Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង

ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បំណងចង់​ពង្រីក​ការនាំចេញ​ផលិតផល​កម្ពុជា​ ​ពី ១០ ទៅ ១៥មុខ ក្នុង​ឆ្នាំ២០២៥ ​នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]

អាន​បន្ថែម

ត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៨.៧១៨.៧២២ដុល្លារ កើន ១៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៨១៣.៧៦៥ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បី ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម, បន្ថែម និងបន្ថែម) ដោយសារវិស័យទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា ប្រកាសរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ខ្នងផ្សារ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ គ្រោងរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ខ្នងផ្សារឱ្យបានច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍  ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន។ ឯកឧត្តមបានលើកឡើងថា ក្រុមការងារ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ គឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំជាកញ្ចប់ទស្សនកិច្ចពិសេស សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាទីនេះឱ្យបានរិតតែច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។ នៅរមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយ និងជាឋានសួគ៌ធម្មជាតិនៅចំចំណុចប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៅភាគនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រ មានលក្ខណៈពិសេសដូចជាឋានសួគ៌ធម្មជាតិ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វមុំបី ភ្ជាប់ខេត្ត កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៅភាគនិរតីនៃប្រទេសកម្ពុជា ហើយតំបន់នេះស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្វីដែលពិសេសបំផុតនៅតំបន់នេះ គឺនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយមើលថ្ងៃអស្តង្គតនាពេលល្ងាច ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះ នឹងធ្វើឱ្យភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។ ក្រសួងទេសចរណ៍អះអាងថា សក្តានុពលទាំងនេះ គឺជាកទស្សនីយភាពដ៏សំខាន់ ដើម្បីរៀបចំឱ្យមានជាកញ្ចប់ទស្សនកិច្ចពិសេស […]

អាន​បន្ថែម

ក្រសួងបរិស្ថាន នឹងធ្វើយុទ្ធនាការសម្អាតសំរាមតាមផ្លូវជាតិចំនួន១២៦ ខ្សែ នៅទូទាំងប្រទេសកម្ពុជា

ក្រសួងបរិស្ថាន​បាន​ប្រកាស​ពី​យុទ្ធនាការ​ដ៏​ធំ​មួយ​ក្នុង​គោលបំណង​សម្អាត​សំរាម​នៅ​តាម​ផ្លូវជាតិ​ចំនួន ១២៦ខ្សែ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានឈ្មោះថា “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” ត្រូវបានសម្ពោធជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រគំនិតផ្តួចផ្តើម “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” ដែលលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងសហគមន៍ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន រួមទាំងតំបន់ជុំវិញភូមិ សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗទៀត។ យុទ្ធនាការរបស់ក្រសួងលើកនេះ នឹងផ្តោតលើការចូលរួមយ៉ាងសកម្មរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាផ្លូវជាតិត្រូវបានរក្សាភាពស្អាត និងគ្មានសំរាម និងកាកសំណល់ប្លាស្ទិកនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការកែលំអទីក្រុង និងទីប្រជុំជននៅតាមដងផ្លូវសំខាន់ៗ។ គួរបញ្ជាក់ថា ផែនការសកម្មភាពនេះដែរ នឹងត្រូវអនុវត្តនៅទូទាំងរាជធានី និងខេត្តនានាក្នុងប្រទេសកម្ពុជា ដោយផ្តល់អាទិភាពដល់ផ្លូវជាតិសំខាន់ៗចំនួន ១២៦ខ្សែ ដែលមានប្រវែងសរុបប្រមាណ ៦៣០៩,៥៧ គីឡូម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហការក្នុងចំណោមសហគមន៍ និងអង្គការនានា ដើម្បីធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនេះទទួលបានជោគជ័យ។ បើក្រឡេកទៅមើលការខិតខំប្រឹងប្រែងកន្លងមក ក្រសួងបានលើកឡើងពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយផ្លាស្ទិកឆ្នាំ២០២៤ ដែលបានកាត់បន្ថយការនាំចូលផ្លាស្ទិកបានជាង ៨០% ដោយជោគជ័យ និងនាំឱ្យមានការកាត់បន្ថយប្រមាណ ៨០% នៃសំរាម […]

អាន​បន្ថែម

រដ្ឋមន្រ្តីបរិស្ថាន៖ GCF គ្រោងផ្តល់ថវិកា ៤០លានដុល្លារ ដល់កម្ពុជាអនុវត្តកម្មវិធីរេដបូកជាតិ

កម្ពុជានឹងទទួលបានថវិកា ៤០លានដុល្លា ពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund_GCF) សម្រាប់អ​នុ​​វ​ត្តកម្មវិធីរេដបូកជាតិ ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោ​ក។ នេះបើតាមការ​​ឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា គម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត បានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែន​ការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។ បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅ​លើពិភពលោក។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេ​ស​​អាស៊ែបៃហ្សង់។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន TotalEnergies បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគលើគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ ដែលស្របតាមគម្រោង REDD+ របស់កម្ពុជា នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋកំណត់គោលការណ៍គ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច ដើម្បីពង្រឹងសុវត្តិភាពបរិស្ថាននៅកម្ពុជា

នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីបង្កើនសុវត្ថិភាពបរិស្ថាន ក្រសួងបរិស្ថាននៅកម្ពុជា បានបង្កើតគោលការណ៍ណែនាំថ្មីសម្រាប់ការគ្រប់គ្រងសំណល់អគ្គិសនី និងអេឡិចត្រូនិច (សំណល់អេឡិកត្រូនិក)។ គំនិតផ្តួចផ្តើមនេះដែលមានចែងក្នុងប្រកាសលេខ ២១៩៦​/០៣២៥ ប្រក.ប.ស្ថ/អគព​ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងធានាថា ក្រុមហ៊ុនផលិត អ្នកនាំចូល និងអ្នកផ្គត់ផ្គង់ផ្តាច់មុខនៃឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច ប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវផ្នែកបរិស្ថានសម្រាប់ការគ្រប់គ្រងកាកសំណល់ទាំងនោះ។ ប្រកាសដដែលនេះ បានឱ្យដឹងបន្ថែមថា រូបវន្តបុគ្គល ឬនីតិបុគ្គលជាអ្នកផលិតអ្នកនាំចូល ឬផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ត្រូវរៀបចំ និងអនុវត្តប្រព័ន្ធប្រមូលដោយខ្លួនឯងដោយមានការអនុញ្ញាតពីក្រសួងបរិស្ថាន ឬសហការជាមួយ ក្រុមហ៊ុនផ្តល់សេវាប្រមូលដឹកជញ្ជូន និងទុកដាក់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។ ក្នុងនោះ ការរៀបចំការប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក មានដូចខាងក្រោមនេះ៖ រៀបចំយន្តការប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក រៀបចំទីតាំងប្រមូល ដោយធ្វើការបែងចែក និងដាក់ស្លាកសញ្ញាសម្គាល់ប្រភេទសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក រៀបចំទីតាំងទុកដាក់ចុងក្រោយសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលប្រមូលបាន ឬ ត្រូវនាំត្រឡប់ទៅប្រទេសដើមវិញ។ បន្ថែមពីនេះ អ្នកផលិត អ្នកនាំចូល ឬអ្នកផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ត្រូវទទួលខុសត្រូវគ្រប់គ្រង និងប្រព្រឹត្តិកម្មសំណល់បរិក្ខារអគ្គិសនី […]

អាន​បន្ថែម

ជប៉ុនជួយ CMAC ជិត $១១លាន ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២។ នេះបើតាមការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងនេះ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ គម្រោងទាំង២នោះរួមមាន៖​ គម្រោងទី១​ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme”។​ គម្រោងនេះមានថវិកាសរុបចំនួន ១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារ ដែលត្រូវប្រើប្រាស់ដើម្បីទិញសម្ភារៈបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់ និងអន្តរជាតិ។ គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន […]

អាន​បន្ថែម

រដ្ឋ និងឯកជន រួមគ្នាលើកម្ពស់កសិផលក្នុងស្រុក តាមរយៈចុះអនុស្សរណៈដ៏សំខាន់មួយ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនផលិតចំណីសត្វល្បីៗចំនួនប្រាំមួយ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្មសំខាន់ៗដូចជា៖ ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមផ្សេងៗ ក្នុងប្រទេសកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំង ៦នោះរួមមាន៖ ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩.០០០ តោន ដំឡូងមីចំនួន ៨១.៦០០ តោន កញ្ជុងអង្ករចំនួន ៥១. ១៣០ […]

អាន​បន្ថែម

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត កំពុងសម្លឹងទីផ្សារកម្ពុជា ដើម្បីរកឱកាសពង្រីកខ្លួន

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA កំពុងសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុននូវគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។ ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណចំពោះការទទួលជួបពិភាក្សាការងារ និងបានផ្តល់​នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត ព្រមទាំងជម្រាបជូនថានេះជាលើកទី១ដែ​ល​ក្រុ​មហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ […]

អាន​បន្ថែម

ទំហំពាណិជ្ជកម្ម​កម្ពុជា​កើន​ដល់ $៩,៤៤​ពាន់​លាន ​ក្នុងរយៈពេល២ខែដើម​ឆ្នាំ​២០២៥

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ គួរបញ្ជាក់ថា សកម្មភាពនាំចេញបានបង្ហាញពីកំណើនវិជ្ជមាន ខណៈមានទំនិញសរុបជាង ៤,៤៦ពាន់លានដុល្លារ ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើង ១១,៩%។ ទន្ទឹមនឹងនេះដែរ ការនាំចូលបានកើនឡើងខ្ពស់រហូតដល់ ៤,៩៨៧ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ២០,៦% ។ ជាការកត់សម្គាល់ ឃើញថាសហរដ្ឋ​អាមេរិក​នៅតែ​ជា​ទីផ្សារដ៏​សំខាន់​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ចំនួន ១,៦២៦ពាន់​លាន​ដុល្លារ​​។ វៀតណាម​ក៏​តំណាង​ឱ្យ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយផងដែរ ដែលបានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​តួលេខ​នាំ​ចេញ។ រីឯប្រទេសចិនជាតួអង្គដ៏សំខាន់ គឺជាអ្នកនាំចូលដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងទំនិញដែលមានតម្លៃ ២.៤៤៤ ពាន់លានដុល្លារ ត្រូវបានជួញដូរ ឃើញថាមានការកើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះផលប័ត្រនាំចេញចម្រុះរបស់កម្ពុជារួមមានសម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ស្បែកជើង គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង និងវាយនភណ្ឌ ដែលបង្ហាញពីវិស័យផលិតកម្ម និងកសិកម្មដ៏រឹងមាំរបស់ប្រទេស។ ដូចដែលតួលេខទាំងនេះបានបង្ហាញឱ្យឃើញពីទិដ្ឋភាពពាណិជ្ជកម្មរបស់កម្ពុជាកំពុងវិវឌ្ឍ និងជាការបង្ហាញពីការចូលរួមផ្នែកសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសនៅលើឆាកពិភពលោក។

អាន​បន្ថែម