រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]

អាន​បន្ថែម

ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ

ឥណ្ឌា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។

អាន​បន្ថែម

កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)

រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។ ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ២) […]

អាន​បន្ថែម

វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស

  ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]

អាន​បន្ថែម

ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម

  នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ

  គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០​%​ ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៥។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ មានភាពចាំបាច់មិនអាចខ្វះបាន ស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា សំណង់អាងទឹកកំពង់គោ អាចធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម) នៅពេលដែលគម្រោងបញ្ចប់ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធមានសុទិដ្ឋិនិយមថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះនឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់ការគ្រប់គ្រងប្រភពទឹក និងជួយជំរុញផលិតភាពកសិកម្ម និងនិរន្តរភាពនៅក្នុងតំបន់។

អាន​បន្ថែម

កម្ពុជានឹងមានមន្ទីរពេទ្យទំនើបធំមួយតម្លៃជាង ៣០០លានដុល្លារ ឆាប់ៗនេះ

  មន្ទីរពេទ្យទំនើបដ៏ធំមួយ  ដែលគ្រោងចំណាយទុនវិនិយោគដោយឧកញ៉ាល្បីៗជាច្រើនរូប ប្រមាណជាង ៣០០លានដុល្លារ នឹងលេចរូបរាងនៅកម្ពុជាឆាប់ៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ស្តីពីការចុះអនុស្សារណៈយោគយល់គ្នា បង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។ គោលបំណងសាងសង់មន្ទីពេទ្យនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។ មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។ ការសាងសង់ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦  ហើយមន្ទីរពេទ្យដ៏ទំនើបថ្មីនេះដែរ គ្រោងនឹងសម្ពោធដាក់ប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។ គួរបញ្ជាក់ថា ឧកញ៉ាធំៗជាច្រើនរូបបានរួមគ្នាសាងសង់មន្ទីពេទ្យនេះ ដោយមានភាគហ៊ុនដូចខាងក្រោម៖ អ្នកឧកញ៉ា គិត ម៉េង (២៣%), លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង (២៣%), អ្នកឧកញ៉ា ថៃ​ ជាហួត(២៣%), អ្នកឧកញ៉ា សៀ ឬទ្ធី(១០%) និងឧកញ៉ាធំៗជាច្រើនរូបទៀត (២១%)។ នៅពេលដែលប្រទេសកម្ពុជារៀបចំសម្រាប់ការកែប្រែបន្ថែមលើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ

  ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD របស់ក្រុមហ៊ុនអាមរិក (RMA CAMBODIA) ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ក្រុមហ៊ុន RMA CAMBODIA បានពង្រីកការវិនិយោគរបស់ខ្លួនពី ២១លានដុល្លារ ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។ បន្ថែមពីនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មក កម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី​​វៈ ក្នុងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excellence) ក្នុងប្រទេសកម្ពុជា […]

អាន​បន្ថែម

ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់

ដោយ Tomas Kellner ទីក្រុង New Orleans គឺជាភូមិកំណើតនៃដូរតន្ត្រី អាហារ និងកម្មវិធីជប់លៀងរាំរែកតាមដងផ្លូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ ភូមិនេះក៏មានសំណង់ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលគ្នាមួយដែរ ដែល​គេប្រសិទ្ធិនាមថា “the Big Easy dry” វាជា​កន្លែង​ផ្តល់​នូវ​បរិយាកាសល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ។ ជាភស្តុតាងជាក់ស្តែងគឺនៅដើមខែមីនា នៅពេលដែលទីក្រុង New Orleans ចូលទៅដល់រដូវកាល “Deep Gras” វាបង្ហាញប្រៀបដូចជាសម្រែកចុងក្រោយនៃបទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែល​ត្រូវបញ្ចប់នៅថ្ងៃ Fat Tuesday ដែលជាថ្ងៃសម្បូរទៅដោយអាហារប្រពៃណីនៃចុងបញ្ចប់រដូវកាល Mardi Gras។ ដោយ​អង្គុយ​នៅលើ​ដីនៅជិត និងក្រោមនីវ៉ូទឹកសមុទ្រ ដែលហ៊ុំព័ទ្ធដោយទឹក កម្មវិធី​ជប់លៀង​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​សារ​ក្រវ៉ាត់ ទ្វារទឹក ស្ថានីយបូមទឹក ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត។  សំណង់ជាច្រើនទាំងនេះត្រូវបានសាងសង់ និងពង្រឹងឡើងវិញ បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា Katrina ក្នុងឆ្នាំ 2005 រួមទាំង “ប្រព័ន្ធកាត់បន្ថយហានិភ័យនៃព្យុះសង្ឃរា និងព្យុះ Hurricane” ដែល​សាងសង់​ថ្មី​សម្រាប់​ទីក្រុង វាជាជញ្ជាំងការពារ​ទឹក​ជំនន់​ប្រវែង 130ម៉ាយ ដែលបានបញ្ចប់ក្នុងឆ្នាំ 2022។ វាត្រូវបានគេដាក់ឈ្មោះថា […]

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយនោះ ​បាន​បើក​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ​ក្រោម​អធិបតីភាព​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះមានតម្លៃប្រមាណជា ១០លានដុល្លារ ដែលនឹងជួយជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរណ៍ពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ កំពង់ផែនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ក្នុងភូមិជុំគ្រៀង ឃុំជុំគ្រី ស្រុកទឹកឈូ កំពង់ផែនេះមានជម្រៅ ៣ម៉ែត្រពីចំណុចបត់ទៅផ្ទៃសមុទ្រ រួមជាមួយនឹងប្លង់ប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹង ៦២ម៉ែត្រ បែងចែកជាពីរគន្លង។ លក្ខខណ្ឌអំណោយផលទាំងនេះអាចឱ្យនាវាដែលផ្ទុកអ្នកដំណើរប្រមាណ ៣០០នាក់អាចចេញ-ចូលចតបានយ៉ាងរលូន។ ការសាងសង់កំពង់ផែនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៅក្នុងមហាអនុតំបន់មេគង្គ ដែលជាកិច្ចខិតខំប្រឹងប្រែងដែលមានការសហការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះ ត្រូវបានក្រុមហ៊ុន S.B.P.H. ក្រុមហ៊ុន Unjinairing & Construction Co., Ltd បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងពិធីសម្ពោធនេះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដោយបានលើកឡើងពីតួនាទីរបស់កំពង់ផែនេះដែលជាកាតាលីករជំរុញចរាចរណ៍ទេសចរណ៍ទៅកាន់តំបន់ឆ្នេរ និងបណ្ដាកោះនានា។ ជាមួយនឹងកិច្ចសហការជាយុទ្ធសាស្ត្រ កំពង់ផែនេះ បាននិងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ របស់ឧកញ៉ា សួស វីរ៉ាក់ […]

អាន​បន្ថែម