ព័ត៌មានអន្តរជាតិ Archives - Construction & Property News The media that links your business to success Wed, 23 Apr 2025 08:35:21 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png ព័ត៌មានអន្តរជាតិ Archives - Construction & Property News 32 32 ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/?utm_source=rss&utm_medium=rss&utm_campaign=thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/#respond Wed, 23 Apr 2025 08:35:21 +0000 https://construction-property.com/?p=55084 ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​ គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។ តាមរយៈការបង្កើនអត្រា […]

The post ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង appeared first on Construction & Property News.

]]>

ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​

គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។

តាមរយៈការបង្កើនអត្រា LTV ដល់ ១០០% ធនាគារកណ្តាលថៃ មានគោលបំណងជំរុញ វិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក ដែលប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ តម្រូវការទន់ខ្សោយ និងបំណុលគ្រួសារខ្ពស់។ វិធានការនេះ ត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្ត ដល់ការទិញផ្ទះ និងកាត់បន្ថយសន្និធិលំនៅដ្ឋានលើស ព្រមជាមួយគ្នានោះនឹង បង្កហានិភ័យតិចតួចដល់ស្ថិរភាពហិរញ្ញវត្ថុ។

ទោះបីជាមានសញ្ញានៃការងើបឡើងវិញនៃម៉ាក្រូសេដ្ឋកិច្ចក៏ដោយ ទីផ្សារអចលនទ្រព្យថៃ នៅតែស្ថិតក្រោមសម្ពាធ ដោយប្រាក់កម្ចីទិញផ្ទះនៅឆ្នាំ ២០២៤ បានធ្លាក់ចុះ ១៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ១៧,៤៦ ពាន់លានដុល្លារ ខណៈដែលតម្លៃផ្ទេរអចលនទ្រព្យលំនៅដ្ឋាន ទូទាំងប្រទេសបានធ្លាក់ចុះ ៦,៣% នេះបើយោងតាមធនាគារលំនៅដ្ឋានរបស់រដ្ឋាភិបាល។

វិធានការថ្មីនេះ អនុវត្តដើម្បីកាត់បន្ថយស្ថានភាពបំណុលគ្រួសារខ្ពស់ពិសេស ដែលគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ មានចំនួន ១៦,៣៤ ពាន់ពាន់លានបាត (៤៨៦ ពាន់លានដុល្លារ) ដែលតំណាងឱ្យ ៨៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដែលជាសមាមាត្រខ្ពស់បំផុតមួយនៅអាស៊ី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira បានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការស្តារវិស័យឡើងវិញ ដោយកត់សម្គាល់ថា “វិស័យនេះគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ធំរបស់ប្រទេស ហើយមិនដំណើរការ ឲ្យបានពេញលេញអស់រយៈពេលជាង ១០ ឆ្នាំមកហើយ”។

បន្ថែមពីលើការកែសម្រួលច្បាប់ LTV រដ្ឋាភិបាលថៃ ក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវ ការកាត់បន្ថយថ្លៃសេវាផ្ទេរ និងចុះបញ្ជីកម្ចីទិញផ្ទះ ដែលពីមុនបានកាត់បន្ថយមកត្រឹម ០,០១% សម្រាប់ផ្ទះដែលមានតម្លៃរហូតដល់ ២០៨.៣៩៥ដុល្លារ ដែលជាគោលការណ៍ដែលបានផុតកំណត់កាល ពីឆ្នាំមុន។

Pichai បានបង្ហាញបន្ថែមទៀតថា ក្រសួងកំពុងស្វែងរកជម្រើសក្នុងការគ្រប់គ្រងប្រាក់កម្ចី មិនដំណើរការខ្នាតតូចក្រោម ២.៩៧៧ដុល្លារ ដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធបំណុលអតិថិជន ជាមួយនឹងផលប៉ះពាល់សារពើពន្ធតិចតួចបំផុត។ ដោយទទួលស្គាល់ថា ផលប៉ះពាល់ជារួមនៃ វិធានការនេះ លើកំណើនសេដ្ឋកិច្ច ត្បិតតែអាចនៅមានកម្រិត ប៉ុន្តែធនាគារកណ្តាលនៅតែ ប្រកាន់ជំហរថា បរិយាកាសផ្តល់ប្រាក់កម្ចីដ៏តឹងតែងនាពេលបច្ចុប្បន្ន បូករួមជាមួយនឹងអាកប្បកិរិយា បែបប្រុងប្រយ័ត្នរបស់ស្ថាប័នហិរញ្ញវត្ថុ នឹងដើរតួជារបាំងការពារប្រឆាំងនឹងហានិភ័យជាប្រព័ន្ធ ដែលអាចកើតឡើង៕

The post ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង appeared first on Construction & Property News.

]]>
https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/feed/ 0
ទុនពីបរទេសជាង$២៥ពាន់លាន ក្នុងឆ្នាំ២០២៤ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅវៀតណាមសម្រាប់ឆ្នាំ២០២៥ https://construction-property.com/km/vietnam-set-to-reclaim-real-estate-momentum-with-usd-25-4-billion-fdi-and-rising-investor-confidence/?utm_source=rss&utm_medium=rss&utm_campaign=vietnam-set-to-reclaim-real-estate-momentum-with-usd-25-4-billion-fdi-and-rising-investor-confidence https://construction-property.com/km/vietnam-set-to-reclaim-real-estate-momentum-with-usd-25-4-billion-fdi-and-rising-investor-confidence/#respond Sun, 13 Apr 2025 01:04:37 +0000 https://construction-property.com/?p=55024 វិស័យអចលនៈទ្រព្យរបស់ប្រទេសវៀតណាម បានងើបឡើងវិញដ៏រឹងមាំនៅឆ្នាំ ២០២៥ ដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) ២៥,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងប្រមាណ ៩,៤% នៃអត្រាប្រចាំឆ្នាំ រួមជាមួយនឹងភាពប្រសើរឡើងនៃអារម្មណ៍ វិនិយោគិន ការកាត់បន្ថយការចំណាយសងថ្លៃកម្ចី និងការកើនឡើងបរិមាណប្រតិបត្តិការ នៅទូទាំងទីផ្សារទ្រព្យសកម្មស្នូល។ នេះបើយោងតាមការព្យាករក្នុងរបាយការណ៍បច្ចុប្បន្នភាពទិដ្ឋភាពទីផ្សារអចលនទ្រព្យវៀតណាម ២០២៥ ដោយក្រុមហ៊ុន JLL និងបានចុះផ្សាយ នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៥។ អ្នកវិភាគមកពីក្រុមហ៊ុន JLL បានគូសបញ្ជាក់ថា ទិដ្ឋភាពវិនិយោគដ៏ចាស់ទុំរបស់វៀតណាម ត្រូវបានជំរុញដោយការពង្រីកចលករសេដ្ឋកិច្ចវណ្ណៈកណ្តាលរបស់ខ្លួន ការធ្វើកំណែទម្រង់ស៊ីជម្រៅ ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគ។ លោក Trang Lê នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាម បន្តកើនឡើងចំពេលមានការប្រែប្រួលទីផ្សារ យើងកំពុងមើលឃើញទិដ្ឋភាពវិនិយោគប្រសើរឡើង វណ្ណៈកណ្តាលដែលកំពុងកើនឡើង និងមូលដ្ឋានវិនិយោគិនកាន់តែទំនើប”។ ជាមួយនឹងការកែលម្អរចនាសម្ព័ន្ធ និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងមានការវិវឌ្ឍវិស័យអចលនទ្រព្យវៀតណាមដល់ចំណុចរបត់មួយ ដែលនឹងមានលំហូរ នៃកិច្ចព្រមព្រៀងថ្មីជាច្រើន និងសន្ទុះនៃគម្រោងនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ការិយាល័យ និងផ្នែកឧស្សាហកម្ម។ […]

The post ទុនពីបរទេសជាង$២៥ពាន់លាន ក្នុងឆ្នាំ២០២៤ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅវៀតណាមសម្រាប់ឆ្នាំ២០២៥ appeared first on Construction & Property News.

]]>

វិស័យអចលនៈទ្រព្យរបស់ប្រទេសវៀតណាម បានងើបឡើងវិញដ៏រឹងមាំនៅឆ្នាំ ២០២៥ ដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) ២៥,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងប្រមាណ ៩,៤% នៃអត្រាប្រចាំឆ្នាំ រួមជាមួយនឹងភាពប្រសើរឡើងនៃអារម្មណ៍ វិនិយោគិន ការកាត់បន្ថយការចំណាយសងថ្លៃកម្ចី និងការកើនឡើងបរិមាណប្រតិបត្តិការ នៅទូទាំងទីផ្សារទ្រព្យសកម្មស្នូល។ នេះបើយោងតាមការព្យាករក្នុងរបាយការណ៍បច្ចុប្បន្នភាពទិដ្ឋភាពទីផ្សារអចលនទ្រព្យវៀតណាម ២០២៥ ដោយក្រុមហ៊ុន JLL និងបានចុះផ្សាយ នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៥។

អ្នកវិភាគមកពីក្រុមហ៊ុន JLL បានគូសបញ្ជាក់ថា ទិដ្ឋភាពវិនិយោគដ៏ចាស់ទុំរបស់វៀតណាម ត្រូវបានជំរុញដោយការពង្រីកចលករសេដ្ឋកិច្ចវណ្ណៈកណ្តាលរបស់ខ្លួន ការធ្វើកំណែទម្រង់ស៊ីជម្រៅ ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគ។

លោក Trang Lê នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាម បន្តកើនឡើងចំពេលមានការប្រែប្រួលទីផ្សារ យើងកំពុងមើលឃើញទិដ្ឋភាពវិនិយោគប្រសើរឡើង វណ្ណៈកណ្តាលដែលកំពុងកើនឡើង និងមូលដ្ឋានវិនិយោគិនកាន់តែទំនើប”។

ជាមួយនឹងការកែលម្អរចនាសម្ព័ន្ធ និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងមានការវិវឌ្ឍវិស័យអចលនទ្រព្យវៀតណាមដល់ចំណុចរបត់មួយ ដែលនឹងមានលំហូរ នៃកិច្ចព្រមព្រៀងថ្មីជាច្រើន និងសន្ទុះនៃគម្រោងនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ការិយាល័យ និងផ្នែកឧស្សាហកម្ម។

ទីផ្សារអគារការិយាល័យរបស់ប្រទេសវៀតណាម បានបង្ហាញពីសញ្ញានៃការងើបឡើងវិញយ៉ាងច្បាស់ ជាមួយនឹងការស្រូបយកអគារការិយាល័យថ្មីៗដោយតម្រូវការទីផ្សារ មានលើសពី ៤៣,000 ម៉ែត្រការ៉េក្នុងឆ្នាំ ២០២៤។ ចំណូលចិត្តរបស់អ្នកកាន់កាប់ ក៏កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ដោយទីតាំងគម្រោងដែលមានការបញ្ជាក់វិញ្ញាបនបត្របៃតង និងចីរភាព កំពុងក្លាយជាកត្តាសំខាន់ក្នុងការសម្រេចចិត្តជួលរបស់អតិថិជន។

លោក Will Tran ប្រធានផ្នែកទីប្រឹក្សាភតិសន្យាអគារការិយាល័យប្រចាំនៅ JLL Vietnam មានប្រសាសន៍ថា “អ្នកកាន់កាប់សហសម័យនេះ  កំពុងបង្កើនភាពទាក់ទាញឆ្ពោះទៅរកកន្លែងធ្វើការ ដែលទំនើបបំផុត និងមានសមត្ថភាពខ្ពស់ ដែលមិនត្រឹមតែជួយពង្រឹងផលិតភាពប៉ុណ្ណោះទេ ថែមទាំងមានប្រៀបលើគេលើផ្នែកចីរភាពដែរ”។

ជាក់ស្តែងនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលនៃទីក្រុងហូជីមិញ តម្រូវការអគារការិយាល័យ មានការ កើនឡើង ១,៣% នៃអត្រាប្រចាំឆ្នាំ នេះបើគិតតែពីការជួលអគារការិយាល័យលំដាប់ A និង A+ ។

ផ្នែកលំនៅដ្ឋានដែលប្រឈមមុខនឹងការផ្គត់ផ្គង់ទាបបំផុតក្នុងឆ្នាំ២០២៤ ក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញផងដែរ ដោយសារការកែប្រែបទប្បញ្ញត្តិថ្មីសម្រួលការអនុម័តគម្រោង និងបង្កើនតម្លាភាពទីផ្សារ។ អ្នកអភិវឌ្ឍន៍ធំៗ កំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍មិនត្រឹមតែទៅកាន់ មជ្ឈមណ្ឌលទីក្រុងបែបប្រពៃណីដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅកាន់តំបន់រណបដែលកំពុងរីកចម្រើន ដែលតម្រូវការលំនៅដ្ឋានត្រូវបានគេរំពឹងថា នឹងកើនឡើង។ តំបន់ទាំងនេះ ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថាជាជម្រើស ដែលអាចសម្រេចបាន ចំពេលមានការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ និងផលប៉ះពាល់នៃការរីកសាយ ទីក្រុង។

ដោយឡែកចំពោះវិស័យ អចលនទ្រព្យឧស្សាហកម្ម និងភស្តុភារនៅតែជាម៉ាស៊ីនកំណើនដ៏លេចធ្លោ របស់វៀតណាម ដែលដំណើរការដោយទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន ការចូលរួមនៅក្នុងយុទ្ធសាស្រ្ត China+1 និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។

យោងតាមលោក Vân Nguyễn ប្រធានប្រតិបតិ្តការប្រចាំនៅវៀតណាមខាងជើងរបស់ក្រុមហ៊ុន JLL បានឲ្យដឹងថា “ទីផ្សារដឹកជញ្ជូន និងឧស្សាហកម្មរបស់វៀតណាមកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស… នឹងបានពង្រីកខ្លួនហួសពីគ្រាន់តែជាមជ្ឈមណ្ឌលប្រពៃណី ដែលជំរុញដោយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ និងបរិស្ថានមេត្រី”។

ជាមួយនឹងសន្ទុះនាំមុខគេលើវិស័យផលិតកម្ម និងលំហូរ FDI ទៅលើវិស័យអចលនទ្រព្យ ការកើនឡើងភាពលេចធ្លោរបស់ប្រទេសវៀតណាម នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បន្តទាក់ទាញការវិនិយោគឧស្សាហកម្ម និងភស្តុភារទ្រង់ទ្រាយធំ ដោយពង្រឹងកេរ្តិ៍ឈ្មោះ របស់ខ្លួនជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញបំផុតមួយរបស់អាស៊ីអាគ្នេយ៍៕

The post ទុនពីបរទេសជាង$២៥ពាន់លាន ក្នុងឆ្នាំ២០២៤ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅវៀតណាមសម្រាប់ឆ្នាំ២០២៥ appeared first on Construction & Property News.

]]>
https://construction-property.com/km/vietnam-set-to-reclaim-real-estate-momentum-with-usd-25-4-billion-fdi-and-rising-investor-confidence/feed/ 0
សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន https://construction-property.com/km/asean-real-estate-markets-navigate-headwinds-as-chinas-economy-falters/?utm_source=rss&utm_medium=rss&utm_campaign=asean-real-estate-markets-navigate-headwinds-as-chinas-economy-falters https://construction-property.com/km/asean-real-estate-markets-navigate-headwinds-as-chinas-economy-falters/#respond Tue, 11 Feb 2025 09:27:38 +0000 https://construction-property.com/?p=54024 ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

The post សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន appeared first on Construction & Property News.

]]>

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។

ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។

ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ ២០២៣ ឃើញថាចំនួនអ្នកទេសចរចិនបានធ្លាក់ចុះពី ១២ លាននាក់មុនសម័យកូវីដ មកត្រឹមតែ ៧-៨ លាននាក់នាពេលថ្មីៗនេះ។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះបានជះឥទ្ធិពលដោយផ្ទាល់ទៅលើអត្រាកាន់កាប់សណ្ឋាគារ តម្រូវការកន្លែងលក់រាយ និងតម្លៃអចលនទ្រព្យនៅក្នុងគោលដៅទេសចរណ៍សំខាន់ៗ។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលធ្លាប់ជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍អចលនទ្រព្យនៅទូទាំងអាស៊ីអាគ្នេយ៍ ក៏បានប្រឈមមុខនឹងការត្រួតពិនិត្យថ្មី ខណៈដែលការព្រួយបារម្ភអំពីនិរន្តរភាពបំណុល ក៏មានការកើនឡើង។ តួយ៉ាងដូចជា ស្ថានភាពរបស់ប្រទេសឡាវ អាចរាប់បានថាជាឧទាហរណ៍គួរប្រុងប្រយ័ត្នមួយ ដោយជិតពាក់កណ្តាលនៃបំណុលបរទេសចំនួន ១០,៥ ពាន់លានដុល្លាររបស់ខ្លួន គឺជំពាក់ចិន រួមទាំងការវិនិយោគអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាគម្រោងផ្លូវដែកល្បឿនលឿនចំនួន ៦ ពាន់លានដុល្លារ ជាដើម។

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ាន កំពុងសម្របខ្លួនទៅនឹងតថភាពសេដ្ឋកិច្ចថ្មីទាំងនេះ ហើយជាការឆ្លើយតប គឺសង្កេតឃើញប្រទេសអាស៊ានមួយចំនួន បានធ្វើពិពិធកម្មប្រភពវិនិយោគរបស់ពួកគេ។ ជាក់ស្តែង ចំណុចស្នូលជាយុទ្ធសាស្ត្ររបស់វៀតណាម គឺបានបង្ហាញច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងឈានរហូតសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យុទ្ធសាស្ត្រនេះ តំណាងឱ្យនិន្នាការកាន់តែទូលំទូលាយនៃបណ្តាប្រទេសអាស៊ានដែលកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើដើមទុនរបស់ចិនក្នុងវិស័យអចលនទ្រព្យរបស់ពួកគេ។

ឥណ្ឌូណេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ប្រឈមមុខនឹងបញ្ហាប្រឈមពីរនៅក្នុងទីផ្សារអចលនទ្រព្យរបស់ខ្លួន ដោយសារការកាត់បន្ថយការនាំចូលរបស់ចិនប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទាំងមូល ខណៈដែលការកើនឡើងនៃការប្រកួតប្រជែងសម្រាប់ពាណិជ្ជកម្មប៉ះពាល់ដល់លំហូរវិនិយោគ។ ចំពោះមុខបញ្ហានេះ អ្នកអភិវឌ្ឍន៍ក្នុងស្រុក និងអ្នកវិនិយោគអចលនទ្រព្យកំពុងស្វែងរកប្រភពមូលនិធិជំនួស និងឱកាសទីផ្សារយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងសក្ដានុពលនៃការផ្លាស់ប្តូរទាំងនេះ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ អ្នកវិភាគទីផ្សារកត់សម្គាល់ថា ការកាត់ផ្តាច់ទាំងស្រុងពីការវិនិយោគរបស់ចិននៅក្នុងវិស័យអចលនទ្រព្យអាស៊ាន នៅតែជារឿងមិនទំនងជានឹងអាចធ្វើបាន។ ការសិក្សាស្ទាបស្ទង់មតិមួយនៅទូទាំងអាស៊ីអាគ្នេយ៍បង្ហាញថា ប្រទេសជាសមាជិកភាគច្រើនបន្តចាត់ទុកប្រទេសចិនជាដៃគូសេដ្ឋកិច្ចចម្បងរបស់ពួកគេ ជាពិសេសក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ទំនាក់ទំនងយូរអង្វែងនេះ បង្ហាញពីតម្រូវការចាំបាច់សម្រាប់ប្រទេសអាស៊ាននីមួយៗ ក្នុងការសម្របខ្លួនជាយុទ្ធសាស្រ្តជាជាងការរៀបចំឡើងវិញនូវទីផ្សារ។

វិស័យអចលនៈទ្រព្យរបស់ម៉ាឡេស៊ី បង្ហាញពីយុទ្ធសាស្ត្រក្នុងការចេះរក្សាបាននូវលំនឹងទីផ្សារដ៏ល្អ សម្រាប់ប្រជាជាតិអាស៊ានយកជាគំរូ ព្រោះម៉ាឡេស៊ីចេះបត់ទាន់របត់និន្នាការពិភពលោក ស្របពេលជាមួយគ្នានោះចេះរក្សាបាននូវលក្ខខណ្ឌវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិចម្រុះ។ រឿងល្អសម្រាប់ម៉ាឡេស៊ី គឺការត្រលប់មកវិញដ៏មានសក្តានុពលនៃពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំនៅក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ក្តីសង្ឃឹមសម្រាប់ការបង្កើនការធ្វើពិពិធកម្មការវិនិយោគ ទោះបីជាឥទ្ធិពលរបស់ចិននៅក្នុងទីផ្សារអចលនទ្រព្យក្នុងតំបន់នៅតែសំខាន់ក៏ដោយ។

សម្រាប់មួយរយៈពេលវែងទៅខាងមុខ ទីផ្សារអចលនទ្រព្យរបស់អាស៊ាន ត្រូវប្រឈមនឹងការរៀបចំយុទ្ធសាស្ត្រឡើងវិញ។ ខណៈពេលដែលការរក្សាទំនាក់ទំនងដែលមានស្រាប់ជាមួយវិនិយោគិនចិននៅតែជារឿងមិនអាចចោលបាន អ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនអចលនទ្រព្យកំពុងស្វែងរកភាពជាដៃគូថ្មី និងប្រភពមូលនិធិកាន់តែច្រើនឡើងថែមទៀត ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព ស្ថេរភាព និងភាពធន់ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងវិវត្ត៕

The post សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន appeared first on Construction & Property News.

]]>
https://construction-property.com/km/asean-real-estate-markets-navigate-headwinds-as-chinas-economy-falters/feed/ 0
ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក https://construction-property.com/km/southeast-asian-real-estate-markets-poised-for-unprecedented-growth/?utm_source=rss&utm_medium=rss&utm_campaign=southeast-asian-real-estate-markets-poised-for-unprecedented-growth https://construction-property.com/km/southeast-asian-real-estate-markets-poised-for-unprecedented-growth/#respond Tue, 04 Feb 2025 07:45:40 +0000 https://construction-property.com/?p=53930 ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]

The post ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក appeared first on Construction & Property News.

]]>

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។

វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។

ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ គឺទីតាំងបច្ចុប្បន្នរបស់អគារ រីងហ្គីតម៉ាឡេស៊ី ដែលបានបង្កើត ជាច្រកពិសេសមួយសម្រាប់អ្នកវិនិយោគបរទេស ដោយអ្នកវិភាគទីផ្សារ បានព្យាករណ៍ ពីការឡើងថ្លៃរូបិយប័ណ្ណរបស់ម៉ាឡេស៊ី រហូតដល់ឆ្នាំ ២០២៥ ហើយអាចនឹងបន្តកើនឡើង នៅពេលខាងមុខទៀត។ ការរួមបញ្ចូលគ្នានៃតម្លៃចូលទីផ្សារដែលអាចទទួលយកបាន និងសក្តានុពលកំណើនតម្លៃរូបិយប័ណ្ណ ធ្វើឱ្យប្រទេសម៉ាឡេស៊ីជាគោលដៅវិនិយោគយុទ្ធសាស្ត្រ ប្រចាំតំបន់។

ចំណែកឯ​ទីផ្សារអចលនទ្រព្យហ្វីលីពីន នៅតែបន្តពង្រឹងជំហររបស់ខ្លួនជាគោលដៅវិនិយោគសំខាន់ ដែលជំរុញដោយវិស័យ ដំណើរការអាជីវកម្មដោយទាញធនធានពីខាងក្រៅ (BPO) ដ៏រឹងមាំរបស់ខ្លួន។ ខណៈដែលភាពជាម្ចាស់របស់ជនបរទេសលើកម្មសិទ្ធិអចលនទ្រព្យ ត្រូវបានកំណត់ត្រឹម ៤០% នៅក្នុងគម្រោងខុនដូ ភាគលាភប្រជាសាស្រ្តរបស់ប្រទេសនេះ ដែលកំណត់ដោយចំនួនប្រជាជនវ័យក្មេង ដែលកំពុងកើនឡើង – បន្តជំរុញតម្រូវការនៅទូទាំងផ្នែកលំនៅដ្ឋាន និងពាណិជ្ជកម្ម។ ជាពិសេសទីក្រុងធំៗដូចជា ម៉ានីល សេប៊ូ និងដាវ៉ាវ កំពុងជួបប្រទះនូវគន្លងកំណើនដ៏ខ្លាំង។

ក្រឡេកមកមើលទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ជាពិសេស នៅទីក្រុងបាងកក ដែលជាកន្លែង សហគមន៍ជនបរទេស រក្សាភាពទាក់ទាញរបស់ខ្លួន ដែលកំពុងរីកចម្រើន ជំរុញឱ្យមានតម្រូវការលើផ្នែក អចលនទ្រព្យលំដាប់ប្រណីតខ្ពស់។ បើនិយាយពីក្របខណ្ឌកម្មសិទ្ធិបរទេសលើអចលនទ្រព្យរបស់ ប្រទេសនេះវិញ អនុញ្ញាតឱ្យអ្នកវិនិយោគអន្តរជាតិកាន់កាប់រហូតដល់ ៤៩% នៃគម្រោងអភិវឌ្ឍន៍ខុនដូ រួមជាមួយនឹងការមិនមានការរឹតបន្តឹងលើប្រតិបត្តិការផ្ទេរប្រាក់ចំណេញក្រៅប្រទេសចំពោះ ជនបរទេសដែលផ្ទេរប្រាក់ ត្រឡប់ទៅស្រុកវិញ បានធ្វើឱ្យប្រទេសថៃក្លាយជាទីផ្សារស្នូលសម្រាប់ ផលប័ត្រអចលនទ្រព្យពិភពលោក។

ចំពោះទីផ្សារអចលនទ្រព្យនៅសិង្ហបុរីកំពុងឈរជាទីផ្សារបុព្វលាភក្នុងតំបន់ ដែលនាំមុខគេខ្ពស់បំផុត ប៉ុន្តែជាទីផ្សារមានស្ថេរភាព និងតម្លាភាពដែលមិនអាចប្រៀបផ្ទឹមបាន។ ទីតាំងរបស់រដ្ឋបរទេសនេះ ជាទីក្រុងមជ្ឈមណ្ឌល ហិរញ្ញវត្ថុសកល ធានានូវតម្រូវការជាប់លាប់ពីជនបរទេសដែលកំពុងកើនឡើង ជាពិសេស នៅក្នុងផ្នែកផ្ទះបែបប្រណីត។ ខណៈពេលដែលថ្លៃទិញចូលនៅ មានកម្រិតខ្លាំង ក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ និងទិន្នផលជួលដ៏រឹងមាំរបស់សិង្ហបុរី នៅតែបន្តទាក់ទាញអ្នកវិនិយោគ ដែលមិនចង់ប្រឈមនឹងហានិភ័យខ្ពស់ ដែលស្វែងរកផលចំណេញត្រឡប់មកវិញប្រកបដោយស្ថិរភាព។

ជារួម ទីផ្សារអចលនទ្រព្យរបស់ប្រទេសនីមួយៗ បង្ហាញពីបញ្ហាប្រឈមពិសេសរបស់ខ្លួន – រាប់ ចាប់តាំងពីកត្តាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍរបស់កម្ពុជា រហូតដល់ ការព្រួយបារម្ភ អំពីការផ្គត់ផ្គង់មិនគ្រប់គ្រាន់របស់ប្រទេសម៉ាឡេស៊ី និងភាពប្រកួតប្រជែងកើនឡើងច្រើនពេកនៅក្នុង ទីផ្សាររបស់ប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋភាពរួមនៃទីផ្សារអលចនទ្រព្យទាំងនេះ ជាសមូហភាពតំណាងឱ្យភាពរឹងមាំនៃអចលនទ្រព្យអាស៊ីអាគ្នេយ៍ ដោយផ្តល់ជូនជាពហុជម្រើសសម្រាប់វិនិយោគិនអន្តរជាតិនូវយុទ្ធសាស្រ្តវិនិយោគផ្សេងៗ រាប់ចាប់តាំងពីទីផ្សារដែលមានកំណើនខ្ពស់តែប្រឈមហានិភ័យច្រើន រហូតដល់ទីផ្សារសេដ្ឋកិច្ចដែលមានហានិភ័យទាប តែមានស្ថិរភាពច្រើន និងមានភាពចាស់ទុំ។ វិស័យអចលនទ្រព្យក្នុងតំបន់នេះ នឹងរក្សាបានកំណើនប្រកបដោយចីរភាព ឡើងវិញ ដែលជំរុញដោយ នគរូបនីយកម្ម ការកើនឡើងនៃចំនួនប្រជាជនវណ្ណៈកណ្តាល និងកំណើននៃលំហូរចូល វិនិយោគបរទេស។ សម្រាប់វិនិយោគិនដែលមានឆន្ទៈក្នុងការរុករកទិដ្ឋភាពទីផ្សារអចលនទ្រព្យដែលមានក្របខណ្ឌបទប្បញ្ញត្តិ និងលក្ខខណ្ឌទីផ្សារចម្រុះ ទីផ្សារអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍ ផ្តល់នូវឱកាសគួរឱ្យទាក់ទាញសម្រាប់ ទាំងតម្លៃដើមទុន និងទិន្នផលជួល ចាប់ពីឆ្នាំ ២០២៥នេះទៅ៕

The post ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក appeared first on Construction & Property News.

]]>
https://construction-property.com/km/southeast-asian-real-estate-markets-poised-for-unprecedented-growth/feed/ 0
លំហូរវិនិយោគបរទេសក្នុងទីផ្សារខុនដូរបស់ប្រទេសថៃនៅបន្តកើនឡើង, ទោះសេដ្ឋកិច្ចសកលនៅមិនទាន់ប្រាកដប្រជាក៏ដោយ! https://construction-property.com/km/amidst-global-uncertainty-thailands-condominium-market-sees-record-foreign-investment-surge/?utm_source=rss&utm_medium=rss&utm_campaign=amidst-global-uncertainty-thailands-condominium-market-sees-record-foreign-investment-surge https://construction-property.com/km/amidst-global-uncertainty-thailands-condominium-market-sees-record-foreign-investment-surge/#respond Sun, 02 Feb 2025 06:59:50 +0000 https://construction-property.com/?p=53905 ចំណូលរបស់ប្រទេសថៃបានមកពីការលក់ខុនដូឲ្យវិនិយោគិនបរទេស មានប្រមាណ ៥៣៨,៥ លានដុល្លារ  ក្នុងនោះមានខុនដូចំនួន ៣.៧៥៦យូនីត បានផ្ទេរ ទៅឱ្យអ្នកទិញអន្តរជាតិ ដែលមានការកើនឡើង ១១,៦% នៃអត្រាប្រចាំឆ្នាំ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ Asianews.network ចុះថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥។ បច្ចុប្បន្នភាពនៃទិដ្ឋភាពវិនិយោគក្នុងទីផ្សារអចលនទ្រព្យថៃ បង្ហាញពីចំណូលចិត្តយ៉ាងច្បាស់លាស់ ក្នុងចំណោមអ្នកទិញអន្តរជាតិ ជាក់ស្តែងអចលនទ្រព្យមានតម្លៃក្រោម ៨៧.០០០ ដុល្លារ (៣លានបាត) គ្របដណ្តប់ជាង ៥០% នៃប្រតិបត្តិការទាំងអស់។ យូនីតដែលមានទំហំចាប់ពី ៣១ ទៅ ៦០ ម៉ែត្រការ៉េ ដែលជាធម្មតា មានបន្ទប់គេងពីមួយទៅពីរបន្ទប់ បានជាប់ចំណាត់ថ្នាក់ជាប្រភេទបន្ទប់ ដែលត្រូវបានគេ ស្វែងរកច្រើនបំផុត ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការសម្រាប់លំនៅឋានរស់នៅជាក់ស្តែង និងដែលបានរចនាយ៉ាងល្អនៅក្នុងទីតាំងសំខាន់ៗ។ បើនិយាយអំពីរបាយនៃការទិញតាមភូមិសាស្រ្តវិញ ភាគច្រើនគឺនៅតែប្រមូលផ្តុំនៅក្នុងតំបន់សំខាន់ៗ ចំនួនបី គឺទីក្រុងបាងកក ឈុនបុរី និងភូកេត ដែលរួមបញ្ចូលគ្នា ចូលរួមចំណែកស្មើនឹង ៧៤% នៃប្រតិបត្តិការខុនដូអន្តរជាតិទាំងអស់។ ជនជាតិចិននាំមុខគេលើផ្នែកប្រជាសាស្រ្តវិនិយោគិនបរទេសនៅក្នុងទីផ្សារអចលនទ្រព្យថៃ បន្ទាប់មកអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ី ដែលរួមចំណែកដល់ការកើនឡើង យ៉ាងរឹងមាំប្រមាណ […]

The post លំហូរវិនិយោគបរទេសក្នុងទីផ្សារខុនដូរបស់ប្រទេសថៃនៅបន្តកើនឡើង, ទោះសេដ្ឋកិច្ចសកលនៅមិនទាន់ប្រាកដប្រជាក៏ដោយ! appeared first on Construction & Property News.

]]>

ចំណូលរបស់ប្រទេសថៃបានមកពីការលក់ខុនដូឲ្យវិនិយោគិនបរទេស មានប្រមាណ ៥៣៨,៥ លានដុល្លារ  ក្នុងនោះមានខុនដូចំនួន ៣.៧៥៦យូនីត បានផ្ទេរ ទៅឱ្យអ្នកទិញអន្តរជាតិ ដែលមានការកើនឡើង ១១,៦% នៃអត្រាប្រចាំឆ្នាំ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ Asianews.network ចុះថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥។

បច្ចុប្បន្នភាពនៃទិដ្ឋភាពវិនិយោគក្នុងទីផ្សារអចលនទ្រព្យថៃ បង្ហាញពីចំណូលចិត្តយ៉ាងច្បាស់លាស់ ក្នុងចំណោមអ្នកទិញអន្តរជាតិ ជាក់ស្តែងអចលនទ្រព្យមានតម្លៃក្រោម ៨៧.០០០ ដុល្លារ (៣លានបាត) គ្របដណ្តប់ជាង ៥០% នៃប្រតិបត្តិការទាំងអស់។ យូនីតដែលមានទំហំចាប់ពី ៣១ ទៅ ៦០ ម៉ែត្រការ៉េ ដែលជាធម្មតា មានបន្ទប់គេងពីមួយទៅពីរបន្ទប់ បានជាប់ចំណាត់ថ្នាក់ជាប្រភេទបន្ទប់ ដែលត្រូវបានគេ ស្វែងរកច្រើនបំផុត ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការសម្រាប់លំនៅឋានរស់នៅជាក់ស្តែង និងដែលបានរចនាយ៉ាងល្អនៅក្នុងទីតាំងសំខាន់ៗ។

បើនិយាយអំពីរបាយនៃការទិញតាមភូមិសាស្រ្តវិញ ភាគច្រើនគឺនៅតែប្រមូលផ្តុំនៅក្នុងតំបន់សំខាន់ៗ ចំនួនបី គឺទីក្រុងបាងកក ឈុនបុរី និងភូកេត ដែលរួមបញ្ចូលគ្នា ចូលរួមចំណែកស្មើនឹង ៧៤% នៃប្រតិបត្តិការខុនដូអន្តរជាតិទាំងអស់។

ជនជាតិចិននាំមុខគេលើផ្នែកប្រជាសាស្រ្តវិនិយោគិនបរទេសនៅក្នុងទីផ្សារអចលនទ្រព្យថៃ បន្ទាប់មកអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ី ដែលរួមចំណែកដល់ការកើនឡើង យ៉ាងរឹងមាំប្រមាណ ៨,៩% នៃតម្លៃប្រតិបត្តិការសរុប។

អ្នកសង្កេតការណ៍ទីផ្សារអចលនទ្រព្យ បានធ្វើការកត់សម្គាល់ពីការវិវត្តដ៏សំខាន់នៅក្នុងចំណូលចិត្តរបស់ អ្នកទិញ ជាមួយនឹងការផ្លាស់ប្តូរនិន្នាការឆ្ពោះទៅរកអចលនទ្រព្យណាដែលមានទំហំឯកតាធំជាងមុន ដែលនិន្នាការនេះ បង្ហាញពីការផ្លាស់ប្តូរតម្រូវការរបៀបរស់នៅក្នុងចំណោមវិនិយោគិនអន្តរជាតិ។ ការផ្លាស់ប្តូរនេះ ស្របគ្នានឹងជំហរពង្រឹងរបស់ប្រទេសថៃដែលមានមហិច្ឆតាចង់ធ្វើជាទិសដៅវិនិយោគ សំខាន់មួយ នៅអាស៊ីអាគ្នេយ៍ ដែលគាំទ្រដោយស្ថិរភាពនយោបាយ សេដ្ឋកិច្ចរឹងមាំ និងការផ្តល់របៀបរស់នៅដ៏ទាក់ទាញសម្រាប់ជនបរទេស។

អ្នកជំនាញផ្នែកអចលនទ្រព្យ បានព្យាករថា នឹងមានការកើនឡើងនៃការវិនិយោគពីបរទេស ដែលជំរុញដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តរបស់ប្រទេសថៃ និងដោយសារការលើកទឹកចិត្តពន្ធអនុគ្រោះអំណោយផលខ្លាំង។

ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលអត្រាប្តូរប្រាក់ នៅតែបន្តបង្កជាបញ្ហាប្រឈមដ៏មានសក្តានុពល ប៉ុន្តែគេសង្កេតឃើញថា វិស័យអចលនទ្រព្យ របស់ប្រទេសនេះ ហាក់នៅរក្សាបានភាពទាក់ទាញរបស់ខ្លួនចំពោះបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ មកពីអាស៊ី និងអឺរ៉ុប ដែលស្វែងរកទាំងផ្ទះទីពីរថ្មីរបស់ខ្លួន និងឱកាសវិនិយោគនៅក្នុងទីផ្សារដ៏មានថាមវន្តមួយនេះ៕

The post លំហូរវិនិយោគបរទេសក្នុងទីផ្សារខុនដូរបស់ប្រទេសថៃនៅបន្តកើនឡើង, ទោះសេដ្ឋកិច្ចសកលនៅមិនទាន់ប្រាកដប្រជាក៏ដោយ! appeared first on Construction & Property News.

]]>
https://construction-property.com/km/amidst-global-uncertainty-thailands-condominium-market-sees-record-foreign-investment-surge/feed/ 0
កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង https://construction-property.com/km/the-propertyguru-asia-real-estate-summit-marks-landmark-10th-edition-with-aspirational-discourses-on-future-of-cities/?utm_source=rss&utm_medium=rss&utm_campaign=the-propertyguru-asia-real-estate-summit-marks-landmark-10th-edition-with-aspirational-discourses-on-future-of-cities https://construction-property.com/km/the-propertyguru-asia-real-estate-summit-marks-landmark-10th-edition-with-aspirational-discourses-on-future-of-cities/#respond Wed, 18 Dec 2024 09:12:52 +0000 https://construction-property.com/?p=52972 កម្មវិធីកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី ANCHORS PROPERTYGURU WEEK ២០២៤ រួមបញ្ចូលនូវការប្រកាសពានរង្វាន់មជ្ឈិម​បូព៌ា​ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ទីក្រុងបាងកក ប្រទេសថៃ — កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru​ Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។ ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០នាក់ មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា “ទីក្រុងគឺជាផ្ទាំងក្រណាត់សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ហើយកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ីលើកទី១០ របស់ PropertyGuru បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះមហិច្ឆតានៃការរស់នៅក្នុងទីក្រុង។ តាមរយៈកិច្ចពិភាក្សា […]

The post កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង appeared first on Construction & Property News.

]]>

កម្មវិធីកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី ANCHORS PROPERTYGURU WEEK ២០២៤ រួមបញ្ចូលនូវការប្រកាសពានរង្វាន់មជ្ឈិម​បូព៌ា​ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត

ទីក្រុងបាងកក ប្រទេសថៃ — កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru​ Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។

ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០នាក់ មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។

លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា “ទីក្រុងគឺជាផ្ទាំងក្រណាត់សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ហើយកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ីលើកទី១០ របស់ PropertyGuru បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះមហិច្ឆតានៃការរស់នៅក្នុងទីក្រុង។ តាមរយៈកិច្ចពិភាក្សា និងការសន្ទនាសំខាន់ៗទាំងនេះ យើងបានរៀនពីរបៀបដែលអ្នករស់នៅ និងអាជីវកម្មនឹងបង្កើត និងតាំងទីរស់នៅដែលបានសាងសង់ឆ្ពោះទៅមុខ។ គំនិតរួម និងការសហការគ្នាដែលយើងបានឃើញក្នុងអំឡុងពេល PropertyGuru Week ជាថ្មីម្តងទៀតបានធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរបស់យើងនៅអាស៊ី។”

Jules Kay អ្នកគ្រប់គ្រងទូទៅ PropertyGuru Asia Property Awards & Events

កិច្ចប្រជុំកំពូលបានបង្ហាញពីសុន្ទរកថាគន្លឹះពីបុគ្គលឈានមុខ ដែលបានផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីការរស់នៅក្នុងទីក្រុង និន្នាការសេដ្ឋកិច្ច និងសក្តានុពលផ្លាស់ប្តូរជីវិតនៃអចលនទ្រព្យ ក្នុងចំណោមអ្នកដទៃទៀត។ លោក Hari V Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃ PropertyGuru Group បានស្វាគមន៍អ្នកចូលរួមដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ការអភិវឌ្ឍន៍អចលនទ្រព្យស្របនឹងមហិច្ឆតារបស់អ្នករស់នៅក្នុងទីក្រុង។

លោក Hari V Krishnan បានមានប្រសាសន៍ថា “យើងផ្តល់អានុភាពដល់សហគមន៍ដើម្បីរស់នៅ ធ្វើការ និងរីកចម្រើននៅក្នុងទីក្រុងនៅថ្ងៃស្អែក។ កិច្ចប្រជុំកំពូលនៅឆ្នាំនេះ បានកោះប្រជុំអ្នកជំនាញឈានមុខគេ និងអ្នកពាក់ព័ន្ធមកពីទូទាំងតំបន់អាស៊ី និងលើសពីនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសដែលប៉ះពាល់ដល់បរិស្ថានទីក្រុងរបស់យើង។ ការផ្លាស់ប្តូរគំនិតនេះបានបញ្ជាក់ជាថ្មីថា ទីតាំងដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន និងគិតគូរពីបរិស្ថាន មានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពទីក្រុង នៅពេលដែលវាផ្ទុកមនុស្សជំនាន់ក្រោយនៃអ្នកស្វែងរកអចលនទ្រព្យ និងសហគ្រាស។ យើងទាំងអស់គ្នាធ្វើឲ្យព្រឹត្តិការណ៍នេះបំផុសគំនិតសម្រាប់អនាគត។”

សុន្ទរកថាស្វាគមន៍៖ បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគតដោយ Hari V. Krishnan នាយកប្រតិបត្តិ និងនាយកគ្រប់គ្រង PropertyGuru Gro

វិលត្រលប់មកចូលរួមវិញក្នុងឆ្នាំនេះគឺលោក​ Sumana Rajarethnam នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃបណ្តាញសាជីវកម្ម ដែលបាន​ផ្តល់​សុន្ទរកថាយ៉ាងស៊ីជម្រៅ និងគាំទ្រដោយទិន្នន័យស្តីពីសេដ្ឋកិច្ចតំបន់អាស៊ី ដោយបង្ហាញពីបរិបទនៃឱកាស និងបញ្ហាប្រឈមនៃកំណើនក្នុងតំបន់ក្នុងឆ្នាំបន្ទាប់។

សុន្ទរកថាសេដ្ឋវិទូ:ទិដ្ឋភាពសេដ្ឋកិច្ចរបស់អាស៊ីក្នុងឆ្នាំ ២០២៥ ដោយ Sumana Rajarethnam នាយក បណ្តាញសាជីវកម្មបញ្ញាសេដ្ឋវិទូ​អាស៊ី​អាគ្នេយ៍

កំពូលតារាប៉ុប តារាសម្ដែង និងអ្នកបង្កើត Golf Pichaya Nitipaisalkul បានរួមចំណែកក្នុងកិច្ចប្រជុំកំពូលជាមួយនឹងសុន្ទរកថាដែលឆ្លើយតបនឹងមហិច្ឆតាជាសកលរបស់អ្នករស់នៅក្នុងទីក្រុង និងចែករំលែកដំណើររបស់គាត់ក្នុងការស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់គាត់។

មហិច្ឆតានាពេលអនាគត៖ ការរស់នៅក្នុងក្តីសុបិន្តដោយ Golf Pichaya Nitipaisalkul កំពូល​តារា​ថៃ តារាសម្តែង អ្នកបង្កើត

លោក Stephen Oehme ប្រធាននៃកិច្ចប្រជុំកំពូល អ្នកឯកទេសគ្រប់គ្រងតម្លៃ អ្នកតស៊ូមតិផ្នែកនិរន្តរភាព និងជានាយកគ្រប់គ្រងក្រុមហ៊ុន Quantum ថ្លែងសារស្តីពីទស្សនវិស័យសកលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។

បន្ថែមពីលើសុន្ទរកថាគន្លឹះ កិច្ចពិភាក្សាជាក្រុមនៃកិច្ចប្រជុំកំពូលបានផ្តល់នូវទស្សនវិស័យចម្រុះលើប្រធានបទសំខាន់ៗ។ អ្នកជំនាញដែលចូលរួមជាមួយលោកបណ្ឌិត Nai Jia Lee ប្រធានផ្នែកស៊ើបការណ៍អចលនទ្រព្យនៅ PropertyGuru Group ក្នុងកិច្ចពិភាក្សាជាក្រុមលើប្រធានបទ កំណត់ទិសដៅគេហដ្ឋាននាពេលអនាគត​ មានលោក Anton Wormann អ្នកបង្កើត Anton នៅប្រទេសជប៉ុន សហគ្រិន​ និងទីប្រឹក្សាអចលនទ្រព្យ លោក David Chong ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន REHDA (ម៉ាឡេស៊ី) និងលោក Muhammad Adhiguna Sosiawan CMO និងជានាយកស្ថាបត្យកម្មនៅ Mas Group (ឥណ្ឌូនេស៊ី)។

កិច្ចពិភាក្សាជាក្រុម៖ ការកំណត់គេហដ្ឋាននាពេលអនាគត ពីឆ្វេងទៅស្តាំ៖ Muhammad Adhiguna Sosiawan, CMO & Director of Architecture, Mas Group (Indonesia); លោក David Chong ប្រធានផ្នែកប្រតិបត្តិការ វិទ្យាស្ថាន REHDA (ម៉ាឡេស៊ី); Anton Love Wormann, Creator, Anton in Japan / Entrepreneur / Real Estate Advisor; និង Moderator Dr Nai Jia Lee ប្រធានផ្នែក Real Estate Intelligence, PropertyGuru Group

បន្ថែមពីលើប្រធានបទគេហដ្ឋាននាពេលអនាគត កិច្ចប្រជុំកំពូលបានផ្តល់ការវិភាគលើវិស័យលំនៅដ្ឋានដែលមានម៉ាកយីហោ។ លោក Bill Barnett ស្ថាបនិក និងជានាយកគ្រប់គ្រងនៃ C9 Hotelworks បានសម្របសម្រួលកិច្ចពិភាក្សាដែលរួមបញ្ចូលការគាំទ្របដិសណ្ឋាកិច្ចពី Gianfranco Bianchi អ្នកគ្រប់គ្រងទូទៅ The One Atelier អាស៊ីប៉ាស៊ីហ្វិក Leanne Reddie ប្រធានផ្នែកអភិវឌ្ឍន៍នៃសណ្ឋាគារ GHM Penny Trinh អនុប្រធានសម្រាប់ការអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះនៅ Marriott International និង Saowarin Chanprakaisi អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅ The Ascott Limited។

កិច្ចពិភាក្សាជាក្រុម៖ លំនៅដ្ឋានដែលមានម៉ាកយីហោ៖ កំណត់ឡើងវិញនូវការ​រស់​នៅ​ដ៏ប្រណិត ពីឆ្វេងទៅស្តាំ៖ Gianfranco Bianchi អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក The One Atelier; Leanne Reddie ប្រធានផ្នែកអភិវឌ្ឍន៍ សណ្ឋាគារ GHM; Penny Trinh, អនុប្រធាន, Mixed-Use Development, Marriott International; Saowarin Chanprakaisi អនុប្រធានផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម The Ascott Limited; និងអ្នកសម្របសម្រួល Bill Barnett ស្ថាបនិក & MD, C9 Hotelworks

ឥទ្ធិពលនៃវប្បធម៌ សហគមន៍ និងទីតាំងដែលបានសាងសង់ក៏បានក្លាយជាចំណុចកណ្តាលនៃកិច្ចពិភាក្សាជាក្រុមដោយមានការចូលរួមពី Wendy McEwan ប្រធានសម្រាប់ការផ្លាស់ប្តូរ និងជាប្រធានបុគ្គលិកនៅការិយាល័យនាយកប្រតិបត្តិរបស់ PropertyGuru Group Alex Bentley អ្នកបង្កើតឌីជីថល Chelsea Perino នាយកគ្រប់គ្រងទំនាក់ទំនងសកលនៃមជ្ឈមណ្ឌលប្រតិបត្តិ Kristin Thorsteins ស្ថាបនិក និងជាដៃគូគ្រប់គ្រងរបស់ Portman Investments និង Michael Jones ដែលជាអ្នកជំនាញខាងផ្នែកសុខភាព និងជាគ្រូបង្វឹកដែលមានការបញ្ជាក់ពី Pain-Free Me Studio។

ទស្សនវិទូឈានមុខគេក្នុងវិស័យស្ថាបត្យកម្ម និងការរចនាក៏បានចែករំលែកការយល់ដឹងរបស់ពួកគេនៅក្នុងកិច្ចពិភាក្សាជាក្រុមស្តីពីការរចនាដើម្បីផលប៉ះពាល់។ សម្របសម្រួលដោយ Stephen Pimbley ដៃគូស្ថាបនិក និងជានាយកនៃ SPARK Architects កិច្ចពិភាក្សានេះមានការចូលរួមជាពិសេសពី Colin Chee អ្នកបង្កើត និងជានាយកផ្នែកច្នៃប្រឌិតនៃ Never Too Small Jessica Bianca Sy នាយក និងជាប្រធានផ្នែករចនា ការច្នៃប្រឌិត និងយុទ្ធសាស្រ្តនៅ SMDC Patrick Keane ស្ថាបនិកក្រុមហ៊ុន Enter Projects Asia និង Shao-wei Huang នាយករងនៃស្ថាបត្យករ Zaha Hadid។

កិច្ចពិភាក្សាជាក្រុមចុងក្រោយបានដោះស្រាយការបញ្ចូលគ្នានៃវប្បធម៌ និងការច្នៃប្រឌិតនៅក្នុងទីក្រុងធំៗនៅមជ្ឈិមបូព៌ាដោយមានលោក David Johnson នាយកប្រតិបត្តិនៃក្រុមហ៊ុន Delivering Asia ធ្វើការសម្របសម្រួល។ វាគ្មិនរួមមាន James A. Kaplan នាយកប្រតិបត្តិនៃ Destination Capital Khalid Otain ដៃគូគ្រប់គ្រងរបស់ HLB Middle East និង Stephen Oehme

រៀបចំកម្មវិធីដោយពិធីករព្រឹត្តិការណ៍ និងការថតផ្សាយអន្តរជាតិ Tina Ryan ARES ២០២៤​ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងចំណោមព្រឹត្តិការណ៍នានានៃ PropertyGuru Week។​ កិច្ចប្រជុំកំពូលនេះត្រូវបានបញ្ចប់ទៅដោយកម្មវិធីជប់លៀងវីអាយភី ARES ការអបអរស្ត្រីដែលមានអំណាចចំនួនប្រាំនាក់ ដែលបានក្លាយជាគំរូនៃភាពចម្រុះ ភាពសមធម៌ និងការដាក់បញ្ចូលក្នុងវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធ។

កិច្ចប្រជុំកំពូលនេះក៏បានត្រួសត្រាយផ្លូវសម្រាប់កម្មវិធីពិសារអាហារថ្ងៃត្រង់សំណេះសំណាលនៃពានរង្វាន់អចលនទ្រព្យអាស៊ីអន្តរជាតិ PropertyGuru ដែលបានសម្ពោធបង្ហាញពានរង្វាន់សម្រាប់តំបន់មជ្ឈិមបូព៌ា រួមជាមួយនឹងពានរង្វាន់ចុងក្រោយបំផុតសម្រាប់ប្រទេសកម្ពុជា ចិនដីគោក ហុងកុង ម៉ាកាវ ឥណ្ឌា ជប៉ុន និងស្រីលង្កា។ PropertyGuru Week បញ្ចប់ទៅជាមួយនឹងបទបង្ហាញដ៏ស៊ីជម្រៅមួយដោយ Anton Love នៅ Cinema Oasis Bangkok។

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី ១០ ឆ្នាំ ២០២៤ ត្រូវបានឧបត្ថម្ភដោយ Sub-Zero Wolf, Delivering Asia, និង PropertyGuru for Business និងគាំទ្រដោយដៃគូផ្លូវការ PropertyGuru ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru ដៃគូប្រព័ន្ធផ្សព្វផ្សាយ Bridges, BusinessWorld, Detik.com, Kompas.com, Luxury Society Asia, Manila Bulletin, Prop2morrow, Tatler Asia Homes និង The Philippine Star; និងសមាគមគាំទ្រ វិទ្យាស្ថាន REHDA។

កម្មវិធីជប់លៀងវីអាយភី ARES ត្រូវបានគាំទ្រដោយ PropertyGuru for Business និង Dao Ethical Gifts (គម្រោងផ្តល់អំណាចស្ត្រី)។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើសារអេឡិចត្រូនិចទៅកាន់ ares@propertyguru.com ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaRealEstate AsiaPropertyAwards.com

 ចប់ 

សម្គាល់៖ ការប្រើប្រាស់ឡូហ្គូ PropertyGuru គឺត្រូវបានកំណត់សម្រាប់តែការចុះផ្សាយអត្ថបទនេះតែប៉ុណ្ណោះ។

ទំនាក់ទំនង PROPERTYGURU

ការសាកសួរទូទៅ៖
Richard Allan Aquino, ប្រធានផ្នែកម៉ាកយីហោ និងសេវាកម្មទីផ្សារ
ទូរស័ព្ទ៖ +66 92 954 4154
អ៊ីម៉ែល៖ allan@propertyguru.com

ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូសហការ៖
Nate Dacua, នាយកជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មទីផ្សារ
ទូរស័ព្ទ៖ +66 92 701 2510
អ៊ីម៉ែល៖ nate@propertyguru.com

Piyachanok Raungpaka, បុគ្គលិកជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មទីផ្សារ
ទូរស័ព្ទ៖ +66 94 887 5163
អ៊ីម៉ែល៖ piyachanok@propertyguru.com    

ផ្នែកទីផ្សារ៖
Marco Bagna-Dulyachinda, ប្រធានផ្នែកទីផ្សារវដ្តជីវិតផលិតផល

ទូរស័ព្ទ៖ +66 94 954 4154

អ៊ីម៉ែល៖ marco@propertyguru.com

អំពីកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PROPERTYGURU

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PROPERTYGURU (ARES) គឺជាការប្រមូលផ្តុំកំពូលនៃគំនិតដ៏ល្អបំផុតរបស់ឧស្សាហកម្មនេះ អ្នកដឹកនាំអាជីវកម្មកម្រិតកំពូល និងអ្នកធ្វើការសម្រេចចិត្ត។ បង្កើតឡើងដើម្បី ‘អប់រំ ច្នៃប្រឌិត និងបំផុសគំនិត’ ARES ផ្តោតលើភាពជឿនលឿននៃបច្ចេកវិទ្យាអចលនទ្រព្យ អគារបៃតង និរន្តរភាព ភាពចម្រុះ ការដាក់បញ្ចូល និងការច្នៃប្រឌិត។ ប្រតិភូជាង ៥០០ នាក់ដែលបានចុះឈ្មោះដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដែលរួមមានអ្នកជំនាញផ្នែកអចលនទ្រព្យ និងបច្ចេកវិទ្យាអចលនទ្រព្យ វីរជនអាកាសធាតុ ជើងឯកនិរន្តរភាព អ្នកបង្កើតនិន្នាការ និងប្រតិបត្តិករចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាមកពីជុំវិញតំបន់ និងលើសពីនេះ បានចូលរួមដើម្បីធ្វើឱ្យមានការគិតឡើងវិញ ការផ្លាស់ប្តូរគំនិត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិនៅ ARES ដែលមានលក្ខណៈពិសេសសំខាន់ៗជាសកលរួមមាន ករណីសិក្សា កិច្ចពិភាក្សាជាក្រុម ស្តង់ដៃគូ និងអាហារថ្ងៃត្រង់សំណេះសំណាល។

ARES គឺជាផ្នែកមួយនៃ ‘PropertyGuru Week’ ដ៏គួរឱ្យរំភើបក្នុងខែធ្នូ ឆ្នាំ ២០២៤ ស្របពេលជាមួយនឹងកម្មវិធីជួបជុំវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru និងពិធីធ្វើបទបង្ហាញ ដែលត្រូវបានចូលរួមដោយអ្នកអភិវឌ្ឍន៍ និងអ្នកដឹកនាំអចលនទ្រព្យល្អបំផុតក្នុងតំបន់ ហើយត្រូវបានទស្សនាដោយអ្នកវិនិយោគ ភ្នាក់ងារ និងអ្នកប្រើប្រាស់ តាមរយៈការផ្សាយបន្តផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ AsiaRealEstateSummit.com

អំពី PROPERTYGURU GROUP

PropertyGuru គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ ឈានមុខគេរបស់អាស៊ីអាគ្នេយ៍ ហើយជាគោលដៅជាទីពេញចិត្តសម្រាប់អ្នកស្វែងរកអចលនទ្រព្យជាង ២៨ លាននាក់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយភ្នាក់ងារជិត ៤៦,០០០ ក្នុងមួយខែដើម្បីស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ។ PropertyGuru ផ្តល់អំណាចដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងការចុះបញ្ជីអចលនទ្រព្យជាង ២.១ លាន ការយល់ដឹងស៊ីជម្រៅ និងដំណោះស្រាយដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម។

PropertyGuru.com.sg ត្រូវបានបើកដំណើរការក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមក PropertyGuru Group បានធ្វើឱ្យដំណើរអចលនទ្រព្យមានតម្លាភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ PropertyGuru បានរីកចម្រើនទៅជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ ដែលមានកំណើនខ្ពស់ជាមួយនឹងផលប័ត្រដ៏រឹងមាំរួមទាំងទីផ្សារអចលនទ្រព្យឈានមុខគេ និងកម្មវិធីទូរស័ព្ទដែលទទួលបានពានរង្វាន់នៅទូទាំងទីផ្សារស្នូលរបស់ខ្លួន ទីផ្សារបញ្ចាំ​PropertyGuru Finance វេទិកាសេវាកម្មតាមផ្ទះ Sendhelper ដំណោះស្រាយសហគ្រាសដែលមានកម្មសិទ្ធិក្រោម PropertyGuru for Business រួមមាន DataSense ValueNet ពានរង្វាន់ ព្រឹត្តិការណ៍ និងការបោះពុម្ពផ្សាយទូទាំងតំបន់អាស៊ី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ PropertyGuruGroup.com; PropertyGuru Group on LinkedIn

1ផ្អែកលើទិន្នន័យ SimilarWeb ចន្លោះខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤។
2ផ្អែកលើទិន្នន័យ Google Analytics ចន្លោះខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤។

3ផ្អែកលើទិន្នន័យនៅចន្លោះខែមករា ឆ្នាំ ២០២៤ ដល់ខែមីនា ឆ្នាំ ២០២៤។
4ផ្អែកលើទិន្នន័យនៅចន្លោះខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤។

 

The post កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង appeared first on Construction & Property News.

]]>
https://construction-property.com/km/the-propertyguru-asia-real-estate-summit-marks-landmark-10th-edition-with-aspirational-discourses-on-future-of-cities/feed/ 0
អ្នកជំនាញអចលនទ្រព្យផ្តល់យុទ្ធសាស្ត្រថ្មីដើម្បីរកច្រកចេញ ខណៈទីផ្សារអចលនទ្រព្យអាស៊ាន+៣ នៅបន្តជាប់គាំង ហាក់គ្មានពន្លឺ https://construction-property.com/km/expert-dual-pronged-strategy-to-navigate-post-pandemic-challenges-in-the-asean3-property-market/?utm_source=rss&utm_medium=rss&utm_campaign=expert-dual-pronged-strategy-to-navigate-post-pandemic-challenges-in-the-asean3-property-market https://construction-property.com/km/expert-dual-pronged-strategy-to-navigate-post-pandemic-challenges-in-the-asean3-property-market/#respond Sun, 15 Dec 2024 07:02:00 +0000 https://construction-property.com/?p=52913 ទីផ្សារអចលនទ្រព្យអាស៊ានបូក៣ ដែលគ្របដណ្តប់ប្រទេសអាស៊ានរួមជាមួយនឹងប្រទេសចិន ហុងកុង ជប៉ុន និងកូរ៉េ កំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃ និងបរិមាណទំនិញប្រតិបត្តិការ ដែលរួមផ្សំដោយឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្តុកអតិរេក និងអ្នកអភិវឌ្ឍន៍ដែលមានហានិភ័យ។ បញ្ហាប្រឈមទាំងនេះ បូកបន្ថែមលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការថយចុះទំនុកចិត្តរបស់អ្នកទិញ បញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់វិធានការស្តារស្ថេរភាពទាំងក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ានបូក៣។ ស្ថានភាពនេះត្រូវបានគូសបញ្ជាក់នៅក្នុងការវិភាគថ្នាក់តំបន់ នាពេលថ្មីៗនេះ ដែលចុះផ្សាយដោយ Thailand-business-news នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការតស៊ូនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត គេនៅចាំបានថា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសាកល ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសេដ្ឋកិច្ចអាស៊ានបូក៣ បានប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរ។ កំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន រួមជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ធំៗដូចជា Evergrande និង Country Garden បានរីកដុះដាលពាសពេញតំបន់ ដែលគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុថា្នក់តំបន់ទាំងមូល។ បរិមាណប្រតិបត្តិការចរាចរទំនិញក្នុងតំបន់ បានធ្លាក់ចុះ ហើយជាង ២០% នៃមូលបត្របំណុលដែលបោះលក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាស៊ាន+៣ ដែលភាគច្រើនត្រូវបានគេវាយតម្លៃថាជា “ប័ណ្ណបំណុល” ដែលមានហានិភ័យខ្ពស់នោះ  ត្រូវបានគេរំពឹងថា នឹងដល់ពេលអស់សុពលភាពនៅត្រឹមឆ្នាំ ២០២៥ ដែលកត្តានេះ នឹងបង្កើនហានិភ័យខ្លាំងជាងពេលមុន។ ថ្វីបើមានការលំបាកទាំងនេះក៏ដោយ ក៏សេដ្ឋកិច្ចសម្រាប់តែប្រទេសក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ថ្វីត្បិតតែបានចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសគឺផុតពីវិបត្តិប្រព័ន្ធហិរញ្ញវត្ថុ ដែលឃើញមាននៅក្នុងប្រទេសសមភាគីបូក៣ របស់ខ្លួនក៏ពិតមែន។ […]

The post អ្នកជំនាញអចលនទ្រព្យផ្តល់យុទ្ធសាស្ត្រថ្មីដើម្បីរកច្រកចេញ ខណៈទីផ្សារអចលនទ្រព្យអាស៊ាន+៣ នៅបន្តជាប់គាំង ហាក់គ្មានពន្លឺ appeared first on Construction & Property News.

]]>

ទីផ្សារអចលនទ្រព្យអាស៊ានបូក៣ ដែលគ្របដណ្តប់ប្រទេសអាស៊ានរួមជាមួយនឹងប្រទេសចិន ហុងកុង ជប៉ុន និងកូរ៉េ កំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃ និងបរិមាណទំនិញប្រតិបត្តិការ ដែលរួមផ្សំដោយឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្តុកអតិរេក និងអ្នកអភិវឌ្ឍន៍ដែលមានហានិភ័យ។ បញ្ហាប្រឈមទាំងនេះ បូកបន្ថែមលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការថយចុះទំនុកចិត្តរបស់អ្នកទិញ បញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់វិធានការស្តារស្ថេរភាពទាំងក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ានបូក៣។ ស្ថានភាពនេះត្រូវបានគូសបញ្ជាក់នៅក្នុងការវិភាគថ្នាក់តំបន់ នាពេលថ្មីៗនេះ ដែលចុះផ្សាយដោយ Thailand-business-news នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ការតស៊ូនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត

គេនៅចាំបានថា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសាកល ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសេដ្ឋកិច្ចអាស៊ានបូក៣ បានប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរ។ កំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន រួមជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ធំៗដូចជា Evergrande និង Country Garden បានរីកដុះដាលពាសពេញតំបន់ ដែលគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុថា្នក់តំបន់ទាំងមូល។ បរិមាណប្រតិបត្តិការចរាចរទំនិញក្នុងតំបន់ បានធ្លាក់ចុះ ហើយជាង ២០% នៃមូលបត្របំណុលដែលបោះលក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាស៊ាន+៣ ដែលភាគច្រើនត្រូវបានគេវាយតម្លៃថាជា “ប័ណ្ណបំណុល” ដែលមានហានិភ័យខ្ពស់នោះ  ត្រូវបានគេរំពឹងថា នឹងដល់ពេលអស់សុពលភាពនៅត្រឹមឆ្នាំ ២០២៥ ដែលកត្តានេះ នឹងបង្កើនហានិភ័យខ្លាំងជាងពេលមុន។ ថ្វីបើមានការលំបាកទាំងនេះក៏ដោយ ក៏សេដ្ឋកិច្ចសម្រាប់តែប្រទេសក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ថ្វីត្បិតតែបានចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសគឺផុតពីវិបត្តិប្រព័ន្ធហិរញ្ញវត្ថុ ដែលឃើញមាននៅក្នុងប្រទេសសមភាគីបូក៣ របស់ខ្លួនក៏ពិតមែន។

ដោយឡែកនៅទូទាំងពិភពលោក វិស័យអចលនទ្រព្យពាណិជ្ជកម្មក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន រួមទាំងសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃទ្វីបអឺរ៉ុប បានបង្ហាញពីភាពធន់ បើទោះបីជាភាពងាយរងគ្រោះមួយចំនួននៅតែបន្តកើតមានក៏ដោយ។ ទោះយ៉ាងណាក្តី ទំហំនៃបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន+៣ ជាពិសេសផ្នែកហិរញ្ញប្បទានអចលនទ្រព្យ នៅតែស្ថិតក្នុងស្ថានភាពយ៉ាប់យឺនខ្លាំងនៅឡើយ។

ហានិភ័យ​ហិរញ្ញវត្ថុ និង​ការ​ធ្លាក់​ចុះនៃកម្ចីវិនិយោគ​ក្នុងទីផ្សារខ្ពស់

លទ្ធភាពទទួលបានប្រាក់ចំណេញ និងសេវាបំណុលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២១ ជាមួយនឹងកម្ចីវិនិយោគក្នុងទីផ្សារខ្ពស់ កាលពីក្នុងអំឡុងពេលនៃសេដ្ឋកិច្ចរីកចំរើនមុនមានវិបត្តិ ឥឡូវនេះបានក្លាយមកជាការបង្កហានិភ័យយ៉ាងខ្លាំងទៅវិញ ចំពេលមានការកើនឡើងអត្រាការប្រាក់ និងស្ថានភាពទីផ្សារកាន់តែអាក្រក់។ អ្វីដែលរឹតតែគួរឱ្យព្រួយបារម្ភទៅទៀតនោះ គឺសម្ពាធលើការផ្តល់ហិរញ្ញប្បទានឡើងវិញ បានបន្ថែមទម្ងន់លើបញ្ហានេះ នៅពេលដែលអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនានា កំពុងតែប្រឹងទ្រទ្រង់ប្រតិបត្តិការក្រោមការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុដែលកំពុងមានការរឹតបន្តឹងស្រាប់ទៅហើយ។

យុទ្ធសាស្ត្រធ្វើឱ្យមានស្ថិរភាពផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុ

ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងទាំងនេះ អ្នកជំនាញបានស្នើយុទ្ធសាស្រ្តមួយដែលគេហៅថា យុទ្ធសាស្ត្រ​ទ្វេកោណ “dual-pronged strategy”។ ទី១ ពាក់ព័ន្ធនឹងការអនុវត្តវិធានការកំណត់គោលដៅដើម្បីប្រឆាំងនឹងអារម្មណ៍ទីផ្សារអវិជ្ជមាន និងការពារការបរាជ័យរបស់ក្រុមហ៊ុនទាំងឡាយណាដែលមានបញ្ហាជាប់គាំងលំហូរសាច់ប្រាក់បន្ទាន់មិនអាចដោះបំណុលបាន។ តាមយុទ្ធសាស្ត្រនេះ រដ្ឋាភិបាល ត្រូវជ្រើសរើសគាំទ្រគម្រោងណា ដែលមើលទៅមានលទ្ធភាពអាចសម្រេចជោគជ័យបានតែកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកសាច់ប្រាក់បណ្តោះអាសន្ន ទន្ទឹមនឹងនោះត្រូវអនុវត្តដោយប្រុងប្រយ័ត្ននូវគោលនយោបាយ «ជំរុញតម្រូវការទីផ្សារ» ដែលស្របតាមតម្រូវការជាតិ។

យុទ្ធសាស្ត្រទី២ ក្នុងពេលជាមួយគ្នានេះ ការពង្រឹងវិស័យហិរញ្ញវត្ថុតម្រូវឱ្យមានការធ្វើពិពិធកម្មគំរូអាជីវកម្មរបស់ធនាគារតូចៗ ពង្រឹងភាពធន់របស់ស្ថាប័នមិនមែនធនាគារ និងការរឹតបន្តឹងក្របខ័ណ្ឌច្បាប់ដើម្បីលើកកម្ពស់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ។ វិធានការទាំងនេះ មានគោលបំណងធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាព ខណៈពេលដែលធានាឱ្យប្រព័ន្ធហិរញ្ញវត្ថុនៅតែរឹងមាំ និងអាចសម្របខ្លួនបាន។

ផ្លូវឆ្ពោះទៅមុខដើម្បីភាពធន់

ខណៈពេលដែលសេដ្ឋកិច្ចអាស៊ាន+៣ កំពុងរកផ្លូវចេញពីបញ្ហាប្រឈមទាំងនេះ កិច្ចខិតខំប្រឹងប្រែងនិងយុទ្ធសាស្ត្របន្សាំរួមគ្នារបស់ប្រទេសក្នុងតំបន់ នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងពង្រឹងទីផ្សារប្រឆាំងនឹងភាពមិនច្បាស់លាស់នាពេលអនាគត។ ការផ្តោតការយកចិត្តទុកដាក់រួមគ្នាលើស្ថិរភាពទាំងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុបែបនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសក្នុងតំបន់ក្នុងការសម្រេចបាននូវភាពធន់ និងកំណើនសេដ្ឋកិច្ចរយៈពេលវែង៕

The post អ្នកជំនាញអចលនទ្រព្យផ្តល់យុទ្ធសាស្ត្រថ្មីដើម្បីរកច្រកចេញ ខណៈទីផ្សារអចលនទ្រព្យអាស៊ាន+៣ នៅបន្តជាប់គាំង ហាក់គ្មានពន្លឺ appeared first on Construction & Property News.

]]>
https://construction-property.com/km/expert-dual-pronged-strategy-to-navigate-post-pandemic-challenges-in-the-asean3-property-market/feed/ 0
ថៃ​ចាប់អារម្មណ៍ច្បាប់​ជួលដី​ធ្លីរបស់​កម្ពុជា ថាជាគំរូល្អសម្រាប់​កែ​លម្អ​ច្បាប់​អចលន​ទ្រព្យ​របស់ខ្លួន https://construction-property.com/km/thailand-looks-to-revamp-real-estate-laws-with-cambodias-leasehold-model-in-focus/?utm_source=rss&utm_medium=rss&utm_campaign=thailand-looks-to-revamp-real-estate-laws-with-cambodias-leasehold-model-in-focus https://construction-property.com/km/thailand-looks-to-revamp-real-estate-laws-with-cambodias-leasehold-model-in-focus/#respond Wed, 20 Nov 2024 08:22:50 +0000 https://construction-property.com/?p=52508 ប្រទេសថៃកំពុងរៀបចំកែប្រែច្បាប់អចលនទ្រព្យរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេសដោយស្នើឱ្យមានវិសោធនកម្មសំខាន់ៗដើម្បីបន្តរយៈពេលជួលចាប់ពីអតិបរមា ៣០ ឆ្នាំដល់ ៩៩ ឆ្នាំ ដោយយកគំរូតាមកម្ពុជា។ គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira មានគោលបំណងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស និងដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើង។ គំនិតផ្តួចផ្តើមវិសោធនកម្មច្បាប់អចលនទ្រព្យ ដែលបានប្រកាសនិងធ្វើបច្ចុប្បន្នភាពដោយ Aseannow.com នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ផ្តោតលើការលើកកម្ពស់ “សិទ្ធិលើការជួលទ្រព្យសកម្ម “។ គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ ច្បាប់​ថៃ​រឹតត្បិត​កម្មសិទ្ធិ​របស់​ជនបរទេស​លើ​ដីធ្លី ដែល​បង្ហាញ​ពី​ឧបសគ្គ​ធំ​សម្រាប់​អ្នក​វិនិយោគ​អន្តរជាតិ នេះបើប្រៀបធៀបទៅនឹងច្បាប់អចលនទ្រព្យរបស់ប្រទេសមួយចំនួនទៀត។ ជាក់ស្តែងដូចជាច្បាប់របស់ប្រទេសអង់គ្លេស វែល បារាំង និងកម្ពុជា សុទ្ធតែបានអនុវត្តដោយជោគជ័យនូវច្បា​ប់ជួលពិសេសដែលអនុញ្ញាតឱ្យមានការជួលរយៈពេលវែង និងផ្តល់សិទ្ធិកាន់តែច្រើនដល់អ្នកជួល។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីនៅជាឥស្សរជនលេចធ្លោមួយរូបនៅក្នុងគណបក្សគ្រប់គ្រងរដ្ឋាភិបាល ពីមុនធ្លាប់បានស្នើថា ដីណាមួយដែលលក់ទៅឱ្យជនបរទេស គួរតែផ្ទេរទៅការគ្រប់គ្រងរបស់រដ្ឋក្រោមនាយកដ្ឋានរតនាគារជាតិជាមុនសិន។ នៅខែមេសា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីថៃ បានណែនាំក្រសួងផ្សេងៗ ឱ្យស្វែងយល់ពីលក្ខខណ្ឌជួលយូរជាងនេះ ហើយនៅខែមិថុនា ក្រសួងមហាផ្ទៃត្រូវបានប្រគល់ភារកិច្ចឱ្យជំរុញសំណើទាំងនេះ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងដោះស្រាយដែនកំណត់នៃការវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ។ គួរកត់សម្គាល់ថា ច្បាប់ភូមិបាលឆ្នាំ ២០០១ របស់កម្ពុជា […]

The post ថៃ​ចាប់អារម្មណ៍ច្បាប់​ជួលដី​ធ្លីរបស់​កម្ពុជា ថាជាគំរូល្អសម្រាប់​កែ​លម្អ​ច្បាប់​អចលន​ទ្រព្យ​របស់ខ្លួន appeared first on Construction & Property News.

]]>

ប្រទេសថៃកំពុងរៀបចំកែប្រែច្បាប់អចលនទ្រព្យរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេសដោយស្នើឱ្យមានវិសោធនកម្មសំខាន់ៗដើម្បីបន្តរយៈពេលជួលចាប់ពីអតិបរមា ៣០ ឆ្នាំដល់ ៩៩ ឆ្នាំ ដោយយកគំរូតាមកម្ពុជា។ គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira មានគោលបំណងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស និងដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើង។ គំនិតផ្តួចផ្តើមវិសោធនកម្មច្បាប់អចលនទ្រព្យ ដែលបានប្រកាសនិងធ្វើបច្ចុប្បន្នភាពដោយ Aseannow.com នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ផ្តោតលើការលើកកម្ពស់ “សិទ្ធិលើការជួលទ្រព្យសកម្ម “។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ ច្បាប់​ថៃ​រឹតត្បិត​កម្មសិទ្ធិ​របស់​ជនបរទេស​លើ​ដីធ្លី ដែល​បង្ហាញ​ពី​ឧបសគ្គ​ធំ​សម្រាប់​អ្នក​វិនិយោគ​អន្តរជាតិ នេះបើប្រៀបធៀបទៅនឹងច្បាប់អចលនទ្រព្យរបស់ប្រទេសមួយចំនួនទៀត។ ជាក់ស្តែងដូចជាច្បាប់របស់ប្រទេសអង់គ្លេស វែល បារាំង និងកម្ពុជា សុទ្ធតែបានអនុវត្តដោយជោគជ័យនូវច្បា​ប់ជួលពិសេសដែលអនុញ្ញាតឱ្យមានការជួលរយៈពេលវែង និងផ្តល់សិទ្ធិកាន់តែច្រើនដល់អ្នកជួល។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីនៅជាឥស្សរជនលេចធ្លោមួយរូបនៅក្នុងគណបក្សគ្រប់គ្រងរដ្ឋាភិបាល ពីមុនធ្លាប់បានស្នើថា ដីណាមួយដែលលក់ទៅឱ្យជនបរទេស គួរតែផ្ទេរទៅការគ្រប់គ្រងរបស់រដ្ឋក្រោមនាយកដ្ឋានរតនាគារជាតិជាមុនសិន។ នៅខែមេសា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីថៃ បានណែនាំក្រសួងផ្សេងៗ ឱ្យស្វែងយល់ពីលក្ខខណ្ឌជួលយូរជាងនេះ ហើយនៅខែមិថុនា ក្រសួងមហាផ្ទៃត្រូវបានប្រគល់ភារកិច្ចឱ្យជំរុញសំណើទាំងនេះ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងដោះស្រាយដែនកំណត់នៃការវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ។

គួរកត់សម្គាល់ថា ច្បាប់ភូមិបាលឆ្នាំ ២០០១ របស់កម្ពុជា និងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧​ របស់កម្ពុជា អនុញ្ញាតឱ្យមានកិច្ចសន្យាជួលរហូតដល់ ៩៩ឆ្នាំ ដោយផ្តល់នូវសន្តិសុខ និងសិទ្ធិរយៈពេលវែងសម្រាប់អ្នកវិនិយោគបរទេស​ ដែលមានលក្ខខណ្ឌអំណោយផលច្រើនជាងដល់ជនបរទេស។ ក្របខណ្ឌអំណោយផលផ្លូវច្បាប់នេះ ធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាជាគំរូមួយដែលចេះប្រើប្រាស់ការរៀបចំសិទ្ធិជួលលើអចលនទ្រព្យ ដើម្បីទាក់ទាញអ្នកវិនិយោគអចលនទ្រព្យនៅទូទាំងពិភពលោក។

ដោយមើលឃើញពីចំណុចគំរូដ៏ល្អនេះ រដ្ឋាភិបាលរបស់ប្រទេសថៃ ដឹកនាំដោយលោក Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ កំពុងស្វែងរកយុទ្ធសាស្រ្តដើម្បីបន្ស៊ីគោលការណ៍ច្បាប់អលចនទ្រព្យរបស់ខ្លួនឱ្យស្របតាមស្តង់ដារអន្តរជាតិ ដោយទទួលយកធាតុនៃគំរូភតិសន្យាដ៏ជោគជ័យទាំងនេះ។

គួររំលឹកថា ច្បាប់ស្តីពីសិទ្ធិលើការជួលឆ្នាំ ២០១៩ របស់ប្រទេសថៃ នាពេលបច្ចុប្បន្ននេះអនុញ្ញាតឱ្យមានការជួលចាប់ពីតែចន្លោះពី ៣ ទៅ ៣០ ឆ្នាំប៉ុណ្ណោះ ដែលវិសាលភាពមានកំណត់របស់វា ធ្វើឱ្យមានការប្រឈមសម្រាប់ការអនុម័តលើគម្រោងធំៗនិងរយៈយូរមួយចំនួន។ ការពង្រីកលក្ខខណ្ឌទាំងនេះទៅដល់ ៩៩ ឆ្នាំ អាចជាកត្តាជំរុញសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់ ដោយផ្តល់នូវភាពទាក់ទាញការវិនិយោគឱ្យប្រសើរឡើង និងស្របតាមការអនុវត្តជាសកល។

ភាពជោគជ័យរបស់ប្រទេសកម្ពុជា រួមជាមួយនឹងឧទាហរណ៍ពីប្រទេសផ្សេងទៀតដូចជាប្រទេសអង់គ្លេស វេលស៍ និងបារាំង ផ្តល់ការយល់ដឹងដ៏មានតម្លៃដល់ប្រទេសថៃ ខណៈដែលខ្លួនកំពុងស្វែងរកការធ្វើទំនើបកម្មបទប្បញ្ញត្តិអចលនទ្រព្យរបស់ខ្លួន។ តាមរយៈការកំណត់ និងពង្រីកសិទ្ធិជួលឱ្យកាន់តែប្រសើរឡើង ប្រទេសថៃមានបំណងដាក់ខ្លួនជាគោលដៅទាក់ទាញបន្ថែមទៀត សម្រាប់ការវិនិយោគអចលនទ្រព្យអន្តរជាតិ ជំរុញសេដ្ឋកិច្ច និងវិស័យឧស្សាហកម្មពាក់ព័ន្ធ៕

The post ថៃ​ចាប់អារម្មណ៍ច្បាប់​ជួលដី​ធ្លីរបស់​កម្ពុជា ថាជាគំរូល្អសម្រាប់​កែ​លម្អ​ច្បាប់​អចលន​ទ្រព្យ​របស់ខ្លួន appeared first on Construction & Property News.

]]>
https://construction-property.com/km/thailand-looks-to-revamp-real-estate-laws-with-cambodias-leasehold-model-in-focus/feed/ 0
ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣% https://construction-property.com/km/thai-office-space-vacancy-rate-rises-26-3-yet-thailands-richest-billionaire-optimistic-about-market-demand-growth/?utm_source=rss&utm_medium=rss&utm_campaign=thai-office-space-vacancy-rate-rises-26-3-yet-thailands-richest-billionaire-optimistic-about-market-demand-growth https://construction-property.com/km/thai-office-space-vacancy-rate-rises-26-3-yet-thailands-richest-billionaire-optimistic-about-market-demand-growth/#respond Tue, 19 Nov 2024 04:36:31 +0000 https://construction-property.com/?p=52479 អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។​ ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ […]

The post ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣% appeared first on Construction & Property News.

]]>

អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។​

ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ កន្លែង ដោយអគារមួយបានរាយការណ៍ថាមានអ្នកកាន់កាប់ ៥០% រួចហើយ។

ទោះបីជាមានសុទិដ្ឋិនិយមនេះក៏ដោយ ឱនភាពក្នុងវិស័យអគារការិយាល័យនៅតែបន្ត ជាមួយនឹងអត្រាទំនេរនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុងបាងកក បានកើនឡើងពី ២៥,៤% ទៅ ២៦,៣% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ អត្រាទំនេរសម្រាប់អគារប្រភេទជាឃ្លាំងជួលដាក់ទំនិញ ក៏នៅតែមានកម្រិតខ្ពស់ផងដែរគឺលើសពី ២១%។

យ៉ាងណាក្តី លោក Panote បានសង្កត់ធ្ងន់លើសក្ដានុពលនៃកំណើនក្នុងតំបន់ ចំពេលមានការផ្លាស់ប្តូរគំរូពាណិជ្ជកម្មពិភពលោក។ ជាមួយនឹងរដ្ឋបាលរបស់ប្រធានាធិបតី Biden បន្តដាក់ពន្ធលើទំនិញចិនដែលមានតម្លៃរាប់ពាន់លានដុល្លារ ហើយអតីតប្រធានាធិបតី Trump តស៊ូមតិសម្រាប់របាំងពាណិជ្ជកម្មកាន់តែតឹងរ៉ឹង អាស៊ីអាគ្នេយ៍កំពុងឈរលើទីតាំងយុទ្ធសាស្ត្រល្អបំផុតដែលនឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការវិនិយោគបរទេស ចេញពីជម្លោះនេះ។

ថ្មីៗនេះ រដ្ឋាភិបាលថៃបានរាយការណ៍ពីការកើនឡើងគួរឱ្យចាប់អារម្មណ៍ គឺប្រមាណ ៣៥% នៃពាក្យសុំវិនិយោគបរទេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលមានទំហំវិនិយោគ ប្រមាណ ជាង ៣ពាន់លានដុល្លារអាមេរិក ដែលជំរុញភាគច្រើនដោយវិនិយោគិនចិន និងសិង្ហបុរី នេះបើយោងតាមប្រភពពីក្រុមប្រឹក្សាវិនិយោគថៃ៕

The post ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣% appeared first on Construction & Property News.

]]>
https://construction-property.com/km/thai-office-space-vacancy-rate-rises-26-3-yet-thailands-richest-billionaire-optimistic-about-market-demand-growth/feed/ 0
ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស https://construction-property.com/km/thailands-usd-6-5-billion-ev-industry-set-to-power-commercial-real-estate-growth/?utm_source=rss&utm_medium=rss&utm_campaign=thailands-usd-6-5-billion-ev-industry-set-to-power-commercial-real-estate-growth https://construction-property.com/km/thailands-usd-6-5-billion-ev-industry-set-to-power-commercial-real-estate-growth/#respond Sun, 10 Nov 2024 04:36:42 +0000 https://construction-property.com/?p=52268 ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងចូលរួមចំណែកដល់កំណើនទីផ្សារអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគពីបរទេសដ៏រឹងមាំ។ នាយកគ្រប់គ្រង Jones Lang Lasalle (JLL) លោក Michael Glancy បានគូសបញ្ជាក់ពីសក្តានុពលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ​ RetalkAsia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។ ដោយសារប្រទេសថៃមានមហិច្ឆតាចង់ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការផលិត EV ហេតុដូច្នេះហើយកំណើននេះ នឹងជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យផ្នែកពាណិជ្ជកម្មកើនឡើង ដើម្បីគាំទ្រដល់ការផលិត ការស្រាវជ្រាវ និងការពង្រីកឧស្សាហកម្មនេះ។ ឧស្សាហកម្ម EV របស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ការពង្រីកជាបន្តបន្ទាប់ ដោយសារគោលនយោបាយសាមសិបអែតសាមសិប (30@30) ដ៏មានមហិច្ឆតារបស់រដ្ឋាភិបាល ដែលកំណត់ថា ៣០% នៃយានយន្តទាំងអស់ដែលផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ ត្រូវតែជារថយន្តអគ្គិសនី។ គំនិតផ្តួចផ្តើម 30@30 នេះ រួមជាមួយនឹងកញ្ចប់លើកទឹកចិត្ត EV ៣,៥ សម្រាប់ឆ្នាំ ២០២៤ – ២០២៧ រួមមានការឧបត្ថម្ភធនយ៉ាងច្រើន […]

The post ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស appeared first on Construction & Property News.

]]>

ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងចូលរួមចំណែកដល់កំណើនទីផ្សារអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគពីបរទេសដ៏រឹងមាំ។ នាយកគ្រប់គ្រង Jones Lang Lasalle (JLL) លោក Michael Glancy បានគូសបញ្ជាក់ពីសក្តានុពលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ​ RetalkAsia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។

ដោយសារប្រទេសថៃមានមហិច្ឆតាចង់ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការផលិត EV ហេតុដូច្នេះហើយកំណើននេះ នឹងជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យផ្នែកពាណិជ្ជកម្មកើនឡើង ដើម្បីគាំទ្រដល់ការផលិត ការស្រាវជ្រាវ និងការពង្រីកឧស្សាហកម្មនេះ។

ឧស្សាហកម្ម EV របស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ការពង្រីកជាបន្តបន្ទាប់ ដោយសារគោលនយោបាយសាមសិបអែតសាមសិប (30@30) ដ៏មានមហិច្ឆតារបស់រដ្ឋាភិបាល ដែលកំណត់ថា ៣០% នៃយានយន្តទាំងអស់ដែលផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ ត្រូវតែជារថយន្តអគ្គិសនី។ គំនិតផ្តួចផ្តើម 30@30 នេះ រួមជាមួយនឹងកញ្ចប់លើកទឹកចិត្ត EV ៣,៥ សម្រាប់ឆ្នាំ ២០២៤ – ២០២៧ រួមមានការឧបត្ថម្ភធនយ៉ាងច្រើន និងការកាត់បន្ថយពន្ធដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងផលិតកម្ម EV ។

លោកនាយកប្រតិបត្តិ Glancy បានសង្កត់ធ្ងន់ថា “ដើម្បីឱ្យសក្ដានុពលពេញលេញនៃឧស្សាហកម្មមួយនេះត្រូវបានអនុវត្ត យើងមិនអាចមើលរំលងបានឡើយពីតួនាទីនៃអចលនទ្រព្យដែលជាផ្នែកពាណិជ្ជកម្ម និងជាឆ្អឹងខ្នងនៃនិរន្តរភាពរយៈពេលវែងរបស់ទីផ្សារ EV។”

គិតត្រឹមឆ្នាំ ២០២៤ គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់ប្រទេសថៃ បានទាក់ទាញការវិនិយោគចំនួន ១,៨ពាន់លានដុល្លារ រួចជាស្រេច ដោយមានការចូលរួមចំណែកសំខាន់ៗពីក្រុមហ៊ុន BYD របស់ប្រទេសចិន ការវិនិយោគចំនួន ១,៤ពាន់លានដុល្លារ ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលបានប្តេជ្ញាចិត្តថានឹងសម្រេចឱ្យបានចំនួន ៤,៤ ពាន់លានដុល្លារ ផងដែរនោះ។ ទិន្នន័យធំៗទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីទំនុកចិត្តនៃទីផ្សារនិងពីវិនិយោគិនសកលនៅក្នុងវិស័យ EV របស់ប្រទេសថៃ និងភាពប៉ិនប្រសប់របស់ថៃក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈមូលធនក្នុងស្រុក និងអន្តរជាតិ។

ដើម្បីសម្រេចបាននូវគោលដៅ 30@30 ប្រទេសថៃនឹងត្រូវការការផលិតអាគុយសម្រាប់រថយន្ត EV លើសពី ៣៤ GWh នៅឆ្នាំ ២០៣០ ដែលតម្រូវឱ្យមានអចលនទ្រព្យសំខាន់ៗសម្រាប់រោងចក្រផលិតថ្មី។ បច្ចុប្បន្ន ប្រទេសនេះមានយានជំនិះអគ្គិសនីចំនួន ១៦៧.០០០ គ្រឿងកំពុងគោចរនៅលើដងផ្លូវ ដែលសម្រេចបាន ២៦,៤% នៃគោលដៅរបស់ខ្លួនដើម្បីឱ្យមានរថយន្ត EV ៤៤០.០០០គ្រឿង នៅឆ្នាំ ២០៣០។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះក៏កំពុងជំរុញឱ្យមានតម្រូវការសម្រាប់កន្លែងផលិតបច្ចេកវិទ្យាខ្ពស់ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍។

ជុំវិញបញ្ហានេះ លោក Glancy បានធ្វើការកត់សម្គាល់ថា៖ “ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ មានសារៈសំខាន់ណាស់សម្រាប់ការរក្សាបាននូវការប្រកួតប្រជែងរបស់ប្រទេសថៃនៅក្នុងឧស្សាហកម្ម EV ដែលតម្រូវឱ្យមានអចលនទ្រព្យឯកទេសដើម្បីគាំទ្រដល់ផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏រឹងមាំ។

តួអង្គសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ី EV របស់ថា៖ក្រុមហ៊ុនHyundai និង CATARC បានបង្កើតកន្លែងស្រាវជ្រាវនិងអភិវឌ្ឍន៍ R&D រួចហើយនៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុន BYD បានបើកឃ្លាំងគ្រឿងបន្លាស់នៅទីក្រុងបាងកក ហើយក្រុមហ៊ុន Tesla បានបង្កើតកន្លែងដ៏ទូលំទូលាយដែលរួមមានមជ្ឈមណ្ឌលសេវាកម្ម និងឃ្លាំងគ្រឿងបន្លាស់។ ការកើនឡើងនៃសកម្មភាពនេះ ត្រូវបានគាំទ្របន្ថែមទៀតដោយការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការលើកកម្ពស់ R&D តាមរយៈការឧបត្ថម្ភធន និងការលើកទឹកចិត្តពន្ធសម្រាប់អ្នកផលិតរថយន្តដែលវិនិយោគលើបច្ចេកវិទ្យាទំនើប។

លើសពីការផលិតបែបប្រពៃណី ក្រុមហ៊ុន JLL ក៏បានព្យាករពីកំណើននៃវិស័យនេះរួមបញ្ចូលជាមួយវិស័យពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ី EV ដូចជាកម្មវិធី AI បច្ចេកវិទ្យាថ្ម សំបកកង់ និងការផលិតកៅស៊ូជាដើម។

លោក Glancy បានប្រមើលទុកថា “ការរួមបញ្ចូលគ្នានៃការគាំទ្រគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងភាពប៉ិនប្រសប់របស់ប្រទេសថៃ គឺជាកូនសោរគន្លឹះដ៏សំខាន់ក្នុងការបំប្លែងមហិច្ឆតារបស់ខ្លួនសម្រាប់ទីផ្សាររថយន្ត EV ថៃ ឱ្យក្លាយជាការពិតដោយជោគជ័យនិងប្រកបដោយនិរន្តរភាព”៕

The post ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស appeared first on Construction & Property News.

]]>
https://construction-property.com/km/thailands-usd-6-5-billion-ev-industry-set-to-power-commercial-real-estate-growth/feed/ 0