រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…
រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]
អានបន្ថែមរដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក ។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប […]
អានបន្ថែមឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ
ឥណ្ឌាបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។
អានបន្ថែមកម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)
រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។ ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ២) […]
អានបន្ថែមរដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦មក។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះក្តី។ ក្នុងនោះដែរ ការផ្តល់ជូននេះ ធ្វើឡើងចំពោះគម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។ យ៉ាងណាមិញ ការអនុគ្រោះនេះ ពុំអនុវត្តឡើងវិញចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។ វិធីសាស្រ្តសកម្មនេះមានគោលបំណងជំរុញទំនុកចិត្តវិនិយោគិន និងលើកទឹកចិត្តដល់ការបន្តសកម្មភាពសំណង់ក្នុងខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងខេត្ត។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់គម្រោងត្រូវបានលើកទឹកចិត្តឱ្យទាក់ទងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែម។
អានបន្ថែមវៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស
ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]
អានបន្ថែមថៃបន្ធូរបន្ថយច្បាប់កម្ចី ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង
ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។ គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០% ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ត្រូវបានគេចាត់ទុកថាជាការបន្ធូរបន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ព្រោះវាបានជួយដករបាំងសម្រាប់អ្នកទិញ ដែលធ្វើឱ្យវាងាយស្រួលក្នុងការទទួលបានកម្ចីនិងលទ្ធភាពទិញផ្ទះ។ តាមរយៈការបង្កើនអត្រា […]
អានបន្ថែមរដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ […]
អានបន្ថែមក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម
នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]
អានបន្ថែមគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០% ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ មានភាពចាំបាច់មិនអាចខ្វះបាន ស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា សំណង់អាងទឹកកំពង់គោ អាចធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម) នៅពេលដែលគម្រោងបញ្ចប់ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធមានសុទិដ្ឋិនិយមថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះនឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់ការគ្រប់គ្រងប្រភពទឹក និងជួយជំរុញផលិតភាពកសិកម្ម និងនិរន្តរភាពនៅក្នុងតំបន់។
អានបន្ថែមកម្ពុជានឹងមានមន្ទីរពេទ្យទំនើបធំមួយតម្លៃជាង ៣០០លានដុល្លារ ឆាប់ៗនេះ
មន្ទីរពេទ្យទំនើបដ៏ធំមួយ ដែលគ្រោងចំណាយទុនវិនិយោគដោយឧកញ៉ាល្បីៗជាច្រើនរូប ប្រមាណជាង ៣០០លានដុល្លារ នឹងលេចរូបរាងនៅកម្ពុជាឆាប់ៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ស្តីពីការចុះអនុស្សារណៈយោគយល់គ្នា បង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។ គោលបំណងសាងសង់មន្ទីពេទ្យនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។ មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។ ការសាងសង់ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦ ហើយមន្ទីរពេទ្យដ៏ទំនើបថ្មីនេះដែរ គ្រោងនឹងសម្ពោធដាក់ប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។ គួរបញ្ជាក់ថា ឧកញ៉ាធំៗជាច្រើនរូបបានរួមគ្នាសាងសង់មន្ទីពេទ្យនេះ ដោយមានភាគហ៊ុនដូចខាងក្រោម៖ អ្នកឧកញ៉ា គិត ម៉េង (២៣%), លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង (២៣%), អ្នកឧកញ៉ា ថៃ ជាហួត(២៣%), អ្នកឧកញ៉ា សៀ ឬទ្ធី(១០%) និងឧកញ៉ាធំៗជាច្រើនរូបទៀត (២១%)។ នៅពេលដែលប្រទេសកម្ពុជារៀបចំសម្រាប់ការកែប្រែបន្ថែមលើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន […]
អានបន្ថែមរោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ
ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD របស់ក្រុមហ៊ុនអាមរិក (RMA CAMBODIA) ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ក្រុមហ៊ុន RMA CAMBODIA បានពង្រីកការវិនិយោគរបស់ខ្លួនពី ២១លានដុល្លារ ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។ បន្ថែមពីនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មក កម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excellence) ក្នុងប្រទេសកម្ពុជា […]
អានបន្ថែម