ព័ត៌មានអន្តរជាតិ Archives - Construction & Property News The media that links your business to success Fri, 26 Jul 2019 17:11:56 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png ព័ត៌មានអន្តរជាតិ Archives - Construction & Property News 32 32 សមាគមអ្នកសាងសង់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មតុបតែងលម្អ https://construction-property.com/km/cca-attends-china-asean-decoration-upholstery-industry-cooperation-forum/?utm_source=rss&utm_medium=rss&utm_campaign=cca-attends-china-asean-decoration-upholstery-industry-cooperation-forum https://construction-property.com/km/cca-attends-china-asean-decoration-upholstery-industry-cooperation-forum/#respond Mon, 30 Jul 2018 09:06:14 +0000 https://construction-property.com/?p=381 សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមវេទិកាសហប្រតិបត្ដិការឧស្សាហកម្មតុបតែងលម្អនិងគ្រឿងសង្ហារឹមចិន-អាស៊ាន (China-ASEAN Decoration & Upholstery Industry Cooperation Forum)

The post សមាគមអ្នកសាងសង់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មតុបតែងលម្អ appeared first on Construction & Property News.

]]>

សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមវេទិកាសហប្រតិបត្ដិការឧស្សាហកម្មតុបតែងលម្អនិងគ្រឿងសង្ហារឹមចិន-អាស៊ាន (China-ASEAN Decoration & Upholstery Industry Cooperation Forum) ក្នុងនាមជាតំណាងរបស់កម្ពុជាមកពីអាស៊ានដើម្បីពិភាក្សាអំពីនិន្នាការបច្ចុប្បន្ន និងការទំនាក់ទំនងយូរអង្វែងនាពេលអនាគតរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាននៅក្នុងឧស្សាហកម្មស្ថាបត្យកម្មនិងសំណង់។

វេទិកានេះរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន (China-ASEAN Business Council) នៅថ្ងៃទី១១ ខែឧសភា នៅទីក្រុងស៊ិនជិន ប្រទេសចិន រួមជាមួយនិងពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិ ឬ International Cultural Industry Expo (ICIF) Grandland Branch ដែលមានអ្នកតំណាងមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ស្ថាបត្យកម្ម សហគ្រាសវិស្វកម្ម និងសហគ្រាសតុបតែងលម្អស្ថាបត្យកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ានរាប់រយនាក់ជួបជុំគ្នា។

ចំណុចសំខាន់នៃការជួបជុំគ្នានៅឆ្នាំនេះគឺការប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងទីក្រុងស៊ិនជិនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងផ្នែកឧស្សាហកម្មតុបតែងលម្អស្ថាបត្យកម្មចិន-អាស៊ាន (Shenzhen Consensus on Strengthening China – ASEAN Architectural Decoration Industry Win-win Cooperation) និងការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មតុបតែងលម្អស្ថាបត្យកម្មចិន-អាស៊ាន (China-ASEAN Architectural Decoration Industry Cooperation Committee) ។ នេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាននៅក្នុងឧស្សាហកម្មតុបតែងលម្អស្ថាបត្យកម្ម។

សេចក្តីជូនដំណឹង៖

សមាគមអ្នកសាងសង់កម្ពុជា មានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ វិច្ឆិកា ដល់ថ្ងៃទី ០១ ធ្នូ ឆ្នាំ២០១៨

ចំណាប់អារម្មណ៍សម្រាប់ការកក់ស្តង់ (Booth booking) សូមទំនាក់ទំនង
+855 60 888 966 / +855 77 811 168 / +855 15 511 266
email: expo@construction-property.com

Moreover, the team also discussed how to strengthen China-ASEAN architectural decoration industry cooperation in order to achieve win-win development outcomes.

As the Cambodian representative and representing the board of the CCA, Oknha Chim Khean expressed strong support for the Consensus on Strengthening China-ASEAN Architect-ural Decoration Industry Win-Win Cooperation establishment.

“The China-ASEAN Decoration & Upholstery Industry Cooperation Forum is a very important step for further cooperation and exchange of experiences among interested parties, China and all countries and members of ASEAN,” said Oknha Khean.
“The further cooperation means more trading of decoration fitting products which make trade and economic cooperation between China and Cambodia and also with other members of ASEAN continue to grow well in the future,” he added.


Oknha Khean also proudly presented Cambodia’s economic status to the forum as well as urging Chinese stakeholders to invest more in Cambodia. “For the last three consecutive years, we found that construction investment in Cambodia has seen dramatic increases. In 2016, investment jumped to USD5.5 billion. Last year, in 2017, it increased to USD 6.7 billion,” said Oknha Khean. “Among all the foreign investors within the construction industry, we can say that Chinese investors are ranked as number one on the list at the moment. This reflects a strong cooperation between Cambodia and China and we consider this as a positive move. This plays a very important role in driving the kingdom’s economy forward; therefore we strongly welcome and expect more investment from Chinese stakeholders into the kingdom,” he added.

The post សមាគមអ្នកសាងសង់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មតុបតែងលម្អ appeared first on Construction & Property News.

]]>
https://construction-property.com/km/cca-attends-china-asean-decoration-upholstery-industry-cooperation-forum/feed/ 0
សមាគមអ្នកសាងសង់កម្ពុជាចូលរួមកិច្ចប្រជុំរបស់ IFAWAPCA https://construction-property.com/km/cca-attends-ifawapca-meeting/?utm_source=rss&utm_medium=rss&utm_campaign=cca-attends-ifawapca-meeting https://construction-property.com/km/cca-attends-ifawapca-meeting/#respond Fri, 09 Mar 2018 07:29:09 +0000 https://construction-property.com/?p=177 សមាគមអ្នកសាងសង់កម្ពុជា (CCA) បានចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់សមាគមសហព័ន្ធអន្តរជាតិអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)

The post សមាគមអ្នកសាងសង់កម្ពុជាចូលរួមកិច្ចប្រជុំរបស់ IFAWAPCA appeared first on Construction & Property News.

]]>

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់សមាគមសហព័ន្ធអន្តរជាតិអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) នៅប្រទេសសិង្ហបុរី កាលពីចុងខែមករា ឆ្នាំ២០១៨ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលពាក់កណ្តាលអាណត្តិលើកទី៤០ របស់ IFAWAPCA។

ការតែងតាំងអ្នករាយការណ៍ដំណើរការប្រជុំសម្រាប់អាណត្តិឆ្នាំ២០១៨ ដល់២០១៩ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ។ បទប្បញ្ញត្តិពាក់ព័ន្ធនានានៅក្នុងរចនាសម្ព័ន្ធ និងបញ្ញត្តិស្តីអ្នករាយការណ៍របស់ IFAWPCA ទម្រង់ពាក្យតែងតាំងអ្នករាយការណ៏ និងការសច្ចាប្រណិធានរបស់អ្នករាយការណ៍សម្រាប់អាណត្តិ ២០១៨-២០១៩ ចំណុចទាំងបីនេះត្រូវបានដាក់បញ្ចូលក្នុងផ្នែកតែងតាំង។

បញ្ហាផ្សេងៗដែលបានកើតឡើងពីកិច្ចប្រជុំមុនៗក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ហើយការប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើការជ្រើសរើសសមាជិកនៅក្នុងប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា ពានរង្វាន់កិត្តិយសសម្រាប់លោក David Bateson ដែលជាអ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់សម្រាប់កិច្ចសហការយ៉ាងសកម្មរបស់លោកជាង ៣០ឆ្នាំ នៅក្នុង IFAWPCA និងសំណើពានរង្វាន់សម្រាប់សមាគមអ្នកសាងសង់ហ្វីលីពីន (PCA)។

ចំពោះការជ្រើសរើសសមាជិកធម្មតារបស់សមាគម Bhutan បានបង្ហាញនូវបំណងចង់ចូលរួមជាមួយ IFAWPCA ព្រមទាំងបានដាក់ពាក្យសុំតាមការតម្រូវជាមួយនិងសំណុំពាក្យដែលមានការយល់ព្រមគាំទ្រពីសហព័ន្ធសមាគមអ្នកសាងសង់នេប៉ាល់ (FCAN)។ សមាគមអ្នកសាងសង់សិង្ហបុរីលីមីធីត (SCAL) កំពុងជួយសម្របសម្រួលជាមួយអ្នកសាងសង់មីយ៉ាន់ម៉ាដើម្បីអញ្ជើញពួកគេឲ្យចូលរួមជាអ្នកសង្កេតការណ៍។ សមាគមអ្នកសាងសង់វៀតណាម (VACC) ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសន្និបាតក្នុងនាមជាអ្នកសង្កេតការណ៍ ប៉ុន្តែនៅពុំទាន់មានការដាក់ពាក្យជាផ្លូវការ ហើយក៏មិនទាន់មានការសម្រេចចិត្តចុងក្រោយរបស់សមាគមនេះក្នុងការចូលរួមជាមួយ IFAWPCA នៅឡើយទេ។

អស់រយៈពេលជាង ៥០ឆ្នាំមកហើយ IFAWPCA បានស្វែងរកតម្រូវការផ្លាស់ប្តូរគំនិត បទពិសោធន៍ និងបច្ចេកវិទ្យាសាងសង់ក្នុងចំណោមសមាជិកនិងសាខារបស់ខ្លួននៅក្នុងបរិយាកាស និងទីតាំងភូមិសាស្រ្តផ្សេងៗគ្នា។

ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៥៦ ជាមួយនិងសមាជិកស្ថាបនិកត្រឹមតែ៨ មកបច្ចុប្បន្ននេះ IFAWPCA បានប្រមូលផ្តុំអ្នកសាងសង់នៅក្នុងប្រទេសចំនួន១៨ នៃប្រទេសអាស៊ាន និងប្រទេសជិតខាងរបស់ខ្លួនរហូតដល់ទីក្រុងនៅអាស៊ីខាងត្បូងដូចជាទីក្រុង New Delhi និង Colombo។

ក្រុមអ្នកសាងសង់ដែលគ្រប់គ្រងដោយឯកជន CCA បានចូលរួមជាសមាជិកនៃ IFAWAPCA នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីក្រុងគូឡាឡាំពួក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពាក់កណ្តាលអាណត្តិលើកទី២៨របស់ IFAWPCA។

The post សមាគមអ្នកសាងសង់កម្ពុជាចូលរួមកិច្ចប្រជុំរបស់ IFAWAPCA appeared first on Construction & Property News.

]]>
https://construction-property.com/km/cca-attends-ifawapca-meeting/feed/ 0
ប្រតិភូសមាគមអ្នកសាងសង់កម្ពុជាចូលរួមពិព័រណ៍ BMAM & GBR Expo Asia 2017 នៅប្រទេសថៃ https://construction-property.com/km/cca-delegation-attends-bmam-gbr-expo-asia-2017/?utm_source=rss&utm_medium=rss&utm_campaign=cca-delegation-attends-bmam-gbr-expo-asia-2017 https://construction-property.com/km/cca-delegation-attends-bmam-gbr-expo-asia-2017/#respond Sat, 11 Nov 2017 07:29:05 +0000 https://construction-property.com/?p=172 ពិពណ៌ BMAM & GBR Expo Asia 2017 ដែលជាពិពណ៌និងសន្និសីទអន្តរជាតិស្តីពីការថែទាំអាគារ ការគ្រប់គ្រងនិងប្រើប្រាស់អគារ និងអគារបរិស្ថានបៃតង បានបិទបញ្ចប់ការងារលើកទី១០ របស់ខ្លួនជាមួយនិងការកត់សម្គាល់ខ្ពស់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។

The post ប្រតិភូសមាគមអ្នកសាងសង់កម្ពុជាចូលរួមពិព័រណ៍ BMAM & GBR Expo Asia 2017 នៅប្រទេសថៃ appeared first on Construction & Property News.

]]>

ពិពណ៌ BMAM & GBR Expo Asia 2017 ដែលជាពិពណ៌និងសន្និសីទអន្តរជាតិស្តីពីការថែទាំអាគារ ការគ្រប់គ្រងនិងប្រើប្រាស់អគារ និងអគារបរិស្ថានបៃតង បានបិទបញ្ចប់ការងារលើកទី១០ របស់ខ្លួនជាមួយនិងការកត់សម្គាល់ខ្ពស់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ពិពណ៌ពាណិជ្ជកម្មរយៈពេល៣ថ្ងៃនេះ ប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ក្រោមការរៀបចំរបស់ក្រុមហ៊ុន IMPACT Exhibition Management Co., Ltd ។ ដោយទទួលបានលទ្ធផលយ៉ាងល្អនៅឆ្នាំនេះ IMPACT បានប្រកាសថា ព្រឹត្តិការណ៍លើកទី១១ របស់ BMAM & GBR Expo Asia 2017 នឹងប្រារព្ធធ្វើឡើងនៅខែកញ្ញា ឆ្នាំក្រោយ។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅកន្លែងតាំងពិពណ៌ទំហំ ៦,៧៥០ម៉ែត្រការ៉េ ដោយមានការតាំងបង្ហាញចំនួន ១៥០ មកពីប្រទេសចំនួន ៩ និងសាលតាំងពិពណ៌អន្ដរជាតិពីរ (សិង្ហបុរី និងជប៉ុន) ហើយព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបានទាក់ទាញភ្ញៀវចំនួន ៥,៤២១នាក់ មកពី ៣៣ប្រទេស រួមទាំង ប្រទេសអូស្ត្រាលី កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាម។

គណៈប្រតិភូជាន់ខ្ពស់ពីសមាគមអ្នកសាងសង់កម្ពុជា (CCA) ក៏ត្រូវបានអញ្ជើញឲ្យថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកម្មវិធីនេះផងដែរ។ បណ្ឌិត តាន់ មុន្នីវណ្ណ តំណាងរបស់ CCA បានចែករំលែកទស្សនៈរបស់លោកលើឱកាសវិនិយោគនៅកម្ពុជាជាមួយនិងភ្ញៀវដែលចូលរួមក្នុងវេទិកានេះ។ នៅលើប្រធានបទផ្សេងពីគ្នា លោក បេង ហុងសុជាតិខេមរូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញស្តីពីលំនៅដ្ឋានតំលៃសមរម្យនៅកម្ពុជាទៅកាន់វេទិកាផងដែរ។

អំឡុងពេលពិពណ៌ពាណិជ្ជកម្មនេះ មានបច្ចេកវិទ្យាជាច្រើនតាំងបង្ហាញពីការគ្រប់គ្រងអគារឆ្លាតវៃ- ដូចជាសន្តិសុខនិងសុវត្ថិភាពឆ្លាតវៃ គ្រឿងបរិក្ខារឆ្លាតវៃ ការសន្សំថាមពលឆ្លាតវៃ និងការតាំងបង្ហាញ “Smart City” ។

ផ្នែកសំខាន់ “Smart Home Showcase” បានបង្ហាញពីគំនិតច្នៃប្រឌិតផ្ទះ និងអគារជំនាន់ក្រោយដែលភ្ជាប់ជាមួយនឹងឧបករណ៍ឆ្លាតវៃ 4.0 ចាប់ពីប្រព័ន្ធចំណត សន្តិសុខនិងសុវត្ថិភាព និងការថែទាំសុខភាព ហើយវាក៏មានការរស់នៅប្រកបដោយនិរន្តរភាពដែលរចនាឡើងដោយក្រុមប្រឹក្សាស្ថាបត្យករថៃ (Architect Council of Thailand) និងសមាគម Smart City Thailand ។ រថយន្តអេឡិចត្រូនិចយ៉ាងពេញលេញ និង”Tesla S Series” ក៏ត្រូវបានដាក់តាំងបង្ហាញផងដែរ ដើម្បីបន្ថែមនូវភាពរំភើប និងរីករាយដល់ព្រឹត្តិការណ៍នេះ។

យោងតាមអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន IMPACT លោក Loy Joon How នៅឆ្នាំនេះ IMPACT មានគោលបំណងផ្សព្វផ្សាយបច្ចេកវិទ្យាអគារឆ្លាតវៃដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល “Thailand 4.0” ។

លោកបានឲ្យដឹងថា “ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ BMAM & GBR Asia Expo បានសម្របសម្រួលដល់អាជីវកម្ម និងផ្តល់ឱកាសសិក្សារៀនសូត្រ។ ចំនួនអ្នកតាំងពិពណ៌ និងអ្នកទស្សនានៅពិពណ៌ BMAM & GBR Asia Expo មានការកើនឡើងរហូត ហើយយើងពិតជារីករាយណាស់ក្នុងការធ្វើជាអ្នកសម្របសម្រួលក្នុងដំណើរការនេះ”។

លោក Pornthep Suwanlertlum អ្នកគ្រប់គ្រងផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Furukawa Thailand (Platinum Sponsor) បានមានប្រសាសន៍ថា “យើងដាក់តាំងបង្ហាញនៅ BMAM ពីព្រោះយើងចង់ផ្សព្វផ្សាយម៉ាករបស់យើងទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ Furukawa នឹងវិលត្រឡប់មកវិញជាថ្មីម្តងទៀតនៅឆ្នាំក្រោយព្រោះយើងជឿជាក់ថា ការមានវេទិការទីផ្សារត្រឹមត្រូវគឺជាជម្រើសត្រឹមត្រូវសម្រាប់ម៉ាករបស់យើង។ ក្រៅពីនេះ Furukawa នឹងបន្តឧបត្ថម្ភកម្មវិធីនេះនាពេលអនាគត។ ”

លោក Kittisak Khunwanich ផ្នែកយុទ្ធសាស្ត្រសាជីវកម្មនិងទីផ្សារ នៃក្រុមហ៊ុន C.I. Group Public Company Limited (Gold Sponsor) បានមានប្រសាសន៍ថា “នេះគឺជាលើកទីពីរហើយដែលយើងបានដាក់តាំងបង្ហាញនៅ BMAM & GBR Expo Asia ដោយសារតែយើងទទួលបានប្រតិកម្មតបមកវិញជាវិជ្ជមានកាលពីឆ្នាំមុន។” លោកបានបន្ថែមថា “កម្មវិធីនេះគឺជា one-stop platform ដែលបង្ហាញពីការសាងសង់ ការគ្រប់គ្រងអគារនិងគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាអគារបរិស្ថានបៃតង ហើយយើងពេញចិត្តនឹងការតាំងបង្ហាញនៅឆ្នាំនេះពីព្រោះអ្នករៀបចំបានយកចិត្តទុកដាក់ចំពោះយើងយ៉ាងល្អ ហើយយើងបានបង្កើតការលក់ថ្មី។”

The post ប្រតិភូសមាគមអ្នកសាងសង់កម្ពុជាចូលរួមពិព័រណ៍ BMAM & GBR Expo Asia 2017 នៅប្រទេសថៃ appeared first on Construction & Property News.

]]>
https://construction-property.com/km/cca-delegation-attends-bmam-gbr-expo-asia-2017/feed/ 0
សហព័ន្ធអ្នកសាងសង់អាស៊ាន ACF ពិភាក្សាអំពីបទដ្ឋានអាស៊ាន https://construction-property.com/km/acf-summit-discusses-asean-standards/?utm_source=rss&utm_medium=rss&utm_campaign=acf-summit-discusses-asean-standards https://construction-property.com/km/acf-summit-discusses-asean-standards/#respond Sat, 11 Nov 2017 07:09:35 +0000 https://construction-property.com/?p=53 កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី ៤៤ កាលពីខែកញ្ញា គឺដើម្បីពិភាក្សាពីវឌ្ឍនភាពឆ្ពោះទៅសម្រេចបាននូវស្តង់ដារសំណង់សម្រាប់អាស៊ានទាំងមូល។

The post សហព័ន្ធអ្នកសាងសង់អាស៊ាន ACF ពិភាក្សាអំពីបទដ្ឋានអាស៊ាន appeared first on Construction & Property News.

]]>

កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី ៤៤ កាលពីខែកញ្ញា គឺដើម្បីពិភាក្សាពីវឌ្ឍនភាពឆ្ពោះទៅសម្រេចបាននូវស្តង់ដារសំណង់សម្រាប់អាស៊ានទាំងមូល។

ACF ដែលតំណាងឲ្យអ្នកសាងសង់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចូលរួមក្នុងកិច្ចប្រជុំកំពូលដែលដឹកនាំដោយសមាគមអ្នកសាងសង់សិង្ហបុរីលីមីតធីត (SCAL) នៅ Mandarin Orchard ប្រទេសសិង្ហបុរីនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧។ កិច្ចប្រជុំមួយថ្ងៃនេះបានផ្តល់ឱកាសដើម្បីពិភាក្សា និងវាយតម្លៃបញ្ហាប្រឈមជាច្រើនដែលកំពុងប្រឈមមុខក្នុងផ្នែកមួយនៃដំណើរការសមាហរណកម្ម។

កម្មវិធី ACSTST មានគោលបំណងបង្កើតស្តង់ដារមួយសម្រាប់កម្មករសំណង់នៅទូទាំងប្រទេសសមាជិកអាស៊ាន ប៉ុន្តែការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងបណ្តាប្រទេសសមាជិកនីមួយៗនៅតែជាបញ្ហា។ ដោយសារតែលក្ខខណ្ឌតម្រូវការ លក្ខណៈវិនិច្ឆ័យ និងវិធីសាស្ត្រវាយតម្លៃខុសៗគ្នាទៅតាមប្រទេសនីមួយៗ សុខុដុមនីយកម្មលក្ខខណ្ឌតម្រូវអប្បបរមាសម្រាប់កម្រិតនីមួយៗមិនទាន់បញ្ចប់បាននៅឡើយទេ។ នៅក្នុងកិច្ចប្រជុំ មានការស្នើសុំឲ្យប្រទេសសមាជិកនីមួយៗត្រឡប់ទៅវិញ និងពិនិត្យឡើងវិញលក្ខខណ្ឌតម្រូវរបស់ពួកគេម្តងទៀត។

ដើម្បីបង្កើតលទ្ធផលជាក់ស្តែង សមាគមអ្នកសាងសង់ជំនាញម៉ាឡេស៊ី (MBAM) បានផ្តល់យោបល់ដល់ក្រុមប្រឹក្សាភិបាលទាក់ទងនឹងលទ្ធភាពនៃការជួលទីប្រឹក្សាពីខាងក្រៅ ដើម្បីប្រៀបធៀបភាពខុសគ្នានៃប្រទេសនីមួយៗ ធ្វើសុខុដុមនីយកម្មចំណុចខុសគ្នាទាំងនោះ និងសរសេរស្តង់ដារ ACSTST ACF រួមមួយ។ លើសពីនេះទៀត ក្រុមប្រឹក្សាភិបាលបានពិភាក្សាអំពីលទ្ធភាពនៃការជួលទីប្រឹក្សាជំនាញវិជ្ជាជីវៈពីខាងក្រៅដើម្បីប្រៀបធៀបម៉ូឌុល លក្ខខណ្ឌតម្រូវការ និងលក្ខណៈវិនិច្ឆ័យពីប្រទេសនីមួយៗ និងរបៀបធ្វើឲ្យកម្មវិធីដើរទៅមុខ។

សមាគមអ្នកសាងសង់កម្ពុជា (CCA) ក៏ត្រូវបានជំរុញឲ្យពន្លឿនការងារលើកម្មវិធីនេះផងដែរ ព្រោះថាក្រុមប្រឹក្សាភិបាលចង់ទទួលបានលក្ខណៈវិនិច្ឆ័យសម្រាប់ស្តង់ដារកម្មករពីប្រទេសនីមួយៗនៅចុងឆ្នាំនេះ។ សមាគមអ្នកសាងសង់ថៃ (TCA) បានទាក់ទងទៅសមាគមអ្នកសាងសង់ជាតិឡាវ (LACA) ហើយបានស្នើសុំឲ្យពួកគេបញ្ជូនព័ត៌មានស្តីពីធម្មនុញ្ញរបស់សមាគម ការចុះឈ្មោះ និងសកម្មភាពមួយចំនួន ។ យ៉ាងណាក៏ដោយ យោងទៅតាម TCA ប្រទេសឡាវត្រូវបង្កើតសមាគមអ្នកសាងសង់ឯករាជ្យដែលមិនស្ថិតនៅក្រោមរដ្ឋាភិបាលសម្រាប់ដំណើរការនេះ។

ការធ្វើវិសោធនកម្មធម្មនុញ្ញរបស់ ACF គឺជាចំណុចនៃការពិភាក្សាមួយទៀតនៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ។ ប្រធាន ACF មើលឃើញពីតម្រូវការនៃការពិនិត្យឡើងវិញនូវធម្មនុញ្ញដើម្បីធ្វើឲ្យវាមានបច្ចុប្បន្នភាព និងសមស្របនឹងបរិយាកាសដែលកំពុងផ្លាស់ប្តូរ។ TCA ក្នុងនាមជាការិយាល័យលេខាធិការនឹងធ្វើការរួមគ្នាជាមួយប្រធាន ACF និងអគ្គលេខាធិការដើម្បីធ្វើសេចក្តីព្រាងប្រការដែលត្រូវវិសោធនកម្ម ហើយបញ្ជូនទៅកាន់សមាជិកដើម្បីផ្តល់យោបល់។

ដោយសារបច្ចុប្បន្ន ACF មានសមាជិកថ្មី ហើយប្រទេសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមានការផ្លាស់ប្តូរគ្នាវិលជុំ ប្រធាន ACF ក៏បានមើលឃើញពីភាពចាំបាច់ក្នុងការសរសេរ “សៀវភៅណែនាំស្តីពីនីតិវិធីស្តង់ដារ” សម្រាប់ប្រទេសម្ចាស់ផ្ទះ។ ក្នុងតួនាទីនេះ TCA នឹងជួយរៀបចំសេចក្តីព្រាងនីតិវិធី និងផ្សព្វផ្សាយដល់សមាជិកដើម្បីផ្តល់យោបល់។

ផ្នែកខាងរដ្ឋបាលវិញ សមាជិកក៏បានចែករំលែកការយល់ឃើញពីមធ្យោបាយនានាដើម្បីកែលម្អវេបសាយរបស់ ACF ផងដែរ ដើម្បីធ្វើឲ្យវាមានលក្ខណៈព័ត៌មាន និងទំនាក់ទំនងកាន់តែច្រើន ដើម្បីឲ្យសមាគមនីមួយៗ និងប្រជាជនអាស៊ានទាំងមូលអាចទទួលបានអត្ថប្រយោជន៍ពីព័ត៌មានដែលបង្ហោះនៅលើវេបសាយ។

សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) បានស្នើសុំបង្កើតបណ្ណាល័យសមាជិកដែលជាកន្លែងរក្សាទុកនូវកំណត់ហេតុកិច្ចប្រជុំកន្លងមកទាំងអស់ និងមានការធានាសុវត្ថិភាពដោយអក្សរសម្ងាត់។ SCAL ក៏បានជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលផងដែរថា ការចំណាយដំបូងនៃការបង្កើតបណ្ណាល័យសមាជិកគឺមានចំនួន ២១៥០ដុល្លារអាមេរិក ជាមួយនឹងថ្លៃថែទាំប្រចាំឆ្នាំចំនួន ១៧០០ដុល្លារ។ MBAM បានផ្តល់អនុសាសន៍អោយផ្លាស់ប្តូរអ្នកគ្រប់គ្រងវេបសាយទៅកាន់ប្រទេសដែលមានការចំណាយថោកជាង។ ប្រទេសសមាជិកនីមួយៗក៏នឹងត្រលប់មកវិញពិនិត្យមើលតម្លៃនៃការសម្របខ្លួនតាមវេបសាយរបស់ ACF ។ MBAM ក៏បានផ្តល់យោបល់ផងដែរថា ព័ត៌មានគួរតែត្រូវបានរក្សាទុកនៅក្នុង Cloud ហើយប្រទេសសមាជិកនីមួយៗត្រលប់ទៅវិញរកមើលគំនិតនៃរបៀបធ្វើវា។

នៅឆ្នាំក្រោយសមាគមអ្នកសាងសង់ឥណ្ឌូណេស៊ី (ICA) នឹងក្លាយជាប្រធាន ACF បន្ទាប់។

សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ១៩៨៥ដោយកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនរៀបចំឡើងនៅទីក្រុងហ្សាកាតា​ ប្រទេសឥណ្ឌូនេស៊ី។ អស់រយៈពេល ២៧ឆ្នាំ ACF បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចំនួនពីរជារៀងរាល់ឆ្នាំបន្តរហូតមក ដែលក្នុងកិច្ចប្រជុំនេះសមាជិកក្រុមប្រឹក្សាពិភាក្សាអំពីបញ្ហាអាជីវកម្មដែលកើតឡើង។

រហូតមកដល់បច្ចុប្បន្ន ACF មានសមាជិកសមាគមសាងសង់ចំនួន ៨ ដែលតំណាងឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាងសង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមមាន សមាគម​អ្នក​ង​សង់​កម្ពុជា (CCA) សមាគម​អ្នកម៉ៅការ​សាងសង់​ឥណ្ឌូនេស៊ី (ICA) សមាគម​អ្នក​សាងសង់​ជំនាញ​ម៉ាឡេស៊ី (MBAM) សមាគម​អ្នកម៉ៅការ​សាងសង់​ហ្វីលីពីន (PCA) សមាគម​អ្នកម៉ៅការ​សាងសង់​សឹង្ហ​បុរី​លីមីត​ធី​ត (SCAL) សមាគម​អ្នកម៉ៅការ​សាងសង់​ថៃ (TCA) សមាគម​អ្នកម៉ៅការ​សាងសង់​វៀត​ណា​ម (VACC) និង​សមាគម​សហគ្រិន​សំណង់​មី​យ៉ាន់​ម៉ា​(MCEA)។

The post សហព័ន្ធអ្នកសាងសង់អាស៊ាន ACF ពិភាក្សាអំពីបទដ្ឋានអាស៊ាន appeared first on Construction & Property News.

]]>
https://construction-property.com/km/acf-summit-discusses-asean-standards/feed/ 0
IFAWPCA បើកសន្និបាតលើកទី៤៣ ស្តីពីបដិវត្តន៍ឧស្សាហកម្ម និងសំណង់ https://construction-property.com/km/43rd-ifawpca-convention-touches-on-4th-industrial-revolution/?utm_source=rss&utm_medium=rss&utm_campaign=43rd-ifawpca-convention-touches-on-4th-industrial-revolution https://construction-property.com/km/43rd-ifawpca-convention-touches-on-4th-industrial-revolution/#comments Tue, 25 Jul 2017 06:42:50 +0000 https://construction-property.com/?p=47 កាលពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ សន្និបាតលើកទី៤៣ របស់សមាគមអ្នកសាងសង់សហព័ន្ធអន្តរជាតិ អាស៊ី និងប៉ាស៊ីហិ្វក (IFAWPCA) ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងសេអូល

The post IFAWPCA បើកសន្និបាតលើកទី៤៣ ស្តីពីបដិវត្តន៍ឧស្សាហកម្ម និងសំណង់ appeared first on Construction & Property News.

]]>

កាលពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ សន្និបាតលើកទី៤៣ របស់សមាគមអ្នកសាងសង់សហព័ន្ធអន្តរជាតិ អាស៊ី និងប៉ាស៊ីហិ្វក (IFAWPCA) ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងសេអូល ប្រទេសកូរ៉េខាងត្បូងក្រោមប្រធានបទស្តីពីបដិវត្តន៍ឧស្សាហកម្ម និងឧស្សាហកម្មសំណង់លើកទីបួន។

តាមរយៈសិក្ខាសាលា និងបទបង្ហាញជាច្រើន ដែលបានធ្វើ ឡើងនៅក្នុងសន្និបាតលើកទី៤៣ នេះអ្នកចូលរួមទទួលបាននូវឱកាសជាច្រើនដើម្បីផ្លាស់ប្តូរព័ត៌មាននិងចំណេះដឹងថ្មីៗទាក់ទងទៅនឹងការប្រមូលផ្តុំនៃឧស្សាហកម្មសំណង់។ បន្ថែមពីនេះទៀត សន្និបាតនេះក៏បានផ្តល់ឱកាសដ៏ល្អយ៉ាងវិសេសវិសាល ដើម្បីបង្ហាញពីចក្ខុវិស័យនិងយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមនាពេលអនាគតផងដែរ។ អ្វីដែលជាចំណុចសំខាន់នៃសន្និបាតនេះ គឺស្តីអំពីបដិវត្តនៃឧស្សាហកម្មសំណង់ និងការគ្រប់គ្រងទីក្រុងឲ្យមានសោភណ្ឌភាព ឬហៅថាជាទីក្រុងទំនើប (Smart City)។

ក្នុងអំឡុងពេលមហាសន្និបាតលើកទីមួយដែលបានរៀបចំឡើងនៅថ្ងៃទី ៣០ ខែឧសភា ប្រធានគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីបទបង្ហាញ ដើម្បីយល់ដឹងអំពីការអភិវឌ្ឍន៍នៅប្រទេសកូរ៉េ រួមទាំងការអភិវឌ្ឍ​សេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិជ្ជាទំនើបរបស់ប្រទេសនេះផងដែរ។

បញ្ហាដែលកើតមានឡើងកាលពីកិច្ចប្រជុំមុនៗ ត្រូវបានលើកមកពិភាក្សាជាថ្មីម្តងទៀតនៅក្នុងអង្គសន្និបាតរបស់ IFAWPCA ដែលមានរយៈពេលបីថ្ងៃនេះ។ វេទិកាធុរកិច្ចលើកទី២ របស់ IFAWPCA ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ នៅក្នុងទីក្រុងម៉ានីល រៀបចំនិងគាំទ្រឧបត្ថម្ភដោយសមាគមអ្នកសាងសង់​ហ្វីលីពីន(PCA) ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់រដ្ឋលេខាធិការនៃវេទិកាធុរកិច្ចនេះ។ ពោលគឺ IFAWAPCA ទទួលបានថវិកា ៦,៩៩២ដុល្លារអាមេរិក ពីវេទិកានេះ ដែលជាការរៀបចំជាលើកទី២ ដោយ PCA ហើយ IFAWPCA សង្ឃឹមថាសមាជិកនៃបណ្តាប្រទេសផ្សេងទៀតនឹងរៀបចំវេទិកានេះដែរ។

ទន្ទឹមនេះដែរ សេក្តីស្នើសុំរៀបចំពានរង្វាន់របស់ IFAWPCA គាំទ្រដោយ PCA ដែលពានរង្វាន់នេះនឹងនិយាយអំពីការឆ្ពោះទៅរកបច្ចេកវិទ្យាបៃតង ហើយការរៀបចំពានរង្វាន់នេះស្ថិតក្នុងដំណើរការនៃក្តីសម្រេច។ បទបង្ហាញលម្អិតបន្ថែមទៀត នឹងត្រូវរៀបចំដោយ PCA ក្នុងអំឡុងពេលកិច្ចប្រជុំ ហើយប្រសិនបើត្រូវបានអនុម័តពានរង្វាន់នេះអាចនឹងត្រូវប្រគល់ជូននៅអង្គប្រជុំសន្និបាតក្នុងប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។

សម្រាប់ទស្សនៈវិស័យផែនការធុរកិច្ច គេហទំព័ររបស់សមាគម IFAWPCA កំពុងត្រូវបានធ្វើទំនើបកម្មយ៉ាងទៀងទាត់ជាមួយនឹងមាតិកាដែលទទួលបានប្រភព័ត៌មានពីសមាជិករបស់ខ្លួន។ សម្រាប់ការរៀបចំធ្វើវីដេអូទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗរបស់ IFAWPCA ក្រុមប្រឹក្សាប្រឹក្សាភិបាលបានអនុម័តបញ្ចេញថវិកា ៥ពាន់ដុល្លារអាមេរិកដើម្បីធ្វើឲ្យវីដេអូកាន់តែល្អប្រសើរ ដែលឆ្លុះបញ្ជាំងពីអ្វីដែល IFAWPCA បានធ្វើនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ សម្រាប់ការប្រកាសជ្រើសរើសសមាជិក ប្រទេសប៊ុយតាន (Bhutan) បានសម្តែងនូវបំណងប្រាថ្នារបស់ខ្លូនក្នុងការចូលរួមជាសមាជិករបស់ IFAWPCA ហើយក៏បានដាក់ពាក្យស្នើសុំជាមួយពាក្យសំណើដែលគាំទ្រដោយសហព័ន្ធនៃសមាគមអ្នកសាងសង់របស់ប្រទេស Nepal (FCAN) សមាគមអ្នកសាងសង់សិង្ហបុរី(SCAL) នឹងជួយសម្របសម្រួលជាមួយបណ្តាអ្នកសាងសង់មីយ៉ាន់ម៉ា ដើម្បីអញ្ជើញឲ្យចូលរួមធ្វើជាអ្នកអង្កេតការណ៍ ហើយសមាគមអ្នកសាងសង់វៀតណាម (VACC) ក៏ត្រូវបានអញ្ចើញឲ្យចូលរួមធ្វើជាអ្នកអង្កេតការណ៍ផងដែរ។ ទោះយ៉ាងណា មិនទាន់មានការដាក់ពាក្យជាផ្លូវការណាមួយត្រូវបានទទួល ហើយក្តីសម្រេចចុងក្រោយណាមួយក៏មិនទាន់ទទួលបានពីសមាគមទាំងនោះដើម្បីចូលរួមជាមួយ IFAWPCA នៅឡើយនោះទេ។

សមាគមអ្នកសាងសង់របស់ប្រទេស Papua New Guinea (PNGCA) ក៏បានចូលរួមអង្គសន្និបាតក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ហើយសន្យាថានឹងបន្តការខិតខំរបស់ខ្លួនដើម្បីធានាបាននូវភាពពេញលេញនៃការស្នើសុំរបស់PNGCA ជាពិសេស សមត្ថភាពទ្រទ្រង់ក្នុងការចំណាយប្រចាំឆ្នាំនៃការកំណត់របស់ IFAWPCA

តំណាងសមាគមមជ្ឈត្តកម្មចិន ក៏បានចុះឈ្មោះនិងចូលរួមអង្គសន្និបាតរបស់ IFAWPCA នៅទីក្រុង Seoulផងដែរ ហើយការដាក់ពាក្យនៃសមាជិកសមាគមរបស់ខ្លួនត្រូវបានទទួល ប៉ុន្តែមិនទាន់បានអនុម័តពីគណកម្មការសមាជិកនៅឡើយនោះទេ។ IFAWPCA កំពុងពិចារណាជួលអ្នកពិគ្រោះយោបល់ផ្នែកច្បាប់ ដើម្បីជួយជម្រុញដល់សកម្មភាពផ្លូវច្បាប់របស់ខ្លួន។

រយៈពេលជាង ៥០ឆ្នាំមកនេះ IFAWPCA បានបន្តនូវតម្រូវការនៃការផ្លាស់ប្តូរគំនិត បទពិសោធន៍ និងបច្ចេកវិជ្ជាសំណង់នៅក្នុងចំណោមសមាជិករបស់ខ្លួនដើម្បីចងជាសម័ន្ធនៅក្នុងបរិយាកាសខុសៗគ្នា។

IFAWPCA បានបង្កើតដំបូងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៥៦ ដែលចូលរួមបង្កើតដោយសមាជិកតែប្រាំបីប្រទេសតែប៉ុណ្ណោះ។ បច្ចុប្បន្ន IFAWPCA មានសមាជិក សមាគមអ្នកសាងសង់ចំនួន ១៨ប្រទេស នៃតំបន់អាស៊ានព្រមទាំងប្រទេសជិតខាងរបស់ខ្លួនផងដែរ ហើយសមាជិកនៅក្នុងប្រទេសតំបន់អាស៊ីភាគខាងត្បូងមានដូចជាប្រទេសឥណ្ឌា និង សិរីលង្កា។ ក្នុងឆ្នាំ២០១៥ កម្ពុជាចូលរួមធ្វើជាសមាជិកទី១៦ របស់ IFAWPCA ផងដែរ៕

The post IFAWPCA បើកសន្និបាតលើកទី៤៣ ស្តីពីបដិវត្តន៍ឧស្សាហកម្ម និងសំណង់ appeared first on Construction & Property News.

]]>
https://construction-property.com/km/43rd-ifawpca-convention-touches-on-4th-industrial-revolution/feed/ 1
ប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះសន្និសីទ IFAWPCA លើកទី ៤៣ https://construction-property.com/km/korea-to-host-43rd-ifawpca-convention/?utm_source=rss&utm_medium=rss&utm_campaign=korea-to-host-43rd-ifawpca-convention https://construction-property.com/km/korea-to-host-43rd-ifawpca-convention/#respond Fri, 09 Dec 2016 08:52:25 +0000 https://construction-property.com/?p=340 សន្និសីទលើកទី ៤៣ របស់សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) គ្រោងនឹងរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០១៧។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកជំនាញខាងការងារសាងសង់ ១៥០០នាក់ មកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

The post ប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះសន្និសីទ IFAWPCA លើកទី ៤៣ appeared first on Construction & Property News.

]]>

សន្និសីទលើកទី ៤៣ របស់សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) គ្រោងនឹងរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០១៧។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកជំនាញខាងការងារសាងសង់ ១៥០០នាក់ មកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងកិច្ចប្រជុំពាក់កណ្តាលត្រីមាសរបស់ក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី ៣៩ នៅក្នុងអង្គភាពដែលរៀបចំឡើងនៅទីក្រុង Kathmandu ប្រទេសនេប៉ាល់ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ ការពិភាក្សាក្នុងចំណោមប្រទេសជាសមាជិកចំនួន ១៨ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្តោតទៅលើការរៀបចំសម្រាប់សន្និសីទលើកទី ៤៣ នាពេលខាងមុខ។

ថ្លែងនៅក្នុងកិច្ចប្រជុំពាក់កណ្តាលត្រីមាស សមាគមអ្នកសាងសង់កូរ៉េ (CAK) បានបង្ហាញពីផែនការគ្រប់គ្រងរបស់ខ្លួនសម្រាប់សន្និសីទនាពេលខាងមុខ ដែលនឹងត្រូវរៀបចំនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៧។ ប្រតិភូប្រមាណជា ៧០០ នាក់ មកពីប្រទេសជាសមាជិកទាំងអស់ ដែលក្នុងនោះក៏មានយ៉ាងហោចណាស់ប្រតិភូមកពីសមាគមអ្នក សាងសង់កម្ពុជា (CCA) ចំនួន ១០ នាក់ចូលរួមផងដែរ។ CAK ក៏រំពឹងផងដែរថា អ្នកជំនាញនាំមុខគេយ៉ាងហោចណាស់ ៥០០ នាក់ មកពីឧស្សាហកម្មសំណង់អគាររបស់កូរ៉េខាងត្បូង នឹងចូលរួមផងដែរ។

មកដល់ពេលបច្ចុប្បន្ន CAK បានរៀបចំសន្និសីទ IFAWPCA ពីរដង និងបានបង្ហាញនូវវីដេអូផ្សព្វផ្សាយដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលកំពុងត្រូវបានចែករំលែកក្នុងចំណោមសមាជិកទាំងអស់ ដើម្បីឲ្យប្រទេសទាំងនោះអាចផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះនៅក្នុងវិស័យនេះក្នុងប្រទេសរបស់ពួកគេ ដើម្បីជំរុញឲ្យមានការចូលរួមច្រើននៅក្នុងសន្និសីទនេះ។

កិច្ចប្រជុំពាក់កណ្តាលត្រីមាសនេះ ក៏បានគាំទ្រដល់ការតែងតាំងលោក Desmond Hill សមាជិកប្រតិបត្តិនៃសមាគមអ្នកសាងសង់សឹង្ហបុរីលីមីធីត (SCAL) ជាអ្នករាយការណ៍នូវសន្និសីទ IFAWPCA សម្រាប់អាណត្តិ ២០១៦-២០១៨ នេះផងដែរ។

ព័ត៌មានថ្មីៗពីកិច្ចប្រជុំពាក់កណ្តាលត្រីមាសលើកទី ៣៩ របស់ក្រុមប្រឹក្សាភិបាលប្រតិបត្តិ

បញ្ហាជាច្រើនត្រូវបានពិភាក្សា និងសម្រេចចិត្តក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅខែកញ្ញា។ លទ្ធផលទាំងនោះមានដូចជា PNGCA មិនទាន់បានបំពេញបញ្ចប់ពាក្យសុំរបស់ខ្លួន ហើយថ្លៃបង់ចូលជាសមាជិកភាពក៏មិនទាន់បានបង់នៅឡើយ។ ប្រទេសវៀតណាម មិនទាន់បានដាក់បញ្ជូនសំណុំបែបបទពាក្យសុំចូលជាសមាជិកភាពជាផ្លូវការរបស់ខ្លួន ហើយសមាគមអ្នកសាងសង់វៀតណាម (VACC) ក៏មិនទាន់ធ្វើសេចក្តីសម្រេចចិត្តចុងក្រោយក្នុងការចូលរួមក្នុង IFAWPCA ។

សម្រាប់ប្រទេស Bhutan ក្រុមប្រឹក្សាភិបាលសាងសង់របស់ប្រទេសប៊ូតង់បានជួបប្រជុំជាមួយលេខាធិការ IFAWPCA នៅទីក្រុងម៉ានីល ប៉ុន្តែនៅមិនទាន់បានដាក់ពាក្យដើម្បីក្លាយជាសមាជិកនៅឡើយទេ។

សហព័ន្ធសមាគមអ្នកម៉ៅការសាងសាង់ប្រទេសនេប៉ាល់ (FCAN) បានផ្ញើលិខិតអញ្ជើញទៅកាន់សមាគមសំណង់ម៉ាកាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពាក់កណ្តាលត្រីមាសលើកទី ៣៩ ប៉ុន្តែសមាគមនេះមិនទាន់បានចូលរួម។

ប្រទេសមីយ៉ាន់ម៉ានៅមិនទាន់បានដាក់ពាក្យដើម្បីក្លាយជាសមាជិកនៅឡើយទេ។ SCAL ត្រូវបានតែងតាំងឲ្យធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីនាំប្រទេសនេះចូលក្នុង IFAWPCA។

IFAWPCA វីដេអូ និងវេបសាយ ៖ លេខាធិការដ្ឋាន IFAWPCA បានបង្កើតវីដេអូផ្សព្វផ្សាយរយៈពេល ៩ នាទី ដែលមាន ៣០ វិនាទីសម្រាប់សមាជិកនីមួយ។ វីដេអូនេះនឹងរួចរាល់មុនពេលសន្និសីទនៅទីក្រុងសេអ៊ូល។ លេខាធិការដ្ឋាន IFAWPCA នឹងសម្រេចបញ្ចប់ចុងក្រោយនូវខ្លឹមសារវីដេអូជាមួយសមាជិកទាំងអស់។ ចំណែកវេបសាយ IFAWPCA វិញ គឺរួចរាល់សម្រាប់ដំណើរការហើយ ដោយរង់ចាំការបញ្ចប់យ៉ាងពេញលេញនៅសន្និសីទលើកទី ៤៣។

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពគ្នាផងដែរ ដើម្បីប្រមូលបញ្ជីទំនាក់ទំនងរបស់សមាជិកពីប្រទេសសមាជិកនីមួយៗ ដើម្បីឲ្យ IFAWPCA អាចចែករំលែកព្រឹត្តិបត្រ ខ្លឹមសារ និងព័ត៌មានទៅកាន់ក្រុមហ៊ុននៃប្រទេសសមាជិកនីមួយៗដោយផ្ទាល់។

សមាគមអ្នកគ្រប់គ្រងការសាងសង់អូស្ត្រាលី (MBA) បានព្រាងផែនការអាជីវកម្មមួយដើម្បីបង្កើនអត្ថប្រយោជន៍ និងប្រាក់ចំណេញសម្រាប់ IFAWPCA ហើយផែនការនេះត្រូវបានអនុម័តដោយសមាជិកនៃក្រុមប្រឹក្សាភិបាលក្នុងរយៈពេលពាក់កណ្តាលត្រីមាស ។

របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍

ទាក់ទងនឹងការអភិវឌ្ឍន៍អាជីវកម្មសំណង់ សមាជិកក្រុមប្រឹក្សាភិបាលបានសម្រេចបង្កើតនូវកិច្ចសន្យាសាងសង់ស្ដង់ដារមួយសម្រាប់សមាជិក IFAWPCA ដើម្បីធ្វើកិច្ចការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោកដែលជាម្ចាស់ជំនួយសំខាន់សម្រាប់គម្រោងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

គណៈកម្មាការនេះបានសម្រេចចិត្តថាលក្ខខណ្ឌនៃកិច្ចសន្យានឹងត្រូវបានពិនិត្យពីភាពត្រឹមត្រូវដោយប្រទេសសមាជិកនីមួយៗ ជាមួយនិងធនាគារ ADB និងធនាគារពិភពលោក។

The post ប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះសន្និសីទ IFAWPCA លើកទី ៤៣ appeared first on Construction & Property News.

]]>
https://construction-property.com/km/korea-to-host-43rd-ifawpca-convention/feed/ 0
មីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACF លើកទី ៤២ នៅខែវិច្ឆិកា https://construction-property.com/km/myanmar-to-host-42nd-acf-summit-in-november/?utm_source=rss&utm_medium=rss&utm_campaign=myanmar-to-host-42nd-acf-summit-in-november https://construction-property.com/km/myanmar-to-host-42nd-acf-summit-in-november/#respond Tue, 06 Dec 2016 08:41:29 +0000 https://construction-property.com/?p=322 បន្ទាប់ពីត្រូវបានទទួលស្គាល់ថាជាសមាជិកទី ៨ នៃសហព័ន្ធអ្នកម៉ៅការសាងសង់អាស៊ាន (ACF) កាលពីដើមឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ានឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាACF លើកទី ៤២ នៅទីក្រុង Yangon ពីថ្ងៃទី ១៧ ដល់ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

The post មីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACF លើកទី ៤២ នៅខែវិច្ឆិកា appeared first on Construction & Property News.

]]>

បន្ទាប់ពីត្រូវបានទទួលស្គាល់ថាជាសមាជិកទី ៨ នៃសហព័ន្ធអ្នកម៉ៅការសាងសង់អាស៊ាន (ACF) កាលពីដើមឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ានឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាACF លើកទី ៤២ នៅទីក្រុង Yangon ពីថ្ងៃទី ១៧ ដល់ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA) ដែលតំណាងឲ្យឧស្សាហកម្មសំណង់អគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងរៀបចំធ្វើជាប្រធានក្រុមប្រឹក្សា ACF លើកទី ៤២ នៅទីក្រុង Yangon នាពេលខាងមុខ។ ការចូលជាសមាជិកសហព័ន្ធអ្នកសាងសង់អាស៊ាន ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែមិថុនា ដែលវាជាលទ្ធផលនៃការចរចារយៈពេលពីរឆ្នាំ ជាមួយសមាគម។

យោងតាមលេខាធិការដ្ឋាន ACF កាលវិភាគបណ្តោះអាសន្នសម្រាប់កិច្ចប្រជុំ ACF លើកទី ៤២ នាពេលបន្ទាប់នៅទីក្រុង Yangon នឹងធ្វើការពិភាក្សាលើបញ្ហាជាច្រើន ទាក់ទងនិងគម្រោង និងវឌ្ឍនភាពនៅក្នុងសមាគម។

គណៈប្រតិភូក៏នឹងជួបជាមួយរដ្ឋមន្ដ្រីមីយ៉ាន់ម៉ាដែលទទួលបន្ទុកលើការងារត្រួតពិនិត្យឧស្សាហកម្មសំណង់ដើម្បីស្វែងរកឱកាសអាជីវកម្មនៅក្នុងឧស្សាហកម្មសំណង់អគារនៅទីនោះ។

ការពិភាក្សាក៏នឹងធ្វើបច្ចុប្បន្នភាពលើគម្រោងសំខាន់មួយចំនួនកាលពីកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ រួមមានកម្មវិធី ACSTST ការខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាកម្មករសំណង់នៅក្នុងប្រទេសអាស៊ានទៅតាមស្តង់ដាតែមួយ វគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃកម្មវិធីដែលបណ្តុះបណ្តាលកម្មករទៅតាមស្ដង់ដារតែមួយដែលមានតម្លៃប្រហែល ១៥.០០០ ដុល្លារក្នុងមួយវគ្គ ព្រមទាំងសេចក្តីណែនាំរបស់ ACF ដែលនឹងកត់បញ្ជីក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីជាមួយប្រទេសអាស៊ានដែលជាសមាជិកនីមួយៗរបស់ ACF។

សហព័ន្ធអ្នកសាងសង់អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៨៥ និងបានរៀបចំកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រចាំឆ្នាំពីរដងក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣១ ឆ្នាំជាប់គ្នាមកនេះ ដែលនៅក្នុងក្រុមប្រឹក្សានេះ សមាជិកពិភាក្សាអំពីបញ្ហាអាជីវកម្មដែលកើតឡើងនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន។

សមាគមអ្នកម៉ៅការសាងសង់ចំនួនប្រាំបីដែលតំណាងឱ្យក្រុមហ៊ុនឯកជនរកស៊ីក្នុងវិស័យសំណង់នៅអាស៊ាន រួមមាន សមាគមអ្នកសាងសង់កម្ពុជា (CCA) សមាគមអ្នកសាងសង់ឥណ្ឌូនេស៊ី (ICA) សមាគមគ្រប់គ្រងការសាងសង់ម៉ាឡេស៊ី (MBAM) សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) សមាគមអ្នកសាងសង់សឹង្ហបុរីលីមីធីត (SCAL) សមាគមអ្នកសាងសង់ថៃ (TCA) សមាគមអ្នកសាងសង់វៀតណាម (VACC) និងសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA)។

MCEA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ និងបានក្លាយជាសមាគមសង្គមស៊ីវិលដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៃប្រទេសមីយ៉ានម៉ា។ សមាគមនេះបង្កើតឡើងដំបូងដោយមានសមាជិក ១៥០ នាក់ ហើយបានកើនសមាជិកដល់ ១៦៥០ នាក់ នាពេលបច្ចុប្បន្ន។

ប្រទេសឡាវក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដើម្បីចូលរួមជាសមាជិក ACF ផងដែរ ប៉ុន្តែអាចចូលរួមត្រឹមតែកិច្ចប្រជុំសាមញ្ញលើកទី ៤១ ក្នុងនាមជាអ្នកសង្កេតការណ៍។ ខណៈពេលដែលសមាគមអ្នកសាងសង់ថៃ (TCA) ត្រូវបានចាត់ឲ្យធ្វើកិច្ចការនាំប្រទេសឡាវចូលជាសមាជិកសហព័ន្ធ មានការរំពឹងថាប្រទេសមិនជាប់សមុទ្រមួយនេះនឹងក្លាយជាសមាជិកទីប្រាំ បន្ទាប់ពីប្រទេសនេះមានការបង្កើតសមាគមអ្នកម៉ៅការសាងសង់របស់ខ្លួន។

ចំពោះសមាជិកភាពរបស់ប្រទេសប្រ៊ុយណេ ហាក់ដូចជាត្រូវការពេលវេលាច្រើនទៀត ដោយហេតុថា ប្រទេសនេះមិនមានសមាគមអ្នកម៉ៅការសាងសង់ផ្ទាល់ខ្លួន ហើយនិងមិនទាន់បង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការចូលរួមក្នុងសហព័ន្ធនេះនៅឡើយ។

 

The post មីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACF លើកទី ៤២ នៅខែវិច្ឆិកា appeared first on Construction & Property News.

]]>
https://construction-property.com/km/myanmar-to-host-42nd-acf-summit-in-november/feed/ 0
គណៈកម្មាធិការសាងសង់ចិន-អាស៊ានថ្មីមួយត្រូវបានបង្កើតឡើង https://construction-property.com/km/new-china-asean-construction-club-born/?utm_source=rss&utm_medium=rss&utm_campaign=new-china-asean-construction-club-born https://construction-property.com/km/new-china-asean-construction-club-born/#respond Tue, 30 Aug 2016 08:25:10 +0000 https://construction-property.com/?p=288 ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឧស្សាហកម្ម​សំណង់​អគារ​នៅ​ប្រទេស​ចិន និង​នៅ​អាស៊ាន គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​សំណង់​ចិន​-​អាស៊ាន (China-ASEAN Construction Industry Cooperation Committee) ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​ខែ​ឧសភា​។​

The post គណៈកម្មាធិការសាងសង់ចិន-អាស៊ានថ្មីមួយត្រូវបានបង្កើតឡើង appeared first on Construction & Property News.

]]>

ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឧស្សាហកម្ម​សំណង់​អគារ​នៅ​ប្រទេស​ចិន និង​នៅ​អាស៊ាន គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​សំណង់​ចិន​-​អាស៊ាន (China-ASEAN Construction Industry Cooperation Committee) ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​ខែ​ឧសភា​។​

​គណៈកម្មាធិការ​នេះ​គឺជា​ក្រុម​ឧស្សាហកម្ម​សំណង់​ទី ៤ ដែល​មាន​វិសាលភាព​លើ​តំបន់​ទាំងពីរ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ធុរកិច្ច​រវាង​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​ការសាងសង់​របស់​ចិន និង​អាស៊ាន​។ គណៈកម្មាធិការ​នេះ​បង្កើត​ឡើង​បន្ទាប់ពី​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​សម្ភារ​សាងសង់​ចិន​-​អាស៊ាន (​បង្កើត​នៅ​ឆ្នាំ ២០១៥) ព្រម​ទាំង​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​អាស៊ាន និង​សមាគម​ធុរកិច្ច​ចិន​-​អាស៊ាន (​បង្កើត​នៅ​ឆ្នាំ ២០១៤)។​

​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​សំណង់​ចិន​-​អាស៊ាន គឺជា​អង្គការ​ធុរកិច្ច​មិនមែន​រដ្ឋាភិបាល និង​មិន​រក​ប្រាក់ចំណេញ ដែល​បង្កើតឡើង​សម្រាប់​ឧស្សាហកម្ម​សំណង់​ចិន និង​អាស៊ាន​។ វា​ត្រូវ​បាន​បង្កើតឡើង និង​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​អាស៊ាន និង​សមាគម​ធុរកិច្ច​ចិន​-​អាស៊ាន ដែល​មាន​ការទទួលខុសត្រូវ​រួមគ្នា​សម្រាប់​ការគ្រប់គ្រង​គណៈកម្មាធិកា​រ​នេះ​។​

​គណៈកម្មាធិការ​នេះ​មាន​សហប្រធាន​ពីរ ដោយ​ក្នុង​នោះ​ម្នាក់​ជា​ភាគី​ចិន និង​ម្នាក់​ទៀត​ជា​ភាគី​អាស៊ាន និង​ប្រើ​ភាសា​អង់គ្លេស​ជា​ភាសា​ប្រតិបត្តិការ​។ លេខាធិការដ្ឋាន​ចិន​របស់​គណៈកម្មាធិការ​នេះ​មាន​មូលដ្ឋាន​នៅ​ក្នុង​សមាគម​ឧស្សាហកម្ម​សំណង់ Nantong ហើយ​បំពេញ​ការងារ​នៅក្រោម​ការគ្រប់គ្រង​របស់​ប្រធាន​ជា​ភាគី​ចិន​។​

​ដោយសារតែ​ប្រទេស​ប្រ៊ុយណេ​ត្រូវបានតែងតាំង​ជា​សហប្រធាន​សម្រាប់​ភាគី​អាស៊ាន​នៅ​ឆ្នាំនេះ ដូចនេះ​កម្ពុជា​នឹង​ត្រូវបាន​តែងតាំង​ជា​សហប្រធាន​សម្រាប់​ឆ្នាំ ២០១៧។​

​លោក​ឧកញ៉ា ហា​ន់ ឃាង អនុប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) ដែល​បាន​ចុះហត្ថលេខា​ចូល​ជា​សមាជិក​តំណាង​ឲ្យ​កម្ពុជា​នោះ​បាន​លើកឡើង​ថា “​ខ្ញុំ​សង្ឃឹមថា​ប្រទេស​ចិន​អាច​ជួយ​ប្រទេស​កម្ពុជា ដែល​ជា​សមាជិក​អាស៊ាន​មាន​ការអភិវឌ្ឍន៍​តិចតួច ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចិន អ្នក​សាងសង់​ចិន​ព្រមទាំង​អ្នក​ផលិត និង​ផ្គត់ផ្គង់​សម្ភារ​សាងសង់​ចិន ឲ្យ​បន្ថែម​ការស្វែងយល់​ពី​ឧស្សាហកម្ម​សំណង់​របស់​ប្រទេស​កម្ពុជា និង​វិនិយោគ​បន្ថែម​ទៀត​នៅក្នុង​គម្រោង​សាងសង់​នៅ​កម្ពុជា​”​។​

​ដោយ​ផ្អែក​លើ​អនុស្សរណៈ​យោគយល់​គ្នា គណៈកម្មាធិការ​នេះ​នឹង​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ៥០ សម្រាប់​ដំណាក់កាល​ដំបូង ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន ២០ និង​ក្រុមហ៊ុន ៣០ ផ្សេង​ទៀត​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន (​ក្រុមហ៊ុន ៣ សម្រាប់​ប្រទេស​នី​មួយ​)​។ រហូតមកទល់​ពេលនេះ មាន​តែ​ប្រទេស​កម្ពុជា ប្រទេស​ម៉ាឡេស៊ី ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ឥណ្ឌូនេស៊ី និង​វៀតណាម​ប៉ុណ្ណោះ​ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​នេះ ខណៈ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​កំពុង​នៅ​ពិចារណា​នៅឡើយ​។​

​នៅ​ឯ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​សំណង់​ចិន​-​អាស៊ាន និង​ពិធី​សម្ពោធ ភាគី​បាន​ព្រមព្រៀងគ្នា​លើ “​កិច្ចព្រមព្រៀង Nantong” ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​លើ​វិស័យ​សំណង់​រវាង​ចិន និង​អាស៊ាន​។ ភាគី​ចិន និង​អាស៊ាន ក៏​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ទីផ្សារ​សំណង់​ផងដែរ​។​

​បន្ទាប់ពី​បាន​ចូលរួម​នៅក្នុង​គណៈកម្មាធិការ​នេះ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​កម្ចី​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នានា​។ អនុប្រធាន CCA លោក​ឧកញ៉ា ហា​ន់ ឃាង បានឱ្យដឹងថា កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​កម្ចី​រហូតដល់​ទៅ ១​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ ពី​មូលនិធិ​ដែល​គណៈកម្មាធិការ​នេះ​បានគ្រោង​សម្រាប់​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​សមាជិក​ដែល​ជា​ប្រទេស​អាស៊ាន​។​

​លោក​បាន​ប្រាប់​ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​ឲ្យដឹងថា “​ប្រាក់កម្ចី​នេះ​គឺ​សម្រាប់​គម្រោង​ដែល​ទាក់ទង​នឹង​ការសាងសង់​រួម​ទាំង​គម្រោង​បៃតង និង​កែច្នៃ​ថាមពល​ឡើងវិញ ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ឬ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ជា​សមាជិក​របស់​គណៈ​កម្មា​ធិ​ការសាងសង់​ចិន​-​អាស៊ាន​”​។​

​យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ដែល​រកស៊ី​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​របស់​ប្រទេស​ចិន​ចំនួន ៨៦ កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ មាន​ក្រុមហ៊ុន​សំណង់​ចំនួន ៥៨ មកពី​ប្រទេស​អាស៊ាន រួម​មាន​ក្រុមហ៊ុន​ចំនួន ២៨ មកពី​ប្រទេស​វៀតណាម ក្រុមហ៊ុន​ចំនួន ១៣ មកពី​ប្រទេស​ថៃ ក្រុមហ៊ុន​ចំនួន ១២ មកពី​ប្រទេស​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​ចំនួន ៥ មកពី​ប្រទេស​សិង្ហ​បុរី​។ ជា​សរុប​មាន​ក្រុមហ៊ុន​ចំនួន ៥១៦ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា។​

ចំពោះ​ការវិនិយោគ​បរទេស​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​កំពូល និង​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​ទី​ពីរ បើទោះបីជា​ប្រទេស​ចិន​គួរតែ​ជា​ប្រទេស​លំដាប់​ទី​មួយ ប្រសិនបើ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​រាប់បញ្ចូល​។ ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ជា​សមាជិក​គណៈកម្មាធិកា​រ​សហប្រតិបត្តិការ​សម្ភារ​សំណង់​ចិន​-​អាស៊ាន​កាលពី​ឆ្នាំ​មុន​ហើយ​ត្រូវបានតែងតាំង​ជា​សហប្រធាន​សម្រាប់​ភាគី​ខាង​អាស៊ាន។​

The post គណៈកម្មាធិការសាងសង់ចិន-អាស៊ានថ្មីមួយត្រូវបានបង្កើតឡើង appeared first on Construction & Property News.

]]>
https://construction-property.com/km/new-china-asean-construction-club-born/feed/ 0
ACF អនុម័តយល់ព្រមលើសមាជិកភាពរបស់ប្រទេសមីយ៉ាន់ម៉ា https://construction-property.com/km/acf-approves-myanmar-membership/?utm_source=rss&utm_medium=rss&utm_campaign=acf-approves-myanmar-membership https://construction-property.com/km/acf-approves-myanmar-membership/#respond Sat, 27 Aug 2016 08:21:19 +0000 https://construction-property.com/?p=268 បន្ទាប់​ពី​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការចរចា​អូសបន្លាយ​មកនេះ សហព័ន្ធ​អ្នក​សាងសង់​អាស៊ាន (ACF) ទី​បំផុត​ទៅ​បាន​ទទួល​ស្គាល់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​សមាជិក​នៃ​សមាគម​ថ្នាក់​តំបន់​មួយ​នេះ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី ៤១ របស់ខ្លួន​។​

The post ACF អនុម័តយល់ព្រមលើសមាជិកភាពរបស់ប្រទេសមីយ៉ាន់ម៉ា appeared first on Construction & Property News.

]]>

បន្ទាប់​ពី​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការចរចា​អូសបន្លាយ​មកនេះ សហព័ន្ធ​អ្នក​សាងសង់​អាស៊ាន (ACF) ទី​បំផុត​ទៅ​បាន​ទទួល​ស្គាល់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​សមាជិក​នៃ​សមាគម​ថ្នាក់​តំបន់​មួយ​នេះ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី ៤១ របស់ខ្លួន​។​

​នៅក្នុង​កិច្ចប្រជុំ​ដែល​ត្រូវបាន​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ៣ ខែមិថុនា ឆ្នាំ ២០១៦ ការជួប​ប្រជុំ​នេះ​បាន​ទទួលស្គាល់​សមាគម​សហគ្រិន​សំណង់​មី​យ៉ាន់​ម៉ា (MCEA) ដែល​តំណាងឱ្យ​ឧស្សាហកម្ម​សំណង់​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​សមាជិក​ទី​ប្រាំបី​របស់ខ្លួន។​

MCEA ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ និង​បាន​ក្លាយ​ជា​សមាគម​សង្គម​ស៊ីវិល​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។ សមាគម​នេះ​បង្កើតឡើង​ដំបូង​ដោយ​មាន​សមាជិក ១៥០​នាក់ ហើយ​ចំនួន​នេះ​បាន​កើនឡើង​ដល់​ចំនួន ១៦៥០ នាពេល​បច្ចុប្បន្ន​នេះ​។​

​សមាគម​នេះ​បាន​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​ការអភិវឌ្ឍ​ការសាងសង់​នៅ​ទូទាំង​ប្រទេស​មី​យ៉ាន់​ម៉ា ចូលរួម​នៅក្នុង​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច សង្គម និង​ស៊ីវិល ព្រមទាំង​ធ្វើការ​ដើម្បី​ធានា​ភាពជា​ម្ចាស់​របស់​ប្រជាជន​លើ​កន្លែង​លំនៅដ្ឋាន​។​

​ប្រទេស​ឡាវ ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការចូលរួម ACF ផងដែរ ប៉ុន្តែ​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី ៤១ ក្នុងនាម​ជា​សមាជិក​សង្កេតការណ៍​ប៉ុណ្ណោះ​។ ដោយសារ​ថា​សមាគម​អ្នក​សាងសង់​ថៃ (TCA) ត្រូវ​បាន​ចាត់​ឱ្យ​នាំ​យក​ប្រទេស​ឡាវ​ចូលក្នុង​សហព័ន្ធ​នេះ ដូចនេះ​មាន​ការ​រំពឹងថា​ប្រទេស​ដែល​មិន​ជាប់​សមុទ្រ​មួយ​នេះ​នឹង​ក្លាយ​ជា​សមាជិក​ទី​ប្រាំបួន បន្ទាប់ពី​មាន​ការបង្កើត​នូវ​សមាគម​អ្នក​សាងសង់​នៅក្នុង​ប្រទេស​របស់​ខ្លួន​ដូច​ការរំពឹងទុក​។

​ចំពោះ​សមាជិកភាព​របស់​ប្រទេស​ប្រ៊ុយណេ​ដា​រ៉ូ​សាឡឹម ហាក់ដូចជា​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ព្រោះថា​ប្រទេស​នេះ​មិន​មាន​សមាគម​អ្នក​សាងសង់ ហើយ​មិន​ទាន់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការចូលរួម​ក្នុង​សហព័ន្ធ​នេះ​នៅឡើយ​ទេ។

​កិច្ចប្រជុំ​ក្រុមប្រឹក្សា ដែល​ត្រូវបាន​រៀបចំ​រួមគ្នា​ដោយ ACF និង​សមាគម​អ្នក​សាងសង់​ថៃ បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​នានា​ដែល​កើតឡើង​នៅក្នុង​តំបន់​នេះ ។​

​ដំបូង​ពួកគេ​បាន​បោះ​មួយ​ជំហាន​យ៉ាង​ធំ​ឆ្ពោះទៅ​រក​កម្មវិធី ACSTST ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បណ្តុះបណ្តាល​កម្មករសំណង់​នៅ​តំបន់​អាស៊ាន​ដើម្បី​មាន​ស្តង់ដារ​តែមួយ​។ សមាគម​អ្នក​សាងសង់​សិង្ហ​បុរី​លីមីត​ធី​ត (SCAL) បាន​រាយការណ៍​ថា​ខ្លួន​បាន​រកឃើញ​អ្នកពិគ្រោះ​យោបល់​ដើម្បី​អភិវឌ្ឍ​បណ្តុះ​បណ្តា​គ្រូ​បង្គោល និង​មេ​រៀនទី​១ ដែល​អាច​នឹង​ត្រូវ​ចំណា​យ ១៥០០០ ដុល្លារ​។​

​បន្ទាប់​ពី​ការពិភាក្សា​ជាច្រើន ប្រទេស​ចំនួន​ប្រាំមួយ​បានបញ្ជាក់​ថា ពួកគេ​នឹង​ដាក់​ចេញ​ឲ្យមាន​នូវ​កម្មវិធី​បណ្តុះបណ្តា​ល ដោយ​ចំណាយ​ថវិកា​ផ្ទាល់​របស់​ខ្លួន ដែល​ក្នុងនោះ​មានដូចជា PCA on Formwork, SCAL on Reinforcement Bar, MBAM on Structural Steel, VACC on Tiling, ICA on Plastering និង TCA for Brick Laying​។ យ៉ាងណាក៏ដោយ សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) មិនទាន់​បាន​ស្នើឡើង​នូវ​កម្មវិធី​បណ្តុះបណ្តាល​របស់​ខ្លួន​នៅឡើយ​ទេ។​

ACF បាន​ជំរុញ​ឱ្យ​បង្កើន​ល្បឿន​នៃ​កម្ម​វិធី​ដើម្បី​ឲ្យមាន​ភាព​ស្រុះស្រួល​នូវ​ជំនាញ​ដែល​ទាក់ទង​នឹង​ការសាងសង់​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​នេះ និង​បាន​ស្នើសុំ​ឱ្យ​សមាជិក​អនុវត្ត​នូវ​វគ្គ​សិក្សា ហើយ​ដាក់ជូន ACF នូវ​កម្មវិធី​ពិនិត្យឡើងវិញ និង​មេរៀន ដើម្បី​ធ្វើការ​ពិនិត្យ និង​អនុម័ត​។​

​សៀវភៅ​បញ្ជី ACF ដែល​បាន​ស្នើឡើង និង​ដែល​រៀប​បញ្ជី​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ជាមួយ​ប្រទេស​ជា​សមាជិក​នីមួយៗ​របស់ ACF នៅក្នុង​អាស៊ាន គឺ​កំពុងតែ​មាន​ដំណើរការ​បាន​យ៉ាង​ល្អ​។ SCAL បាន​បង្កើតឲ្យមាន​អ្នក​ផ្សព្វផ្សាយ​រួចទៅហើយ និង​បាន​ស្នើសុំ​ឱ្យ​សមាជិក​ទាំងអស់​ដាក់ជូន​ខ្លួន​នូវ​ព័ត៌មាន​ទូទៅ​របស់​សមាគម​របស់​ពួកគេ សម្រាប់​សៀវភៅបញ្ជី ACF នៅ​ចុងខែ មិថុនា ឆ្នាំ 2016 និង​បង្ហាញ​ចំនួន​ច្បាប់​ចម្លង​ដែល​ពួកគេ​បាន​ទាមទារ​ឱ្យមាន​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ក៏​បាន​ប្រកាស​ផងដែរ​ថា​កិច្ចប្រជុំ​លើក​ទី ៤២ របស់ ACF នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំនេះ នៅ​ក្រុង​ណៃពី​ដោ ប្រទេស​មី​យ៉ាន់​ម៉ា។

​នៅក្នុង​ក្របខណ្ឌ​ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សិក្ខាសាលា​ពិសេស​មួយ​ត្រូវបាន​រៀបចំ​ឡើង​ផងដែរ​ក្រោម​ប្រធានបទ “​ការវិភាគ​ប្រៀបធៀប​អំពី​របៀប​ដែល​ប្រទេស​នីមួយៗ​ធ្វើ​បទ​ប្បញ្ញត្តិ​អំពី​ធុរកិច្ច​សំណង់​” ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​បណ្ឌិត Ponn Virulrak ដែល​បាន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ថៃ​ដើម្បី​ធ្វើការ​សិក្សា​អំពី​បទបញ្ញត្តិ​ច្បាប់​លើ​ធុរកិច្ច​សំណង់​នៅក្នុង​ប្រទេស​អាស៊ាន​ទាំងអស់។​

​ប្រធាន ACF លោក Ng Yek Meng បាន​ទទួលស្គាល់ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ខកខាន​ចំពោះ​កាលបរិច្ឆេទ​កំណត់​របស់​ខ្លួន​សម្រាប់​ការធ្វើសមាហរណកម្ម​ពេញលេញ និង​ជឿជាក់​ថា ACF គឺជា​វេទិកា​សំខាន់​មួយ​ដើម្បី​ជំរុញ​សមាហរណកម្ម​តំបន់។​

​លោក​ប្រធាន ACF ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា “​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ឬ​អត់​នោះ ACF នៅតែ​ជា​វេទិកា​សម្រាប់​ពួកយើង​ធ្វើការ​ចែករំលែក និង​រៀន​ពី​គ្នា​ទៅវិញទៅមក​។ យើង​ត្រូវ​បន្ត​រើសយក​កា​រចនា និង​បច្ចេកវិទ្យា​សាងសង់​ថ្មីៗ ដើម្បី​បង្កើន​ផលិតភាព​”​។​

​លោក Ng បាន​បន្ត​លើកឡើង​ថា ដើម្បី​ការពារ​បរិស្ថាន សមាជិក​ទាំងអស់​គួរតែ​ចូលរួម​ជាមួយនឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក ដើម្បី​អនុម័ត​វិធីសាស្ត្រ​សាងសង់​ដែល​កាន់តែ​មាន​លក្ខណៈ​បៃតង និង​និរន្តរភាព​ច្រើនឡើង ដើម្បី​កសាង និង​អភិវឌ្ឍន៍​ទីក្រុង​របស់​យើង​។ លោក​បាន​ស្នើសុំ​ឲ្យមាន​កិច្ចសហប្រតិបត្តិកា​រ​កា​ន់​តែ​ជិតស្និទ្ធ ដើម្បី​រៀបចំ​ការតាំងពិព័រណ៍ សិក្ខាសាលា និង​សន្និសីទ​ដែល​ពាក់ព័ន្ធ​រួមគ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​សមាជិក​ទាំងអស់​។​

​សហព័ន្ធ​អ្នក​សាងសង់​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ ១៩៨៥ និង​បាន​រៀបចំ​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សា​ប្រចាំឆ្នាំ​ពីរ​ដង​សម្រាប់​រយៈពេល ៣១ ឆ្នាំ​ជាប់​គ្នា ដែល​សមាជិក​ក្រុមប្រឹក្សា​ពិភាក្សា​អំពី​បញ្ហា​ធុរកិច្ច​ដែល​កើតឡើង​នៅក្នុង​ឧស្សាហកម្ម​សំណង់​អាស៊ាន។

​សមាគម​អ្នក​សាងសង់​ទាំង​ប្រាំបី​ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ឯកជន​រកស៊ី​ក្នុង​ធុរកិច្ច​សំណង់​នៅក្នុង​អាស៊ាន​រួមមាន ៖ សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) សមាគម​អ្នក​សាងសង់​ឥណ្ឌូនេស៊ី (ICA) សមាគម​គ្រប់គ្រង​អ្នក​សាងសង់​ម៉ាឡេស៊ី (MBAM) សមាគម​អ្នក​សាងសង់​ហ្វីលីពីន (PCA) សមាគម​អ្នក​សាងសង់​សិង្ហ​បុរី​លីមីត​ធី​ត ( SCAL) សមាគម​អ្នក​សាងសង់​ថៃ (TCA) សមាគម​អ្នក​សាងសង់​វៀតណាម (VACC), និង​សមាគម​សហគ្រិន​សំណង់​មី​យ៉ាន់​ម៉ា (MCEA)។

The post ACF អនុម័តយល់ព្រមលើសមាជិកភាពរបស់ប្រទេសមីយ៉ាន់ម៉ា appeared first on Construction & Property News.

]]>
https://construction-property.com/km/acf-approves-myanmar-membership/feed/ 0
ACF នឹងធ្វើជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ https://construction-property.com/km/acf-to-host-41st-council-meeting/?utm_source=rss&utm_medium=rss&utm_campaign=acf-to-host-41st-council-meeting https://construction-property.com/km/acf-to-host-41st-council-meeting/#respond Sat, 09 Jul 2016 07:46:54 +0000 https://construction-property.com/?p=216 លេខាធិការដ្ឋាននៃសមាគមអ្នកសាងសង់កម្ពុជា (CCA) និងដែលជាសមាជិករបស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) សូមជម្រាបជូន ក្រុមហ៊ុនជាសមាជិកទាំងអស់ថា ACF នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ របស់ខ្លួននៅថ្ងៃសុក្រ ទី ៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ។

The post ACF នឹងធ្វើជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ appeared first on Construction & Property News.

]]>

លេខាធិការដ្ឋាននៃសមាគមអ្នកសាងសង់កម្ពុជា (CCA) និងដែលជាសមាជិករបស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) សូមជម្រាបជូន ក្រុមហ៊ុនជាសមាជិកទាំងអស់ថា ACF នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ របស់ខ្លួននៅថ្ងៃសុក្រ ទី ៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំនេះត្រូវបានរៀបចំរួមគ្នាដោយ ACF និងសមាគមអ្នកសាងសង់ថៃ (TCA) ក្រោមការឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ Patronage ហើយកិច្ចប្រជុំនេះគ្រោងនឹងផ្តោតទៅលើការបង្កើតការយោគយល់គ្នាទៅវិញទៅមកនិងជាមូលដ្ឋាននៃទីផ្សារសំណង់ ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងលក្ខណៈនៃឧស្សាហកម្មសំណង់សម្រាប់សមាជិកនៅក្នុងប្រទេសសមាជិក ACF នីមួយៗ។

សិក្ខាសាលាពិសេសក៏នឹងត្រូវបានរៀបចំនៅក្នុងពេលរសៀលផងដែរក្រោមប្រធានបទ “ការវិភាគប្រៀបធៀបអំពីរបៀបដែលប្រទេសនីមួយៗចែងបទប្បញ្ញត្តិស្តីពីការធ្វើអាជីវកម្មសាងសង់” ដែលធ្វើបទបង្ហាញដោយលោកបណ្ឌិត Ponn Virulrak ដោយទទួលបានជំនួយពីរដ្ឋាភិបាលថៃ ដើម្បីធ្វើការសិក្សាទៅលើបទបញ្ញត្តិស្តីពីអាជីវកម្មសំណង់ក្នុងបណ្តាប្រទេសអាស៊ាន។

លោក Charles Vann ប្រធានស្តីទីនៃ CCA នឹងចូលរួមព្រឹត្តិការណ៍ប្រចាំឆមាសនេះ។ ក្រុមហ៊ុនជាសមាជិកនៃ CCA ដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវបំពេញទំរង់បែបបទដែលអាចរកបាននៅការិយាល័យ CCA និងបញ្ជូនត្រឡប់មកលេខាធិការដ្ឋាន CCA វិញឲ្យបានត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ ហើយសមាជិករបស់ CCA ត្រូវដឹងថាចំណាយលើការចូលរួមក្នុងកិច្ចប្រជុំនេះ គឺសមាជិកត្រូវចំណាយដោយខ្លួនឯង។

សហព័ន្ធអ្នកសាងសង់អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៨៥។ តាំងពីនោះមក ACF ជាអ្នករៀបចំកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាចំនួនពីរក្នុងមួយឆ្នាំ អស់រយៈពេល ៣១ ឆ្នាំ ដោយក្នុងនោះសមាជិកក្រុមប្រឹក្សាធ្វើការពិភាក្សាអំពីបញ្ហាអាជីវកម្មដែលកើតឡើងនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន។

សមាគមអ្នកសាងសង់ចំនួនប្រាំពីរដែលតំណាងឲ្យក្រុមហ៊ុនឯកជនរកស៊ីក្នុងវិស័យសំណង់នៅអាស៊ាន មានដូចជា សមាគមអ្នកសាងសង់កម្ពុជា (CCA) សមាគមអ្នកសាងសង់ឥណ្ឌូនេស៊ី (ICA) សមាគមគ្រប់គ្រងអ្នកសាងសង់ម៉ាឡេស៊ី (MBAM) សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) សមាគមអ្នកសាងសង់ទទួលខុសត្រូវមានកម្រិតសិង្ហបុរី ( SCAL) សមាគមអ្នកសាងសង់ថៃ(TCA) និងសមាគមអ្នកម៉ៅការសំណង់វៀតណាម(VACC)។

The post ACF នឹងធ្វើជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ appeared first on Construction & Property News.

]]>
https://construction-property.com/km/acf-to-host-41st-council-meeting/feed/ 0