform-stung-trengs-agriculture-sector/?utm_source=rss&utm_medium=rss&utm_campaign=prime-minister-unveils-ambitious-plan-to-transform-stung-trengs-agriculture-sector https://construction-property.com/km/prime-minister-unveils-ambitious-plan-to-transform-stung-trengs-agriculture-sector/#respond Tue, 15 Apr 2025 08:25:09 +0000 https://construction-property.com/?p=55043 សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។ សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិលេខ​៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិកតា ដល់ក្រុមហ៊ុនឯកជនដែលចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង ដោយសង្កត់ធ្ងន់ថា «អនាគតខេត្តស្ទឹងត្រែង នឹងក្លាយទៅជាខេត្តកសិ-ឧស្សាហកម្ម!»។ ការកែសម្រួលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំៗជាច្រើនរបស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគឦសាន។ ដើម្បីជំរុញការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅខេត្តភាគឦសាន រដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសឱ្យអនុវត្តកម្មវិធីវិនិយោគពិសេស, បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧០c, ប្រកាសពីការស្ថាបនាផ្លូវជាតិ៦០c និងជំរុញដំណើរការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីបង្កើនការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេស និងតំបន់។ ដោយសារខេត្តស្ទឹងត្រែងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់កសិឧស្សាហកម្ម គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងទាក់ទាញរលកនៃការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ អាជីវកម្មក្នុងស្រុក និងសហគមន៍សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ទាំងនេះនឹងនាំទៅរកអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពជាងមុន។

The post នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម appeared first on Construction & Property News.

]]>

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។

សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិលេខ​៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិកតា ដល់ក្រុមហ៊ុនឯកជនដែលចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង ដោយសង្កត់ធ្ងន់ថា «អនាគតខេត្តស្ទឹងត្រែង នឹងក្លាយទៅជាខេត្តកសិ-ឧស្សាហកម្ម!»។

ការកែសម្រួលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំៗជាច្រើនរបស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគឦសាន។ ដើម្បីជំរុញការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅខេត្តភាគឦសាន រដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសឱ្យអនុវត្តកម្មវិធីវិនិយោគពិសេស, បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧០c, ប្រកាសពីការស្ថាបនាផ្លូវជាតិ៦០c និងជំរុញដំណើរការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីបង្កើនការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេស និងតំបន់។

ដោយសារខេត្តស្ទឹងត្រែងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់កសិឧស្សាហកម្ម គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងទាក់ទាញរលកនៃការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ អាជីវកម្មក្នុងស្រុក និងសហគមន៍សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ទាំងនេះនឹងនាំទៅរកអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពជាងមុន។

The post នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម appeared first on Construction & Property News.

]]>
https://construction-property.com/km/prime-minister-unveils-ambitious-plan-to-transform-stung-trengs-agriculture-sector/feed/ 0
ទុនពីបរទេសជាង$២៥ពាន់លាន ក្នុងឆ្នាំ២០២៤ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅវៀតណាមសម្រាប់ឆ្នាំ២០២៥ https://construction-property.com/km/vietnam-set-to-reclaim-real-estate-momentum-with-usd-25-4-billion-fdi-and-rising-investor-confidence/?utm_source=rss&utm_medium=rss&utm_campaign=vietnam-set-to-reclaim-real-estate-momentum-with-usd-25-4-billion-fdi-and-rising-investor-confidence https://construction-property.com/km/vietnam-set-to-reclaim-real-estate-momentum-with-usd-25-4-billion-fdi-and-rising-investor-confidence/#respond Sun, 13 Apr 2025 01:04:37 +0000 https://construction-property.com/?p=55024 វិស័យអចលនៈទ្រព្យរបស់ប្រទេសវៀតណាម បានងើបឡើងវិញដ៏រឹងមាំនៅឆ្នាំ ២០២៥ ដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) ២៥,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងប្រមាណ ៩,៤% នៃអត្រាប្រចាំឆ្នាំ រួមជាមួយនឹងភាពប្រសើរឡើងនៃអារម្មណ៍ វិនិយោគិន ការកាត់បន្ថយការចំណាយសងថ្លៃកម្ចី និងការកើនឡើងបរិមាណប្រតិបត្តិការ នៅទូទាំងទីផ្សារទ្រព្យសកម្មស្នូល។ នេះបើយោងតាមការព្យាករក្នុងរបាយការណ៍បច្ចុប្បន្នភាពទិដ្ឋភាពទីផ្សារអចលនទ្រព្យវៀតណាម ២០២៥ ដោយក្រុមហ៊ុន JLL និងបានចុះផ្សាយ នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៥។ អ្នកវិភាគមកពីក្រុមហ៊ុន JLL បានគូសបញ្ជាក់ថា ទិដ្ឋភាពវិនិយោគដ៏ចាស់ទុំរបស់វៀតណាម ត្រូវបានជំរុញដោយការពង្រីកចលករសេដ្ឋកិច្ចវណ្ណៈកណ្តាលរបស់ខ្លួន ការធ្វើកំណែទម្រង់ស៊ីជម្រៅ ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគ។ លោក Trang Lê នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាម បន្តកើនឡើងចំពេលមានការប្រែប្រួលទីផ្សារ យើងកំពុងមើលឃើញទិដ្ឋភាពវិនិយោគប្រសើរឡើង វណ្ណៈកណ្តាលដែលកំពុងកើនឡើង និងមូលដ្ឋានវិនិយោគិនកាន់តែទំនើប”។ ជាមួយនឹងការកែលម្អរចនាសម្ព័ន្ធ និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងមានការវិវឌ្ឍវិស័យអចលនទ្រព្យវៀតណាមដល់ចំណុចរបត់មួយ ដែលនឹងមានលំហូរ នៃកិច្ចព្រមព្រៀងថ្មីជាច្រើន និងសន្ទុះនៃគម្រោងនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ការិយាល័យ និងផ្នែកឧស្សាហកម្ម។ […]

The post ទុនពីបរទេសជាង$២៥ពាន់លាន ក្នុងឆ្នាំ២០២៤ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅវៀតណាមសម្រាប់ឆ្នាំ២០២៥ appeared first on Construction & Property News.

]]>

វិស័យអចលនៈទ្រព្យរបស់ប្រទេសវៀតណាម បានងើបឡើងវិញដ៏រឹងមាំនៅឆ្នាំ ២០២៥ ដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) ២៥,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងប្រមាណ ៩,៤% នៃអត្រាប្រចាំឆ្នាំ រួមជាមួយនឹងភាពប្រសើរឡើងនៃអារម្មណ៍ វិនិយោគិន ការកាត់បន្ថយការចំណាយសងថ្លៃកម្ចី និងការកើនឡើងបរិមាណប្រតិបត្តិការ នៅទូទាំងទីផ្សារទ្រព្យសកម្មស្នូល។ នេះបើយោងតាមការព្យាករក្នុងរបាយការណ៍បច្ចុប្បន្នភាពទិដ្ឋភាពទីផ្សារអចលនទ្រព្យវៀតណាម ២០២៥ ដោយក្រុមហ៊ុន JLL និងបានចុះផ្សាយ នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៥។

អ្នកវិភាគមកពីក្រុមហ៊ុន JLL បានគូសបញ្ជាក់ថា ទិដ្ឋភាពវិនិយោគដ៏ចាស់ទុំរបស់វៀតណាម ត្រូវបានជំរុញដោយការពង្រីកចលករសេដ្ឋកិច្ចវណ្ណៈកណ្តាលរបស់ខ្លួន ការធ្វើកំណែទម្រង់ស៊ីជម្រៅ ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគ។

លោក Trang Lê នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាម បន្តកើនឡើងចំពេលមានការប្រែប្រួលទីផ្សារ យើងកំពុងមើលឃើញទិដ្ឋភាពវិនិយោគប្រសើរឡើង វណ្ណៈកណ្តាលដែលកំពុងកើនឡើង និងមូលដ្ឋានវិនិយោគិនកាន់តែទំនើប”។

ជាមួយនឹងការកែលម្អរចនាសម្ព័ន្ធ និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងមានការវិវឌ្ឍវិស័យអចលនទ្រព្យវៀតណាមដល់ចំណុចរបត់មួយ ដែលនឹងមានលំហូរ នៃកិច្ចព្រមព្រៀងថ្មីជាច្រើន និងសន្ទុះនៃគម្រោងនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ការិយាល័យ និងផ្នែកឧស្សាហកម្ម។

ទីផ្សារអគារការិយាល័យរបស់ប្រទេសវៀតណាម បានបង្ហាញពីសញ្ញានៃការងើបឡើងវិញយ៉ាងច្បាស់ ជាមួយនឹងការស្រូបយកអគារការិយាល័យថ្មីៗដោយតម្រូវការទីផ្សារ មានលើសពី ៤៣,000 ម៉ែត្រការ៉េក្នុងឆ្នាំ ២០២៤។ ចំណូលចិត្តរបស់អ្នកកាន់កាប់ ក៏កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ដោយទីតាំងគម្រោងដែលមានការបញ្ជាក់វិញ្ញាបនបត្របៃតង និងចីរភាព កំពុងក្លាយជាកត្តាសំខាន់ក្នុងការសម្រេចចិត្តជួលរបស់អតិថិជន។

លោក Will Tran ប្រធានផ្នែកទីប្រឹក្សាភតិសន្យាអគារការិយាល័យប្រចាំនៅ JLL Vietnam មានប្រសាសន៍ថា “អ្នកកាន់កាប់សហសម័យនេះ  កំពុងបង្កើនភាពទាក់ទាញឆ្ពោះទៅរកកន្លែងធ្វើការ ដែលទំនើបបំផុត និងមានសមត្ថភាពខ្ពស់ ដែលមិនត្រឹមតែជួយពង្រឹងផលិតភាពប៉ុណ្ណោះទេ ថែមទាំងមានប្រៀបលើគេលើផ្នែកចីរភាពដែរ”។

ជាក់ស្តែងនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលនៃទីក្រុងហូជីមិញ តម្រូវការអគារការិយាល័យ មានការ កើនឡើង ១,៣% នៃអត្រាប្រចាំឆ្នាំ នេះបើគិតតែពីការជួលអគារការិយាល័យលំដាប់ A និង A+ ។

ផ្នែកលំនៅដ្ឋានដែលប្រឈមមុខនឹងការផ្គត់ផ្គង់ទាបបំផុតក្នុងឆ្នាំ២០២៤ ក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញផងដែរ ដោយសារការកែប្រែបទប្បញ្ញត្តិថ្មីសម្រួលការអនុម័តគម្រោង និងបង្កើនតម្លាភាពទីផ្សារ។ អ្នកអភិវឌ្ឍន៍ធំៗ កំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍មិនត្រឹមតែទៅកាន់ មជ្ឈមណ្ឌលទីក្រុងបែបប្រពៃណីដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅកាន់តំបន់រណបដែលកំពុងរីកចម្រើន ដែលតម្រូវការលំនៅដ្ឋានត្រូវបានគេរំពឹងថា នឹងកើនឡើង។ តំបន់ទាំងនេះ ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថាជាជម្រើស ដែលអាចសម្រេចបាន ចំពេលមានការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ និងផលប៉ះពាល់នៃការរីកសាយ ទីក្រុង។

ដោយឡែកចំពោះវិស័យ អចលនទ្រព្យឧស្សាហកម្ម និងភស្តុភារនៅតែជាម៉ាស៊ីនកំណើនដ៏លេចធ្លោ របស់វៀតណាម ដែលដំណើរការដោយទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន ការចូលរួមនៅក្នុងយុទ្ធសាស្រ្ត China+1 និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។

យោងតាមលោក Vân Nguyễn ប្រធានប្រតិបតិ្តការប្រចាំនៅវៀតណាមខាងជើងរបស់ក្រុមហ៊ុន JLL បានឲ្យដឹងថា “ទីផ្សារដឹកជញ្ជូន និងឧស្សាហកម្មរបស់វៀតណាមកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស… នឹងបានពង្រីកខ្លួនហួសពីគ្រាន់តែជាមជ្ឈមណ្ឌលប្រពៃណី ដែលជំរុញដោយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ និងបរិស្ថានមេត្រី”។

ជាមួយនឹងសន្ទុះនាំមុខគេលើវិស័យផលិតកម្ម និងលំហូរ FDI ទៅលើវិស័យអចលនទ្រព្យ ការកើនឡើងភាពលេចធ្លោរបស់ប្រទេសវៀតណាម នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បន្តទាក់ទាញការវិនិយោគឧស្សាហកម្ម និងភស្តុភារទ្រង់ទ្រាយធំ ដោយពង្រឹងកេរ្តិ៍ឈ្មោះ របស់ខ្លួនជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញបំផុតមួយរបស់អាស៊ីអាគ្នេយ៍៕

The post ទុនពីបរទេសជាង$២៥ពាន់លាន ក្នុងឆ្នាំ២០២៤ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅវៀតណាមសម្រាប់ឆ្នាំ២០២៥ appeared first on Construction & Property News.

]]>
https://construction-property.com/km/vietnam-set-to-reclaim-real-estate-momentum-with-usd-25-4-billion-fdi-and-rising-investor-confidence/feed/ 0
រដ្ឋផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅព្រះសីហនុចំនួន១៨ មានទុន $២០៥លាន https://construction-property.com/km/sihanoukville-boosts-economic-growth-with-special-incentives-for-18-projects/?utm_source=rss&utm_medium=rss&utm_campaign=sihanoukville-boosts-economic-growth-with-special-incentives-for-18-projects https://construction-property.com/km/sihanoukville-boosts-economic-growth-with-special-incentives-for-18-projects/#respond Fri, 11 Apr 2025 07:33:53 +0000 https://construction-property.com/?p=55003 នៅក្នុងចលនាដ៏សំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្រុមការងារជំរុញការវិនិយោគនៅខេត្តព្រះសីហនុបានប្រកាសផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៨ ដែលកំពុងជាប់គាំង និងគម្រោងថ្មី ដែលមានតម្លៃសរុបចំនួន ២០៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះបានបង្ហាញនៅទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារនេះ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។ ក្នុង​ចំណោម​គម្រោង​ដែល​បាន​ជ្រើស​រើស មាន​៥គម្រោង ដែលជា​អគារ​ជាប់​គាំង និង ១៣គម្រោងទៀត ជាគម្រោង​អភិវឌ្ឍ​ថ្មី។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារជិត ២.៩១៦ នៅទូទាំងវិស័យផ្សេងៗ រួមមានរោងចក្រស្ល និង កែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និង ស្ថានីយទូរទស្សន៍។ គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណចំនួន ៦.៨៧៥ លានដុល្លារ។។ កម្មវិធីដ៏ទូលំទូលាយនេះ មានគោលបំណងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ តាមរយៈផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្របសម្រួលផ្សេងៗ ដល់គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងថ្មី ដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពង្រីក និងគម្រោងមានស្រាប់ ដែលត្រូវស្នើសុំ និងដំណើរការអនុវត្តគម្រោង ក្នុងឆ្នាំ២០២៥ ក្នុងខេត្តព្រះសីហនុ បើទោះបីជាគម្រោងនោះជាគម្រោងរបស់រូបវ័ន្តបុគ្គល, […]

The post រដ្ឋផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅព្រះសីហនុចំនួន១៨ មានទុន $២០៥លាន appeared first on Construction & Property News.

]]>

នៅក្នុងចលនាដ៏សំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្រុមការងារជំរុញការវិនិយោគនៅខេត្តព្រះសីហនុបានប្រកាសផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៨ ដែលកំពុងជាប់គាំង និងគម្រោងថ្មី ដែលមានតម្លៃសរុបចំនួន ២០៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះបានបង្ហាញនៅទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារនេះ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

ក្នុង​ចំណោម​គម្រោង​ដែល​បាន​ជ្រើស​រើស មាន​៥គម្រោង ដែលជា​អគារ​ជាប់​គាំង និង ១៣គម្រោងទៀត ជាគម្រោង​អភិវឌ្ឍ​ថ្មី។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារជិត ២.៩១៦ នៅទូទាំងវិស័យផ្សេងៗ រួមមានរោងចក្រស្ល និង កែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និង ស្ថានីយទូរទស្សន៍។

គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណចំនួន ៦.៨៧៥ លានដុល្លារ។។

កម្មវិធីដ៏ទូលំទូលាយនេះ មានគោលបំណងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ តាមរយៈផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្របសម្រួលផ្សេងៗ ដល់គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងថ្មី ដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពង្រីក និងគម្រោងមានស្រាប់ ដែលត្រូវស្នើសុំ និងដំណើរការអនុវត្តគម្រោង ក្នុងឆ្នាំ២០២៥ ក្នុងខេត្តព្រះសីហនុ បើទោះបីជាគម្រោងនោះជាគម្រោងរបស់រូបវ័ន្តបុគ្គល, ឬ នីតិបុគ្គល និង ទោះបីគម្រោងនោះតូច មធ្យម និងធំក៏ដោយ។

ខណៈដែលខេត្តព្រះសីហនុ ត្រៀមលក្ខណៈសម្រាប់ការអភិវឌ្ឍន៍ផ្លាស់ប្តូរទាំងនេះ ទស្សនវិស័យសេដ្ឋកិច្ចមានភាពភ្លឺស្វាង ត្រៀមខ្លួនសម្រាប់កំណើន និងវឌ្ឍនភាពយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខ។

The post រដ្ឋផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅព្រះសីហនុចំនួន១៨ មានទុន $២០៥លាន appeared first on Construction & Property News.

]]>
https://construction-property.com/km/sihanoukville-boosts-economic-growth-with-special-incentives-for-18-projects/feed/ 0