Uncategorized

ពានរង្វាន់អចលនទ្រព្យ​ PropertyGuru កម្ពុជាលើកទី៩ ធ្វើការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ និងការរចនាកំពូល

ក្រុមហ៊ុន OCIC GROUP ទទួលបានកិត្តិយសសម្រាប់គម្រោងប្រណិតប្រកបដោយនិរន្តរភាព ខណៈ V.I Land Investment CO., LTD. និង LP Residences CO., LTD បង្ហាញនូវឧត្តមភាននៃការរចនារបស់ពួកគេ ភ្នំពេញ កម្ពុជា — នៅថ្ងៃនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី៩ ដែលគាំទ្រដោយ CBRE កម្ពុជាបានប្រារព្ធការអបអរសាទរទៅកាន់ក្រុមហ៊ុនល្បីៗដែលជាតំណាងនៃវិស័យអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈាន​មុខគេ​នៅ​អាស៊ីអាគ្នេយ៍បានប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យរបស់ខ្លួនក្នុងអំឡុងពេលអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិផ្តាច់មុខ អ្នកឈ្នះទទួលបានពានមាសដ៏មានកិត្យានុភាពក្នុងអំឡុងពេលពិធីពិសារអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីដែលប្រារព្ធឡើងនៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនៅទីក្រុងបាងកក។ ក្នុងចំណោមអ្នកសម្រេចសមិទ្ធិផលលេចធ្លោនានា ក្រុមហ៊ុន OCIC Group បានទទួលពានរង្វាន់ការរចនាប្រកបដោយនិរន្តរភាពសម្រាប់គម្រោង Connexion ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះ ESG។ ក្រុមហ៊ុនក៏ទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត សម្រាប់ទីក្រុងកោះពេជ្រផងដែរ។ ទីក្រុងកោះពេជ្រ ដោយក្រុមហ៊ុន OCIC Group កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា នៅក្នុងប្រភេទការរចនា ក្រុមហ៊ុន V.I Land Investment Co., Ltd. បានឈ្នះពានរង្វាន់ ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត […]

អាន​បន្ថែម

ក្រុមហ៊ុនចិន DANONG គ្រោងវិនិយោគលើវិស័យកសិកម្មនៅខេត្តតាកែវ ដោយផ្តោតលើបសុសត្វ

ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Development Group មានគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ដោយផ្តោតសំខាន់លើបសុសត្វ និងផលិតផលកសិកម្មធំៗចំនួន៤ ប្រភេទ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុន ជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានបង្ហាញពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ។ លោកបានសង្កាត់ធ្ងន់ទៀតថា គម្រោងវិនិយោគមួយនេះនឹងផ្តោតលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ៤ប្រភេទ រួមមាន៖ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ  ការបង្កាត់ពូជនិងដាំពោត ការដាំដុះដំឡូងមី និងការចិញ្ចឹមជ្រូក និងគោ។ លោកបន្តថា សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ជាការឆ្លើយតប ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅក្នុងខេត្តសាន់តុងរបស់ប្រទេសចិន។ ឯកឧត្តមបន្តថា ប្រសិនបើបានក្រុមហ៊ុនមកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្មរបស់ខេត្តនឹងរីកចម្រើនបានលឿន […]

អាន​បន្ថែម

ក្រុមហ៊ុនកំពុងសង់ព្រលានថ្មីនៅក្រុងតាខ្មៅ ប្រកាសចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត

ក្រុមហ៊ុន Shanghai Geoharbour Group ចង់វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្ថែមទៀត ខណៈកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។​ នេះបើតាមជំនួបរវាងពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ អាកាសយានដ្ឋាន និងកោះសិប្បនិម្មិតជាដើម។ ដោយឡែកក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេ​ជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតនូវសក្ដានុពលនៃការវិនិយោគ​លើ​​តំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ។ ជាមួយគ្នានេះផងដែរ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាប្រកាសរកដៃគូចូលរួមស្តារទន្លេមេគង្គផ្នែកខាងលើ ដើម្បីសម្រួលដល់ការធ្វើនាវាចរណ៍

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  បានប្រកាសរកដៃគូ ដើម្បីស្ដារទន្លេនៅតំបន់ខាងលើដែលភាគច្រើនគោករាក់ដោយសារ ដីល្បាប់ ដែលបង្កឱ្យរាំងស្ទះដល់ផ្លូវនាវា។ នៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃកម្ពុជាចូលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក​ នៅថ្ងៃទី១៤ ខែតុលា សម្ដេចធិបតី បញ្ជាក់បន្ថែមថា ត្រូវស្ដារល្បាប់នៅបាតទន្លេ ដើម្បីពង្រឹងប្រព័ន្ធនាវាចរណ៍ ឱ្យតភ្ជាប់ប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូននានាឱ្យបានល្អនៅទូទាំងប្រទេស។ សម្តេចធិបតី មានប្រសាសន៍ថា៖ “ឥឡូវ កំពុងរកអ្នកស្តារទេន្លេ។ វិស័យឯកជន ណាមួយចាប់អារម្មណ៍? នៅខាងកំពង់ចាម ក្រចេះ នៅមានខ្សាច់ច្រើននៅទីនោះ ដែលយើងត្រូវស្តារ ព្រោះតិចទៀត ផ្លូវទឹកយើង នឹងតភ្ជាប់គ្នា”។​ ការប្រកាសស្តារទន្លេដែលគោករាកនេះ នៅទន្លេមេគង្គផ្នែកខាងលើប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល​កំពុងសាងសង់ព្រែកជីកហ្វូនណន តភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេមេគង្គ ទៅកាន់ខេត្តមាត់សមុទ្រប្រទេសកម្ពុជា។

អាន​បន្ថែម

ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ពី៦% មកត្រឹម ៥,៨% ដូចធានាគារពិភពលោក

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ពី៦% មកនៅត្រឹម ៥,៨% ដូចគ្នានិងធនាគារពិភពលោក(WB) ដែលបានព្យាករកាលពីកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយ កាលពីពេលថ្មីៗនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ពីការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ មានកម្រិតត្រឹម ៥,៨% និង ៦,០% សម្រាប់ឆ្នាំ២០២៥។ ជាមួយនឹងអត្រាកំណើននេះ ADB បានបន្ថយការព្យាករអតិផរណាពីមុនរបស់ខ្លួនពី ២,៩% មក ០,៥% សម្រាប់ឆ្នាំនេះ ដែលបានឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅឆមាសទី១ ឆ្នាំ២០២៤ រួមនឹងការថយចុះនៃថ្លៃដី ដែលគាំទ្រដល់ផលិតកម្មកសិកម្ម។ ទន្ទឹមនឹងនេះដែរ សេចក្តីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់បន្ថែមថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង […]

អាន​បន្ថែម

ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាប្រមូលពន្ធបានជិត $៣ពាន់លាន ទាបជាងផែនការកំណត់

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលពន្ធមានទឹកប្រាក់សរុប ២,៩០៩ លានដុល្លារ អាមេរិក ក្នុងឆមាសទី១ឆ្នាំ២០២៤ ឬស្មើប្រមាណ ៤៦ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ស្តីពីការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៤ ចំណូលពីគយមានចំនួនជាង ១.២ពាន់លានដុល្លារ ស្មើនឹង ៤៤% នៃច្បាប់ហិរញ្ញវត្ថុ២០២៤។​ ចំណែក ចំណូលពីពន្ធដារវិញមានចំនួន ១.៧ពាន់លានដុល្លារ ស្មើនឹង ៤៨% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការប្រមូលពន្ធគយមិនបានគ្រប់តាមផែនការដែលកំណត់នេះ គឺដោយថាតែការនាំចូលទំនិញចម្រុះធ្លាក់ចុះ ពិសេសយានយន្តបន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋក៏មានការក្បិតក្បៀតលើការចំណាយផងដែរ។ បន្ថែមពីនេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាកត្តារួមផ្សំដែលបង្កផលប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយដែរ។ ក្រសួងលើកឡើងទៀតថា ការប្រមូលចំណូលពន្ធដារធ្លាក់ចុះគឺដោយសារតែចំណូលពីពន្ធលើប្រាក់ចំណូល និងពីអាករលើមុខទំនិញ និងសេវាក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ាន់ស្មានថា ការប្រមូលចំណូលសារពើពន្ធនៅពេញមួយឆ្នាំ២០២៤ អាចសម្រេចបានប្រមាណជាង ៥ពាន់លានដុល្លារ ឬស្មើ ៨៥,៥% នៃផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ខណៈច្បាប់តម្រូវឱ្យប្រមូលឱ្យបានជាង ៦ពាន់លានដុល្លារ។

អាន​បន្ថែម

៦ខែដើមឆ្នាំ២០២៤៖ កម្ពុជា នាំចេញផលិតផលកសិកម្ម បានជាង ៦លានតោន កើនឡើង ៦០%

ក្នុងឆមាសទី១ គិតចាប់ពីខែមករា ដល់មិថុនា នៃឆ្នាំ ២០២៤ កម្ពុជា បាននាំចេញកសិផលកសិកម្មទៅក្រៅប្រទេសបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ។ ក្រសួងកសិកម្ម បានឱ្យថា តួលេខលនេះ គឺជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលកសិកម្មប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។ របាយការណ៍ដដែល បានបង្ហាញថា ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិន (ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន)ប្រទេសរៀតណាម (ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់) និងប្រទេសថៃ (ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់)។ ជាមួយគ្នានេះដែរ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី រួមមាន៖ ស្វាយស្រស់ ដំណាប់ស្វាយ […]

អាន​បន្ថែម

ទីតាំងល្អ សម្រាប់អាជីវកម្មមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលអ្នកមិនគួរមើលរំលង

ក្នុងបរិបទបំរែបំរួលសេដ្ឋកិច្ចខ្លាំង ក្នុងរយៈពេលកន្លងទៅបានធ្វើឱ្យអ្នកដែលមានបំណងបើកអាជីវកម្មតូចធំ បានផ្អាក ការបើកដំណើរជាច្រើន។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ សកម្មភាពអាជីវកម្មថ្មីៗ ក៏ចាប់ផ្ដើមកំរើកឡើងវិញបណ្ដើរៗ ហើយជាពិសេសនៅក្នុងតំបន់ផ្លូវ 60 ម៉ែត្រ។ ក្នុងតំបន់ផ្លូវ 60 ម៉ែត្រនេះយើងសង្កេតឃើញថាមានទីតាំងមួយកន្លែងដែលលោកអ្នកមិនគួរមើលរំលេងនោះគឺ ផ្ទះហ្សបហោស៍ នៃបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន។ ហេតុអ្វីបានជាផ្ទះហ្សបហោស៍នេះជាទីតាំងល្អសម្រាប់អាជីវកម្ម? ផ្ទះហ្សបហោស៍ទាំងនោះជាទីតាំងដ៏ល្អ ដោយសារតែក្នុងគម្រោងដឹស្ដា ដាយមិន មួយនេះបានសាងសង់ផ្ទះសម្រាប់អាជីវកម្ម នៅតាមបណ្ដោយផ្លូវមេក្នុងគម្រោង ដែលអនុញ្ញាតឱ្យមានចរាចណ៍ជាសាធារណៈភ្ជាប់ពីផ្លូវ 60 ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ត្រង់ចំណុចចអង្រែក្រោម។ លើសពីនេះទៅទៀតផ្ទះអាជីវម្មទាំងនេះបានសាងសង់នៅចន្លោះគម្រោងរស់នៅពីរសង់ខាងគឺ គម្រោងដឹស្ដា ដាយមិន I និង គម្រោងដឹស្ដា ដាយមិន II ដែលមានអ្នករស់នៅយ៉ាងច្រើនរួចមកហើយ។ បន្ថែមពីនោះ ផ្ទះបានសាងសង់រួច ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន មួយឈុតតែម្ដង។ ក្រៅពីសក្ដានុពលក្នុងគម្រោង យើងក្រឡេកទៅមើលអំពីសក្ដានុពលនៃតំបន់ជុំវិញនៃគម្រោងវិញម្ដង ឃើញថាមានប្រជាជនរស់នៅយ៉ាងច្រើនកុះករទាំងប្រជាជនចាស់ និងប្រជាជនថ្មីដែលទើបតែមករស់នៅ ហើយក៏មានអាជីវកម្មព្រោងព្រាតនៅជុំវិញនោះស្រាប់ផងដែរ។ សូមទស្សនាជាវីដេអូ […]

អាន​បន្ថែម

កម្ពុជា-សឹង្ហបុរី រួមគ្នាជំរុញបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដើម្បីទប់ការឡើងថ្លៃអគ្គសនី និងការពារបរិស្ថាន

កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតឱ្យមានការបង្កើតការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ខណៈកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ តែមិនទាន់សម្រេច។នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូខ្លី ផ្សាយចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា កម្ពុជា និងសិង្ហបុរី ​ជាអ្នក​​ផ្ដួច​ផ្ដើមបង្កើតបណ្ដាញអគ្គិសនីអាស៊ាន ​ដែលហៅថា Asean Power Grid (APG) ក្នុងគោលបំណងការការ​ពារ​បរិស្ថាន ជំរុញថាមពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។​ ឯកឧត្តមបានបន្តថា កាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ ហើយ ប៉ុន្តែមិនទាន់អាចមានលទ្ធភាពធ្វើគម្រោងនេះបាននៅឡើយទេ ហើយគំនិតផ្តួចផ្តើមថ្មីនេះ មិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែក៏ល្អសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បង្កើនឱកាសវិនិយោគ បង្កើតឱកាសការងារថ្មីៗជូនយុវជន យុវនារីរបស់យើងផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម កែវ រតនៈ ក៏បានអះអាងថា កិច្ចប្រជុំស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ មានលក្ខណៈវិជ្ជមានដោយសារប្រទេសកម្ពុជា ឡាវ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានប្តេជ្ញាជំរុញ​ឱ្យអាស៊ាន រួបរួមគ្នាធ្វើឱ្យគោលដៅដ៏សំខាន់មួយនេះលេចចេញជារូបរាងឱ្យខានតែបាន។ […]

អាន​បន្ថែម

ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សង់បាន១០,៥០% លឿនជាងផែនការ ១,០៣%

គិតត្រឹមថ្ងៃទី២៨ ឧសភានេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ១០,៥០ភាគរយហើយ លឿនជាងផែនការ ១,០៣ភាគរយ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ឧសភា ២០២៤។ គួរបញ្ជាក់ថា ការងារសាងសង់ដែលសម្រចបានក្នុងពេលបច្ចុប្បន្នរួមមាន៖ សសរគ្រឹះចំនួន២៤ដើម ត្រូវបានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។។ គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម)

អាន​បន្ថែម