Seequent Evo: ការបើកចំហរទិន្នន័យក្នុងសូហ្វវែរ បានផ្តល់ “តម្លៃមិនគួរឱ្យជឿ”

ដោយ Colleen O’Hanlon

នាយកប្រតិបត្តិលោក Graham Grant បាននិយាយថា Seequent Evo តំណាងឱ្យ​យុគសម័យថ្មី​នៃ​ការច្នៃ​ប្រឌិត​សម្រាប់​ Seequent និងអតិថិជនរបស់ខ្លួន ដោយវាបានបង្កើតចេញពីមូលដ្ឋានគ្រឹះរបស់ AI និងការរៀនម៉ាស៊ីន។

លោក Grant បានប្រាប់អតិថិជន និងប្រព័ន្ធផ្សព្វផ្សាយដែលបានជួបជុំក្នុងព្រឹត្តិការណ៍ Seequent នៅទីក្រុង Toronto ថា ការមកដល់របស់ Seequent Evo គឺជាការបន្តនៃកំណត់ត្រាបទបង្ហាញក្នុងបច្ចេកវិទ្យា Seequent ។

Seequent បានប្រកាសពីការមកដល់សម្រាប់ឧស្សាហកម្មរុករករ៉ែនៃវេទិកាភូមិសាស្ត្រ Seequent Evo ស្របពេល​ជាមួយ​នឹង​ការចាប់ផ្តើមនៃ PDAC 2025 ដែលជាផលិតផលថ្មីកំពុងត្រូវបានដាក់តាំងបង្ហាញ។ Seequent Evo គឺ​ជា​លទ្ធផល​នៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាច្រើនឆ្នាំ។ វាភ្ជាប់កម្មវិធី និងទិន្នន័យជាមួយនឹងវិធីសាស្រ្តបើកចំហ។

លោក Grant បាននិយាយថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគំរូភូមិសាស្ត្ររបស់កម្មវិធី Leapfrog ប៉ុណ្ណោះ ដែល Seequent Evo នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ឧស្សាហកម្ម​សំខាន់ៗ​ដែល​បង្កើត​ឡើង​ដោយវេទិកាបិទជិត និង​ទម្រង់​ទិន្នន័យ​ដែល​មាន​កម្មសិទ្ធិ។

កម្មវិធី Evo នឹងភ្ជាប់ទិន្នន័យជាមួយ APIs សាធារណៈ ដែលធ្វើឱ្យលំហូរព័ត៌មានអតិថិជន រក្សាការ​សម្ងាត់​ក្នុង​ការ​ចូល​និង​ចេញ​ពី​កម្មវិធី​ដោយ​ងាយស្រួល។ ទាំងនោះរួមបញ្ចូលចលនាពីកម្មវិធី Seequent និង​កម្មវិធីផ្សេង​ទៀត​ដែល​ជា​គូប្រកួត​ប្រជែង​របស់​យើង​ផងដែរ។

“យើងនឹងបង្ហាញលទ្ធផលដែលមិនគួរឱ្យជឿ ហើយ Evo នេះឯងដែលនឹងចូលខ្លួនមកបង្ហាញ។ យើងកំពុង​ហែលឆ្លងកាត់​​ក្នុង​​ទិស​ដៅ​ផ្ទុយ​ទាំង​ស្រុង​ជាមួយ​អ្នកដទៃ។ យើងពិតជារំភើបខ្លាំង​ណាស់ នូវ​អ្វី​ដែល​យើង​សម្រេច​បាន​ក្នុង​ការ​​​ដោះស្រាយ​​ជាមួយ​គុណ​តម្លៃ​មិនគួរ​ឱ្យ​ជឿ​សម្រាប់ឧស្សាហកម្មរុករក​រ៉ែដែលជាអតិថិជន​របស់​យើង។​ ហើយហេតុអ្វីបានជាយើងអាចធ្វើវាបាន? ពាក្យមួយគត់ – ព្រោះវាបើកចំហ។”

នាយកប្រតិបត្តិ Seequent Graham Grant ថ្លែងសុន្ទរកថាគន្លឹះដល់អតិថិជន Seequent នៅក្នុងព្រឹត្តិការណ៍ PDAC 2025 ដែលធ្វើឡើងនៅទីក្រុង Toronto

កម្មវិធី Seequent Evo បានអនុញ្ញាតឱ្យ Seequent បង្កើតកម្មវិធីដែលមានមូលដ្ឋាននៅលើ cloud ថ្មីដ៏អស្ចារ្យពីរ គឺ Driver និង BlockSync ។

មធ្យោបាយថ្មីនេះ គឺជារប​ត់ថ្មីនៃការផ្លាស់ប្តូរ ដែលនឹងជួយឱ្យអ្នកភូមិសាស្ត្រអាចបង្កើតគំរូ 3D កាន់​តែ​ប្រសើរ​ជាងមុន​ដោយ​ផ្តល់​ព័ត៌មាន​យ៉ាងឆាប់រហ័ស និងប្រើប្រាស់ម៉ាស៊ីនសិក្សាដើម្បីបង្ហាញពីនិន្នាការខាងក្នុងបញ្ចូល​នៅ​ក្នុង​ទិន្នន័យ។ លោក Grant បានពណ៌នាអំពីសមត្ថភាពទាំងនោះថាជាជំហានទៅមុខដ៏ធំមួយសម្រាប់ Seequent។

លោក Grant បានប្រាប់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នោះថា គំរូប្លុក​គឺជា​គ្រឿងបង្គុំ​ទិន្នន័យ​ដ៏សំខាន់​ក្នុង​ការ​រុករករ៉ែ ប៉ុន្តែជាទូទៅវាត្រូវបានបិទដោយ “…ដូចជា…Fort Knox” ។

លោកបានបន្ថែមថា “BlockSync ជាមូលដ្ឋានបំបែកគំរូបើកចំហនេះតែមួយគត់។ យើង​បំបែក​វា​ទៅ​ជា​ប្រព័ន្ធ​បើក​ចំហ​ដែល​អាច​ធ្វើការត្រួតពិនិត្យបាននូវទិន្នន័យគំរូប្លុកពីប្រភពណាមួយដែលយើងបានយកមកប្រើ ហើយ​ផ្តាច់​វា​ចេញ​ពី​កម្មវិធី​ដែល​វា​មិន​គួរ​មាន ហើយដាក់វានៅក្នុង cloud ជាកន្លែងដែលវាគួរតែនៅ។”

“ធ្វើដូច្នេះក្រុមការងាររបស់អ្នកអាចសហការគ្នា ពួកគេអាចសាកសួរ ពួកគេអាចប្រដូចគំរូមួយផ្នែក តែ​មិន​មែន​ទិន្នន័យ​ទាំង​មូល​ទេ ព្រោះវាលែងមានចលនា terabytes ជុំវិញគំរូប្លុករាប់ពាន់លានទៀតហើយ។ ហើយអ្នកអាចអាប់ដេត និង​ធ្វើ​ការ​សម្រេចចិត្តបានញឹកញាប់តាមការចង់បាន។

“វា​មាន​សុវត្ថិភាព វា​អាច​ធ្វើសវនកម្ម​បាន ហើយ​វា​មាន​ការ​តាមដាន។”

ចុចទីនេះ ដើម្បីទស្សនាវិដេអូបទបង្ហាញ

លោក Grant បានអញ្ជើញលោកស្រី Gabi Brandao នាយក – Orebody Knowledge នៅ Teck Resources ឡើង​ទៅ​លើ​ឆាក​ដើម្បីចែករំលែកការយល់ដឹងរបស់គាត់ពីការធ្វើការជាមួយ Seequent Evo ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​អាច​រក​ក្នុងដែន​កំណត់។

លោកស្រី Brandao បានប្រើប្រាស់ផលិតផល Seequent អស់រយៈពេលជាងមួយទស្សវត្ស បាននិយាយថា “វា​ពិត​ជា​គួរ​ឱ្យ​រំភើប​ក្នុង​ការ​មើល​វេទិកា Seequent Evo ជាមួយគ្នា។”

លោកស្រី Brandao មានឱកាសដើម្បីសង្កេតមើលពីការវិវត្តន៍របស់ Seequent Evo នៅពីក្រោយឆាក ហើយ​បាន​ប្រាប់​អតិថិជនដែលចូលរួមក្នុងព្រឹត្តិការណ៍ថា ការចេញផ្សាយដំបូងនៃ Evo គឺ​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​សម្រេច​បាន​ដ៏ធំទៅថ្ងៃមុខ គាត់បានបន្ថែមថា វាមានសក្តានុពលគួរកត់សម្គាល់ពីការចាប់ផ្តើមនៃ “បដិវត្តន៍ Seequent មួយផ្សេងទៀត”។

អ្នក​ស្រី​បាន​និយាយ​ថា​ “​អ្នកនាំផ្លូវក្នុងការស្រាវជ្រាវក្នុងកម្មវិធីនេះ ​គឺ​ជា​ការផ្តល់តម្លៃ​បន្ថែម​ដ៏​ល្អ​មួយ​ទៅ​កាន់​ឧបករណ៍​គំរូ​នៃកម្មវិធី”។ “វាត្រូវការសំណុំទិន្នន័យ ហើយអនុវត្តតាមការរៀនពីម៉ាស៊ីន ហើយ​វា​បាន​ចាប់​ផ្តើម​ជួយ​យើង​ឱ្យ​យល់​ពី​អ្វី​ដែល​ជា​និន្នាការ និងអ្វីដែលជា anisotropies។”

លោកស្រីបានបន្ថែមថា “ខ្ញុំគ្រាន់តែអាចស្រមៃថាតើវានឹងអស្ចារ្យប៉ុណ្ណា នៅពេលដែល Seequent សម្រេច​ចិត្ត​បញ្ចូល​លំហូរ​ការងារ​ទាំងនោះបន្ថែមទៀតទៅក្នុងប្រព័ន្ធអេកូ Evo”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា ៣០លានដុល្លារអាមេរិក ឱ្យអាជ្ញាធរមីន (CMAC) ក្នុងការ​បោសសម្អាតមីនលើផ្ទៃដីប្រមាណ  ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា នៅឆ្នាំ២០២៣ ខណៈផ្ទៃដីមានមីនប្រមា​ណ​ ៤១១គីឡូម៉ែត្រក្រឡា ត្រូវធ្វើការបោសសម្អាត។ បើតាមឯកឧត្តមឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ថវិកានេះ ត្រូវបានទម្លាក់ទៅក្នុងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ អាជ្ញាធរមីន នឹងប្រើប្រាស់កញ្ចប់ថវិកានេះ ដោយបែងចែកទៅឱ្យអង្គភាពដូចខាងក្រោម៖ កងទ័ពជើងគោក បោសសម្អាតផ្ទៃដីសរុបចំនួន ៤៦ ៨៤៣ ៧៤០ ម៉ែត្រក្រឡា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតផ្ទៃដីសរុបចំនួន ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅស្រុកស្នួល ខេត្តក្រចេះ ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង […]

ត្រឹមដើមខែកុម្ភៈ ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជាង ១ ៧០០គីឡូ

ក្រុមហ៊ុន Renaissance Minerals Cambodia ចម្រាញ់មាសបាន ១ ៧៥១ គីឡូក្រាម គិតត្រឹមដើមខែកុម្ភៈនេះ បន្ទាប់ពីដំណើរការចម្រាញ់រ៉ែមាស អស់រយៈពេល ៨ ខែ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា មាសដែលកម្ពុជាផលិតបាននៅខេត្តមណ្ឌលគិរីក្នុងរយៈពេល៦ខែមកនេះបានចំនួន ១ ៧៥១គីឡូហើយ ខណៈបច្ចុប្បន្ន ១ ថ្ងៃអាចផលិតបាន ១០០ គីឡូក្រាម ឯណោះ។ សម្តេចថា មាសដែលចម្រាញ់បាន គឺក្រុមហ៊ុន Renaissance Minerals បាននាំចេញទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានៅមានសក្តានុពលធនធានរ៉ែមាស និងរ៉ែផ្សេងទៀត សម្រាប់វិនិយោគ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals Cambodia បានចាប់ផ្តើមដំណើរការចម្រាញ់រែ់មាស កាលពីខែមិថុនាឆ្នាំ២០២១ ហើយបានក្លាយជាក្រុមហ៊ុនចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មទីមួយនៅកម្ពុជា។ តាមការគ្រោងទុក ក្រុមហ៊ុនមួយនេះ […]

អាជ្ញាធររផ្អាកអាជីវកម្មជីករ៉ែខុសច្បាប់លើដីជាង ១៥ហិកតា នៅស្រុកខ្សាច់កណ្ដាល

អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មរណ្ដៅដី មហារដ្ឋា ត្រេដឌីង ទំហំជាង ១៥ ហិកតា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ក្រោយរកឃើញថាប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់កំណត់។ បើយោងតាមកិច្ចចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ១៩ ខែមករា គណៈកម្មការចម្រុះ រកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបានដឹកដីចេញពីទីតាំងអាជីវកម្មលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន។ បន្ថែមពីនេះ តំណាងអាជីវកម្ម ពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីទំហំ ១៥ ហិកតា នេះឡើយ។ ក្រោយពិនិត្យ ក្រុមការងារចម្រុះ ក៏បានរឹបអូសបណ្ដោះអាសន្ននូវគ្រឿងចក្រចំនួន ២ និងរថយន្តចំនួន ៤ គ្រឿង ដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន ៤ គ្រឿង ដែលដឹកលើសទម្ងន់។ ក្រុមការងារចម្រុះ ក៏បានណែនាំ និងទុកពេលឱ្យតំណាងអាជីវកម្ម បង្ហាញឯកសារម្ដងទៀត ក្នុងរយៈពេល១៥ ថ្ងៃ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។ - Video Advertisement -

ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជិត១តោន ក្នុងរយៈពេល ៤ ខែ

ក្នុងរយៈពេលជាង៤ខែ នេះ ក្រុមហ៊ុនអូស្រ្ដាលី Renaissance Limited (Cambodia) ដែលកំពុងរុករកមាសនៅខេត្តមណ្ឌលគីរី ចម្រាញ់រ៉ែមាសបានជិត ១តោន ។ បរិមាណចម្រាញ់រ៉ែមាសនេះ ត្រូវបានបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាសបានជិត ១តោនហើយ ដោយនឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត»។ គួរបញ្ជាក់ថា កម្ពុជាបានបើកដំណើរផលិតកម្មចម្រាញ់រ៉ែមាសលក្ខណៈអាជីវកម្មជាលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្នុងក្រុមហ៊ុនអូស្រ្ដាលីមួយនេះ ព្យាករថានឹងអាចចម្រាញ់រ៉ែមាសបាន ប្រមាណ៣តោន ក្នុងមួយឆ្នាំ។ (អានបន្ថែម) - Video Advertisement -

ក្រុមហ៊ុនសិង្ហបូរី HLH ចាប់ដៃគូនឹងក្រុមហ៊ុនក្នុងស្រុក គ្រោងរុករកធនធានរ៉ែនៅកំពង់ស្ពឺ

ក្រុមហ៊ុនយក្សសិង្ហបុរី HLH Group កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក HSC Group  គ្រោងនឹងធ្វើប្រតិបត្តិការរុករក និងជីកយករ៉ែ នៅខេត្តកំពង់ស្ពឺ។ នេះយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃចន្ទ។ អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group លោក Ong Jia Jing បាននិយាយថា៖ «ការបណ្តាក់ទុនរួមគ្នានេះ គឺត្រូវតាមយុទ្ធសាស្ត្រ និងមហិច្ឆតារបស់ក្រុមហ៊ុន ខណៈក៏នៅតែដំណើរការគម្រោងធំៗផ្សេងទៀត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី»។ គួរបញ្ជាក់ថា នេះគឺជាការបណ្តាក់ទុនរួមគ្នាលើកទី ២ ដែលបង្កើតឱ្យមានការរុករករ៉ែក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់HLH Group នៅខេត្តកំពង់ស្ពឺ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១ម៉ឺនហិកតា។ គួរបញ្ជាក់ថា ក្រុមហ៊ុន HLH Group កន្លងមកបានវិនិយោគបង្កើតគម្រោងធំ ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យក្នុងអចលនទ្រព្យនិងកសិកម្ម។ គម្រោងទាំងនេះរួមមាន មណ្ឌលកសិកម្មតម្លៃរាប់ពាន់លានដុល្លារនៅកំពង់ស្ពឺ គម្រោងទីក្រុងអូរ៉ាល់ស៊ីធី គម្រោងអភិវឌ្ឍចម្រុះ D’Seaview នៅក្រុងព្រះសីហនុ គម្រោង […]