គម្រោងអភិវឌ្ឍន៍
រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…
រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]
អានបន្ថែមវៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស
ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]
អានបន្ថែមក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម
នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]
អានបន្ថែមគម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា
គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]
អានបន្ថែមសណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ
សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]
អានបន្ថែមនាយករដ្ឋមន្ត្រីបង្ហើបពីផែនការប្រែក្លាយដីជាង ៦ពាន់ហិកតា នៅស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។ សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិកតា ដល់ក្រុមហ៊ុនឯកជនដែលចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង ដោយសង្កត់ធ្ងន់ថា «អនាគតខេត្តស្ទឹងត្រែង នឹងក្លាយទៅជាខេត្តកសិ-ឧស្សាហកម្ម!»។ ការកែសម្រួលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំៗជាច្រើនរបស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគឦសាន។ ដើម្បីជំរុញការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅខេត្តភាគឦសាន រដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសឱ្យអនុវត្តកម្មវិធីវិនិយោគពិសេស, បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧០c, ប្រកាសពីការស្ថាបនាផ្លូវជាតិ៦០c និងជំរុញដំណើរការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីបង្កើនការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេស និងតំបន់។ ដោយសារខេត្តស្ទឹងត្រែងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់កសិឧស្សាហកម្ម គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងទាក់ទាញរលកនៃការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ អាជីវកម្មក្នុងស្រុក និងសហគមន៍សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ទាំងនេះនឹងនាំទៅរកអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពជាងមុន។
អានបន្ថែមរដ្ឋប្រកាសឱ្យអនុវត្តកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួនបួននៅភូមិភាគឦសាន
ក្នុងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ភូមិភាគឦសាន្ត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវកម្មវិធីវិនិយោគពិសេស ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់លើការទាក់ទាញការវិនិយោគឯកជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្មវិធីនេះមានវិធានការសំខាន់ៗចំនួនបី ដែលរៀបចំឡើងដើម្បីបង្កើនទិដ្ឋភាពសេដ្ឋកិច្ចនៃខេត្តទាំងនេះ។ រដ្ឋាភិបាលកំពុងផ្តល់អាទិភាពលើវិស័យសំខាន់បីគឺ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលផ្តល់ដោយធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងអាកាសធាតុដែលអំណោយផល ខ្យល់អាកាសបរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និងដែនជម្រកសត្វព្រៃជាដើម។ ជាងនេះទៅទៀត ខេត្តទាំងនេះមានទីតាំងល្អក្នុងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទេសចរណ៍អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកៗពីគ្នា សម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ ដើម្បីសម្រួល និងជំរុញការវិនិយោគ រាជរដ្ឋាភិបាលបានកំណត់ឱ្យអនុវត្តវិធានការគាំទ្រចំនួន ៣ទៀត រួមមាន៖ ១. ការលើកទឹកចិត្តផ្នែកពន្ធគយ៖ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើអ្នកវិនិយោគថ្មី។ ២. ជម្រើសហិរញ្ញប្បទានដ៏គួរឱ្យទាក់ទាញ៖ ការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់សមរម្យដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។ ៣. ដំណើរការកាន់តែរលូន៖ តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីគាំទ្រសកម្មភាពវិនិយោគឯកជន។ វិធានការទាំងនេះ […]
អានបន្ថែម៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ!
ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីលំហូរទុនវិនិយោគដ៏រឹងមាំ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំថ្មី ដោយរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជិត ១២ម៉ឺនកន្លែង នៅទូទាំងប្រទេសផងដែរ។ ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ គម្រោងចំនួន ៧៣ទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពី កំណើនប្រកបដោយតុល្យភាពនៅក្នុងតំបន់ទាំងពីរ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានបង្ហាញពីការកើនឡើងនៃគម្រោងបន្ថែមចំនួន ៦៦គម្រោង ជាមួយនឹងដើមទុនវិនិយោគសរុបកើនឡើងជាង ៣០៥លានដុល្លារ ដែលមានន័យថាមានអត្រាកំណើនប្រមាណ ១៤%។ ដោយឡែក សម្រាប់ខែមីនាតែម្នាក់ឯង ឃើញថាមានការចុះបញ្ជីគម្រោងថ្មីចំនួន ៦០គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង។ ជាការកត់សម្គាល់ ប្រភពទុនមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ គឺ ៥៦,២៣% លេខរៀងទី២គឺប្រភពទុនក្នុងស្រុក (កម្ពុជា) […]
អានបន្ថែមក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ
ក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដែលជាក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលនៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់សក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងវិស័យគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើន។ នេះបើតាមជំនួបពិភាក្សាការងារដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាគម្រោងវិនិយោគនេះអាចដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។ ជាការឆ្លើយតប ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រការវិនិយោគតាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសាទរ និងគាំទ្រដល់ផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានលើកឡើងពីការវិនិយោគលើវិស័យមួយនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង ចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជា «អធិរាជស្វាយចន្ទីនាពេលអនាគត»។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. […]
អានបន្ថែមក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុនរថយន្ត និងអេឡិចត្រូនិកល្បីៗចំនួនបួន បង្ហាញឆន្ទៈចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។ ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន: ១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។ ២. MARUSAN PLASTIC (PHNOM PENH) CO., LTD […]
អានបន្ថែម