Bentley Systems ចាប់ដៃគូជាមួយ Google តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធតាមរយៈកម្មវិធីវិភាគទ្រព្យសកម្ម

Bentley នឹងប្រើប្រាស់កម្រិតរូបភាពគុណភាពខ្ពស់របស់ Google បញ្ចូលជាមួយ AI ដើម្បីបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការវាយតម្លៃការខូចខាត

 ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី Bentley Systems របស់អាមេរិកបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google កាលពីថ្ងៃទី 9 មេសា 2025 នៅ Las Vegas ក្នុងការប្រើប្រាស់រូបភាពដែលមានការយល់ដឹង ឬរូបភាពដែលមានព័ត៌មានពេញលេញចេញពីកម្មវិធី Google Maps Platform ដើម្បីស្វែងរក និងវិភាគស្ថានភាពបណ្តាញផ្លូវថ្នល់បានយ៉ាងឆាប់រហ័ស។ ការចាប់ដៃគូនេះ បានប្រកាសក្នុងព្រឹត្តិការណ៍ Google Cloud Next 2025 អំពីសមត្ថភាពថ្មីរបស់ Bentley លើកម្មវិធី Blyncsy ដែលប្រើប្រាស់ AI ដើម្បីវិភាគរូបភាពចេញពីប្រភពដ៏សម្បូរបែបសម្រាប់គោលដៅជាក់លាក់ក្នុងការវិភាគ និងត្រួតពិនិត្យបណ្តាញផ្លូវថ្នល់សាធារណៈជាស្វ័យប្រវត្តិ និងជួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងការកែលម្អថែទាំផ្លូវ និងជួយដល់វិធានសុវត្ថិភាព ឬតម្រូវការពេលជួបគ្រោះមហន្តរាយធម្មជាតិ។

ក្រុមហ៊ុន Bentley និង Google បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែតុលា ឆ្នាំ 2024 ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រជាមួយគុណភាពរូបភាពកម្រិតខ្ពស់របស់ Google ទៅក្នុងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ដើម្បីកែលម្អអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ។ ការរួមបញ្ចូលគ្នានូវរូបភាពបង្កប់ជាព័ត៌មានពេញលេញតែមួយគត់ក្នុង Google Street View, Vertex AI និង Blyncsy ដែលវានឹងពង្រឹងសមត្ថភាពនៃនាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនទីប្រឹក្សាគម្រោងប្លង់ អាចកំណត់តំបន់ដែលមានការសង្ស័យ និងវិភាគការប្រែប្រួលអំពីស្ថានភាពផ្លូវថ្នល់ទៅតាមពេលវេលាជាក់ស្តែងដែលគេត្រូវការ។

ការបន្ថែមរូបភាពបែប Panoramic ជាសកលរបស់ Google Street View អនុញ្ញាតឱ្យ Bentley អាចវិភាគលម្អិតនូវទ្រព្យសកម្មជាមួយនឹងប្រភពឯកសារយោងដែលអាចមើលឃើញ ខណៈដែល Vertex AI របស់ Google បន្ថែមសមត្ថភាពក្នុងការបង្កើត និងថែទាំគំរូដើម្បីជូនដំណឹងដល់ភ្នាក់ងារសេវាដឹកជញ្ជូនអំពីស្ថានភាពប្រែប្រួលទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាមុន មុនពេលវាអាចក្លាយជាគ្រោះថ្នាក់ដល់សុវត្ថិភាពធ្វើដំណើរ។ បន្ថែមពីលើការគាំទ្រដល់សកម្មភាពថែទាំផ្លូវ សមត្ថភាពទាំងនេះក៏អាចជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិកើតឡើង ដោយផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់ធ្វើការវាយតម្លៃការខូចខាតយ៉ាងឆាប់រហ័ស ដែលអាចជួយសហគមន៍រងគ្រោះកសាងឡើងវិញបានលឿនជាងមុន។

លោក Mark Pittman នាយកផ្នែកដឹកជញ្ជូននៃកម្មវិធី AI នៅក្រុមហ៊ុន Bentley បានពិពណ៌នាថា “យើងមានប្រវត្តិជាអ្នកឈានមុខក្នុងការអនុវត្តរូបភាពដែលបានរៀបចំឡើងវិញសម្រាប់ការថែទាំផ្លូវថ្នល់ ហើយការបន្ថែមរូបភាព 360 ដឺក្រេ និង AI របស់ Google នឹងពង្រឹងសមត្ថភាពបន្ថែមទៀតនៃតម្លៃដែល Bentley ផ្តល់ជូនដល់នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនវិស្វកម្មនៅទូទាំងពិភពលោក។ ការពង្រីកទំនាក់ទំនងរបស់យើងជាមួយ Google នឹងអនុញ្ញាតឱ្យយើងអភិវឌ្ឍបន្ថែមទៀតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលកំពុងរីកចម្រើនខ្លាំងរបស់យើង”។

លោក Yael Maguire អនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅរបស់ Google ទទួលបន្ទុកក្នុងកម្មវិធី Google Maps Platform & Google Earth បាននិយាយបន្ថែមថា “ការគ្រប់គ្រងអាជីវកម្ម និងទីក្រុងបានពឹងផ្អែកជាយូរមកហើយលើព័ត៌មានថ្មីៗ និងទូលំទូលាយពីផែនទីរបស់យើងដើម្បីទទួលបានការយល់ដឹងអំពីពិភពលោក។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់យើង Bentley បានរួមបញ្ចូលនូវដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធឈានមុខគេក្នុងឧស្សាហកម្មជាមួយនឹងបច្ចេកវិទ្យា AI របស់ Google ដូចជា Vertexanas, Street View និងបច្ចេកវិទ្យាដ៏មានឥទ្ធិពលផ្សេងៗទៀត ដោយនាំយកការវិភាគដ៏អស្ចារ្យដល់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ និងឯកជន ដែលត្រូវការការយល់ដឹងបន្ថែមអំពីចល័តភាពសម្រាប់ធ្វើការសម្រេចចិត្តជាមួយព័ត៌មានពេញលេញ។

ក្រុមហ៊ុន Blyncsy គឺជាផ្នែកមួយនៃ Bentley Asset Analytics ជាកម្មវិធីដែលបង្កើតការយល់ដឹង សិក្សាវិភាគអំពីស្ថានភាពនៃទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់។ អ្វីដែលថ្មី និងចុងក្រោយ គឺការបន្ថែមការយល់ដឹងអំពីរូបភាពរបស់ Google នឹងមានជាទូទៅនៅក្នុង Blyncsy ចាប់ឆ្នាំ 2025 តទៅ។

រូបថត Bentley Systems៖ បង្ហាញពីបច្ចេកវិទ្យា Blyncsy AI របស់ Bentley រកឃើញផ្លាកសញ្ញាតាមបណ្តោយផ្លូវហាយវេដែលរងការខូចខាត បន្ទាប់ពីព្យុះហឺរីខិន ហេឡេន ក្នុងរដ្ឋផ្លរីដា
រូបថត Bentley Systems៖ បង្ហាញភ្លើងសញ្ញាចរាចរតាមផ្លូវដែលមិនដំណើរការរកឃើញដោយបច្ចេកវិទ្យា Blyncsy របស់ Bentley នៅក្នុងកាមេរ៉ាឡានដែលមានប្រភពពីអ្នកប្រើប្រាស់ជាច្រើននៅក្នុងតំបន់ Los Angeles បន្ទាប់ពីភ្លើងឆេះព្រៃបានបង្កការខូចខាតដ៏ធំធេងចំពោះសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ
រូបថត៖ Bentley Systems៖ បង្ហាញឧទាហរណ៍នៃរបៀបដែលបច្ចេកវិទ្យា Blyncsy របស់ Bentley អាចត្រូវបានប្រើជាមួយរូបភាព Google Street View ដើម្បីរកមើលបញ្ហាតាមផ្លូវ ចាប់ពីគម្របលូថ្នាំពណ៌ផ្លូវឆ្លងកាត់ រហូតដល់ផ្លាកសញ្ញាតាមដងផ្លូវ និងភ្លើងសញ្ញាចរាចរណ៍

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly-owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems ប្រកាសបើកចំហទិន្នន័យ Ecosystem ដើម្បីជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិភាគ AI

នៅឯសន្និសីទ Year in Infrastructure 2024 ក្រុមហ៊ុន Bentley System បានលើកឡើងពីតម្លៃនៃការបើកចំហទិន្នន័យ Ecosystem ដើម្បីកែលម្អភាពធន់ និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ ការបង្ហាញចក្ខុវិស័យទិន្នន័យបើកចំហ Ecosystem នៅក្នុងសន្និសីទ Year in Infrastructure 2024 ដែលរៀបចំឡើងនៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា កាលពីខែតុលា ឆ្នាំ2024 របស់ក្រុមហ៊ុន Bentley Systems ក្នុងគោលបំណងជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ ដែលព្រឹត្តិការណ៍នេះ មានការចូលរួមពីនាយកប្រតិបត្តិ Bentley Systems និងតំណាងមកពីក្រុមហ៊ុនវិស្វកម្ម និងសំណង់ ម្ចាស់ឥប្រតិបត្តិករគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងភ្ញៀវអ្នកសារព័ត៌មានមកពីជុំវិញសាកលលោក ដែលក្នុងនោះក៏មានសារព័ត៌មានសំណង់និងអចលនទ្រព្យជាតំណាងពីប្រទេសកម្ពុជាមួយផងដែរ ដើម្បីពិភាក្សា និងបង្ហាញអំពីរបៀបដែលអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចកែលម្អការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ។ លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems បាននិយាយក្នុងសុន្ទរកថាគន្លឹះរបស់គាត់ថា “អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺការបើកចំហ” ។ “វាមានភាពបត់បែនរស់រវើក សហការគ្នា និងបង្កើតឡើងនៅលើមូលដ្ឋាននៃទិន្នន័យដែលអាចចែករំលែកគ្នាទៅវិញទៅមកដោយសុវត្ថិភាព។ នៅ Bentley Systems […]

Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស

Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]

iTwin Ventures របស់ Bentley Systems បញ្ចូលបច្ចេកវិទ្យា AI របស់ Blyncsy សម្រាប់ការថែទាំផ្លូវថ្នល់ និងដឹកជញ្ជូន

ដើម្បីពង្រីក និងពន្លឿនការវិភាគទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសការពីថ្ងៃទី 14 សីហា 2023 នេះថា ការទិញយកក្រុមហ៊ុន Blyncsy ជាអ្នកបង្កើតថ្មីនៅក្នុងសេវាកម្មបញ្ញាសិប្បនិមិត្តដែលឈានមុខគេ ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការថែទាំផផ្លូវថ្នល់។ ប្រព័ន្ធអេកូឌីជីថលភ្លោះ គឺផ្តោតសំខាន់ទៅកម្មវិធី iTwin Ventures របស់ Bentley ដោយពន្លឿនការអភិវឌ្ឍន៍ និងផ្សព្វផ្សាយការវិភាគឱ្យបានទូលំទូលាយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ បង្កើតក្នុងឆ្នាំ 2014 នៅទីក្រុង Salt Lake រដ្ឋ Utah ដោយនាយកប្រតិបត្តិ Mark Pittman Blyncsy ជាអ្នកមានចក្ខុវិស័យកម្មវិធីកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិតក្នុងការវិភាគរូបភាពដែលមានជាទូទៅដើម្បីកំណត់បញ្ហា និងតម្រូវការថែទាំនៅលើបណ្តាញផ្លូវថ្នល់។ ដើមឡើយ លោក Pittman បានបង្កើតគំនិតសម្រាប់ការដោះស្រាយលើបញ្ហាភ្លើងចរាចរណ៍ដែលជាប់គាំង ដោយគាត់ជឿថា ត្រូវតែមានដំណោះស្រាយដើម្បីបញ្ចូលគ្នានូវទិន្នន័យជាមួយលក្ខខណ្ឌ “ពេលវេលាពិត” និងបច្ចេកវិទ្យាច្នៃប្រឌិតដើម្បីជួយដល់នាយកដ្ឋានដឹកជញ្ជូន (DoTs) កាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់សេវាកម្ម AI របស់ Blyncsy […]