Bentley បានទទួលស្គាល់ជាកម្មវិធីសូហ្វវែរសម្រាប់រដ្ឋាភិបាលអាមេរិក និងចុះបញ្ជី FedRAMP Marketplace

កម្មវិធី OpenGround កំពុងសម្រេចបានដំណើរការចុះបញ្ជីក្នុង FedRAMP marketplace ដោយឡែក ProjectWise កំពុងបន្តស្នើសុំការទទួលស្គាល់

ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ បានប្រកាសនៅកាលពីថ្ងៃទី 14 ខែមេសា ឆ្នាំ 2025 ចេញពីការិយាល័យកណ្តាលរបស់ខ្លួននៅ EXTON, Pa  ថា OpenGround ដែលជាកម្មវិធីគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ និងជាសូហ្វវែរសម្រាប់ធ្វើកត់ត្រាទិន្នន័យ បានទទួលស្គាល់ដោយកម្មវិធីហានិភ័យរដ្ឋសហព័ន្ធ និងអាជ្ញាធរគ្រប់គ្រងកម្មវិធី ហៅកាត់ថា(FedRAMP®) ដែលកំពុងដំណើរការចុះបញ្ជី ហើយឥឡូវនេះបានចុះបញ្ជីនៅលើទីផ្សារជួញដូរ FedRAMP Marketplace ក្រោមសំណើគម្រោង Bentley កម្មវិធីសម្រាប់រដ្ឋាភិបាល។

អាជ្ញាធរ FedRAMP បានជំរុញ និងគាំទ្រដល់ការអនុម័តលើការប្រើប្រាស់សេវាកម្មដែលមានមូលដ្ឋាននៅលើ cloud ប្រកបដោយសុវត្ថិភាព ដែលត្រូវអនុញ្ញាតដោយរដ្ឋបាលសហព័ន្ធ។ តាមរយៈស្តង់ដារដ៏តឹងរ៉ឹង និងការធ្វើតេស្តត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព គឺក្នុងគោលបំណងធានាឱ្យបានចំពោះដំណោះស្រាយតាមរយៈសេវាកម្ម cloud របស់ Bentley គឺមានសុវត្ថិភាព ដែលអាចទប់ទល់បាននឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងមានប្រសិទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះតាមអ៊ីនធឺណិត។

តាមរយៈកម្មវិធី OpenGround គឺជាផលិតផលដំបូងរបស់ Bentley ដែលឆ្លងកាត់ដំណើរការត្រួតពិនិត្យ និងចុះបញ្ជីក្រោម FedRAMP។ ProjectWise ជាផ្នែកមួយនៃ  Bentley Infrastructure Cloud ដែលផ្តោតលើការជំនួយការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក៏កំពុងបន្តស្នើសុំចុះបញ្ជីក្រោម FedRAMP ដូចគ្នាដែរ។ គម្រោងរបស់ Bentley បង្កើតកម្មវិធីសម្រាប់រដ្ឋាភិបាលនេះ ត្រូវបានដាក់ចំណាត់ថ្នាកក្នុងកម្រិតផលប៉ះពាល់មធ្យមដោយ FedRAMP សម្រាប់ការត្រួតពិនិត្យ និងមិនចាត់ថ្នាក់ ព័ត៌មានវិទ្យា និងទិន្នន័យក្នុងគោលបំណងរក្សាសុវត្ថិភាពអត្តសញ្ញាណអ្នកប្រើប្រាស់។ អង្គភាព U.S. Army Corps of Engineers (USACE) ដែលជាអ្នកប្រើប្រាស់សំខាន់នៃកម្មវិធី OpenGround និងជាកម្មវិធីប្រើប្រាស់របស់រដ្ឋសហព័ន្ធធំជាងគេក្នុង ProjectWise គឺកំពុងបម្រើការជាអ្នកឧបត្ថម្ភដល់រដ្ឋសហព័ន្ធក្នុងនាមក្រុមហ៊ុន Bentley។

លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យារបស់ Bentley Systems បាននិយាយថា “Bentley ប្តេជ្ញាធានាដល់វិស្វករហេដ្ឋារចនាសម្ព័ន្ធដែលបម្រើការងារឱ្យទីភ្នាក់ងាររដ្ឋសហព័ន្ធ និងអ្នកម៉ៅការក្នុងសហរដ្ឋអាមេរិកទាំងអស់មានលទ្ធភាពទទួលបានដំណោះស្រាយដោយសុវត្ថិភាព និងភ្ជាប់ជាមួយ cloud ដោយបំពេញតាមស្តង់ដារសហព័ន្ធក្នុងគោលបំណងរក្សាការសម្ងាត់ សុចរិតភាព និងលទ្ធភាពស្វែងរកបាន” ។ “ការសម្រេចបាននូវលក្ខខណ្ឌ FedRAMP ដែលកំពុងដាក់ដំណើរការរបស់ OpenGround និងបន្តដោយកម្មវិធី ProjectWise ក្នុងការស្នើសុំចុះបញ្ជី គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកការអនុញ្ញាតពេញលេញពី FedRAMP ដោយផ្តល់ឱ្យអ្នកប្រើប្រាស់ក្នុងរដ្ឋបាលសហព័ន្ធនូវឧបករណ៍ចែកចាយឌីជីថលដែលមានសុវត្ថិភាព ដែលជំរុញការរចនាប្លង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កិច្ចសហការល្អ និងនិរន្តរភាព។”

បន្ថែមពីលើ FedRAMP ក្រុមហ៊ុន Bentley ក៏កំពុងស្វែងរកការអនុញ្ញាតសម្រាប់ស្តង់ដារសុវត្ថិភាពពីទីភ្នាក់ងារព័ត៌មានការពារជាតិ (DISA) របស់សហរដ្ឋអាមេរិក សម្រាប់ OpenGround និង ProjectWise ផងដែរ ដែលវានឹងផ្តល់ឱ្យវិស្វករ និងអ្នកម៉ៅការរបស់នាយកដ្ឋានការពារជាតិ (DoD) នូវដំណើរការកាន់តែរលូន ជាមួយនឹងពេលវេលា និងការកាត់បន្ថយចំណាយ ដើម្បីទទួលបាន និងអនុវត្តដំណោះស្រាយតាមរយៈ cloud របស់ Bentley ។

ដើម្បីស្វែងយល់បន្ថែមអំពី Bentley for Government, OpenGround, Bentley Infrastructure Cloud, និង ProjectWise សូមចូលទៅកាន់៖ www.bentley.com

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2025 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, OpenGround, and ProjectWise are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?

ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊ន​គ្រប់គ្រង​ច្រើន​ជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែល​ប្រមាណ​ជាង 3.2 លាន​កុងតឺន័រ ហើយ​តួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។ បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និង​​ការ​បំពុល​ខ្យល់​​នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាជនជាង 5 លាននាក់រស់នៅ។ លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មាន​តែ​មធ្យោបាយ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បាន គឺប្រើបណ្តាញ​ផ្លូវ​ដែលកំពុង​មាន​ចរាចរណ៍​មមាញឹក” ។ ដូច្នេះហើយ យើង​ត្រូវ​រក​វិធី​ផ្សេង​ទៀត​​ដើម្បី​ដឹក​កុងតឺន័រចេញ-ចូលកំពង់ផែ។ ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើង​មួយ​អាច​ផ្ទុកទូ​កុងតឺន័រ​បានច្រើន​ជាង​ ៣០​ដង នៃ​ឡាន​ដឹកទំនិញជា​មធ្យម។ ប៉ុន្តែ​ដំណោះស្រាយ​បាន​ទាញមក​ជាមួយនូវ​បញ្ហា​ប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយ​គ្មាន​ឡាន​ដឹក​ទំនិញ​លើកដាក់ ដែល​បច្ចុប្បន្ន​វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីផ្ទេរទូកុងតឺន័រ​ទៅ​វិញ​ទៅមក និង​កន្លែង​ដែល​ត្រូវ​ទុកដាក់​កុងតឺន័រ​ទាំងអស់​នៅលើ​ចំណត​ដែល​កំពុងតែចង្អៀតណែន។ ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវ​បាន​គេ​ហៅ​ថា ​ជា​ស្ថានីយ​​ផ្លូវដែក​ថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំង​ការតភ្ជាប់​ដោយ​ផ្ទាល់​ដ៏​សំខាន់​រវាង​កប៉ាល់ និង​រថភ្លើង។ កម្រាល​ថ្ម​​រាប់​ពាន់​​តោន​​ត្រូវ​វាយ​កម្ទេច និងបំលែង​ដើម្បី​ធ្វើគ្រឹះ​សម្រាប់​ស្ថានីយ​ថ្មី​។ គ្រប់​ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់​​ក្នុង​រយៈពេល​ដ៏​ខ្លី។ អ្នក​ប្រឹក្សា​​ផ្នែក​រចនា WSP និងអ្នកម៉ៅការ […]

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាប់ក្នុងវគ្គប្រកួតផ្តាច់ព្រ័តពានរង្វាន់សាកល Going Digital Awards 2024

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសប្រកួតវគ្គផ្តាត់ព្រ័តសម្រាប់ពានរង្វាន់ Going Digital Awards នៅក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៤ ដែលប្រកាសដោយ ក្រុមហ៊ុន Bentley Systems កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រតិដ្ឋនៃបច្ចេកវិទ្យា និងឧត្តមភាពវិស្វកម្ម ជាមួយការនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជារៀងរាល់ឆ្នាំ Year In Inrastructure តែងតែនាំមកនូវភាពអស្ចារ្យនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីជំរុញព្រំដែននៃការរចនាឱ្យកាន់តែទូលំទូលាយ ជាមួយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Bentley System នឹងរៀបចំនៅទីក្រុង Vancouver ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ដោយជ្រើសរើសគម្រោងចំនួន ៣៦ សម្រាប់ប្រកួតប្រជែងយកពានរង្វាន់ ១២ ប្រភេទ និងឆ្លងកាត់ការវាយតម្លៃពីចៅក្រមអន្តរជាតិចំនួន ៣៤រូប សម្រាប់ការប្រកួតជុំចុងក្រោយនៃការដណ្តើមពានរង្វាន់ Going Digital […]

ក្រុមហ៊ុន Waskita Karya រចនាប្លង់ខ្សែផ្លូវល្បឿនលឿនសម្រាប់ទីក្រុងឆ្លាតវៃថ្មីរបស់ឥណ្ឌូនេស៊ី

ការបង្កើតប្រព័ន្ធអេកូឌីជីថលតភ្ជាប់ និងកម្មវិធីឌីជីថលភ្លោះ ជួយសម្រួលដល់ការគ្រប់គ្រងគម្រោងទាន់​ពេលវេលា ជាពិសេសកាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថាន បណ្តាញផ្លូវបង់ថ្លៃថ្មីប្រវែង 62 គីឡូម៉ែត្រ ត្រូវបានសាងសង់ជាផ្នែកមួយនៃគម្រោងរដ្ឋធានីថ្មី នូសាន់តារា របស់ឥណ្ឌូនេស៊ី និងជាទីក្រុងព្រៃឈើប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។ ក្រុមហ៊ុន PT Waskita Karya គឺជាអ្នកម៉ៅការចម្បងដែលចាប់ដៃគូជាមួយក្រុមហ៊ុន PT Nindya Karya និង PT Modern Widya Technical នាំការងារតភ្ជាប់ស្ពានប្រវែង 6,675 គីឡូម៉ែត្រ ពី Simpang Tempadung ទៅកោះ Balang។ កម្មវិធីឌីជីថលភ្លោះនឹងជួយបញ្ចៀសការពន្យារពេលសាងសង់ និងជួយគម្រោងអនុវត្តតាមប្រតិទិន​ការងារ។ ដោយផ្អែកលើកម្មវិធី Bentley គេអាចត្រួតពិនិត្យការរចនាប្លង់ផ្អែកលើ Cloud Machine និងគ្រប់គ្រង​ការងារ​សាងសង់តាមទម្រង់ឌីជីថល។ កែលម្អការតភ្ជាប់ទៅកាន់ទីក្រុង រដ្ឋធានី Nusantara គ្រោងនឹងសម្ពោធនៅខែសីហា ឆ្នាំ 2024 ជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដោយ ជំនួសទីក្រុងហ្សាកាតាសព្វថ្ងាំ។ លាតសន្ធឹងលើផ្ទៃដីប្រមាណ 2,560 គីឡូម៉ែត្រការ៉េ ទីក្រុងដែលបានគ្រោងទុក​ថ្មីនេះ​មានទីតាំងនៅលើឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង […]