ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ Archives - Construction & Property News The media that links your business to success Mon, 21 Apr 2025 10:50:00 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ Archives - Construction & Property News 32 32 រដ្ឋប្រកាសពីផែនការសង់ផ្លូវជាតិលេខ៦០b (កំពង់ធំ-ក្រចេះ) ដើម្បីពង្រឹងការតភ្ជាប់រវាងខេត្ត https://construction-property.com/km/pm-unveils-ambitious-plan-to-construct-national-road-60b-enhancing-connectivity-between-provinces/?utm_source=rss&utm_medium=rss&utm_campaign=pm-unveils-ambitious-plan-to-construct-national-road-60b-enhancing-connectivity-between-provinces https://construction-property.com/km/pm-unveils-ambitious-plan-to-construct-national-road-60b-enhancing-connectivity-between-provinces/#respond Mon, 14 Apr 2025 06:32:28 +0000 https://construction-property.com/?p=55028 នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយក្នុងការសាងសង់ផ្លូវជាតិលេខ ៦០b ដែលនឹងតភ្ជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវ​ផ្លូវជាតិ​លេខ​៧១c នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៥។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងខេត្តក្រចេះ កំពង់ធំ រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ។ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ផ្លូវ​នេះ​នឹង​បង្កើន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ​ដោយមិនចាំបាច់ត្រូវទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»។ សម្តេចក៏បានលើកឡើងពីការបញ្ចប់គម្រោងសាងសង់ស្ពានព្រែកប្រសព្វនៅក្នុងឆ្នាំ២០២៦ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងសាងសង់ផ្លូវ៦០b នេះផងដែរ។ ការអភិវឌ្ឍន៍នេះត្រូវបានគេរំពឹងថានឹងជំរុញវិស័យកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នៅតាមដងផ្លូវនេះ។ “អ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹងក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរបស់យើង” សម្តេចបន្ថែម។ យ៉ាងណាមិញ ទាំងអស់នេះជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្លូវជាតិ ផ្លូវខេត្ត និងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយដែលកំពុងបន្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទាំងប្រទេស។

The post រដ្ឋប្រកាសពីផែនការសង់ផ្លូវជាតិលេខ៦០b (កំពង់ធំ-ក្រចេះ) ដើម្បីពង្រឹងការតភ្ជាប់រវាងខេត្ត appeared first on Construction & Property News.

]]>

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយក្នុងការសាងសង់ផ្លូវជាតិលេខ ៦០b ដែលនឹងតភ្ជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវ​ផ្លូវជាតិ​លេខ​៧១c នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៥។

សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងខេត្តក្រចេះ កំពង់ធំ រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ។ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ផ្លូវ​នេះ​នឹង​បង្កើន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ​ដោយមិនចាំបាច់ត្រូវទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»។

សម្តេចក៏បានលើកឡើងពីការបញ្ចប់គម្រោងសាងសង់ស្ពានព្រែកប្រសព្វនៅក្នុងឆ្នាំ២០២៦ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងសាងសង់ផ្លូវ៦០b នេះផងដែរ។ ការអភិវឌ្ឍន៍នេះត្រូវបានគេរំពឹងថានឹងជំរុញវិស័យកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នៅតាមដងផ្លូវនេះ។

“អ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹងក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរបស់យើង” សម្តេចបន្ថែម។

យ៉ាងណាមិញ ទាំងអស់នេះជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្លូវជាតិ ផ្លូវខេត្ត និងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។

គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយដែលកំពុងបន្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទាំងប្រទេស។

The post រដ្ឋប្រកាសពីផែនការសង់ផ្លូវជាតិលេខ៦០b (កំពង់ធំ-ក្រចេះ) ដើម្បីពង្រឹងការតភ្ជាប់រវាងខេត្ត appeared first on Construction & Property News.

]]>
https://construction-property.com/km/pm-unveils-ambitious-plan-to-construct-national-road-60b-enhancing-connectivity-between-provinces/feed/ 0
រដ្ឋ​ប្រកាស​បើក​ឱ្យ​ប្រើ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ខ្ពស់បំផុត​នៅ​កម្ពុជា​ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីនៅសប្ដាហ៍ក្រោយនេះ https://construction-property.com/km/government-announces-temporary-opening-of-cambodias-highest-bridge-for-new-year-celebration/?utm_source=rss&utm_medium=rss&utm_campaign=government-announces-temporary-opening-of-cambodias-highest-bridge-for-new-year-celebration https://construction-property.com/km/government-announces-temporary-opening-of-cambodias-highest-bridge-for-new-year-celebration/#respond Thu, 10 Apr 2025 10:05:26 +0000 https://construction-property.com/?p=54993   រដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ស្ពានខ្ពស់ជាងគេនៅកម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាសប្តាហ៍ក្រោយនេះ។ នេះបើតាមពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេ​នៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ ស្ពានខ្ពស់ជាងគេនេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិ​សាស្រ្ត​ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ា​ងអាន។ (អានបន្ថែម) គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប […]

The post រដ្ឋ​ប្រកាស​បើក​ឱ្យ​ប្រើ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ខ្ពស់បំផុត​នៅ​កម្ពុជា​ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីនៅសប្ដាហ៍ក្រោយនេះ appeared first on Construction & Property News.

]]>

 

រដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ស្ពានខ្ពស់ជាងគេនៅកម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាសប្តាហ៍ក្រោយនេះ។

នេះបើតាមពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេ​នៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

ស្ពានខ្ពស់ជាងគេនេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិ​សាស្រ្ត​ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ា​ងអាន។ (អានបន្ថែម)

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧,៣៦៣ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៥+៩០០ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណុចបញ្ចប់ត្រង់ប្រសព្វផ្លូវជាតិលេខ៤៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គិតត្រឹមបំណាច់ខែមីនា ផ្លូវនេះ សាងសង់សម្រេចបានជាង ៩៦% ហើយ។ (អានបន្ថែម)

ការបើកជាបណ្តោះអាសន្ននេះ ផ្តល់ឱកាសពិសេសមួយសម្រាប់ទាំងអ្នកស្រុក និងអ្នកទេសចរក្នុងការរីករាយជាមួយហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងអំឡុងពេលដ៏រីករាយបំផុតមួយរបស់កម្ពុជា។

The post រដ្ឋ​ប្រកាស​បើក​ឱ្យ​ប្រើ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ខ្ពស់បំផុត​នៅ​កម្ពុជា​ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីនៅសប្ដាហ៍ក្រោយនេះ appeared first on Construction & Property News.

]]>
https://construction-property.com/km/government-announces-temporary-opening-of-cambodias-highest-bridge-for-new-year-celebration/feed/ 0
ជាង១ឆ្នាំមកនេះ គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជិត៣១% https://construction-property.com/km/progress-update-on-bassac-river-bridge-construction/?utm_source=rss&utm_medium=rss&utm_campaign=progress-update-on-bassac-river-bridge-construction https://construction-property.com/km/progress-update-on-bassac-river-bridge-construction/#respond Tue, 08 Apr 2025 06:23:04 +0000 https://construction-property.com/?p=54959 គិតមកទល់ពេលនេះ មានរយៈពេលប្រមាណជា ១៣ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ៣០,៩៥%ហើយ រំពឹងថានឹងសម្រេចបានមុនផែនការគ្រោងទុក។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។ លោក អ៊ូ លាងវ៉ិ អគ្គនាយករងក្រុមហ៊ុនសំណង់សៀងហៃប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈប្រភពខាងលើថា តាមផែនការគម្រោងសាងសង់ស្ពាននេះមានរយៈពេល ៤២ខែ ហើយនៅពេលនេះនៅសល់តែ ២៩ខែទៀតប៉ុណ្ណោះ នឹងសម្រេចបានជាស្ថាពរហើយ, ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន៣០,៩៥% រំពឹងថានឹងសម្រេចបានមុនផែនការកំណត់។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម) ក្រោយបញ្ចប់ការសាងសង់ ស្ពាននេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់យ៉ាងសំខាន់នូវការតភ្ជាប់ និងការអភិវឌ្ឍន៍ក្នុងតំបន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការកែលម្អលទ្ធភាពប្រើប្រាស់សម្រាប់សហគមន៍មូលដ្ឋាន។

The post ជាង១ឆ្នាំមកនេះ គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជិត៣១% appeared first on Construction & Property News.

]]>

គិតមកទល់ពេលនេះ មានរយៈពេលប្រមាណជា ១៣ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ៣០,៩៥%ហើយ រំពឹងថានឹងសម្រេចបានមុនផែនការគ្រោងទុក។

នេះបើយោងតាមចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។

លោក អ៊ូ លាងវ៉ិ អគ្គនាយករងក្រុមហ៊ុនសំណង់សៀងហៃប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈប្រភពខាងលើថា តាមផែនការគម្រោងសាងសង់ស្ពាននេះមានរយៈពេល ៤២ខែ ហើយនៅពេលនេះនៅសល់តែ ២៩ខែទៀតប៉ុណ្ណោះ នឹងសម្រេចបានជាស្ថាពរហើយ, ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន៣០,៩៥% រំពឹងថានឹងសម្រេចបានមុនផែនការកំណត់។

គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម)

ក្រោយបញ្ចប់ការសាងសង់ ស្ពាននេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់យ៉ាងសំខាន់នូវការតភ្ជាប់ និងការអភិវឌ្ឍន៍ក្នុងតំបន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការកែលម្អលទ្ធភាពប្រើប្រាស់សម្រាប់សហគមន៍មូលដ្ឋាន។

The post ជាង១ឆ្នាំមកនេះ គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជិត៣១% appeared first on Construction & Property News.

]]>
https://construction-property.com/km/progress-update-on-bassac-river-bridge-construction/feed/ 0
រដ្ឋបើកការដ្ឋានសាងសង់ផ្លូវច្រើនខ្សែនៅខេត្តកំពង់ធំ ប្រវែងសរុបជិត ៩៣គីឡូម៉ែត្រ https://construction-property.com/km/government-groundbreaking-major-road-development-project-in-kampong-thom-province-2/?utm_source=rss&utm_medium=rss&utm_campaign=government-groundbreaking-major-road-development-project-in-kampong-thom-province-2 https://construction-property.com/km/government-groundbreaking-major-road-development-project-in-kampong-thom-province-2/#respond Mon, 07 Apr 2025 08:06:48 +0000 https://construction-property.com/?p=54947 ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គីឡូម៉ែត្រ នៅខេត្តកំពង់ធំ ត្រូវបាន បើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម វង្សី វិស្សុត  បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប, រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាឱ្យបានល្អ ក្នុងការថែទាំឱ្យបានគង់វង្សនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់និងដែលកំពុងកសាងនេះ។ គួរបញ្ជាក់ថា ផ្លូវនេះ គឺជាផ្នែកមួយក្នុងកម្មវិធី RID4CAM ទទួលបានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបទឹកប្រាក់ ១២០,៤៣ លានអឺរ៉ូ (ឬប្រមាណ […]

The post រដ្ឋបើកការដ្ឋានសាងសង់ផ្លូវច្រើនខ្សែនៅខេត្តកំពង់ធំ ប្រវែងសរុបជិត ៩៣គីឡូម៉ែត្រ appeared first on Construction & Property News.

]]>

ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គីឡូម៉ែត្រ នៅខេត្តកំពង់ធំ ត្រូវបាន បើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម វង្សី វិស្សុត  បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប, រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា។

ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាឱ្យបានល្អ ក្នុងការថែទាំឱ្យបានគង់វង្សនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់និងដែលកំពុងកសាងនេះ។

គួរបញ្ជាក់ថា ផ្លូវនេះ គឺជាផ្នែកមួយក្នុងកម្មវិធី RID4CAM ទទួលបានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបទឹកប្រាក់ ១២០,៤៣ លានអឺរ៉ូ (ឬប្រមាណ ១២៥លានដុល្លារអាមេរិក) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោង ដើម្បីស្ថាបនាផ្លូវ DBST និងបេតុង សរុបប្រវែង ៥២៦,៦៦០គីឡូម៉ែត្រ

ព្រមទាំងសំណង់សិល្បការ្យមួយចំនួន និងប្រព័ន្ធចែកចាយទឹកតាមបណ្តាញទុយោសម្រាប់សហគមន៍ចំនួន ២កន្លែង នឹងត្រូវបានសាងសង់ឡើងវិញ នៅក្នុងខេត្តគោលដៅ ចំនួន ៧ រួមមាន ខេត្តកំពង់ធំ សៀមរាប បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រៃវែង។ តាមរយៈកម្មវិធីនេះ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ២០០.០០០ នាក់នៅតាមតំបន់នានានៅកម្ពុជា៕

The post រដ្ឋបើកការដ្ឋានសាងសង់ផ្លូវច្រើនខ្សែនៅខេត្តកំពង់ធំ ប្រវែងសរុបជិត ៩៣គីឡូម៉ែត្រ appeared first on Construction & Property News.

]]>
https://construction-property.com/km/government-groundbreaking-major-road-development-project-in-kampong-thom-province-2/feed/ 0
រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ជាផ្លូវការ https://construction-property.com/km/the-morodok-techo-sky-bridge-officially-inaugurates/?utm_source=rss&utm_medium=rss&utm_campaign=the-morodok-techo-sky-bridge-officially-inaugurates https://construction-property.com/km/the-morodok-techo-sky-bridge-officially-inaugurates/#respond Mon, 07 Apr 2025 06:32:57 +0000 https://construction-property.com/?p=54933 ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ស្ពាន​អាកាស​មរតក​តេជោ​នៅ​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២៥ នេះហើយ។ ពិធីនេះធ្វើឡើងនៅត្រង់ផ្លូវបំបែកដ៏សំខាន់មួយ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពានអាកាសមរតកតេជោ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូននៅភាគខាងត្បូងរាជធានីភ្នំពេញ។ ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ មិនត្រឹមតែបម្រើជាផ្លូវតភ្ជាប់ផ្ទាល់ទៅកាន់ស្ពានអាកាសសម្តេចធិបតីប៉ុណ្ណោះទេ ថែមទាំងជួយដល់ព្រលានយន្តហោះអន្តរជាតិនាពេលខាងមុខ និងគម្រោង “ព្រែកជីកហ្វូណន-តេជោ” ផងដែរ។ ក្នុងពិធីសម្ពោធនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារៈសំខាន់របស់ស្ពាននេះ ដោយកត់សម្គាល់ថា ស្ពាននេះឈរជាប្រភពនៃមោទនភាពជាតិ ដែលសម្រេចបានដោយជោគជ័យតាមរយៈការខិតខំប្រឹងប្រែងរបស់វិស្វករ និងកម្មករកម្ពុជា។ សម្តេច​បាន​កត់​សម្គាល់​ទៀតថា​៖ «​គម្រោង​នេះ​គឺ​ជា​សក្ខីភាព​មួយ​ចំពោះ​សមត្ថភាព​និង​ការ​លះបង់​របស់​យើង​ក្នុង​នាម​ជា​ប្រជាជាតិមួយ»។ សម្តេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ។ សម្តេច​បាន​ប្រកាស​ពី​គម្រោង​រុករក​ការ​សាងសង់​ផ្លូវ​បន្ថែម និង​ការ​អភិវឌ្ឍ​ផ្លូវ​ទឹក ដើម្បី​សម្រួល​ចរាចរណ៍​ដែល​កំពុង​កើនឡើង​កាន់តែ​ល្អ​។ ស្ពានអាកាសមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ និងសាងសង់ដោយសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្នុងរយៈពេល ៣៦ខែ។ សមិទ្ធិផលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តរបស់កម្ពុជា ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ នៅពេលដែលប្រទេសជាតិបន្តវិវឌ្ឍ គម្រោងនានាដូចជាស្ពានអាកាសមរតកតេជោឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព […]

The post រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ជាផ្លូវការ appeared first on Construction & Property News.

]]>

ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ស្ពាន​អាកាស​មរតក​តេជោ​នៅ​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២៥ នេះហើយ។ ពិធីនេះធ្វើឡើងនៅត្រង់ផ្លូវបំបែកដ៏សំខាន់មួយ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ពានអាកាសមរតកតេជោ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូននៅភាគខាងត្បូងរាជធានីភ្នំពេញ។ ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ មិនត្រឹមតែបម្រើជាផ្លូវតភ្ជាប់ផ្ទាល់ទៅកាន់ស្ពានអាកាសសម្តេចធិបតីប៉ុណ្ណោះទេ ថែមទាំងជួយដល់ព្រលានយន្តហោះអន្តរជាតិនាពេលខាងមុខ និងគម្រោង “ព្រែកជីកហ្វូណន-តេជោ” ផងដែរ។

ក្នុងពិធីសម្ពោធនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារៈសំខាន់របស់ស្ពាននេះ ដោយកត់សម្គាល់ថា ស្ពាននេះឈរជាប្រភពនៃមោទនភាពជាតិ ដែលសម្រេចបានដោយជោគជ័យតាមរយៈការខិតខំប្រឹងប្រែងរបស់វិស្វករ និងកម្មករកម្ពុជា។ សម្តេច​បាន​កត់​សម្គាល់​ទៀតថា​៖ «​គម្រោង​នេះ​គឺ​ជា​សក្ខីភាព​មួយ​ចំពោះ​សមត្ថភាព​និង​ការ​លះបង់​របស់​យើង​ក្នុង​នាម​ជា​ប្រជាជាតិមួយ»។

សម្តេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ។ សម្តេច​បាន​ប្រកាស​ពី​គម្រោង​រុករក​ការ​សាងសង់​ផ្លូវ​បន្ថែម និង​ការ​អភិវឌ្ឍ​ផ្លូវ​ទឹក ដើម្បី​សម្រួល​ចរាចរណ៍​ដែល​កំពុង​កើនឡើង​កាន់តែ​ល្អ​។

ស្ពានអាកាសមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ និងសាងសង់ដោយសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្នុងរយៈពេល ៣៦ខែ។ សមិទ្ធិផលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តរបស់កម្ពុជា ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។

នៅពេលដែលប្រទេសជាតិបន្តវិវឌ្ឍ គម្រោងនានាដូចជាស្ពានអាកាសមរតកតេជោឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពង្រឹងបណ្តាញដឹកជញ្ជូនរបស់ខ្លួន។ (អានបន្ថែម)

The post រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ជាផ្លូវការ appeared first on Construction & Property News.

]]>
https://construction-property.com/km/the-morodok-techo-sky-bridge-officially-inaugurates/feed/ 0
មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ https://construction-property.com/km/cambodia-inaugurates-modern-naval-base-and-training-center-in-sihanoukville/?utm_source=rss&utm_medium=rss&utm_campaign=cambodia-inaugurates-modern-naval-base-and-training-center-in-sihanoukville https://construction-property.com/km/cambodia-inaugurates-modern-naval-base-and-training-center-in-sihanoukville/#respond Sat, 05 Apr 2025 06:35:35 +0000 https://construction-property.com/?p=54911 មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ សមិទ្ធផលទំនើបកម្ម ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមនេះ ត្រូវបានសាងសង់ក្រោមជំនួយរបស់ចិន ដែលបានសាងសង់រោងជាងជួសជុលនាវា “Drydock(អ៊ូ) Slipway(វ៉ៃ) ផែ សំចត និងស្តារឃ្លង ព្រមទាំងសំណង់អគារថ្មី និងជួសជុលអគារចាស់ៗជាច្រើន។ (អានបន្ថែម) ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចធិបតី បានឱ្យដឹងថា​ សមិទ្ធផលទំនើបកម្មនេះ នឹងជួយលើកកម្ពស់សមត្ថភាពក​ង​ទ័ពកម្ពុជា ដែលកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការ​ពា​​រ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូ​លំ​​​ទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់។ សម្តេចបានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទីនេះតទៅ កម្ពុជាស្វាគមន៍ភាគីមិត្តទាំងអស់មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាមនេះ ដោយគ្មានការលាក់លៀមអ្វីទេ ហើយមិនមានគោលបំណងឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនោះទេ។ គួររម្លឹកដែរថា កន្លងទៅកម្ពុជា ធ្លាប់បញ្ជាក់ពីការអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមនេះ បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ (អានបន្ថែម) នៅពេលដែលកម្ពុជាទទួលយកនូវសមទ្ធិផលថ្មីនេះនៅក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ខ្លួន មូលដ្ឋានទ័ព និងមជ្ឈមណ្ឌលភស្តុភារ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការលើសមុទ្រខ្ពស់។ […]

The post មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ appeared first on Construction & Property News.

]]>

មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

សមិទ្ធផលទំនើបកម្ម ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមនេះ ត្រូវបានសាងសង់ក្រោមជំនួយរបស់ចិន ដែលបានសាងសង់រោងជាងជួសជុលនាវា “Drydock(អ៊ូ) Slipway(វ៉ៃ) ផែ សំចត និងស្តារឃ្លង ព្រមទាំងសំណង់អគារថ្មី និងជួសជុលអគារចាស់ៗជាច្រើន។ (អានបន្ថែម)

ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចធិបតី បានឱ្យដឹងថា​ សមិទ្ធផលទំនើបកម្មនេះ នឹងជួយលើកកម្ពស់សមត្ថភាពក​ង​ទ័ពកម្ពុជា ដែលកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការ​ពា​​រ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូ​លំ​​​ទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់។

សម្តេចបានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទីនេះតទៅ កម្ពុជាស្វាគមន៍ភាគីមិត្តទាំងអស់មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាមនេះ ដោយគ្មានការលាក់លៀមអ្វីទេ ហើយមិនមានគោលបំណងឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនោះទេ។

គួររម្លឹកដែរថា កន្លងទៅកម្ពុជា ធ្លាប់បញ្ជាក់ពីការអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមនេះ បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ (អានបន្ថែម)

នៅពេលដែលកម្ពុជាទទួលយកនូវសមទ្ធិផលថ្មីនេះនៅក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់ខ្លួន មូលដ្ឋានទ័ព និងមជ្ឈមណ្ឌលភស្តុភារ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការលើសមុទ្រខ្ពស់។ ការអភិវឌ្ឍន៍ដ៏មហិមានេះ ប្រាកដណាស់ថានឹងមានផលជាវិជ្ជមានយូរអង្វែងសម្រាប់សមតុល្យនៃអំណាចក្នុងតំបន់ និងការខិតខំប្រឹងប្រែងក្នុងដែនសមុទ្រ។

The post មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ appeared first on Construction & Property News.

]]>
https://construction-property.com/km/cambodia-inaugurates-modern-naval-base-and-training-center-in-sihanoukville/feed/ 0
ប្រព័ន្ធធារាសាស្រ្តរំចេកក្នុងខេត្តព្រៃវៃងសង់បានជិត ២០%, ខណៈសង់រួចមានសមត្ថភាពស្រោចស្រពជិត២ពាន់ ហិកតា https://construction-property.com/km/progress-report-on-romchek-irrigation-system-in-prey-veng-province/?utm_source=rss&utm_medium=rss&utm_campaign=progress-report-on-romchek-irrigation-system-in-prey-veng-province https://construction-property.com/km/progress-report-on-romchek-irrigation-system-in-prey-veng-province/#respond Fri, 04 Apr 2025 08:45:09 +0000 https://construction-property.com/?p=54894 ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងខេត្តព្រៃវែង ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីទាំងស្រូវវស្សា និងស្រូវប្រាំង សរុបចំនួន ១៧០០ហិតា គិតមកដល់ពេលនេះសាងសង់បានជិត២០ %ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងអ្នកជំនាញបច្ចេកទេស កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក បច្ចុប្បន្នសម្រេចបានប្រមាណ ២០%។ លោកថា ការងារសាងសង់ថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១.ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២.ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣.សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។ លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។ តាមរយៈដំណើរចុះពិនិត្យនេះ លោក ក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមសហការគ្នាក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។ សូមជម្រាប់ដែរថា បើតាមក្រសួងធនធានទឹក គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ […]

The post ប្រព័ន្ធធារាសាស្រ្តរំចេកក្នុងខេត្តព្រៃវៃងសង់បានជិត ២០%, ខណៈសង់រួចមានសមត្ថភាពស្រោចស្រពជិត២ពាន់ ហិកតា appeared first on Construction & Property News.

]]>

ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងខេត្តព្រៃវែង ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីទាំងស្រូវវស្សា និងស្រូវប្រាំង សរុបចំនួន ១៧០០ហិតា គិតមកដល់ពេលនេះសាងសង់បានជិត២០ %ហើយ។

នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងអ្នកជំនាញបច្ចេកទេស កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក បច្ចុប្បន្នសម្រេចបានប្រមាណ ២០%។ លោកថា ការងារសាងសង់ថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១.ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២.ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣.សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។

លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។

តាមរយៈដំណើរចុះពិនិត្យនេះ លោក ក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមសហការគ្នាក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។

សូមជម្រាប់ដែរថា បើតាមក្រសួងធនធានទឹក គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១.១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១.១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩.៨៤៣ ហិកតា៕ (អានបន្ថែម)

The post ប្រព័ន្ធធារាសាស្រ្តរំចេកក្នុងខេត្តព្រៃវៃងសង់បានជិត ២០%, ខណៈសង់រួចមានសមត្ថភាពស្រោចស្រពជិត២ពាន់ ហិកតា appeared first on Construction & Property News.

]]>
https://construction-property.com/km/progress-report-on-romchek-irrigation-system-in-prey-veng-province/feed/ 0
គិតត្រឹមដើមខែមេសានេះ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សង់បាន ៩៤.៣០% https://construction-property.com/km/national-road-48-rehabilitation-project-nears-completion/?utm_source=rss&utm_medium=rss&utm_campaign=national-road-48-rehabilitation-project-nears-completion https://construction-property.com/km/national-road-48-rehabilitation-project-nears-completion/#respond Fri, 04 Apr 2025 04:35:33 +0000 https://construction-property.com/?p=54888 គិតមកទល់ពេលនេះ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងប្រវែង ១៤៨គីឡូម៉ែត្រ ពីស្រែអំបិល ដល់ខេត្តកោះកុង កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចបាន ៩៤.៣០%ហើយ។ គម្រោងកែលម្អផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការដឹកជញ្ជូន ភស្តុភារ និងទេសចរណ៍តាមច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់នេះ ដើម្បីបង្កើនការតភ្ជាប់ឱ្យរិតតែប្រសើរឡើងនៅទូទាំងតំបន់។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង, អមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ការត្រួតពិនិត្យនេះ បានផ្តោតលើការធានាគុណភាពនៃគម្រោងដោយពិនិត្យមើលកម្រាស់ និងការបង្ហាប់នៃស្រទាប់កៅស៊ូ asphalt concrete (AC) តាមរយៈវិធីសាស្ត្រខួង និងធ្វើតេស្ត ដើម្បីធានាបាននូវគុណភាពដែលគោរពតាមស្តង់ដារបច្ចេកទេសសំណង់។ ក្រោយ​ពី​បាន​ចុះ​ត្រួតពិនិត្យ​រួច ឯកឧត្តមសូរ វ៉ិចទ័រ ​បាន​ប្រជុំ​ពិភាក្សា​ដើម្បី​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​របស់​គម្រោង និង​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់ ដោយ បានក្រើនរំលឹកពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវកន្លែងសុវត្ថិភាព និងប្រព័ន្ធលូបង្ហូរទឹក ពិសេសនៅតំបន់ងាយរងគ្រោះ។ ចុងក្រោយឯកឧត្តមក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់នូវការកំណត់ពេលវេលារបស់គម្រោង ខណៈពេលដែលរក្សាបាននូវស្តង់ដារគុណភាពខ្ពស់។ គម្រោងស្ដារផ្លូវដ៏សំខាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងកំពុងសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ […]

The post គិតត្រឹមដើមខែមេសានេះ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សង់បាន ៩៤.៣០% appeared first on Construction & Property News.

]]>

គិតមកទល់ពេលនេះ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងប្រវែង ១៤៨គីឡូម៉ែត្រ ពីស្រែអំបិល ដល់ខេត្តកោះកុង កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចបាន ៩៤.៣០%ហើយ។ គម្រោងកែលម្អផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការដឹកជញ្ជូន ភស្តុភារ និងទេសចរណ៍តាមច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់នេះ ដើម្បីបង្កើនការតភ្ជាប់ឱ្យរិតតែប្រសើរឡើងនៅទូទាំងតំបន់។

នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង, អមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។

ការត្រួតពិនិត្យនេះ បានផ្តោតលើការធានាគុណភាពនៃគម្រោងដោយពិនិត្យមើលកម្រាស់ និងការបង្ហាប់នៃស្រទាប់កៅស៊ូ asphalt concrete (AC) តាមរយៈវិធីសាស្ត្រខួង និងធ្វើតេស្ត ដើម្បីធានាបាននូវគុណភាពដែលគោរពតាមស្តង់ដារបច្ចេកទេសសំណង់។

ក្រោយ​ពី​បាន​ចុះ​ត្រួតពិនិត្យ​រួច ឯកឧត្តមសូរ វ៉ិចទ័រ ​បាន​ប្រជុំ​ពិភាក្សា​ដើម្បី​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​របស់​គម្រោង និង​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់ ដោយ បានក្រើនរំលឹកពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវកន្លែងសុវត្ថិភាព និងប្រព័ន្ធលូបង្ហូរទឹក ពិសេសនៅតំបន់ងាយរងគ្រោះ។

ចុងក្រោយឯកឧត្តមក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់នូវការកំណត់ពេលវេលារបស់គម្រោង ខណៈពេលដែលរក្សាបាននូវស្តង់ដារគុណភាពខ្ពស់។

គម្រោងស្ដារផ្លូវដ៏សំខាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងកំពុងសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម)

The post គិតត្រឹមដើមខែមេសានេះ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សង់បាន ៩៤.៣០% appeared first on Construction & Property News.

]]>
https://construction-property.com/km/national-road-48-rehabilitation-project-nears-completion/feed/ 0
ដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានជិត ៤០% https://construction-property.com/km/border-ring-road-construction-progress-approaches-40-milestone/?utm_source=rss&utm_medium=rss&utm_campaign=border-ring-road-construction-progress-approaches-40-milestone https://construction-property.com/km/border-ring-road-construction-progress-approaches-40-milestone/#respond Thu, 03 Apr 2025 06:33:59 +0000 https://construction-property.com/?p=54869 មកទល់ពេលនេះ វឌ្ឍនភាពនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានប្រមាណ ៣៩,៩២% នៃផែនការសរុបហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលផ្សាយចេញកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥។ ប្រភពដដែល បានឱ្យដឹងថា វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៥ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន […]

The post ដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានជិត ៤០% appeared first on Construction & Property News.

]]>

មកទល់ពេលនេះ វឌ្ឍនភាពនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានប្រមាណ ៣៩,៩២% នៃផែនការសរុបហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលផ្សាយចេញកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥។

ប្រភពដដែល បានឱ្យដឹងថា វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៥ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។

ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន នេះ គឺសម្រេចបានប្រមាណ ៣៩,៩២% នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគិរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦%។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧។ យ៉ាងណាមិញ ក្រុមការងារចំពោះកិច្ច ក.គ.ម បានប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក៕ (អានបន្ថែម)

ក្រុមការងារសាងសង់ផ្លូវក្រវាត់ព្រំដែនបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញតាមកាលកំណត់នៃការសាងសង់ និងធានាឱ្យសម្រេចបានជោគជ័យនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនេះ។ នៅពេលដែលការអភិវឌ្ឍន៍នៅតែបន្ត ផ្លូវក្រវ៉ាត់ព្រំដែនសន្យាថានឹងលើកកម្ពស់ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើអោយប្រសើរឡើងនូវភាពងាយស្រួលសម្រាប់សហគមន៍មូលដ្ឋាន និងប្រជាជាតិទាំងមូល។

The post ដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានជិត ៤០% appeared first on Construction & Property News.

]]>
https://construction-property.com/km/border-ring-road-construction-progress-approaches-40-milestone/feed/ 0
បច្ចុប្បន្ន គម្រោងសង់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញភាគខាងលិច សម្រចបាន ៨៨% https://construction-property.com/km/construction-progress-of-phnom-penhs-drainage-system-nears-completion/?utm_source=rss&utm_medium=rss&utm_campaign=construction-progress-of-phnom-penhs-drainage-system-nears-completion https://construction-property.com/km/construction-progress-of-phnom-penhs-drainage-system-nears-completion/#respond Wed, 02 Apr 2025 06:32:01 +0000 https://construction-property.com/?p=54854 ត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងនេះ ផ្តោតសំខាន់លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង។ បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) […]

The post បច្ចុប្បន្ន គម្រោងសង់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញភាគខាងលិច សម្រចបាន ៨៨% appeared first on Construction & Property News.

]]>

ត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា គម្រោងនេះ ផ្តោតសំខាន់លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង។

បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។

និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះ PK១៥+៤៥០ ដល់ ២៣+៥៥០។

គួររំលឹកថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ៕ (អានបន្ថែម)

The post បច្ចុប្បន្ន គម្រោងសង់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញភាគខាងលិច សម្រចបាន ៨៨% appeared first on Construction & Property News.

]]>
https://construction-property.com/km/construction-progress-of-phnom-penhs-drainage-system-nears-completion/feed/ 0