វិស័យទេសចរណ៍ និងកន្លែងដើរលេង
វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស
ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]
អានបន្ថែមរយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស
ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់ ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ […]
អានបន្ថែមសណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ
សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]
អានបន្ថែមត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៨.៧១៨.៧២២ដុល្លារ កើន ១៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៨១៣.៧៦៥ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បី ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម, បន្ថែម និងបន្ថែម) ដោយសារវិស័យទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។
អានបន្ថែមរដ្ឋាភិបាលកម្ពុជា ប្រកាសរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ខ្នងផ្សារ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ គ្រោងរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ខ្នងផ្សារឱ្យបានច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន។ ឯកឧត្តមបានលើកឡើងថា ក្រុមការងារ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ គឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំជាកញ្ចប់ទស្សនកិច្ចពិសេស សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាទីនេះឱ្យបានរិតតែច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។ នៅរមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយ និងជាឋានសួគ៌ធម្មជាតិនៅចំចំណុចប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៅភាគនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រ មានលក្ខណៈពិសេសដូចជាឋានសួគ៌ធម្មជាតិ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វមុំបី ភ្ជាប់ខេត្ត កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៅភាគនិរតីនៃប្រទេសកម្ពុជា ហើយតំបន់នេះស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្វីដែលពិសេសបំផុតនៅតំបន់នេះ គឺនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយមើលថ្ងៃអស្តង្គតនាពេលល្ងាច ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះ នឹងធ្វើឱ្យភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។ ក្រសួងទេសចរណ៍អះអាងថា សក្តានុពលទាំងនេះ គឺជាកទស្សនីយភាពដ៏សំខាន់ ដើម្បីរៀបចំឱ្យមានជាកញ្ចប់ទស្សនកិច្ចពិសេស […]
អានបន្ថែមរយៈពេល២ខែ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ១៣,៥៥លានដុល្លារ
ក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៣.៥៥០.២៥១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ២៧៩.៦០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៣.១៦៧.៧៧៨ដុល្លារ កើន១៧,២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៣៨២.៤៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ គ្រឹះស្ថានអង្គរបានដាក់ដំណើរការការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម) ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូននូវការបញ្ចុះតម្លៃលើសេវា eVisa សម្រាប់អ្នកដំណើរអន្តរជាតិដែលមកកម្ពុជាទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-ជប៉ុន សហការគ្នាបង្កើតកន្លែងកែច្នៃសំណល់សង្គ្រាមទៅជាវត្ថុអនុស្សាវរីយ៍
ស្ថិតក្នុងចលនានៃការបំផុសគំនិតក្នុងគោលបំណងប្រែក្លាយសំណល់សង្រ្គាមទៅជានិមិត្តសញ្ញានៃក្តីសង្ឃឹម កម្ពុជាបានចាប់ដៃជាមួយ ជប៉ុនដើម្បីបង្កើតកន្លែងកែច្នៃសំណល់សល់ពីសង្គ្រាមដែលជាការត្រួសត្រាយសម្រាប់សិប្បកម្មវត្ថុអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ គំនិតផ្តួចផ្ដើមនេះ ត្រូវបានធ្វើឡើងរវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងជប៉ុន On The Road នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកស៊ីម៉ាក់ បានឱ្យដឹងថា អង្គភាពទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដ៏សំខាន់មួយដែលនឹងជួយសម្រួលដល់គម្រោងផ្ទេរបច្ចេកវិទ្យាដែលផ្តោតលើការកែច្នៃសំណល់ប្លាស្ទិក និងដែកពីគ្រាប់បែកសង្គ្រាម។ គម្រោងច្នៃប្រឌិតថ្មីនេះ មានគោលបំណងបំប្លែងអ្វីដែលធ្លាប់ជាប្រភពនៃការបំផ្លិចបំផ្លាញ ទៅជាការរំលឹកដឹងគុណដល់សុខសន្តិភាពវិញម្តង។ ក្រោមកិច្ចព្រមព្រៀងនេះ CMAC គ្រោងនឹងបង្កើតសិក្ខាសាលាឯកទេសមួយ ដើម្បីបង្ហាញពីសម្ភារៈកែច្នៃទាំងនេះឡើងវិញ។ ជាងនេះទៅទៀត សិប្បករកម្ពុជានឹងទទួលបានការបណ្តុះបណ្តាលដោយដៃពីវិចិត្រករជប៉ុនដែលមានបទពិសោធន៍ ពង្រឹងជំនាញរបស់ពួកគេ និងធានាបាននូវផលិតកម្មគុណភាពខ្ពស់។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែផ្តោតលើការបង្កើតវត្ថុអនុស្សាវរីយ៍ប្លែកៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃសិប្បកម្មក្នុងស្រុក និងនិរន្តរភាពផងដែរ។ គម្រោងនេះត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងទទួលបានអត្ថប្រយោជន៍ពីឱកាសការងារក្នុងការផលិត និងលក់វត្ថុអនុស្សាវរីយ៍ទាំងនេះ ជាពិសេសសម្រាប់ជនពិការ។ ផលិតផលសម្រេចនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីសន្តិភាពតេជោក្នុងខេត្តសៀមរាប និងដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងប្រទេសជប៉ុន ដែលអាចឱ្យទស្សនិកជនកាន់តែពេញចិត្តចំពោះវត្ថុបុរាណដ៏មានអត្ថន័យទាំងនេះ ដែលជាស្ពានឆ្លងកាត់អតីតកាល និងបច្ចុប្បន្នកាល។ កិច្ចសហការនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈរជាសក្ខីភាពនៃអំណាចនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញការព្យាបាល និងការផ្សះផ្សា។ នៅពេលដែលប្រទេសកម្ពុជា និងជប៉ុនចាប់ផ្តើមដំណើរឆ្ពោះទៅរកភាពច្នៃប្រឌិតនេះ ពួកគេត្រួសត្រាយផ្លូវសម្រាប់អនាគត ដែលបន្ទុកអតីតកាលបានប្រែក្លាយទៅជានិមិត្តសញ្ញានៃសន្តិភាព និងភាពធន់។
អានបន្ថែម២៤ឆ្នាំចុងក្រោយនេះ មានទេសចរបរទេសជិត ២៨លាននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ
រយៈពេល២៤ឆ្នាំ ចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលនេះ មានភ្ញៀវទេសចរបរទេសចូលមកទស្សនារមណីយដ្ឋានអង្គរមានចំនួនជិត ២៨លាននាក់។ នេះបើតាមឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ យ៉ាងណាមិញ ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.០២៣.៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ (អានបន្ថែម) ជាមួយនឹងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបទាំងនេះ អនាគតនៃវិស័យទេសចរណ៍នៅអង្គរមើលទៅកាន់តែភ្លឺស្វាងជាងពេលណាៗទាំងអស់ […]
អានបន្ថែម១ខែដំបូងក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៧លានដុល្លារ ពីការលក់សំបុត្រទេសចរ
ក្នុងរយៈពេល១ខែដំបូង(ខែមករា) ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៧.០៩៧.៦០២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ១ខែដំបូងនៃឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ១៤៦.១៤០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៦.៩០៣.៣៨០ដុល្លារ កើន២៥,៥៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ១៩៤.២២២ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ គ្រឹះស្ថានអង្គរនាពេលថ្មីៗនេះបានដាក់ដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម) ដើម្បីធ្វើឱ្យការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញថែមទៀត រដ្ឋាភិបាលកម្ពុជាបានប្រកាសការសម្រេចចិត្តដ៏សំខាន់មួយក្នុងការផ្តល់ជូននូវការបញ្ចុះតម្លៃលើសេវា eVisa សម្រាប់អ្នកដំណើរអន្តរជាតិដែលមកកម្ពុជាទាំងអស់។ (អានបន្ថែម) ជាងនេះទៅទៀត ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម)
អានបន្ថែមគ្រឹះស្ថានអង្គរ បើកដំណើរការលក់ និងពិនិត្យសំបុត្រតាមប្រព័ន្ធអនឡាញជាផ្លូវការ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់ គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ ដើម្បីសម្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួនពីប្រព័ន្ធលក់សំបុត្រ និងបានអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រ ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែលត្រូវបានដាក់លើទីតាំងចំនួន ៣ កន្លែង រួមមាន៖ ទី១-នៅបញ្ជារលក់សំបុត្រគ្រឹះស្ថានអង្គរ […]
អានបន្ថែម