សមាគមអ្នកសាងសង់កម្ពុជា និង CHINCA បង្ហាញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតសំណង់ដ៏ជោគជ័យ
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានបង្ហាញការវិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់វិស័យសំណង់កម្ពុជា ដោយបានរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យជាមួយសមាគមអ្នកសាងសង់អន្តរជាតិចិន (CHINCA) កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ មិនត្រឹមតែបង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផ្លូវសម្រាប់កិច្ចសហការដ៏មានសក្តានុពលក្នុងមុខជំនួញសំណង់ និងការអភិវឌ្ឍន៍ឧស្សាហកម្មផងដែរ។ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ដោយចាប់ផ្តើមពីការជជែកពីនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅកម្ពុជា រួមជាមួយនឹងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលកំពុងអភិវឌ្ឍន៍។ ទាំងនេះបានក្លាយជាភស្តុតាងដែលថាមានឱកាសច្រើនសម្រាប់សន្ទុះរីកចម្រើននៅក្នុងវិស័យសំណង់ដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ ការរំលេចដ៏គួរឱ្យកត់សម្គាល់គឺបទបង្ហាញរបស់ CHINCA លើបេសកកម្ម សមាជិកភាព និងកម្មវិធីសំខាន់ៗរបស់ខ្លួន ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូអន្តរជាតិ។ សមាគមបានណែនាំកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធវាយតម្លៃ ខ្សែសង្វាក់ផ្គត់ផ្គង់ពណ៌បៃតង សំដៅលើកកម្ពស់និរន្តរភាពនៅក្នុងឧស្សាហកម្មសំណង់។ សមាគមទាំងពីរបានស្វែងរកសំណើជាឱកាសសម្រាប់ក្រុមហ៊ុនកម្ពុជាដើម្បីចូលរួមក្នុងយន្តការកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់វិស្វកម្មអន្តរជាតិ ដែលសន្យាថានឹងមានកំណើនទៅវិញទៅមក និងការចែករំលែកធនធាន។ គំនិតផ្តួចផ្តើមនេះបានកំណត់ជំហានឆ្ពោះទៅមុខសម្រាប់ការពង្រឹងកិច្ចសហការ និងការច្នៃប្រឌិតក្នុងវិស័យនេះ។ សមាជិកចូលរួមក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីការផ្លាស់ប្តូរដោយផ្ទាល់រវាងអ្នកផ្គត់ផ្គង់ឈានមុខគេរបស់ប្រទេសចិនលើគ្រឿងឧបករណ៍ និងសម្ភារៈវិស្វកម្ម ជាមួយដៃគូក្នុងស្រុកនៅកម្ពុជា ដែលជំរុញឱ្យមានទំនាក់ទំនងថ្មី និងការសហការប្រកបដោយសក្តានុពល។ ជាការរំពឹងទុក CHINCA បានស្នើឱ្យសមាជិក CCA ចូលរួមកិច្ចពិភាក្សានៅម៉ាកាវដែលផ្តោតលើវិស័យសំណង់ ដោយរំពឹងថានឹងទាក់ទាញអ្នកចូលរួមចំនួន 3,000នាក់។ តាមរយៈការស្នើនេះ សមាជិក CCA បានសម្តែងការគាំទ្រចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមក្នុងកិច្ចសន្ទនាអន្តរជាតិដែលអាចជំរុញដល់ឧស្សាហកម្មសំណង់។ តាមរយៈកិច្ចប្រជុំនេះ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជានាយកក្រុមហ៊ុន OCIC បានបង្ហាញនូវមោទនភាពចំពោះគម្រោងនានារបស់កម្ពុជា ដែលបង្ហាញពីសមត្ថភាពកូនខ្មែរក្នុងការវិនិយោគ […]
អានបន្ថែមកម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស
កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាជាមួយតំណាងមកពីសមាគមអ្នកសិក្សាគម្រោងវិស្វកម្ម និងរចនាឧស្សាហកម្មនៃខេត្តហឺណាន់ ប្រទេសចិន កាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ2024 នៅអគារការិយាល័យកណ្តាលកាណាឌីយ៉ា ទីក្រុងភ្នំពេញ។ ក្នុងកិច្ចជំនួបនេះបានកត់សម្គាល់ជំហានដ៏សំខាន់មួយក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងសមាគមទាំងពីរ និងជំរុញឱកាសវិនិយោគក្នុងវិស័យសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកចេញដំណើរដល់របត់ថ្មី ប្រទេសកម្ពុជាបានដាក់ចេញជាទិសដៅទាក់ទាញសម្រាប់អ្នកវិនិយោគបរទេស។ ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រមួយនៃតំបន់អាស៊ីអាគ្នេយ៍ គួបផ្សំនឹងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស កម្ពុជាបានក្លាយជាទីតាំងទាក់ទាញចំណាប់អារម្មណ៍សម្រាប់មនុស្សជាច្រើន ដែលក្នុងនោះ ប្រតិភូធុរកិច្ចមកពីខេត្តហឺណាន់ ក៏ជាចំណែកមួយផងដែរ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាវេទិកាសម្រាប់សមាគមទាំងពីរដើម្បីស្វែងរកកិច្ចសហការដែលមានសក្តានុពល និងចែករំលែកការយល់ដឹងអំពីការអនុវត្តល្អបំផុតក្នុងការសាងសង់ និងការរចនា។ ក្នុងជំនួបនេះ លោកឧកញ៉ា ឆាល វ៉ាន់ តំណាងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានបង្ហាញពីការអភិវឌ្ឍន៍ចុងក្រោយរបស់ប្រទេសទាក់ទងនឹងគោលនយោបាយវិនិយោគរបស់កម្ពុជាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការ វិនិយោគ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសវិនិយោគអំណោយផល ដែលរួមមានដំណើរការសម្រួល និងការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគបរទេស។ លោក Zhang Shouli ប្រធានសមាគម អ្នកសិក្សាគម្រោងវិស្វកម្ម និងរចនាឧស្សាហកម្មនៃខេត្តហឺណាន់បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើងរបស់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ទីក្រុង ការដឹកជញ្ជូន និងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព។ លោក Zhang បានសង្កត់ធ្ងន់លើបទពិសោធន៍យ៉ាងទូលំទូលាយរបស់ខ្លួន ក្នុងការគ្រប់គ្រងគម្រោងធំៗ និងការចង់បង្ហាញបច្ចេកវិទ្យា និងជំនាញ ដើម្បីគាំទ្រដល់ផែនការកំណើនប្រកបដោយមហិច្ឆិតារបស់កម្ពុជា។ លើសពីនេះ លោក […]
អានបន្ថែមកុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍សំខាន់មួយថ្នាក់ជាតិដែលបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យសំណង់កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះសន្យាថានឹងជាកត្តាជំរុញដ៏សំខាន់នៃកំណើនឧស្សាហកម្មកម្ពុជា។ រៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ព្រឹត្តិការណ៍នេះមានរយៈពេលបីថ្ងៃនឹងបង្ហាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយដែលមានផលិតផល និងសេវាកម្មជាង ២០០០ប្រភេទ ដែលជានិមិត្តសញ្ញានៃព្រឹត្តិការណ៍លំដាប់កំពូលសម្រាប់កម្ពុជា។ នៅព្រឹកថ្ងៃទី៥ ខែធ្នូ នៃថ្ងៃបើកសន្និបាតប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ “គន្លឹះជោគជ័យសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យនៅកម្ពុជា”។ លើសពីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏នឹងចូលរួមថ្លែងមតិស្វាគមន៍ទៅកាន់អ្នកចូលរួមផងដែរ ជាមួយនិងរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា ដែលនឹងរាយការណ៍ដោយ ឧកញ៉ា ឆារស៍ វ៉ាន់ លេខាធិការនៃសមាជិកក្រុមប្រឹក្សាភិបាលសមាគម។ អ្នកចូលរួមនឹងរីករាយជាមួយបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍ រួមទាំងសិក្ខាសាលាអប់រំស្តីពីច្បាប់សំណង់ បទប្បញ្ញត្តិ បរិបទនៃការអភិវឌ្ឍន៍ និងបច្ចេកវិទ្យាសំខាន់ៗ […]
អានបន្ថែមពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់
មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា! សមាគមអ្នកសាងសង់កម្ពុជា (CCA) មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីពិព័រណ៍សំណង់កម្ពុជានាពេលខាងមុខ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ការតាំងពិព័រណ៍នេះគឺជាពេលវេលាមួយដ៏សំខាន់បំផុតនៃវិស័យសំណង់ដែលកំពុងរីកលូតលាស់។ ក្នុងរយៈពេលបីថ្ងៃប្រកបដោយថាមវន្ត ពិព័រណ៍នេះនឹងបង្ហាញពីការច្នៃប្រឌិត និងការផ្តល់ជូនរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយ ដោយបង្ហាញផលិតផលជាង ២,០០០ និងសេវាកម្មជាង ៥០។ អ្នកចូលរួមនឹងរំពឹងថានឹងទទួលបានចំណេះដឹង និងឱកាសបង្កើតបណ្តាញជាច្រើន ដោយសារព្រឹត្តិការណ៍នេះនឹងមានសិក្ខាសាលាដែលមានគោលបំណងអប់រំអ្នកចូលរួមឱ្យយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនីតិវិធីនៃការសាងសង់ថ្មី។ ចំណុចលេចធ្លោមួយនៃព្រឹត្តិការណ៍នេះគឺកម្មវិធីបណ្តាញធុរកិច្ច ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងទំនាក់ទំនងរវាងសមាជិក និងអ្នកចូលរួម ដោយផ្តល់កន្លែងសម្រាប់ពាណិជ្ជករក្នុងការជួប និងស្វែងយល់ពីវឌ្ឍនភាពចុងក្រោយបង្អស់នៅក្នុងទីផ្សារសំណង់។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១១ CCA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើននៃវិស័យសំណង់នៅកម្ពុជា។ សមាគមនេះត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមប្រឹក្សាភិបាលដែលត្រូវបានជ្រើសរើសរៀងរាល់ប្រាំឆ្នាំម្តងដោយសមាជិករបស់ខ្លួន។ បច្ចុប្បន្ន លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) បានដឹកនាំ CCA ដោយបង្ហាញពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់គាត់ក្នុងការលើកកម្ពស់បេសកកម្មរបស់សមាគម។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីចូលរួមជាមួយអ្នកដឹកនាំឧស្សាហកម្ម និងស្វែងយល់ពីអនាគតនៃការសាងសង់នៅកម្ពុជា។ ចូលរួមជាមួយយើងនៅក្នុងពិព័រណ៍សំណង់កម្ពុជាឆ្នាំ ២០២៤ និងជាផ្នែកមួយនៃដំណើរផ្លាស់ប្តូរនៅក្នុងវិស័យសំណង់!
អានបន្ថែមដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ
កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធំមួយត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាក្នុងឋាជាភ្ញៀវកិត្តិយស និងដៃគូអន្តរជាតិ បានរៀបចំដំណើរទេសចរណ៍ធុរកិច្ចដ៏ពិសេសមួយ ដើម្បីចូលរួមក្នុងពិព័រណ៍ Foshan Building Materials and Sanitary Ware RCEP & Central Asia Fair and Conference នៅទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនសំណង់កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្ម អ្នកផ្គត់ផ្គង់ និងដៃគូដែលមានសក្តានុពលក្នុងវិស័យសំណង់នៅប្រទេសចិន ខណៈដែលបរិបទនៃសំណង់ជុំវិញពិភពលោកមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ ដំណើរធុរកិច្ចនៃសន្និសីទនេះបានផ្តល់ឱកាសពិសេសសម្រាប់អ្នកចូលរួមក្នុងការស្វែងរកទីផ្សារថ្មី និងជំរុញទំនាក់ទំនងអាជីវកម្មកាន់តែសំខាន់។ ដំណើរទស្សនកិច្ចនេះបានផ្តោជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យសំណង់ដែលកាន់តែរីកចម្រើនខ្លាំង ជាពិសេសក្នុងក្របខ័ណ្ឌ RCEP ។ អ្នកចូលរួមបានបង្ហាញការពិភាក្សាប្រកបដោយផ្លែផ្កា និងបានចូលរួមក្នុងកិច្ចពិភាក្សាផ្គូផ្គងដៃគូអាជីវកម្មដែលរៀបចំឡើងដើម្បីជួយសម្រួលដល់កិច្ចសហការ ដោយផ្តោតលើការច្នៃប្រឌិត និងនិរន្តរភាព ហើយតំណាងកម្ពុជាបានបង្ហាញពីជំនាញ និងបំណងរបស់ខ្លួន នៅក្នុងកិច្ចសហប្រតិបត្តិការ និងឆ្លុះបញ្ចាំងពីសក្តានុពលនៃឧស្សាហកម្មសំណង់របស់កម្ពុជា។ ការចូលរួមរបស់សមាគមអ្នកសាងសង់កម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះភាពរីកចម្រើននៃឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការស្វែងរកឱកាសសេដ្ឋកិច្ចពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។ នៅពេលដែលការអភិវឌ្ឍវិស័យសំណង់ក្នុងសាកលលោកបន្តនិន្នាការផ្លាស់ប្តូរ គំនិតផ្តួចផ្តើមនេះទំនងជានឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ និងការរីកចម្រើននាពេលអនាគតនៅក្នុងវិស័យសំណង់កម្ពុជា។
អានបន្ថែមកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ
កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់ប្រមូលផ្តុំមេដឹកនាំ និងជាឱកាសបង្ហាញពីទស្សនៈវិស័យ សំណង់នៅទូទាំងអាស៊ីអាគ្នេយ៍។ ធ្វើជាម្ចាស់ផ្ទះ រៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហាញជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់សហព័ន្ធអ្នកសាងសង់អាស៊ានក្នុងការជំរុញកិច្ចសហការ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងឧស្សាហកម្មសំណង់ក្នុងតំបន់។ ដោយមានតំណាងមកពីប្រទេសសមាជិកអាស៊ានទាំង៨ កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការចាប់យកឱកាសនាពេលអនាគតនៅក្នុងវិស័យសំណង់។ អ្នកចូលរួមបានពិភាក្សាយ៉ាងទូលំទូលាយ ដោយផ្តោតលើប្រធានបទដូចជា វឌ្ឍនភាពបច្ចេកវិទ្យា ការអនុវត្តអគារបៃតង និងតួនាទីសំខាន់នៃឧស្សាហកម្មសំណង់ក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងផលប៉ះពាល់ពីឥទ្ធិពលសង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ព្រមទាំងការគិតគូរអំពីបទដ្ឋានការងារសម្រាប់កម្មករជំនាញ។ លោក Oliver HC Wee ដែលជាប្រធាន ACF បច្ចុប្បន្នបានលើកឡើងថា “កិច្ចប្រជុំក្រុមប្រឹក្សា ACF លើកទី 56 បង្ហាញសញ្ញាច្រើនជាងការប្រមូលផ្តុំនៃអ្នកដឹកនាំឧស្សាហកម្ម។ “រួមគ្នា យើងកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏រឹងមាំ ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។” ចំណុចសំខាន់មួយនៃកិច្ចប្រជុំគឺការដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងគោលបំណងលើកកម្ពស់ស្តង់ដារសុវត្ថិភាពសំណង់នៅទូទាំងអាស៊ាន។ កម្មវិធីនេះផ្តោតលើការចុះសម្រុងគ្នានៃបទប្បញ្ញត្តិសុវត្ថិភាព សម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តបច្ចេកវិជ្ជាសុវត្ថិភាពកម្រិតខ្ពស់នៅទូទាំងប្រទេសជាសមាជិក។ លើសពីនេះ ACF បានដាក់ចេញនូវប្លង់មេនៃការផ្លាស់ប្តូរឌីជីថល ដោយដោះស្រាយតម្រូវការបន្ទាន់សម្រាប់វិស័យសំណង់ ដើម្បីទទួលយកឧបករណ៍ និងដំណើរការឌីជីថល។ ចលនាយុទ្ធសាស្ត្រនេះមានគោលបំណងសម្រួលប្រតិបត្តិការ កែលម្អការគ្រប់គ្រងគម្រោង និងលើកកម្ពស់ការប្រកួតប្រជែងលើមាត្រដ្ឋានសកល។ កិច្ចប្រជុំក្រុមប្រឹក្សាក៏បានផ្តល់វេទិកាមួយសម្រាប់ប្រទេសជាសមាជិកដើម្បីបង្ហាញពីសមិទ្ធផលរបស់ពួកគេ និងចែករំលែកស្នាដៃល្អបំផុតក្នុងការសាងសង់។ […]
អានបន្ថែមសមាជិក CCA អញ្ជើញចូលរួមក្នុងសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីចិន-អាស៊ាន
ឆ្នាំ 2024 ប្រទេសចិន ខេត្តចុងជីងបានរៀបចំសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីអាស៊ានស្តីពីការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការថ្មីៗក្នុងទីក្រុងហ្វូលីង ខេត្តចុងជីង ។ សន្និសីទនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍បៃតង តាមរយៈការអញ្ជើញអ្នកវិនិយោគមកពីប្រទេសនានាដើម្បីចាប់យកឱកាស ធ្វើអាជីវកម្ម និងវិនិយោគក្នុងតំបន់ និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។ សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងនាមជាសមាជិកអាស៊ានតំណាងឱ្យសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ ជាំងឌូ-ចុងជីង និងបណ្តាប្រទេសអាស៊ានក្នុងឧស្សាហកម្មផលិតឧបករណ៍ថាមពល។ ឧស្សាហកម្មបរិក្ខារថាមពលរបស់ក្រុងហ្វូលីង បានរីកចម្រើន ដោយបង្កើតបានជាចង្កោមឧស្សាហកម្មដែលរួមមានសហគ្រាសឯកទេស និងក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់របស់ជាតិដូចជា Chongqing Kebao Cable Co., Ltd. ក្នុងឆ្នាំ 2023។ ឧស្សាហកម្មនេះសម្រេចបានទិន្នផលចំនួន 2.4 ពាន់លានយន់ ដែលកើនជាង 40% ។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្រុងហ្វូលីង បានលើកទឹកចិត្តដល់ឧស្សាហកម្មសំខាន់ៗឱ្យសហការជាមួយប្រទេសជាសមាជិក RCEP ជាពិសេសបណ្តាប្រទេសអាស៊ាន។ ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ានផ្តោតសំខាន់លើសមាសធាតុផ្សំគីមីថ្មី លោហធាតុ ថ្មរថយន្តអគ្គិសនី ព័ត៌មានវិទ្យាអេឡិចត្រូនិក ជីវឱសថ អាហារ និងផលិតផលកសិកម្ម។ ដោយប្រើច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី (ILSTC) ដែលការដឹកជញ្ជូនទំនិញចំណាយពេលប្រហែលដប់ថ្ងៃ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសអាស៊ាន។ ហ្វូលីងមានគោលបំណងប្រើប្រាស់ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់
ច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័ត និងចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។ រៀបចំដោយធ្វើបទបង្ហាញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលបានគាំទ្រយ៉ាងកក់ក្តៅបំផុត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់ និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជន និងស្ថាប័នរដ្ឋ។ ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម លាង មុនីរិទ្ធ បានកត់សម្គាល់ឃើញថា កម្មវិធីសិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ដល់យើងគ្រប់គ្នា មិនថាឡើយអ្នកមានវិជ្ជាជីវៈជាអ្នកសាងសង់ សិក្សាគម្រោងប្លង់ ជាអ្នកធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា ចាប់ដៃគូជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី និងសមាគមសហគ្រាសដ៏ធំបំផុតនៅម៉ាឡេស៊ី ដើម្បីពង្រីក…
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (MCCC) ក្រោមអធិបតីភាពលោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានCCA និងលោក Dato’s Sri Dr Rick Yaw ប្រធាន MCCC នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ កិច្ចប្រជុំលំដាប់កំពូលធុរកិច្ចនេះ បានបើកទំព័រនៃការផ្តួចផ្តើមកិច្ចសហការកៀរគរសមាគមធុរកិច្ចដ៏សំខាន់មួយ ដើម្បីរៀបចំឡើងវិញនូវទិដ្ឋភាពសេដ្ឋកិច្ចនិងការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរភាគីបានពិភាក្សាអំពីផែនការសហប្រតិបត្តិការអនាគត ការផ្លាស់ប្តូរបទពិសោធន៍ធុរកិច្ច និងការស្វែងរកដៃគូពាណិជ្ជកម្មរវាងសមាគមធុរកិច្ចកម្ពុជា និងសមាគមធុរកិច្ចម៉ាឡេស៊ី តាមរយៈការរៀបចំទស្សនកិច្ចសិក្សា និងពិពរណ័ពាណិជ្ជកម្មជាបន្តបន្ទាប់។ ក្នុងជំនួបនោះផងដែរ លោក Dato បានលើកឡើងអំពីសាវតារអាជីវកម្មរបស់ MCCC ដែលបានចាប់ផ្តើមនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអនុសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គោលបំណងដើម្បីផ្សាភ្ជាប់សហគមន៍ធុរកិច្ចនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី ជំរុញបរិយាកាសនៃកិច្ចសហប្រតិបត្តិការ និងវិបុលភាពពាណិជ្ជកម្មរួមគ្នា។ ដោយបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា លោក Dato បានអញ្ជើញ […]
អានបន្ថែមCCA & CCPIT បានពិភាក្សាគ្នា ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT), អនុក្រុមប្រឹក្សាខេត្តជីងណាន់ និងក្រុមអ្នកវិនិយោគចិន រួមទាំងតំណាងមកពីក្រុមហ៊ុន Shandong Tajin Metal Marterial Co., Ltd.នៃខេត្តសានតុងរបស់ប្រទេសចិន ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ កិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបាបរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ លោក Teng Zhichao អនុប្រធានក្រុមប្រឹក្សា CCPIT នៃខេត្តជីងណាន់ បានដឹកនាំក្រុមវិនិយោគិនចិនមកកម្ពុជា ក្នុងគោលបំណងចម្បង ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះដែរ ក្រុមប្រតិភូវិនិយោគិនចិនក៏បានចូលជួបសម្តែងការគួរសមនៅក្រសួងបរិស្ថានកម្ពុជា ផងដែរ។ ជាការឆ្លើយតប ភាគីវិនិយោគិនចិន បានបង្ហាញពីចេតនារបស់ខ្លួនយ៉ាងមុតមាំ សម្រាប់កិច្ចសហការប្រកបដោយសក្តានុពល ជាពិសេសក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ រីឯសមាគមអ្នកសាងសង់កម្ពុជាក៏បានសម្តែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូចិន ដោយបង្ហាញពីការសាទរចំពោះការកើនឡើងនៃវត្តមានអ្នករកស៊ីចិននៅក្នុងទីផ្សារកម្ពុជា ជាពិសេសបានបង្ហាញពីការបើកចំហរបស់ខ្លួនចំពោះលទ្ធភាពនៃភាពជាដៃគូពាណិជ្ជកម្មដែលមានសក្តានុពលណាមួយនាពេលអនាគត។ វត្តមាននៃគណៈប្រតិភូចិនល្បីៗមកពីស្ថាប័នចិនធំៗទាំងនេះ ជាសញ្ញាណវិជ្ជមានមួយបញ្ជាក់ថាកម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ការវិនិយោគរបស់ចិនហើយការវិនិយោគរបស់ចិននឹងបន្តហូរចូលមកកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការ ក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងប្រឈមបញ្ហាវិនិយោគក្រៅប្រទេសនេះ៕
អានបន្ថែម