គម្រោងអភិវឌ្ឍន៍ Archives - Construction & Property News The media that links your business to success Fri, 25 Apr 2025 05:32:32 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png គម្រោងអភិវឌ្ឍន៍ Archives - Construction & Property News 32 32 រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… https://construction-property.com/km/us-tariffs-impact-on-data-centre-construction/?utm_source=rss&utm_medium=rss&utm_campaign=us-tariffs-impact-on-data-centre-construction https://construction-property.com/km/us-tariffs-impact-on-data-centre-construction/#respond Fri, 25 Apr 2025 08:45:50 +0000 https://construction-property.com/?p=55346 រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]

The post រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… appeared first on Construction & Property News.

]]>

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។

ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។

គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ ៤៦% សម្រាប់វៀតណាម ដែលជាកន្លែងផលិតគ្រឿងបន្លាស់អេឡិចត្រូនិចច្រើនបំផុត។ ថ្ងៃផុតកំណត់នេះ នឹងជាដង្កៀបមួយបន្ថែមទៀតសម្រាប់ប្រភពនាំចូលពីតំបន់ទាំងនោះ។

លោក Beatriz Valle អ្នកវិភាគជាន់ខ្ពស់នៅ GlobalData បានកត់សម្គាល់ថា ការខ្នះខ្នែងក្នុងការអនុវត្តពន្ធគយរបស់សហរដ្ឋអាមេរិកហាក់ដូចជាផ្ទុយគ្នានឹងគោលនយោបាយ ព្រោះវានឹងធ្វើឱ្យខូចដល់ផែនការរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តទីផ្សារ AI៖ “ពន្ធគយនឹងមានផលវិបាកដោយអចេតនានៃការធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់ការប្រកួតប្រជែងសកលសម្រាប់ភាពជាអ្នកដឹកនាំ AI។ ពន្ធគយវានឹងជះឥទ្ធិពលផ្ទុយ ហើយពិតណាស់ វានឹងបែរជាជួយពង្រឹងទីផ្សារ semiconductor របស់ចិនទៅវិញ”។

“ផលវិបាកដែលមិនចង់បានមួយផ្សេងទៀតនឹងមានការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យនៅទីផ្សារក្នុងស្រុកតាមប្រទេសនីមួយៗ ដើម្បីជៀសវាងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលកើតចេញពីរនាំងពន្ធគយអាមេរិក។ វានឹងជំរុញឱ្យមានសក្ដានុពលថ្មីក្នុងចំណោមក្រុមហ៊ុនកុំព្យូទ័រ cloud នៅអឺរ៉ុប ដោយសារតែអាជីវកម្មត្រូវស្វែងរកជម្រើសជំនួសសម្រាប់ hyperscalers ដែលជាអ្នកផ្គត់ផ្គង់សេវាកម្ម cloud ដល់ក្រុមហ៊ុនធំៗ ដែលជាធម្មតា ក្រុមហ៊ុនទាំងនេះសុទ្ធតែមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អធិបតេយ្យភាព និងអនុលោមភាពទៅលើតម្លៃ ជាមួយភាពយឺតយ៉ាវ និងបញ្ហាសុវត្ថិភាពនឹងនាំទៅរកការពិចារណាមូលដ្ឋានកុំព្យូទ័រ cloud តូចៗដែលមានមូលដ្ឋាននៅអឺរ៉ុប។”

ក្រឡេកមើលទិដ្ឋភាពទូទៅជាសកល វានឹងមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារធាតុផ្សំជាច្រើនដែលប្រើក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវនាំចូលពីប្រភពអន្តរជាតិ។ ក្រុមហ៊ុនអាមេរិកប្រហែលជាត្រូវពិចារណាឡើងវិញនូវផែនការពង្រីករបស់ពួកគេ នៅពេលដែលតម្រូវការផ្សេងៗ ដូចជាម៉ាស៊ីនភ្លើង កុងតាក់ និងម៉ាស៊ីនបំលែងថាមពលមានតម្លៃកើនឡើង។ ធាតុផ្សំដែលប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានទទួលស្គាល់ពីតម្រូវការខ្ពស់រួចទៅហើយ សូម្បីតែមុនពេលដាក់ចេញវិធានការពន្ធគយចុងក្រោយបង្អស់ក៏ដោយ។ Hardware សំខាន់ៗរួមទាំងខ្សែបណ្តាញ និងឧបករណ៍ម៉ាស៊ីនមេធំៗនឹងមានតម្លៃកាន់តែថ្លៃ។ សំណើសាងសង់ថ្មីនេះ នឹងរងផលប៉ះពាល់ ដោយសារភាពខ្វះខាតគ្រឿងបន្លាស់ថាមពល ឬ ប្រព័ន្ធម៉ាស៊ីនត្រជាក់ជាពិសេសសម្រាប់ Hardware នឹងកាន់តែកកស្ទះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ សរុបមក រនាំងពន្ធគយអាមេរិកមានន័យថា អ្នកផ្គត់ផ្គង់សេវាកម្មមជ្ឈមណ្ឌលទិន្នន័យនឹងឡើងថ្លៃ ជាឧទាហរណ៍ អ្នកផ្គត់ផ្គង់កន្លែងជួលនៅក្នុងមជ្ឈមណ្ឌលទិន្នន័យនឹងដំឡើងថ្លៃដល់អតិថិជនរបស់ខ្លួនបន្តគ្នា។ ទាំងអស់នេះក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារពិភពលោកផងដែរ។

The post រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… appeared first on Construction & Property News.

]]>
https://construction-property.com/km/us-tariffs-impact-on-data-centre-construction/feed/ 0
វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/?utm_source=rss&utm_medium=rss&utm_campaign=vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/#respond Thu, 24 Apr 2025 06:32:49 +0000 https://construction-property.com/?p=55320   ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]

The post វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស appeared first on Construction & Property News.

]]>

 

ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។

គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។

បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។

តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន និងជានាយកប្រតិបត្តិនៃ Vingroup បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍ទីក្រុងនៅទីក្រុង Can Gio វាជារឿងចាំបាច់ត្រូវមានវិធីសាស្រ្តថ្មីទាំងស្រុង តុល្យភាពនៃការអភិវឌ្ឍន៍ និងការអភិរក្ស។ យើងមានបំណងចង់កសាង Vinhomes Green Paradise នេះ ទៅជាតំបន់ទីក្រុង ESG ឈានមុខគេលើពិភពលោក ដោយបង្ហាញពីចំណាត់ថ្នាក់ ESG របស់វៀតណាមនៅលើផែនទីពិភពលោកផងដែរ។

បន្ថែមពីលើការត្រួសត្រាយផ្លូវនៃការបង្កើតតំបន់ទីក្រុង ESG ឈានមុខគេលើពិភពលោកនៅក្នុងប្រទេសវៀតណាម ដោយឈរលើសសរស្តម្ភចំនួនបី “បៃតង – ឆ្លាតវៃ – អេកូឡូស៊ី” Vingroup មានគោលបំណងអភិវឌ្ឍ Vinhomes Green Paradise ទៅជា “និមិត្តសញ្ញាថ្មីនៃភាពរុងរឿងជាមួយនឹងសម្ភារៈទំនើបៗជាច្រើនដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវៀតណាម”។

ក្នុងគម្រោងអភិវឌ្ឍន៍ Vinhomes Green Paradise នេះ មានអនុគម្រោងទំហំ ៧ហិកតាទៀត ដែលរួមមាន៖ រោងមហោស្រពធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានរោងកុនចំនួន២ ដែលមានកៅអីចំនួន ៣.៥០០ និងកន្លែងអង្គុយចំនួន ១.៥០០ ។ តំបន់សន្និសីទ ៤០បន្ទប់; មជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍ដែលមានសាលជប់លៀងធំៗចំនួន៨; មជ្ឈមណ្ឌលតាំងពិពណ៌ ៤៥.០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ៥០.០០០នាក់; ភោជនីយដ្ឋានចម្រុះ និងតំបន់សេវាកម្មធ្វើម្ហូបផងដែរ។

លើសពីនេះ ក៏មានគ្រឿងបរិក្ខារផ្សេងទៀតរួមមាន បឹងសិប្បនិម្មិតដ៏ធំបំផុតរបស់ពិភពលោក Paradise Lagoon (ទំហំ ៤៤៣ហិកតា); កំពង់ផែអន្តរជាតិលំដាប់ផ្កាយប្រាំ Landmark Harbor ដែលមានសមត្ថភាពទទួលបាននាវាទំនើបប្រណីត; ខ្សែសង្វាក់សណ្ឋាគារលំដាប់ខ្ពស់; និងទីលានវាយកូនហ្គោលចំនួន២ ដែលនីមួយៗមានរន្ធចំនួន ១៨ ដែលរចនាដោយរឿងព្រេងនិទាន Tiger Woods (West-Sunset course) និង Robert Trent Jones II (East-Sunrise course)។

រិតតែពិសេសទៀតនោះគឺ រមណីយដ្ឋានទេសចរណ៍-កម្សាន្តមានទំហំរហូតដល់ ១២២ ហិកតា រួមទាំង Safari ផងដែរ។ សួនកម្សាន្តតាម Disneyland, ម៉ូដែល Universal; និងកន្លែងលេងទឹកកក Winter Wonderland ទំហំ ៣០០០០ម៉ែត្រការ៉េ ជាប់លំដាប់លេខ៥លើពិភពលោក ដែលមានកន្លែងជិះស្គី និង zipline ទាំងអស់នេះនឹងនាំមកនូវ “បទពិសោធន៍រដូវរងា” ដែលមិនធ្លាប់មានពីមុនមកនៅតំបន់ភាគខាងត្បូងដែលជាតំបន់ក្តៅ។

ជាមួយនឹង “ទីក្រុងអច្ឆរិយៈ”នេះ នឹងមានរៀបចំជាព្រឹត្តិការណ៍ដែលនឹងបង្កើតជាបទពិសោធន៍ និងភ្ជាប់សហគមន៍តាមរយៈការប្រារព្ធពិធីជាបន្តបន្ទាប់ពេញមួយឆ្នាំ ដូចជាពិធីបុណ្យវប្បធម៌-សិល្បៈ-ទេសចរណ៍ទ្រង់ទ្រាយធំ។ ក្នុងនោះរួមមាន ការប្រកួតវាយកូនហ្គោល; ការប្រណាំងទូក; កីឡាអន្តរជាតិ; ការសម្ដែងពីសិល្បករល្បីៗ; និងសកម្មភាពលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការរស់នៅបៃតងប្រកបដោយនិរន្តរភាពដែល “នឹងធានាថា Vinhomes Green Paradise តែងតែផ្តល់នូវបរិយាកាសរីករាយ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ”។

Vinhomes Green Paradise ក៏ត្រូវបានតម្រង់ទិសដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ខណៈក្នុងគម្រោងមួយនេះ ក៏នឹងមានអគារការិយាល័យ ពាណិជ្ជកម្ម និងសណ្ឋាគារជាង ២លានម៉ែត្រការ៉េ រួមជាមួយនឹងគ្រឿងបរិក្ខារប្រណិតៗជាច្រើនរួមទាំងអគារ ១០៨ជាន់ ដែលនឹងក្លាយជាអគារដែលខ្ពស់បំផុតទាំង 10 នៅលើពិភពលោក, វីឡាប្រណីតៗ, អគារផ្ទះល្វែងលំដាប់អភិជន, មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងភោជនីយដ្ឋាន Michelin ដ៏ល្បីល្បាញ។

ចំពោះវិស័យសុខាភិបាលវិញ គ្លីនិកដ៏ល្បី Cleveland ដែលជាប្រព័ន្ធសិក្សាសុខភាពមិនរកប្រាក់ចំណេញដ៏ធំបំផុតមួយរបស់ពិភពលោកនឹងមានវត្តមាននៅ Vinmec Can Gio ។ Cleveland Clinic នឹងផ្តល់ប្រឹក្សា គាំទ្រការជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាលបុគ្គលិក ដើម្បីជួយធ្វើឱ្យ Can Gio មានភាពទាក់ទាញរិតតែខ្លាំងសម្រាប់សេវាកម្មថែទាំសុខភាពទេសចរណ៍។

គម្រោងនេះក៏នឹងបញ្ជូលនូវប្រព័ន្ធអប់រំ Vinschool ដែលមានគុណភាពខ្ពស់ និងផ្តោតលើការអប់រំក្នុងស្រុក និងអន្តរជាតិដ៏មានកិត្យានុភាពផងដែរ។

ក្រោមផែនការរបស់រដ្ឋបាលក្រុងហូជីមិញ សម្រាប់រយៈពេល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យរហូតដល់ឆ្នាំ២០៥០ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី Pham Minh Chinh សម្រាប់ស្រុក Can Gio ដែលជាស្រុកឆ្នេរសមុទ្រតែមួយគត់របស់ក្រុងហូជីមិញ នឹងក្លាយជាតំបន់ទីក្រុងអេកូឡូស៊ី ជាមួយនឹងការបម្រុងទុកជីវមណ្ឌល។

វានឹងផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ជាមួយនឹងកំពង់ផែដឹកជញ្ជូន តំបន់ពាណិជ្ជកម្មសេរី ភស្តុភារ ទេសចរណ៍ តំបន់ទីក្រុងអេកូឡូស៊ីសមុទ្រ និងថាមពលកកើតឡើងវិញ។

ដើម្បីសម្រេចបាននូវគោលដៅនេះ បន្ថែមពីលើគម្រោងតំបន់ទេសចរណ៍-ទីក្រុងសមុទ្រ របស់រដ្ឋបាលក្រុងហូជីមិញ ក៏នឹងមានគម្រោងកំពង់ផែឆ្លងកាត់អន្តរជាតិ Can Gio ដែលមានទុនវិនិយោគសរុបប្រមាណ ៦ ពាន់លានដុល្លារ។

The post វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស appeared first on Construction & Property News.

]]>
https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/feed/ 0
ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/?utm_source=rss&utm_medium=rss&utm_campaign=aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/#respond Wed, 23 Apr 2025 06:32:26 +0000 https://construction-property.com/?p=55301   នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]

The post ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម appeared first on Construction & Property News.

]]>

 

នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។

ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង ដែលបង្កើនភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ។

បើតាមលោក Tezuka Daisuke ប្រធានធុរកិច្ចវៀតណាមនៃក្រុមហ៊ុន Aeon Japan និងជាអគ្គនាយក Aeon Vietnam បានមានប្រសាសន៍ថា “Aeon Hai Duong នឹងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ពីខេត្ត Hai Duong និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់មួយនេះ”។

ជាមួយគ្នានេះដែរ លោក Naoki Ito ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមបានលើកឡើងថា៖ “ខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់ដែលដំណើរការអភិវឌ្ឍន៍ទីក្រុងនៅក្នុងតំបន់ជាច្រើននៃប្រទេសវៀតណាមតែងតែមានវត្តមានរបស់ផ្សារទំនើប AEON ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅទីនោះ”។

មជ្ឈមណ្ឌលផ្សារទំនើប Aeon Hai Duong នេះ ស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រនៃចំកណ្តាលទីក្រុង Hai Duong ដែលមានការតភ្ជាប់ទៅនឹងទីតាំងសំខាន់ៗជាច្រើនទៀតដូចជា៖ ផ្លូវក្រវាត់ក្រុងទី១ និងផ្លូវ Vo Nguyen Giap Avenue ដែលមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្លូវហាយវេហាណូយ – ហាយហ្វុង។

ប្រភពដដែលបានបញ្ជាក់ថា ប្រទេសវៀតណាមត្រូវបានគេទទួលស្គាល់ថា ជាទីផ្សារសំខាន់ទីពីររបស់ក្រុមហ៊ុន AEON បន្ទាប់ពីប្រទេសជប៉ុន ជាមួយនឹងបេសកកម្ម ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន និងបំពេញតម្រូវការដែលបានកើនឡើងតាមរយៈប្រព័ន្ធអេកូឡូស៊ីលក់រាយដ៏ទំនើបនេះ។

មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Aeon កំពុងដំណើរការ​ផ្សារ​ទំនើបរបស់ខ្លួន​ចំនួន ៨​ នៅ​ទូទាំង​ប្រទេសវៀតណាម ​ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៤៦២.០០០ម៉ែត្រការ៉េ ក្រោមទុន​វិនិយោគសរុប​ជាង ១,៥ពាន់​លាន​ដុល្លារ។

គួរបញ្ជាក់ថា Aeonបានរាយការណ៍ទៀតថាសកម្មភាពទិញទំនិញនៅក្នុងប្រទេសវៀតណាមនៅតែមានស្ថិរភាពកាលពីឆ្នាំមុន បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងការធ្លាក់ចុះនៃចំនួនអតិថិជននៅក្នុងតំបន់ភាគខាងត្បូង ការបិទជាបណ្តោះអាសន្ននូវផ្សារទំនើបមួយចំនួនដោយសារព្យុះទីហ្វុង Yagi នៅក្នុងខែកញ្ញា និងតម្រូវការធ្លាក់ចុះនៅក្នុងខែកក្កដាក៏ដោយ។

default

The post ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម appeared first on Construction & Property News.

]]>
https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/feed/ 0
គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/?utm_source=rss&utm_medium=rss&utm_campaign=bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/#respond Mon, 21 Apr 2025 03:44:48 +0000 https://construction-property.com/?p=55201 គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]

The post គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា appeared first on Construction & Property News.

]]>

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។

កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។

ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ សម្រាប់ឆ្នាំ ២០២៤ កន្លងទៅនេះ គម្រោងដំណើរការដូចជា រីសត Summer Bay Beach Club & Cabins Sihanoukville by Preference, ទីលានប្រណាំង Nitro Kart, និង Sihanoukville Adventure Club  បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបប្រមាណ ១៥ម៉ឺននាក់ ដែលបានជួយបង្កើនចំណូលទេសចរណ៍ និងជំរុញសកម្មភាពអាជីវកម្មក្នុងតំបន់ និងខេត្តព្រះសីហនុ។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច គម្រោងនេះបានបង្កើតឱកាសការងារជាច្រើនរាប់រយកន្លែង ឱ្យប្រជាជនក្នុងតំបន់ រាប់ចាប់តាំងពីវិស័យស្ថាបត្យកម្មនិងសំណង់ រហូតដល់ទៅវិស័យបដិសណ្ឋារកិច្ច។ លើសពីនេះ គម្រោង បេ អហ្វ ឡៃថ៍ បានចូលរួមយ៉ាងសកម្មក្នុងការកិច្ចការទំនួលខុសត្រូវផ្នែកសង្គម ដោយបានចូលរួមធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល(NGOs) និងកាកបាទក្រហមកម្ពុជា ដើម្បីគាំពារសហគមន៍ដែលងាយរងគ្រោះ តាមរយៈការផ្តល់នូវជំនួយគ្រោះមហន្តរាយ ការលើកកម្ពស់នូវអនាម័យនៅតាមសាលារៀន និងការបរិច្ចាគកញ្ចប់ថែទាំចាំបាច់ជាដើម។

កន្លងទៅថ្មីៗនេះ គម្រោង បេ អហ្វ ឡៃថ៍ បានឈ្នះពានរង្វាន់ International Property Awards 2025 សម្រាប់ប្លង់ផែនការមេអភិវឌ្ឍល្អបំផុតនៅប្រទេសកម្ពុជា (Asia Pacific Region) ។ ជាមួយទីតាំងដែលនៅជិតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ គម្រោង បេ អហ្វ ឡៃថ៍ មានទីតាំងដែលល្អបំផុត ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស។

The post គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា appeared first on Construction & Property News.

]]>
https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/feed/ 0
សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ https://construction-property.com/km/intercontinental-hotels-resorts-to-open-usd-300-million-landmark-in-sihanoukville-marking-grand-return-to-cambodia/?utm_source=rss&utm_medium=rss&utm_campaign=intercontinental-hotels-resorts-to-open-usd-300-million-landmark-in-sihanoukville-marking-grand-return-to-cambodia https://construction-property.com/km/intercontinental-hotels-resorts-to-open-usd-300-million-landmark-in-sihanoukville-marking-grand-return-to-cambodia/#respond Thu, 17 Apr 2025 06:32:50 +0000 https://construction-property.com/?p=55070 សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]

The post សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ appeared first on Construction & Property News.

]]>

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។

ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។

បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ ហើយនឹងរួមបញ្ចូល មជ្ឈមណ្ឌលផ្សារទំនើប កន្លែងកម្សាន្ត និងធាតុផ្សំនៃស្ថាបត្យកម្មដែលបំផុសគំនិតដោយគំនូរប្រពៃណីខ្មែរ ជាពិសេសនិមិត្តសញ្ញានាគតំណាងឱ្យភាពរឹងមាំ និងភាពរុងរឿង។ ទីតាំងយុទ្ធសាស្ត្ររបស់អចលនទ្រព្យថ្មីនេះ គឺស្ថិតនៅត្រឹមតែ ៣០ នាទីពីអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុ ផ្តល់ភាពងាយស្រួលចូលដោយផ្ទាល់ទៅកាន់តំបន់ទេសចរណ៍ឆ្នេរសំខាន់ៗ រួមមានឆ្នេរអូរត្រេះ ឧទ្យានជាតិរាម និងវត្តលើ។

លោក Bryan Chan អនុប្រធានផ្នែកអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ និងកូរ៉េរបស់ក្រុមហ៊ុន IHG មានប្រសាសន៍ ថា “យើងមានមោទនភាព ដែលយើងបានប្រគល់ម៉ាកយីហោប្រណីតភាពដំបូង និងធំជាងគេបំផុតរបស់ ពិភពលោកគឺ InterContinental Hotels & Resorts ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ… ហើយ ការវិលត្រឡប់មកវិញនេះ នឹងក្លាយជាការត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនយីហោល្បីៗលំដាប់ អន្តរជាតិផ្សេងទៀត ឲ្យចូលមកកាន់ទីផ្សារកម្ពុជាផងដែរ។”

នៅពេលសាងសង់រួចគម្រោង InterContinental Sihanoukville នេះ  នឹងចូលរួមជាមួយគម្រោងសណ្ឋាគារប្រណីតធំៗមួយចំនួនទៀត ដែលកំពុងកែប្រែមុខមាត់វិស័យបដិសណ្ឋារកិច្ច នៅកម្ពុជា រួមមានគម្រោង Six Senses Krabey Island និង Vignette Collection Phnom Penh Odom ដែលរំពឹងថានឹងបើកដំណើរនៅឆ្នាំ ២០២៧ ជាដើម។ ជាមួយនឹងអចលនទ្រព្យរបស់ខ្លួន ដែលមានចំនួនជាង ២២០ នៅទូទាំងពិភពលោក និងច្រើនជាង ២៦ សណ្ឋាគារនៅទូទាំងតំបន់ ឥណ្ឌូចិន វត្តមានជាថ្មីរបស់ក្រុមហ៊ុន IHG កំពុងតែត្រៀមខ្លួនជាស្រេចក្នុងការបង្កើនការទាក់ទាញទេសចរ និងសេវាស្នាក់នៅ ឲ្យក្លាយជាគោលដៅលេចធ្លោមួយនៅអាស៊ីអាគ្នេយ៍៕

The post សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ appeared first on Construction & Property News.

]]>
https://construction-property.com/km/intercontinental-hotels-resorts-to-open-usd-300-million-landmark-in-sihanoukville-marking-grand-return-to-cambodia/feed/ 0
នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម https://construction-property.com/km/prime-minister-unveils-ambitious-plan-to-transform-stung-trengs-agriculture-sector/?utm_source=rss&utm_medium=rss&utm_campaign=prime-minister-unveils-ambitious-plan-to-transform-stung-trengs-agriculture-sector https://construction-property.com/km/prime-minister-unveils-ambitious-plan-to-transform-stung-trengs-agriculture-sector/#respond Tue, 15 Apr 2025 08:25:09 +0000 https://construction-property.com/?p=55043 សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។ សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិលេខ​៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិកតា ដល់ក្រុមហ៊ុនឯកជនដែលចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង ដោយសង្កត់ធ្ងន់ថា «អនាគតខេត្តស្ទឹងត្រែង នឹងក្លាយទៅជាខេត្តកសិ-ឧស្សាហកម្ម!»។ ការកែសម្រួលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំៗជាច្រើនរបស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគឦសាន។ ដើម្បីជំរុញការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅខេត្តភាគឦសាន រដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសឱ្យអនុវត្តកម្មវិធីវិនិយោគពិសេស, បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧០c, ប្រកាសពីការស្ថាបនាផ្លូវជាតិ៦០c និងជំរុញដំណើរការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីបង្កើនការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេស និងតំបន់។ ដោយសារខេត្តស្ទឹងត្រែងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់កសិឧស្សាហកម្ម គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងទាក់ទាញរលកនៃការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ អាជីវកម្មក្នុងស្រុក និងសហគមន៍សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ទាំងនេះនឹងនាំទៅរកអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពជាងមុន។

The post នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម appeared first on Construction & Property News.

]]>

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។

សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិលេខ​៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិកតា ដល់ក្រុមហ៊ុនឯកជនដែលចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង ដោយសង្កត់ធ្ងន់ថា «អនាគតខេត្តស្ទឹងត្រែង នឹងក្លាយទៅជាខេត្តកសិ-ឧស្សាហកម្ម!»។

ការកែសម្រួលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំៗជាច្រើនរបស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគឦសាន។ ដើម្បីជំរុញការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅខេត្តភាគឦសាន រដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសឱ្យអនុវត្តកម្មវិធីវិនិយោគពិសេស, បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧០c, ប្រកាសពីការស្ថាបនាផ្លូវជាតិ៦០c និងជំរុញដំណើរការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីបង្កើនការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេស និងតំបន់។

ដោយសារខេត្តស្ទឹងត្រែងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់កសិឧស្សាហកម្ម គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងទាក់ទាញរលកនៃការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ អាជីវកម្មក្នុងស្រុក និងសហគមន៍សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ទាំងនេះនឹងនាំទៅរកអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពជាងមុន។

The post នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម appeared first on Construction & Property News.

]]>
https://construction-property.com/km/prime-minister-unveils-ambitious-plan-to-transform-stung-trengs-agriculture-sector/feed/ 0
រដ្ឋប្រកាសឱ្យអនុវត្តកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួនបួននៅភូមិភាគឦសាន https://construction-property.com/km/government-launches-investment-program-for-northeastern-provinces/?utm_source=rss&utm_medium=rss&utm_campaign=government-launches-investment-program-for-northeastern-provinces https://construction-property.com/km/government-launches-investment-program-for-northeastern-provinces/#respond Fri, 11 Apr 2025 06:32:20 +0000 https://construction-property.com/?p=55000 ក្នុងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ភូមិភាគឦសាន្ត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវកម្មវិធីវិនិយោគពិសេស ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់លើការទាក់ទាញការវិនិយោគឯកជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្មវិធីនេះមានវិធានការសំខាន់ៗចំនួនបី ដែលរៀបចំឡើងដើម្បីបង្កើនទិដ្ឋភាពសេដ្ឋកិច្ចនៃខេត្តទាំងនេះ។ រដ្ឋាភិបាល​កំពុង​ផ្តល់​អាទិភាព​លើ​វិស័យ​សំខាន់​បី​គឺ ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍ ដែលផ្តល់ដោយធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងអាកាសធាតុដែលអំណោយផល ខ្យល់អាកាសបរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និងដែនជម្រកសត្វព្រៃជាដើម។ ជាងនេះទៅទៀត ខេត្តទាំងនេះមានទីតាំងល្អក្នុងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទេសចរណ៍អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកៗពីគ្នា សម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ ដើម្បីសម្រួល និងជំរុញការវិនិយោគ រាជរដ្ឋាភិបាលបានកំណត់ឱ្យអនុវត្តវិធានការគាំទ្រចំនួន ៣ទៀត រួមមាន៖ ១. ការលើកទឹកចិត្តផ្នែកពន្ធគយ៖ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើអ្នកវិនិយោគថ្មី។ ២. ជម្រើសហិរញ្ញប្បទានដ៏គួរឱ្យទាក់ទាញ៖ ការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់សមរម្យដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។ ៣. ដំណើរការកាន់តែរលូន៖ តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីគាំទ្រសកម្មភាពវិនិយោគឯកជន។ វិធានការទាំងនេះ […]

The post រដ្ឋប្រកាសឱ្យអនុវត្តកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួនបួននៅភូមិភាគឦសាន appeared first on Construction & Property News.

]]>

ក្នុងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ភូមិភាគឦសាន្ត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវកម្មវិធីវិនិយោគពិសេស ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់លើការទាក់ទាញការវិនិយោគឯកជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ។

សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្មវិធីនេះមានវិធានការសំខាន់ៗចំនួនបី ដែលរៀបចំឡើងដើម្បីបង្កើនទិដ្ឋភាពសេដ្ឋកិច្ចនៃខេត្តទាំងនេះ។ រដ្ឋាភិបាល​កំពុង​ផ្តល់​អាទិភាព​លើ​វិស័យ​សំខាន់​បី​គឺ ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍ ដែលផ្តល់ដោយធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងអាកាសធាតុដែលអំណោយផល ខ្យល់អាកាសបរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និងដែនជម្រកសត្វព្រៃជាដើម។ ជាងនេះទៅទៀត ខេត្តទាំងនេះមានទីតាំងល្អក្នុងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទេសចរណ៍អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកៗពីគ្នា សម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។

ដើម្បីសម្រួល និងជំរុញការវិនិយោគ រាជរដ្ឋាភិបាលបានកំណត់ឱ្យអនុវត្តវិធានការគាំទ្រចំនួន ៣ទៀត រួមមាន៖

១. ការលើកទឹកចិត្តផ្នែកពន្ធគយ៖ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើអ្នកវិនិយោគថ្មី។

២. ជម្រើសហិរញ្ញប្បទានដ៏គួរឱ្យទាក់ទាញ៖ ការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់សមរម្យដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។

៣. ដំណើរការកាន់តែរលូន៖ តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីគាំទ្រសកម្មភាពវិនិយោគឯកជន។

វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប, និងគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨។

គួររំលឹកថា ខេត្តទាំងបួននៅភូមិភាគឦសាននេះ ធ្លាប់ជាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA ដែលរាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការនូវការដកខ្លួនចេញចេញពីកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រ​បសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ (អានបន្ថែម)

បើទោះបីជាការប្រកាសដកខ្លួនយ៉ាងនេះក៏ដោយ រាជរដ្ឋាភិបាល នៅបន្តរក្សាជំហរអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវា​ត់ព្រំ​ដែន ដោយបច្ចុប្បន្នសម្រេចការសាងសង់បាន ៤០%ហើយ។ (អានបន្ថែម និង បន្ថែម)

កម្មវិធីថ្មីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងភាពធន់នឹងសេដ្ឋកិច្ចនៅក្នុងតំបន់ភូមិភាគឦសានរបស់ប្រទេសកម្ពុជា។

The post រដ្ឋប្រកាសឱ្យអនុវត្តកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួនបួននៅភូមិភាគឦសាន appeared first on Construction & Property News.

]]>
https://construction-property.com/km/government-launches-investment-program-for-northeastern-provinces/feed/ 0
៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ! https://construction-property.com/km/in-the-first-three-months-capital-investment-from-china-to-cambodia-up-to-56-23-of-the-total-investment-capital/?utm_source=rss&utm_medium=rss&utm_campaign=in-the-first-three-months-capital-investment-from-china-to-cambodia-up-to-56-23-of-the-total-investment-capital https://construction-property.com/km/in-the-first-three-months-capital-investment-from-china-to-cambodia-up-to-56-23-of-the-total-investment-capital/#respond Thu, 10 Apr 2025 06:32:49 +0000 https://construction-property.com/?p=54981 ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីលំហូរទុនវិនិយោគដ៏រឹងមាំ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំថ្មី ដោយរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជិត ១២ម៉ឺនកន្លែង នៅទូទាំងប្រទេសផងដែរ។ ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ គម្រោងចំនួន ៧៣ទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពី កំណើនប្រកបដោយតុល្យភាពនៅក្នុងតំបន់ទាំងពីរ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានបង្ហាញពីការកើនឡើងនៃគម្រោងបន្ថែមចំនួន ៦៦គម្រោង ជាមួយនឹងដើមទុនវិនិយោគសរុបកើនឡើងជាង ៣០៥លានដុល្លារ ដែលមានន័យថាមានអត្រាកំណើនប្រមាណ ១៤%។ ដោយឡែក សម្រាប់ខែមីនាតែម្នាក់ឯង ឃើញថាមានការចុះបញ្ជីគម្រោងថ្មីចំនួន ៦០គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង។ ជាការកត់សម្គាល់ ប្រភពទុនមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ គឺ ៥៦,២៣%  លេខរៀងទី២គឺប្រភពទុនក្នុងស្រុក (កម្ពុជា) […]

The post ៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ! appeared first on Construction & Property News.

]]>

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។

គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីលំហូរទុនវិនិយោគដ៏រឹងមាំ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំថ្មី ដោយរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជិត ១២ម៉ឺនកន្លែង នៅទូទាំងប្រទេសផងដែរ។

ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ គម្រោងចំនួន ៧៣ទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពី កំណើនប្រកបដោយតុល្យភាពនៅក្នុងតំបន់ទាំងពីរ។

បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានបង្ហាញពីការកើនឡើងនៃគម្រោងបន្ថែមចំនួន ៦៦គម្រោង ជាមួយនឹងដើមទុនវិនិយោគសរុបកើនឡើងជាង ៣០៥លានដុល្លារ ដែលមានន័យថាមានអត្រាកំណើនប្រមាណ ១៤%។

ដោយឡែក សម្រាប់ខែមីនាតែម្នាក់ឯង ឃើញថាមានការចុះបញ្ជីគម្រោងថ្មីចំនួន ៦០គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង។

ជាការកត់សម្គាល់ ប្រភពទុនមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ គឺ ៥៦,២៣%  លេខរៀងទី២គឺប្រភពទុនក្នុងស្រុក (កម្ពុជា) មាន ៣៤,៤០% និង លេខរៀងទី៣ គឺសិង្ហបុរី មាន ២,៩១%។

ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារនេះ ឃើញថាវិស័យឧស្សាហកម្មបានស្រូបទាញទុនអស់ប្រមាណ ២,២ពាន់លានដុល្លារទៅហើយ សេសសល់ប្រមាណ ២៤៨លានដុល្លារ បានហៀរចូលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ទីតាំងសំខាន់ៗសម្រាប់ការវិនិយោគទាំងនេះរួមមាន ខេត្តកំពង់ស្ពឺ ដែលមានចំនួនគម្រោងច្រើនជាងគេគឺ ៤៣គម្រោង បន្ទាប់មកខេត្តស្វាយរៀងមាន ៣៤គម្រោង កោះកុងមាន ២២ និងរាជធានីភ្នំពេញមាន ២១។ ខេត្តផ្សេងទៀតដែលទទួលបានការវិនិយោគផងដែរ ក្នុងនោះរួមមាន ខេត្តព្រះសីហនុ តាកែវ កណ្តាល កំពង់ឆ្នាំង កំពត កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។

The post ៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ! appeared first on Construction & Property News.

]]>
https://construction-property.com/km/in-the-first-three-months-capital-investment-from-china-to-cambodia-up-to-56-23-of-the-total-investment-capital/feed/ 0
ក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ https://construction-property.com/km/kampong-thom-set-to-become-hub-for-cashew-production-as-chinese-company-eyes-warehouse-development/?utm_source=rss&utm_medium=rss&utm_campaign=kampong-thom-set-to-become-hub-for-cashew-production-as-chinese-company-eyes-warehouse-development https://construction-property.com/km/kampong-thom-set-to-become-hub-for-cashew-production-as-chinese-company-eyes-warehouse-development/#respond Wed, 09 Apr 2025 06:36:05 +0000 https://construction-property.com/?p=54969   ក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដែលជាក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលនៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់សក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងវិស័យគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើន។ នេះបើតាមជំនួបពិភាក្សាការងារដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាគម្រោងវិនិយោគនេះអាចដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។ ជាការឆ្លើយតប ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រការវិនិយោគតាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសាទរ និងគាំទ្រដល់ផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានលើកឡើងពីការវិនិយោគលើវិស័យមួយនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង ចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជា «អធិរាជស្វាយចន្ទីនាពេលអនាគត»។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. […]

The post ក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ appeared first on Construction & Property News.

]]>

 

ក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដែលជាក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលនៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់សក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងវិស័យគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើន។

នេះបើតាមជំនួបពិភាក្សាការងារដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាគម្រោងវិនិយោគនេះអាចដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រការវិនិយោគតាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសាទរ និងគាំទ្រដល់ផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានលើកឡើងពីការវិនិយោគលើវិស័យមួយនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង ចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជា «អធិរាជស្វាយចន្ទីនាពេលអនាគត»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ដែលមានបច្ចេកទេសចម្រុះ ក្នុងវិស័យកសិកម្ម និង វិស័យគាំទ្រ ចាប់តាំងពីការដាំដុះ រហូតដល់ ការនាំចេញផលិតផលសម្រេច ព្រមទាំងអាចផលិតម៉ាស៊ីន និងបរិក្ខារកសិកម្មបានថែមទៀតផង។

ក្រៅពីមានជំនាញក្នុងវិស័យកសិកម្ម ក្រុមហ៊ុនខាងលើនេះ ក៏ជាក្រុមហ៊ុនផលិត និងលក់ត្រាក់ទ័រម៉ាក YTO នៅប្រទេសចិន ព្រមទាំងមានមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍ (R&D) ដែលមានការផលិតគ្រឿងចក្រដោយក្រុមហ៊ុនផ្ទាល់ផងដែរ ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏ធ្លាប់មានបទពិសោធន៍វិនិយោគលើគម្រោងវារីអគ្គិសនីតាតៃលើ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

នៅពេលដែលការពិភាក្សានេះឈានទៅមុខ គម្រោងនេះនឹងអាចជួយលើកកម្ពស់ទិដ្ឋភាពកសិកម្មរបស់កម្ពុជាបានយ៉ាងល្អ ដោយដាក់ប្រទេសជាតិមួយនេះជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ ការបង្កើតឃ្លាំងស្តុកទំនិញ និងទីលានសម្ងួតដ៏មានសក្ដានុពលនេះ ត្រូវបានគេរំពឹងថាមិនត្រឹមតែជួយលើកកម្ពស់ សមត្ថភាពផលិតប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ ជីវភាពរបស់កសិករក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលផងដែរ។

The post ក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ appeared first on Construction & Property News.

]]>
https://construction-property.com/km/kampong-thom-set-to-become-hub-for-cashew-production-as-chinese-company-eyes-warehouse-development/feed/ 0
ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត https://construction-property.com/km/four-major-companies-plan-to-further-investment-in-cambodias-automotive-and-electronics-sectors/?utm_source=rss&utm_medium=rss&utm_campaign=four-major-companies-plan-to-further-investment-in-cambodias-automotive-and-electronics-sectors https://construction-property.com/km/four-major-companies-plan-to-further-investment-in-cambodias-automotive-and-electronics-sectors/#respond Tue, 08 Apr 2025 08:32:06 +0000 https://construction-property.com/?p=54900   ក្រុមហ៊ុន​រថយន្ត និង​អេឡិចត្រូនិក​ល្បីៗ​ចំនួន​បួន​ បង្ហាញឆន្ទៈចង់​ពង្រីក​ការ​វិនិយោគរបស់ខ្លួន​នៅ​កម្ពុជាបន្ថែមទៀត ​ក្នុង​គោល​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។ ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន: ១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។ ២. MARUSAN PLASTIC (PHNOM PENH) CO., LTD […]

The post ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត appeared first on Construction & Property News.

]]>

 

ក្រុមហ៊ុន​រថយន្ត និង​អេឡិចត្រូនិក​ល្បីៗ​ចំនួន​បួន​ បង្ហាញឆន្ទៈចង់​ពង្រីក​ការ​វិនិយោគរបស់ខ្លួន​នៅ​កម្ពុជាបន្ថែមទៀត ​ក្នុង​គោល​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។

ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។

ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន:

១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។

២. MARUSAN PLASTIC (PHNOM PENH) CO., LTD – ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត និងសម្ភារសំណង់។

៣. GTV MOTOR CO., LTD – ចូលរួមក្នុងការដំឡើង និងដំឡើងរថយន្ត SUV និង Mini SUV ។

៤. KUANTECH (CAMBODIA) CORPORATION LIMITED – ផ្តោតលើការផលិត និងការផ្គុំអាដាប់ទ័រថាមពល កុំព្យូទ័រ និងទូរស័ព្ទ។

ចំណាប់អារម្មណ៍នៃការវិនិយោគជាថ្មីនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទិដ្ឋភាពឧស្សាហកម្មរបស់ប្រទេសកម្ពុជា ដោយដាក់ប្រទេសនេះថាជាមជ្ឈមណ្ឌលដែលកំពុងរីកចម្រើនសម្រាប់ការផលិតរថយន្ត និងអេឡិចត្រូនិចនៅក្នុងតំបន់។

The post ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត appeared first on Construction & Property News.

]]>
https://construction-property.com/km/four-major-companies-plan-to-further-investment-in-cambodias-automotive-and-electronics-sectors/feed/ 0